មហាចោរនៅទល់ដែន ទំព័រទី១


ដោយ​ : រឿងប្រលោមខ្មែរ​ បែបគុននិយម

អារម្ភកថា :

* អ្នកនយោបាយគិតគូរបញ្ហាគ្រប់គ្រងរដ្ន មានបញ្ហារដ្ឋធម្មនុញ្ញ បញ្ហាលទ្ធិ បញ្ហាសេរីភាព បញ្ហាបោះឆ្នោតជាដើម។
* អ្នកតិកនិកដោះស្រាយបញ្ហារដ្ឋបាល មានបញ្ហាហិរញ្ញវត្ថុ បញ្ហាយោធា បញ្ហាសាធារណការ បញ្ហាសេដ្ឋកិច្ច បញ្ហាទូរលេខ ទូរស័ព្ឌ
វិទ្យុជាដើម។
* អ្នកនិពន្ធចោទបញ្ហាសង្គម មានបញ្ហាអក្សរសាស្រ្ដ បញ្ហាទំនៀមទំលាប់ បញ្ហាតំលៃជាតិ បញ្ហាចិត្ដសាស្រ្ដដើម។
* អ្នកនយោបាយ និង អ្នកតិកនិក មានប្រយោជន៍ដល់ប្រទេសជាតិ និង ប្រជាជន អ្នកនិពន្ធក៏មានប្រយោជន៍ដូចនេះដែរ។ គេតែងនិ
យាយថា អ្នកនិពន្ធជាព្រលឹង ហើយជាពន្លឺរបស់ជាតិ ៖
១ . ព្រលឹងរបស់ជាតិ ពីព្រោះអ្នកនិពន្ធសំដែងទឹកចិត្ដពិតៗ របស់ប្រជាជនក្នុងសម័យកាលដែលអ្នកនិពន្ធនោះរស់នៅ។
២ . ពន្លឺរបស់ជាតិ ពីព្រោះអ្នកនិពន្ធអាចនែនាំគំនិតប្រជាជនអោយចំរើនទាន់សម័យដូចជាតិនានាឡើង។

ចំពោះប្រទេសកម្ពុជាយើងសព្វថ្ងៃ គំនិតដែលជាសត្រូវរបស់ប្រជារាស្រ្ដ គឺគំនិតចក្រពត្ដិ គំនិតមើលងាយមនុស្ស (ចាស់មើលងាយក្មេង
ប្រុសមើលងាយស្រី អ្នកធំមើលងាយអ្នកតូច អ្នកមានមើលងាយមើលអ្នកក្រ) គំនិតលុតក្រាប គំនិតប្រកាន់បក្សពួកហួសហេតុ គំនិត
សង្គ្រាមនិយម។

អាស្រ័យហេតុនេះអ្នកនិពន្ធគប្បីតំរង់បញ្ញាតែងរឿង ទោះជារឿងប្រលោមលោកសាមញ្ញក្ដី ទោះជារឿងប្រលោមលោកក្នុងប្រវត្ដិសា
ស្រ្ដក្ដី ឆ្នៃយ៉ាងណាអោយជនរួមជាតិ មានសតិសម្បជញ្ញភ្ញាក់រលឹកឡើង ដឹងខ្លួនថា ជាមនុស្ស មនុស្សមានសិទ្ធស្មើមនុស្សអែទៀត មានសេ
រីភាពតាមលំអានសកលលោក និង លទ្ធិប្រជាធិប្បតេយ្យ។

ធ្វើយ៉ាងនេះ គឺជួយដំនើរការអ្នកនយោបាយ (មានរាជរដ្ឋាភិបាលជាដើម) អោយងាយក្នុងការរៀបចំសង្គមយើង អោយមានវឌ្ឍនធម៌ និង​សន្ដិភាពដែលមនុស្សលើសកលលោកស្រលាញ់គ្រប់ៗគ្នា។

ទំព័រទី១ទំព័រទី២ទំព័រទី៣ទំព័រទី៤ទំព័រទី៥ទំព័រទី៦ទំព័រទី៧ទំព័រទី៨ទំព័រទី៩ទំព័រទី១០ទំព័រទី១១ទំព័រទី១២ទំព័រទី១៣ទំព័រទី១៤ទំព័រទី១៥ទំព័រទី១៦ទំព័រទី១៧ទំព័រទី១៨ទំព័រទី១៩ទំព័រទី២០ទំព័រទី២១ទំព័រទី២២ទំព័រទី២៣

  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: