មាលា​ដួង​ចិត្ត​ ទំព័រទី១


មា​លា​ដួង​ចិត្ត……. ដោយ នូ ហាច
ក​ថា​មុខ
ប្រលោម​លោក​ថ្មី ដែលខ្ញុំ​សូម​យក​មក​ស្នើរ​ជា​គ្រឿង​កំសាន្ត សំរាប់​មិត្ត​អ្នក​អាន​ក្នុង​ពេល​នេះ ​ជា​រឿង​គំរប់​ទី​បួន​របស់​ខ្ញុំ​។
ដូច​មុន ​ៗ​ដែរ​ សៀវ​ភៅ​នេះ​បាន​តែង​ចប់​ ក្នុង​ពេល​ឧត្តម​គតិ​មិន​ទាន់​ត្រូវ​ទម្លុះ​ទម្លាយ ​ជា​ណាស់​ណា​ពេក​ ទេ ដោយ​បញ្ហា​ជីវិត​ពោល​គឺ​រវាង​ម្ភៃ​ឆ្នាំ​មក​ហើយ ។ ក្រដាស​សំ​ណៅ​ដើម​ប្រែ​សម្បុរ​ឡើង​ លឿង​ព៌ណ​ស្ករ​ត្នោត​ហើយ​ផុយ​របេះ​ដុំ​ៗ​ព្រោះ​ជរា​ភាព​។
ហេតុ​ធំ ​ដែល​នាំ​អោយ​ខ្ញុំ​ស្ទាក់​ស្ទើរ​យឺត​យូរ ក្រ​ផ្សាយ​ដល់​ម្ល៉េះ​មក​ពី​មាន​បារម្ភ​ក្រែង​មាន​អ្នក​ផង ​លើក​តួ​បុគ្គល​ខ្លះ​ក្នុង​រឿង​ទៅ​ប្រដូច​ឫ​ចោទ​ថា​ជា​ផ្នែក ជីវ​ភាព​របស់​បុរស​ស្ត្រី​ណា​មួយ ឫ​យល់​ថា ជា​ការ ​រិះគន់​ចំពោះ​អ្នក​មុខ​អ្នក​ការ​ណា​មួយ​ទៅ​វិញ។​ ក្នុង​ចំណុច​នេះ​ពិសោធន៏​នៃ​រឿង​ផ្កា​ស្រពោន
បាន​ផ្តល់​នូវ​ឧទាហរណ៏​ស្រាប់​មក​ហើយ ​ព្រោះ​មាន​អ្នក​អាន​ច្រើន​នាក់​បាន​យល់​ច្រឡំ​ហើយ​លើក​ប្រដូច​តួ​បុគ្គល​នា ​នា​ក្នុង​រឿង​នោះ ​ទៅ​លើ​ជន​ដែល​មាន​ជីវិត​រស់​នៅ​មែន​ទែន។
ដើម្បី​ ជៀស​វាង​មន្ទិល​សង្ស័យ​យ៉ាង​នេះ​ទៀត​ខ្ញុំ​បាន​យល់​ថា ​គប្បី​ទុក​ពេល​វេលា​កន្លង​ហួស​ទៅ ​អោយ​បាន​វែង​ឆ្ងាយ​បន្តិច​សិន ​ក្នុង​បំណង​បន្សាប​ការ​ប្រដូច​ឫ​អត្ថា​ធិបាយ​ផ្សេង​ៗ​ដែល​អាច​កើត​មាន​ឡើង​ ។
ដូច្នេះ ​ខ្ញុំ​សូម​បញ្ជាក់​ផ្ទួន​ជា​ថ្មី ​ថា​សៀវ​ភៅ​នេះ​ពុំ​មែន​ជា​ប្រវត្តិ​បន្លំ​ របស់​ជន​ណា​ឡើយ​ទោះ​មាន​ ឋានះ​ក្នុង​សង្គម​ខ្ពស់​ឫ​ទាប យ៉ាង​ណា​ក៏​ដោយ ថ្វី​បើ​នៅ​ភាគ​ខាង​ចុង មាន​ព្រឹត្ត​ការណ៏​ប្រវត្តិ​សាស្រ្ត ​ចូល​មក​ជា​ផ្ទាំង​តម្បាញ​នៃ​រឿង​។ អា​ស្រ័យ​ហេតុ​នេះ​បើ ​អ្នក​អាន​សង្កេត​ឃើញ​ឫ​យល់​ថា​មាន​កន្លែង​​ណា ​សម​ដូច​ការ​ពិត​ខ្លះ​សូម​សន្និ​ដ្ឋាន​ ចាត់​ទុក​ជា​ដំណើរ​ចៃ​ដន្យ​ទៅ​វិញ​ផង​ចុះ។
ប្រលោម​ លោក មាលា​ដួង​ចិត្ត នេះ និទាន​បាន​ផ្តើម​ក្នុង​ឆ្នាំ ​១៩៣៩ ​គឺ​នៅ​ពេល​ដែល​សង្គ្រាម ​លោក​លើក​ទីពីរ​ចាប់​ឆួល​ឆេះ​ឡើង ហើយ​មក​ចប់​នៅ​ចុង​ឆ្នាំ​១៩៤៦ ​គឺ​នៅ​ពេល​ដែល​ខេត្ត​បាត់​ដំបង​និង​ដែន​ដី​យើង​ទាំង​ប៉ុន្មាន​បាត់​បង់​ទៅ​ នោះ បាន​វិល​ត្រឡប់​មក​រួបរួម​ក្នុង​សហ​គមន៏​ជាតិ​វិញ។
អ្នក​ និពន្ធ​មាន​បំណង​អោយ​សៀវភៅ​នេះ​មាន​គុណ​ភាព​ជា​កញ្ចក់​ឫ​ជា​ផ្ទាំង​គំនូរ​ រូប​ភាព​សំរាប់​គំនិត​និង​ឧត្តម​គតិ​របស់​យុវជន​ខ្មែរ​ក្នុង​សម័យ​នោះ​។ មាន​ហេតុ​មួយ​ទៀត​ដែល​នាំ​អោយ​ខ្ញុំ​ប្រតិស្ឋ​រឿង​មាលា​ដួង​ចិត្ត​ នេះ។ អ្នក​អាន​យ៉ាង​ក្រាស់​ក្រែល​មាន​នារី​ជា​ភាគ​ច្រើន ​បាន​បន្ទោស​ខ្ញុំ​ថា​ចិត្ត​អាក្រក់​ណាស់​ដោយ​បណ្តោយ​អោយ ​នាង​វិធាវី ​ក្នុង​រឿង ផ្កា​ស្រពោន​ ស្លាប់​បាត់​បង់​ជីវិត​ទាំង​ក្មេង​ខ្ចី​ហើយ​ ​ស្លូត​ត្រង់​ផង​ខ្ញុំ​សរសេរ​រឿង​ថ្មី​នេះ​ក្នុង​បំណង​ចង់​លុប​លាង ​នូវ​ការ​រិះគន់​បែប​នេះ​ទៀត​តើ​សំរេច​ដូច​ប្រាថ្នា​មែន​ឫ​យ៉ាង​ណា​សូម​ មិត្ត ​ទាំង​ឡាយ​មេត្តា​វិនិច្ឆ័យ​ផង​ចុះ។
សរុប​ សេចក្តី​ទៅ​សៀវភៅ​រឿង​នេះ ដែល​បរិបូរ​ដោយ​យុវ​ភាព ​ហើយ​ដែល​ព៌ណ​នា​អំពី​គំនិត​និង​ឧត្តម​គតិ នៃ​យុវជន​ក្នុង​កំឡុង​ឆ្នាំ​ ១៩៣៩-១៩៤៦ សូម​យុវជន​យើង​ជំនាន់​ក្រោយ​ទុក​ជា​សក្ខី​ភាព ​មួយ​នា​កាល​សម័យ​នោះ​។
ខ្ញុំ​ សូម​ឧទ្ទិស​សៀវ​ភៅ​នេះ​ចំពោះ​វិញ្ញាណ​ក្ខន្ធ​លោក ឃួន នៅ ជា​បិតា និង​លោក ឱរ ស៊ិន ដែល ជា​ឳពុក​ធំ ដែល​លោក​បាន​ណែ​នាំ​ខ្ញុំ​អោយ​ស្រឡាញ់​អក្សរ​សាស្រ្ត​តាំង​ពី​កុមារ​ភាព ​ហើយ​ចំពោះ​យុទ្ធ​ជន​យើង វិរបុរស​យើង ដែល​បាន​បូជា​ជីវិត​ដើម្បី​មាតុ​ភូមិ ។
ភ្នំពេញ មេសា ១៩៧២
ន. ហ

ទំព័រទី១ទំព័រទី២ទំព័រទី៣ទំព័រទី៤ទំព័រទី៥ទំព័រទី៦ទំព័រទី៧ទំព័រទី៨ទំព័រទី៩ទំព័រទី១០ទំព័រទី១១ទំព័រទី១២

Advertisements
  1. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 15 ខែសីហា ឆ្នាំ 2010 ម៉ោង 11:19 នាទី (ល្ងាច)

    ជួយ​ចង​ក្រង់​ជា​សៀវភៅអេឡិច​ត្រូនិក​អោយ​ទាញ​យក​បានទេ? ព្រោះ​វា​ងាយ​ស្រួល​មើល​ជាង។

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 16 ខែសីហា ឆ្នាំ 2010 ម៉ោង 12:03 នាទី (ល្ងាច)

      អត់​ទាន់​ចប់​ផង​នឹង… នៅ​សល់រាបសិបទំព័រទៀតឯណោះ ចាំចប់ហើយនឹង​បង្កើត​ជា E-book សម្រាប់ទាញយកតែម្តង ៕

  2. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 7 ខែ​មីនា ឆ្នាំ 2011 ម៉ោង 10:39 នាទី (ព្រឹក)

    អរគុណដែលបានចែករំលែករឿងមួយនេះ។ ខ្ញុំចូលចិត្តណាស់។

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 10 ខែ​មីនា ឆ្នាំ 2011 ម៉ោង 1:29 នាទី (ល្ងាច)

      មិនអីទេ…

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: