មហាចោរ​នៅ​ទល់ដែន ទំព័រទី៦


៥ – បន្ដាំបង

មានន្ទបំផាយសេះយ៉ាងលឿនកន្ដាលទីងងឹតឆ្ពោះទៅកាន់គេហដ្ឋានព្រះកំពុត។ ទុក្ខដែលកើតអំពីមរណភាពវិសេសក្លាហាននៅញាំញីចិ
ត្ដអ្នកពុំចេះចប់ពុំចេះហើយ។ មរណភាពតែមួយនេះ ធ្វើអោយអ្នកអានិតអាសូរដល់បិតាក្មេកដែលចាកស្ថានទៅផង អោយអ្នកអានិតដល់
នាងទេវីជាភរិយាសំនប់ដែលរស់នៅនោះផង។
ទុក្ខទាំងពីរប្រភេទសឹងមានទំងន់ស្មើគ្នា។
អ្នកអានិតវិសេសក្លាហានដោយបុគ្គលនេះស្លាប់ទៅមានទឹកមុខញញឹមស្រស់ប៉ប្រិម ដូចភក្រ្ដព្រះពុទ្ធដែលចូលព្រះនិព្វាន។ អ្នកអានិតនា
ងទេវីដោយស្រីឆើតឆាយបានង្ហូរទឹកភ្នែកសស្រាក់ ទឹកភ្នែកនេះហាក់នៅសើមៗក្នុងដួងវិញ្ញាណរបស់អ្នក។ សេះបោលសំរុកទៅមុខយ៉ាង
លឿន កាត់ព្រៃ និង វាល ដូចព្រួញព្រហ្មរបស់ព្រះនរាយណ៍។ គេលឺសូរល្លឹកឈើ និង មែកឈើដែលបាក់ប្រាវៗ។ មិនយូរប៉ុន្មានមានន្ទមើល
ឃើញកំពែងអាសនបិតាខ្លួន។ អ្នកបោះពួយតំរង់ទៅមាត់ទ្វារ។ អ្នកយាមធ្វើសញ្ញាគោរពយ៉ាងស្វាហាប់។ លុះអ្នកជិះសេះនេះទៅដល់បន្ទាយ
ហើយ ក៏លោតចុះពីលើខ្នងសេះដោយរួសរាន់បន្ទាន់ចិត្ដ។ សេនាម្នាក់ក៏ស្ទុះមកគោរពជាលើកទីពីរ។ មនន្ទស្គាល់ក្នុងទីងងឹតថាជាសេនារប
ស់ខ្លួន ក៏មានវាចាខ្សឹបៗថា :

– បងកោប បងអែងមានដឹងរឿងអ្វីប្លែកក្នុងផ្ទះខ្ញុំទេ ?
គឺមនុស្សម្នាក់រូបតូច ខ្នងខុបបាក់ជាពីរ ។ មនុស្សនេះឆ្លើយដោយនឹងនួនវិញថា :
– បាទទេ ! អត់មានរឿងអ្វីទេ ! តែមុននេះបន្ដិចមានឃើញទាហានម្នាក់ជិះសេះមកដល់ទីនេះ រួចចូលទៅក្នុងបន្ទប់អូវពុករបស់
លោកគ្រូ ។ ខ្ញុំឃើញសេះ និង អ្នកជិះនោះបែកញើសដាបខ្លួន។ ប្រហែលជាមានការអ្វីប្លែកមកពីក្រៅហើយមើលទៅ។
– អូវពុកខ្ញុំនៅទេ ?
– នៅហ្នឹង
– ចុះបងកោប អែងមានលឺសូរមាត់គាត់និយាយអ្វីទេ ?
– ទេ ! អត់ទេ !
– តាំងពីល្ងាចមក គាត់សំរាន្ដហើយ រឺ នៅ?
– នៅ ! ម៉េចក៏លោកគ្រូសួរដូច្នោះ ?
– ការផ្ទាល់ខ្លួន !
– ការអ្វី ?
មានន្ទទះស្មាកោបមួយផូង សើច ធ្វើដោយមេត្រីភាព
– ចាំថ្ងៃក្រោយខ្ញុំនិយាយប្រាប់។ អិលូវយកសេះខ្ញុំទៅទុកចុះ។ នាយកោបមិនអស់ចិត្ដ ចាប់បង្ហៀរសេះបន្ដើរ សួរបន្ដើរទៀតថា
– ការធំ រឺ ការតូច ? ការចិត្ដ រឺ ការនគរ ? ការសប្បាយ រឺ ការច្បាំង ?
– ការចិត្ដ តែអិលូវនេះខ្ញុំប្រញាប់ណាស់ ប្រញាប់ទៅជួប នឹង អូវពុករបស់ខ្ញុំ។
– បានជាខ្ញុំចង់ដឹង ពីព្រោះខ្ញុំចេះតែញាក់ភ្នែកឆ្វេងព្រើតៗ…
– ឆ្គួត !
– បើមានរឿងអ្វី សូមលោកគ្រូអានិតប្រាប់ខ្ញុំអោយឆាប់ផងណ៎ា !..
– យល់ព្រម

មានន្ទក៏ស្ទុះឡើងកាំជន្ដើរទៅលើផ្ទះ។ នាយកោបក៏ដឹកសេះយកទៅទុក។ មានន្ទដើរយ៉ាងមាំមួនចូលទៅក្នុបន្ទប់ព្រះកំពុត។ គឺជាបន្ទប់
មួយធំ ជញ្ជាំងលាបពណ៌បៃតងខ្ចីស្រស់។ នៅជញ្ជាំងនិមួយៗមានព្យួរផ្ទាំងគំនូរចាស់ៗ គូរដោយដៃសិប្បករយ៉ាងចំនាននៃសម័យព្រងនាយ
នោះ។ នៅលើក្ដារ គឺកំរាលល្អឆើតឆាយរំលេចដោយរូបភាពសត្វផ្សេងៗ និងរុក្ខាលតាវល្លិប្លែកៗដោយពណ៌ស លឿង ក្រហម បីដូចពណ៌
ធម្មជាតិមែនៗ។ ក្រៅពីនេះចក្ខុយើងចាប់ភ្លឹកស្ញប់ស្ញែងដល់តុ ទូ កែវកង ដែលរៀបចំយ៉ាងប្រពៃ។ វត្ថុទាំងអស់សុទ្ធសឹងតែលាងដុសខាត់
ស្អាតរលោងរលើបស្ទើរឆ្លុះមុខបាន។ គ្រឿងលំអទាំងពួងមានកែវកងជាដើមសឹងធ្វើអំពីប្រាក់ និង មាសយ៉ាងរុងរឿង។
នៅខាងមុខបន្ទប់ដ៏ស្ដុកស្ដម្ភនេះ ព្រះកំពុតកំពុងធ្វើការ អង្គុយសរសេរនៅលើតុធំមួយ។ គឺជាមនុស្សម្នាក់ប្រមាណ ៥០ឆ្នាំ ភ្នែកលៀន
សក់ស្កូវល្បាយអាច់ខ្លា ថ្ងាសខ្ពស់។ នៅពីក្រោយខ្នងស្ដេចសឹកនេះ គេសង្កេតឃើញអាវុធគ្រប់បែប គ្រប់យ៉ាងដែលព្យួរនៅជញ្ជាំង មានកាំ
បិតស្នៀត ដាវ ធ្នូ ព្រួញ ខែល ជាដើម។
មានន្ទដើរបោះជំហានវែងៗចូលទៅរកព្រះកំពុតជាបិតា។ ព្រះកំ
ពុតលឺសូរជើងមានន្ទស្គាល់ជាក់ថា ជាសូរជើងកូនរបស់ខ្លួន តែព្រះកំពុត
ធ្វើពុំលឺ គិតតែសរសេរសំបុត្រតូចមួយដោយផ្ទៀងផ្ទាត់យ៉ាងហ្មត់ចត់។
មានន្ទមកដល់ លុតជង្គង់វន្ទាពីមុខព្រះកំពុតដោយគោរព
មួយសន្ទុះក្រោយមក ព្រះកំពុតដាក់ស្លាបប៉ាកកាចុះ ទឹកមុខមាំមួន
ហូតខ្សៀមកញាត់ថ្នាំអុជជក់យ៉ាងព្រងើយ។
មានន្ទឃើញផ្សែងហុយទ្រលោមឡើងទៅលើ។ អ្នកប្រុងស្មារតីនឹក
ក្នុងចិត្ដរកមើល តើគ្រោះថ្នាក់ដែលអ្នកទទួលនោះយ៉ាងណា? ព្រះកំពុត
សំលក់កន្ទុយភ្នែកមើលទៅមានន្ទ ខាំធ្មេញរួចនៅស្ងៀម។
មានន្ទរិតតែឆ្ងល់អស្ចារ្យក្នុងចិត្ដ អំពីអាកប្បកិរិយាដ៏ប្លែករបស់លោក
អូវពុកអ្នក។ អ្នកនឹកច្នៃថា ប្រហែលជាលោកដឹងរឿងរ៉ាវទាំងអស់របស់
អ្នកជាមួយអាពាហ៍ពិពាហ៍នាកន្ដាលរាត្រីស្ងាត់នេះ។ តំនក់ញើសហូរពា
សពេញខ្លួនអ្នក តែយុវជនប្ដេជ្ញាក្នុងចិត្ដថា បើអូវពុកអ្នកជំទាស់នឹងរឿង
នេះ អ្នកនឹងហ៊ានចេញមុខជំទាស់វិញយ៉ាងដាច់ខាត។
នាទីដ៏តឹងតែងនេះ ក៏ចេះតែហូរទៅ មានន្ទក៏រិតតែថប់ដង្ហើមឡើងៗ
បុរសគិតរិះរកចំនុចផ្សេងៗ ដើម្បីបានដឹងឆាប់អំំពីគោលបំនងនៃការ
កោះហៅខ្លួនអ្នកមកនេះ។ នឹងយករឿងនាងទេវីមកនិយាយដោះសាជំរា
បលោកតែម្ដងទៅជាការធ្វេសប្រហែសមួយយ៉ាងធំ។ នឹងរង់ចាំអោយអូវពុកអ្នកបង្ហើបរឿងមុន អូវពុកអ្នកពុំធ្វើសោះ។ មិនតែប៉ុណ្ណោះអា
កប្បកិរិយារបស់ព្រះកំពុត បង្កើតបរិយាកាសកំហែងដល់មានន្ទយ៉ាងខ្លាំងក្រៃពេក។ មានន្ទលូកហោប៉ៅ ដើម្បីរកកូនកន្សែងមកជួតញើស
ស្រាប់តែចុងម្រាមដៃអ្នកបះលើសំបុត្រដីកាកោះ។ រន្ទះនៃសេចក្ដីរីករាយមួយមកដាស់ចិត្តអោយចាកផុតអំពីរន្ដៅចង្អៀតចង្អល់ ដែលអ្នក
ជួបប្រទះមកនេះ។ មានពក៏ហុចសំបុត្រដីកានោះជូនព្រះកំពុតដោយគោរព។

ព្រះកំពុតយកសំបុត្រនោះបោះទៅលើតុ រួចសួរដោយសង្កត់សំលេងយ៉ាងធ្ងន់ៗថា :
– អែងទើបមកពីណា ?
មានន្ទបុកពោះភឹបៗ នឹកថា អីយ៉ា ! រករឿងទេតើ ! ក៏ប៉ុន្ដែមុននឹងចេញសំដីតវ៉ា អ្នកនឹកឃើញថា ត្រូវតែឆ្លើយទៅតាមលំអានរឿង
– លោកអូវពុកមានការអ្វី ហៅខ្ញុំទាំងយប់ ?
ព្រះកំពុត សំលក់មានន្ទចុងភ្នែកជាថ្មី។
– អញមិនមែនអូវពុកអែងទេ ?
មានន្ទភ្ញាក់ដូចគេកន្រ្ដាក់នឹងពាក្យនេះ ។ អ្នកបើកភ្នែកធំ បបូរមាត់ឡើងស្វាយ ជង្គង់ឡើងញ័រស្ទើរឈរពុំកើត។ បុរសនឹកថា ម្ដងនេះមុខ
ជាដាច់អស់និស្ស័យហើយ។ អ្នកប្រឹងញញឹម រួចឆ្លើយដោយចំអកថា :
– បើលោកអូវពុកមិនជាអូវពុកខ្ញុំ តើជាអ្វីទៅវិញ ?
ព្រះកំពុតក្រោកឡើងគំហកវិញថា :
– អញហៅអែងមកសួរអែង មិនមែនហៅអែងមកសួរអញទេ។ តោងឆ្លើយតាមពាក្យអញសួរ។ អញសួរអែងថា តើអែងទៅ
ណាបាត់តាំងពីល្ងាចម្លេះ ?
មានន្ទសើច :
– ការផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំពុំអាចប្រាប់លោកអូវពុកបានទេ។ ខ្ញុំមកនេះ គឺមកឋានៈជាទាហាន ពីព្រោះដីកាកោះហៅតាមកិច្ចការទា
ហាន។ បើសិនជាមានការផ្ទាល់ខ្លួន ប្រាកដជាពុំមានដីកាដូច្នេះទេ។ បើដូច្នេះខ្ញុំអាចឆ្លើយជំរាបលោកអូវពុកបាន តែអំពីកិច្ចការខាងទាហាន
ប៉ុណ្ណោះ ដោយសូមទោសលោកអូវពុក ខ្ញុំមិនឆ្លើយពីការផ្ទាល់ខ្លួនជាដាច់ខាត។

ព្រះកំពុតពេបមាត់ តែងក់ក្បាល។
ឃើញដូច្នោះ មានន្ទបានធូរក្នុងចិត្ដបន្ដិច។
ព្រះកំពុតបឺតខ្សៀបង្ហុយផ្សែង រួចដោយនិយាយបន្ទន់សំលេងថា :
– អែងបំពេញការផ្ទាល់ខ្លួនរបស់អែងស្រេចហើយរឺនៅ?
មានន្ទនឹកថា បញ្ហានាងទេវីនៅតែចោទដដែលក្នុងពេលដែលអ្នកស្មានថាបានធូរបន្ដិចទៅហើយ។ បញ្ហានេះគ្រាន់តែផ្លាស់បែបចោ
ទប៉ុណ្ណោះ ។ យុវជនឆ្លើយតបវិញថា :
– ការផ្ទាល់ខ្លួនពុំអាចមាននរណាបំពេញចប់នោះទេ ។ តែលោកអូវពុកសូមជ្រាបថា ការផ្ទាល់ខ្លួនជាការតូចតាចដែលគេអាចទុក
ចោលមួយកន្លែងបាន។ អែការដែលធំហើយសំខាន់នោះ គឺការនគរ។
ព្រះកំពុតដើរចុះដើរឡើងស្ដាប់មានន្ទអធិប្បាយ។ លុះអធិប្បាយចប់ លោកក៏ដើរទៅជិតតុ ទាញយកសំបុត្រមួយមកហុចអោយ
មានន្ទ ។ វិរបុរសភិតភ័យឡើងសាជាថ្មី ដោយពុំដឹងសេចក្ដីសំបុត្រនោះយ៉ាងណាសោះ។ អ្នកទទួលសំបុត្រ រួចបត់ដាក់ទៅក្នុងហោប៉ៅយ៉ាង
ស្រួល។ ឃើញដូច្នោះ ព្រះកំពុតបែរមកមើលមុខមានន្ទស្ទុះមកចាប់ស្មាបុត្រា រួពោលវាចាឡើងញ័រៗថា :
– កូនអែងអាចមើលសំបុត្រនេះអិលូវ។
មានន្ទហូតសំបុត្រមកពីហោប៉ៅវិញ សំលឹងមើលមុខអូវពុកដោយប្រឹងរិះរកមើលរឿងដែលអូវពុកចង់ប្រាប់ខ្លួននោះ ត្បិតទាំងកាយវិកា
រ ទាំងវាចាអ្នកលែងយល់អ្វីឡើយ។ មានន្ទដាក់ភ្នែកចុះទៅលើសំបុត្រ រួចនិយាយយ៉ាងរហ័សថា :
– លោកអូវពុកអោយខ្ញុំទៅច្បាំងអិលូវ ?
ព្រះកំពុតញញឹម :
– មិនមែនអូវពុកអោយកូនទៅទេ គឺនគរ។
– ខ្ញុំបាទសូមមួយអាទិត្យទៀតបានរឺទេ ?
ព្រះកំពុតបើកភ្នែកធំៗ តបវិញថា :
– អែងមកនេះគឺមកក្នុងឋានៈ ជាទាហាន ទាហានគ្មានប្រកែកទេ
– ខ្ញុំសុំដល់ថ្ងៃស្អែក ពីព្រោះ …
– គ្មានពីព្រោះទេ ។ តោងអែងដឹងអោយច្បាស់ថា សព្វថ្ងៃអូវពុកស្រលាញ់កូនលើសលុបរកអ្វីប្រៀបស្មើគ្មាន។ អូវពុកមិនចង់អោ
យកូនលំបាកវេទនាសោះ។ អូវពុកចង់អោយតែកូនបានសប្បាយរាល់ពេលវេលា។ កូនអែងទាំងរូបកាយ ទាំងចរិយា ទាំងចិត្ដក្លាហាន បានធ្វើ
អោយអូវពុកពេញចិត្ដជាទីបំផុត ក៏ប៉ុន្ដែនៅពេលនេះ ប្រទេសមានអាសន្នធំ។ ចំននួនមួយខែមកហើយ កងទ័ពភូមាវាយចូលលុកតាមអានា
ខេត្ដឈៀងម៉ៃ ឆ្ពោះមកក្រុងអយុធ្យា (រាជធានី) កងទ័ពយើងបានចេញតស៊ូយ៉ាងម៉ឺងម៉ាត់ តែចាញ់ដៃខ្មាំងជានិច្ច។ អិលូវព្រះរាជាព្រះចៅ
យើងបានបញ្ជាមកអោយកងទ័ពយើងទៅជាប្រញាប់ ដើម្បីជួយក្រុងអយុធ្យាពីភយន្ដរាយ។ សរុបសេចក្ដីនគរត្រូវការឈាមយើងហើយ។
ក្នុងការរិះរកមេដឹកនាំកងទ័ពយើងទៅនេះ អូវពុកបានរិះរកមើលគុណសម្បត្ដិរបស់មេទ័ពទាំងអស់ អូវពុកឃើញមានតែអែងមួយទេ ដែល
អាចបំពេញការងារនេះបាន។ ហេតុនេះចូរកូនប្រមូលទ័ពទៅទាំងយប់នេះ។

មានន្ទដាក់ទឹកមុខ រួចវន្ទាព្រះកំពុតថយខ្លួនចេញមក។ ព្រះកំពុតស្រែកហៅមានន្ទថា :
– មានន្ទ ! មកនេះសិន ។ ហេតុម្ដេចក៏អែងមានទឹកមុខស្ងួតម៉្លេះ ? អែងមិនចង់ទៅទេរឺអ្វី ? តោងប្រាប់មកអោយឆាប់។ អញទុកចិ
ត្ដលើអែង…
– ខ្ញុំមានប្រកែកអ្វី ។ ដូចលោកអូវពុកជ្រាបស្រាប់ហើយ ខ្ញុំចូលចិត្ដចំបាំងណាស់។ ក៏ប៉ុន្ដែក្នុងពេលនេះខ្ញុំព្រួយ ព្រួយព្រោះការដែ
លខ្ញុំបំរុងនឹងធ្វើនោះធំក្រៃពេក។
– បើដូច្នោះទៅចុះ ។ ទៅអោយសុខសប្បាយ។
– សូមលោកពុកនៅអោយបានសុខសប្បាយ។

មានន្ទដើរយ៉ាងលឿនចេញទៅក្រៅ។
ស្គរទ័ពក៏លាន់លឺរំពងឡើងក្នុងកន្ដាលរាត្រី។ សូរស្គរទូងៗហាក់វាយទៅលើទងបេះដូងរបស់បុរសយើង។ មិនយូរប៉ុន្មាន ពលរេហ៍មក
ដល់ណែនណាន់តាន់តាប់ ប្រដាប់ដោយគ្រឿងព្រួញស្នា លំពែងដូចៗគ្នា។ គេលឺសូរមាត់មានន្ទដែលបញ្ជាអោយប្រមូលគ្នាជាជួរ គេលឺសូរ
មាត់នាយកោបដែលតឿនកូនទាហានអោយប្រញាប់ គេលឺសូសេះដែលកញ្ជ្រោលស្រែកយ៉ាងក្លៀវក្លា។ សកម្មភាពនេះគួរអោយព្រឺក្បាល
ក្រៃពេកក្នុងក្ដីងងឹត គឺសញ្ញានៃស្រុកមានអាសន្ន។
មានន្ទចាត់ការយ៉ាងជ្រះស្រលះល្អណាស់។ ពលរេហ៍ឈរតំរៀបត្រៀបត្រាជាជួរ ក្រាស់មីរដេរដាស ឃើញតែចុងខែល និងលំពែងចំ
រុះច្រោងច្រាង។ ខាងទ័ពសេះ ក៏ត្រៀមស្រេចតាមសន្ដាប់ធ្នាប់។ មានន្ទដើររាប់កងទាហានបែកញើសរហាម។ ក្នុងពេលនោះរដ្ឋបុរស
ក្រលេកឃើញអូវពុកអ្នកដែលឈរនៅមុខទ្វារ ទឹកមុខញញឹមពេញចិត្ដ នឹងពីធីត្រៀមទ័ពរៀបចេញដំនើរនេះ។ នៅជិតបិតានេះ អ្នកឃើញ
កាមាប្អូនប្រុសអ្នក។

មានពនឹកឃើញនាងទេវីស្រីពុំងា ពុំដឹងផ្ដាំអ្នកណាទៅអោយនាង
បានដឹងផងថា អ្នកខ្ចាត់ព្រាត់ពីនាងទេវីទៅហើយ។ ប្ដីធីតាបែររកមើល
អ្នកអែទៀតដែលពុំទៅ ក្រែងជួបអ្នកណាដែលអ្នកផ្ញើពាក្យទៅដល់នា
ងផងពុំឃើញសោះ។
បុរសស្ទុះទៅខ្សឹបដាក់ត្រចៀកនាយកោបថា :
– អែងទៅហៅកាមាប្អូនអញអោយមកជួបនឹងអញមួយភ្លែត។
– បាទ
កាមាមកដល់។ មានន្ទចាប់ស្មាកាមាពាលពាក្យថា :
– កាមា ប្អូនអែងជាប្អូនរបស់បងមែនរឺទេ ?
កាមាដំបូងនឹកឆ្ងល់ដោយពុំដឹងរឿងអ្វី រួចធ្វើទាំងប្រថុយវិញថា
– បាទ ខ្ញុំជាប្អូនបង្កើតរបស់បង។
– ឈាមដែលហូរក្នុងសរសៃប្អូន ដូចឈាមដែលហូរក្នុងសរ
សៃបងទេ?
– បាទដូចគ្នា។
– ប្អូនស្រលាញ់បងទេ ?
– មិនចាំបាច់សួរទេ ! ខ្ញុំសព្វថ្ងៃមានជីវិតមួយនឹងបង ?

មានន្ទសើចយ៉ាងរីករាយ រួចបន្ដកិច្ចសន្ទនាទៅទៀតថា :
– បងពេញចិត្ដនឹងពាក្យឆ្លើយនេះណាស់ ។ ប៉ុន្ដែ តើបងអាចប្រគល់របស់អ្វីមួយអោយប្អូនជួយបីបាច់រក្សាអោយបងផងបានទេ។
– មានអីបង របស់អ្វី ? ប្រាប់មក ! មិនអីទេ ខ្ញុំរក្សាទុកជូនបងមិនអោយខូចទេ។ បើខូចក្រែងតែជីវិតខ្ញុំស្លាប់។
– ក្នុងជាតិនេះ បងមានរបស់មួយយ៉ាងថ្លៃថ្លា ដែលបងស្រលាញ់ខ្លាំងណាស់ ស្រលាញ់នឹងចិត្ដ ស្រលាញ់នឹងឈាម ស្រាលាញ់នឹង
សាច់ ស្រលាញ់ស្មើជីវិត។
– វត្ថុនេះជាអ្វីបង នៅអែណា?
– អិលូវបងទៅច្បាំង។ បងពុំទាន់ទុកចិត្ដអ្នកណាក្រៅពីប្អូនអែងទេ បងសូមផ្ញើវត្ថុនេះទុកនឹងប្អូនសិន ទំរាំបងវិលត្រលប់មកពីច្បាំ
ងវិញ បងនឹងយកវិញ។
– មិនអីទេបង ! ប្អូនរក្សាទុកជូនបងប្រាកដដូចមានព្រះអាទិត្យ ព្រះចន្ទដូច្នោះអែង។
– វត្ថុនោះគឺមនុស្ស។
– អីគឺមនុស្ស ?
– អឺ ! គឺពិតជាមនុស្ស ហើយមនុស្សស្រីថែមទៀត !
– យីមនុស្សស្រីនោះនៅអែណា?
– នៅជិតៗនេះអែង ។ បងសូមប្រាប់រឿងប្អូនអោយអស់ទៅចុះ។ ពីរម៉ោងមុននេះ បងបានរៀបការហើយ
– នែ ! ការនឹងអ្នកណា ?
– ការនឹងនាងទេវី កូនស្រីវិសេសក្លាហាន។
– យី ! អីបងការហើយ ?
– កុំអោយប្អូនឆ្ងល់អោយសោះ នាងទេវី និង បង ស្រលាញ់គ្នាយូរណាស់មកហើយ ។ អិលូវបងសែនជាមួយនាងរួចជាស្រេច។
តែអភ័ព្វណាស់ គ្រាន់តែសែនរួច អូវពុកនាងក៏ស្លាប់ទៅ …
– អី វិសេសក្លាហានស្លាប់ហើយ ?
– ប្រាកដដូចមានព្រះអាទិត្យ ព្រះចន្ទដូច្នោះមែន។ នាងកំព្រាម្នាក់អែង ហើយម្យ៉ាងទៀតនាងមានទំងន់ផង។
– អូ ! អីនាងមានទំងន់ផង ?
– ពីរខែហើយ ។ កាមាប្អូន។
– បាទ
– ការដែលប្អូនត្រូវធ្វើ គឺ :
១ – ជួយទុកដាក់អូវពុកក្មេកបងអោយស្រួលបួល
២ – ជួយការពារនាងទេវី កុំអោយសត្រូវមើលងាយ
៣ – ជួយផ្ដល់ម្ហូបអាហារ អង្ករស្រូវ សំលៀកបំពាក់ លុយកាក់ដល់នាង។ តើប្អូនអាចទទួលបន្ដាំទាំងបីយ៉ាងនេះបានទេ?
– បាទ ! បាទ មានធ្ងន់ស្រាលអីបង។ បន្ដាំបងងាយណាស់ មិនអីទេ ចូរបងកុំព្រួយអោយសោះ ប្អូនអាចជួយបងបាន។
– ប្អូនហ៊ានស្បថអោយបងទេ ?
កាមាថយបីជំហានក្រាក លើកដៃទៅលើ
– ខ្ញុំសូមស្បថជូនបង បើខ្ញុំពុំធ្វើដូចបន្ដាំបងទេ សូមអោយអរុក្ខទេវតា និង អាកាសទេវតាបំផ្លាញខ្ញុំអោយរលាយដូចអំបិលត្រូវទឹក
និងដូចក្រមួនត្រូវថ្ងៃ។
– កាមាទៅចុះ។ បងសូមលាប្អូនមួយពេលសិនហើយ។ បងទៅនេះគឺទៅដោយរីករាយបំផុត ព្រោះបងសង្ឃឹមថា បានប្អូនស្នងក្នុង
កិច្ចរក្សាការពារនាងទេវីជាទីស្នេហារបស់បង។

ថាហើយមានន្ទស្ទុះទៅអោបកាមា រួចបងប្អូនទាំងពីរក៏បែកគ្នាទៅ។ មានន្ទឈរនៅមុខកងទ័ពបញ្ជាអោយពលទាហានប្រុង រួចកងទ័ព
ដើរទៅមុខយ៉ាងសំបើមកក្រើកភពផែនដី។

ទំព័រទី១ទំព័រទី២ទំព័រទី៣ទំព័រទី៤ទំព័រទី៥ទំព័រទី៦ទំព័រទី៧ទំព័រទី៨ទំព័រទី៩ទំព័រទី១០ទំព័រទី១១ទំព័រទី១២ទំព័រទី១៣ទំព័រទី១៤ទំព័រទី១៥ទំព័រទី១៦ទំព័រទី១៧ទំព័រទី១៨ទំព័រទី១៩ទំព័រទី២០ទំព័រទី២១ទំព័រទី២២ទំព័រទី២៣

  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: