បណ្ណសារ

Archive for the ‘សេដ្ឋកិច្ច’ Category

ប្រទេស​ក្រី​ក្រ​ជាង​គេ​ក្នុង​ពិភព​លោក

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 12 ខែមករា ឆ្នាំ 2013 មតិ 7

ដោយ​​យោង​​តាម​​ការ​​ប៉ាន់​​ប្រមាណ​​មួយ​​របស់​​អង្គ​ការ​​សហ​​ប្រជា​ជាតិ​​បាន​​បញ្ជាក់​​ថា​​មនុស្ស​​ប្រហែល ២៥,០០០នាក់​ បាន​​ស្លាប់​​ដោយ​​សារ​​ការ​​អត់​​ឃ្លាន​​ជា​​រៀង​​រាល់​​ថ្ងៃ! មនុស្ស​ប្រហែល​ ១​ពាន់​​លាន​​នាក់​ កំពុង​​រស់​​នៅ​​ក្នុង​​ចំណូល​​ក្រោម​ ១​ដុល្លា​​ក្នុង​មួយ​​ថ្ងៃ និង​២ពាន់​លាន​​នាក់​​ផ្សេង​​ទៀត​​រស់​​នៅ​​ដោយ​​មាន​​ចំណូល​​ត្រឹម​​តែ ២​ដុល្លា​​ក្នុង​​មួយ​​ថ្ងៃ​​ប៉ុណ្ណោះ ។ ដូច្នេះ​​ហើយ​​គឺ​​មាន​​ប្រជា​ជន​​ចំនួន​​ប្រមាណ​​ពាក់​​កណ្តាល​នៃ​​ប្រជា​ជន​​សរុប​​របស់​​ពិភព​​លោក​ ដែល​​កំពុង​​រស់​​នៅ​​ក្នុង​​សភាព​​ក្រី​ក្រ ។

ខាង​ក្រោម​នេះ​គឺ​ជា​ការ​រៀប​រាប់​អំពី​បណ្តា​ប្រទេស​ដែល​មាន​ភាព​ក្រីក្រ​ជាង​គេ​ក្នុង​ពិភពលោក៖

១. សាធារណ​រដ្ឋប្រជាធិបតេយ្យ​កុង​ហ្គូ (Democratic Republic of Congo)

សាធារណៈ​រដ្ឋ​កុង​ហ្គូ

ចំនួន​ប្រជា​ជន: 71.7 លាននាក់
ជីឌីភី: 25 ពាន់លាន​ដុល្លារ
ជីឌី​ភី ក្នុងប្រជាជន​ម្នាក់: 348 ដុល្លា

សង្រ្គាម​​កុង​​ហ្គូ​​លើក​​ទី​​២​​បាន​​ចាប់​​ផ្តើម​​នៅ​​ក្នុង​​ឆ្នាំ​១៩៩៨ បាន​​បង្ហិន​​បង្ហោច​​ប្រទេស​​មួយ​​នេះ​​យ៉ាង​​ដំណំ​​និង​​បាន​​អូស​ទាញ​ប្រទេស​នេះ​ឲ្យ​​ធ្លាក់​​ចូល​​ទៅ​​ក្នុង​​សង្គ្រាម​​នៅ​​អាហ្វ្រិក​​ផង​​ដែរ ​ព្រោះ​​មាន​​ការ​​ចូល​​រួម​​ពី​​ប្រទេស​​ចំនួន​៩​នៃ​​តំបន់​​អាហ្វ្រិក និង​​មាន​​ក្រុម​​ទាហាន​​ចំនួន​២០​ក្រុម​​វាយ​​ប្រយុទ្ធ​​គ្នា ។ បើ​​ទោះ​​បី​​ជា​​មាន​​ការ​​ចុះ​​សន្ធិ​​សញ្ញា​​សន្តិ​ភាព​​នៅ​​ក្នុង​​ឆ្នាំ​២០០៣ ក៏​​ដោយ ក៏​​ប្រទេស​​មួយ​​នេះ​​នៅ​​តែ​​មាន​​ការ​​វាយ​ប្រយុទ្ធ​​គ្នា​​នៅ​​ភាគ​​ខាង​​កើត​​ប្រទេស ។ ​ភាគ​​ខាង​​កើត​​នៃ​​សាធាណ​រដ្ឋ​​កុង​ហ្គូ ការ​​សាយ​​ភាយ​​នៃ​​បទ​​រំលោភ​​សេព​​សន្ថវៈហើយ​​និង​​អំពើ​​ហឹង្សា​​ផ្លូវ​​ភេទ​​គឺ​​ជា​​បញ្ហា​​ដ៏​​អាក្រក់​មួយ​​ក្នុង​​លោក ។

២. ប្រទេសឡៃ​បៀររៀរ (Liberia)

កុមារ​ក្នុង​ប្រទេស​ឡៃ​បៀរ​រៀរ

ចំនួន​ប្រជាជន: 3.8 លាននាក់
ជីឌីភី: 1.7 ពាន់​លានដុល្លា
ជីឌី​ភី ក្នុងប្រជាជន​ម្នាក់: 456 ដុល្លា

ប្រទេស​នេះ​បាន​ធ្វើ​ទំនើប​កម្ម​នៅ​ក្នុង​ឆ្នាំ ១៩៤០ ដោយ​រៀប​ចំ​តាម​ការបណ្ដាក់ទុន​របស់​សហរដ្ឋ​អាមេរិក ក្នុង​អំឡុង​សង្រ្គាម​លោក​លើក​ទី២ ហើយ​សេដ្ឋកិច្ចប្រទេស​នេះ​ស្ថិត​នៅ​ក្រោម​សេរីភាវូបនីយកម្ម​របស់​ប្រធានា​ធិបតី ​William Tubman ។ ប្រទេស​ ឡៃ​បៀរ​រៀរ ត្រូវ​បាន​បង្កើត​ឡើងដោយ​សមាជិក​អង្គការ​សហប្រជាជាតិ ហើយ​និងអង្គការ​ឯកភាពជាតិ​អាហ្វ្រិក ។ រដ្ឋប្រហារយោធាផ្តួលរំលំសម្ព័ន​ភាព​អាមេរិក​និង​ឡៃ​បៀររៀរ​ក្នុង​ឆ្នាំ ១៩៨០ ជា​ដើម​ហេតុ​ធ្វើ​ឲ្យ​នយោបាយ និង​សេដ្ឋ​កិច្ច​ប្រទេស​មួយ​នេះអស្ថិរភាព ហើយនិង​សង្រ្គាម​ស៊ីវីល​​ពីរដែល​បន្សល់​ទុក​ប្រជាជន​ប្រមាណ​ជាង​ ២៥០,០០០នាក់ស្លាប់​បាត់​បង់​ជីវិត និង​ធ្វើ​ឲ្យ​សេដ្ឋ​កិច្ច​របស់​ប្រទេស​ខ្ទេចខ្ទី​ងើប​ទៅ​មុខ​លែង​រួច ។ កិច្ច​ព្រម​ព្រៀង​សន្តិភាពមួយ​ត្រូវ​បាន​ធ្វើ​ឡើង​​ក្នុង​ឆ្នាំ ២០០៣ ហើយ​បាន​រៀប​ចំ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ប្រជាធិបតេយ្យ​មួយនៅ​ក្នុង​ឆ្នាំ ២០០៥ ។ សព្វ​ថ្ងៃ​ប្រទេស​ឡៃបៀររៀរ​បាន​បញ្ចប់​​នូវ​ឥទ្ធិពល​សង្រ្គាម​ស៊ីវីល​ដែល​បាន​អូសបន្លាយពេល​យ៉ាង​យូរ និងបានស្តារ​ឡើង​វិញ​នូវ​​ស្ថាន​ភាព​សេដ្ឋកិច្ច​ដ៏​យ៉ាប់យឺនរបស់​ខ្លួន ហើយ​ប្រជាជន​ក្នុង​ប្រទេស​នេះ​ប្រមាណ​ជាង ៨៥ភាគរយ​កំពុង​រស់​នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រី​ក្រ​នៅ​ឡើយ ។ អាន​បន្ថែម…

គម្រោងអស្ចារ្យ​នៃ​ទី​ក្រុង Dubai នា​ពេល​អនាគត

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 6 ខែមករា ឆ្នាំ 2013 បញ្ចេញមតិ

សុំ​​សួរ​​មួយ​មើល តើ​​អ្នក​ទាំង​​អស់​​គ្នា​​នឹង​​ធ្វើ​​អ្វី​​នៅ​​ពេល​​​បាន​ក្លាយ​​ជា​​អ្នក​​មាន​ ដូច​​ជា​ប្រទេស​​អារ៉ាប​​? 😀 អ្នក​​ទាំង​​អស់​​គ្នា​​ដឹង​​ហើយ​​ថា​​អារ៉ាប់​​ជា​​ប្រទេស​​ដែល​​មាន​​ដោយ​​សារ​​តែ​​ប្រភព​​ធន​​ធាន​​ប្រេង​​កាត​​ដ៏​​​ច្រើន​សន្ធឹក​​សន្ធាប់​​ តែ​​ធន​​ធាន​​ទាំង​​អស់​​នោះ​​គឺ​​មិន​​អាច​​ស្ថិត​​ស្ថេរ​​ជា​​រៀង​​រហូត​​បាន​​​ឡើយ​​ វា​​នឹងត្រូវ​​អស់​​​នៅ​ថ្ងៃ​ណា​​​មួយ​ជា​​​ពុំ​​ខាន​ ដូច្នេះ​​ហើយ​ទើប​ប្រទេស​​មួយ​​នេះ​​ខិត​​​ខំ​​​វិនិយោគ​​​ទៅ​​លើ​គម្រោង​​ផ្សេង​ៗ​​​ជា​​ច្រើន​​ដែល​​អាច​​ស្ថិត​​ស្ថេរ​​បាន និង​​នាំ​​ចំណូល​​​​ជំនួស​​ឲ្យ​​​ប្រភព​​ធន​​ធាន​​ប្រេង​​ដែល​​កំពុង​​តែ​​អស់​​ទៅ​​ជា​​បន្ត​បន្ទាប់ ។ ទី​​ក្រុង​ Dubai គឺ​ជា​​ទី​ក្រុង​​មួយ​​របស់​​ប្រទេស​​អារ៉ាប់ សម្បូរ​​ទៅ​​ដោយ​​ការ​​វិយោគ​​នៅ​លើ​​វិស័យ​​អគារ​​ខ្ពស់​ៗ​​លើ​​លោក ​ហើយ​​​សម្បូរ​​ទៅ​​ដោយ​​គម្រោង​ប្លែក​​ៗ​ និង​​​អស្ចារ្យ​​ជា​​ច្រើន​នា​​ពេល​​អនាគត ។

ខាង​​ក្រោម​​នេះ​​គឺ​​ជា​​គម្រោង​​​អស្ចារ្យ​នៃ​ទី​ក្រុង Dubai នា​​ពេល​​អនាគតទាំង​១០៖

ទី១. Dubailand

នេះ​គឺ​កន្លែង​កំសាន្ត​​ប្រមូល​ផ្តុំ​គ្នា​មួយ​ដែល​កំពុង​តែ​សាង​សង់​នៅ​ក្នុង​ទី​ក្រុង Dubai ។ គម្រោង​នេះ​មាន​ផ្ទៃ​ក្រឡា ២៧៧១៣.៨៥៦ហិចតា ហើយ​និង​ត្រូវ​ចំណុះទៅដោយ​ Sahara Kingdom theme park និង IMAX theater, Dreamworks park, Marvel Superheroes theme park ហើយ​និង​ឧបករណ៍​កំសាន្ត​ជា​ច្រើន​ដទៃ​ទៀត​ដែល​មាន​តម្លៃ​ថ្លៃៗ​ហួស​ប្រមាណ ។ មើល​ជាវីដេអូ

Dubailand

 

ទី២. Falconcity of Wonders

គម្រោង​នេះ​បាន​ប្រកាស​​ឲ្យ​ដឹង​នៅ​ក្នុង​ឆ្នាំ ២០០៥ ហើយ​កំពុង​តែ​សាង​សង់​ឡើង​នៅ​ទី​ក្រុង​ Dubai វាមាន​លក្ខណៈ​តាម​បែប​ចម្លង​ចេញ​ពី​អច្ឆរិយៈ​វត្ថុ​ទាំង​ប្រាំពីរ​លើ​លោក ដែល​ក្នុង​នោះ​មាន​ដូច​ជា ប្រាសាទ ពីរ៉ាមីត នៃ​ប្រទេស​អេស្ស៊ីប Hanging Gardens នៃ​ទី​ក្រុង​ Babylon ហើយ​និង​បូជនីយស្ថាន​ដែល​មាន​ប្រជាប្រិយ​ភាព​ដទៃ​ទៀត​ ដូច​ជា Eiffel Tower របស់​ប្រទេស​បារាំង ប្រាសាទ Taj Mahal របស់​ប្រទេស​ឥណ្ឌា និង Leaning Tower នៃ​ទី​ក្រុង Pisa ។ គម្រោង​នេះ​កាន់​កាប់​ដោយក្រុម​ហ៊ុន Falconcity of Wonders ដែល​គ្រប់​ដណ្ដប់​លើ​ផ្ទៃ​ដី​សរុប​ 40,000,000 square feet ។ មើល​ជា​វីដេអូ

Falconcity of Wonders

ទី៣. Jumeirah Lake Towers

គម្រោង​​នេះ​មាន​ចំនួន​ ៧៩ អគារ​ខ្ពស់​ៗ ដែល​កំពុង​សាងសង​តាម​បណ្តោយ​មាត់​បឹង​សិប្បនិម្មិត​បួន ដែល​បឹង​ទាំង​នោះ​មាន​ឈ្មោះ​ដូច​ជា បឹង Almas ខាងលិច បឹង Almas ខាង​កើត បឹង Allure ហើយ​និងបឹង Elucio អាន​បន្ថែម…

សំណង់​អគារដែល​ខ្ពស់​ជាង​គេ​​ក្នុង​ឆ្នាំ ២០១៣

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 2 ខែមករា ឆ្នាំ 2013 មតិ 3

សំណង​អគារ​ខ្ពស់​ៗ​លើ​លោក

យើង​ទាំង​អស់​គ្នា​បាន​ដឹង​ហើយ​ថា​ពិភពលោក​កាន់​តែរីកចម្រើន​​ទៅ​​មុខ បច្ចេកវិទ្យាមាន​ការ​វិវត្តន៍​ឥត​ឈប់ឈរ​ ការ​ប្រកួត​ប្រជែង​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ក្លា ដូច្នោះ​ហើយសំណង់​អគារ​ខ្ពស់ៗ​ជា​ច្រើន​ក៏​នឹង​កំពុង​តែ​សាង​សង់​ឡើង​នៅ​បណ្តា​ប្រទេស​ដែល​មាន​សេដ្ឋ​កិច្ច​រីកចម្រើន​យ៉ាង​ច្រើន ។ ក្នុង​នោះ​ប្រទេស​ចិន​ដែល​ជា​ប្រទេស​ដែល​​មានកំណើន​​សេដ្ឋ​កិច្ច​ខ្លាំង​ជាង​គេ​ ហើយ​ជា​ប្រទេស​ដែល​កំពុង​តែ​មាន​ការ​កសាង​អគារ​កប់​ពពក​ជា​ច្រើន​ផង​ដែរ ប្រសិន​បើ​ប្រទេស​ចិន​នៅ​តែបន្ត​​មាន​កំណើន​សេដ្ឋកិច្ច​​​ជា​បន្ត​ទៅ​ទៀត​នោះ ។ បើ​យោង​​តាម​ការ​សិក្សា​ដោយ Barclays Capital បាន​​ឲ្យ​ដឹង​ថា​អគារ​កប់​ពពក​បាន​នឹងកំពុង​តែ​សាង​សង់​ឡើង​ជាច្រើនក្នុង​កំឡុង​ ១៤០ឆ្នាំ​ចុង​ក្រោយ​នេះ ។ ទីក្រុង​ Dubai គឺ​ជា​តំបន់​ព្រៃ​នៃ​សំណង់​អគារ​កប់​ពពក ដែល​ក្នុង​នោះ​មាន​អគារ​ការិយា​ល័យ សណ្ឋាគារ និង​អគារ​សម្រាប់​ស្នាក់​លំហែ​កាយ បូក​រូម​ទាំង​អគារ​ដែលមាន​កម្ពស់​​ខ្ពស់​ជាង​គេ​នៅ​ក្នុង​លោក​​ផង​ដែរ ។

ខាង​ក្រោម​នេះ​គឺ​ជា​ការ​បង្ហាញ​សំណង់​​អគារ​ទាំង​១០ដែល​មាន​កម្ពស់ខ្ពស់​ជាង​គេ​នៅ​លើ​ពិភព​លោក៖

១០. មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ (International Commerce Center)
មាន​កម្ពស់ ៤៨៤.០ម៉ែត្រ ឬស្មើនឹង ៥៨៧.៩ហ្វីត មាន​ ១០៨ជាន់

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ (International Commerce Center)

អគារ​កប់​ពពក​នេះ​បានសង់​រួច​រាល់​នៅ​ឆ្នាំ ២០១០ ក្នុង​ភាគខាង​លិចតំបន់ Kowloon នៃ​ទី​ក្រុង​ហុង​កុង ។ ក្នុង​នោះ​រួម​មាន​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំដែលកាន់កាប់​ដោយ​ក្រុង​ហុង​កុង​​មាន​ឈ្មោះ​ថា​ The Ritz-Carlton​​​​ ​ចាប់​ពី​ជាន់​ទី ១០២ ដល់ជាន់ទី ១០៨ ហើយ​មាន​អាង​ហែល​ទឹក​និង​បារ (OZONE) ដែល​ខ្ពស់ជាង​គេ​លើ​លោក​ផង​ដែរ ​នៅ​កំពូលអគារ​​​គឺ​ជាន់​ទី ១១៨ ។ អគារ​នេះ​ក៏​បានរៀប​ចំ​ observation decks​  នៅ​ជាន់​ទី ១០០ ផង​ដែរ ដែល​គេ​ហៅ​ថា Sky100 ហើយ​​ត្រូវ​បាន​បើក​ឲ្យ​ប្រើប្រាស់​ជា​សាធារណៈ​នៅ​ ខែមេសា ឆ្នាំ ២០១១ ចំណែក​ឯ​ជាន់​ទី ១០១វិញ​សម្រាប់​ជួល​ឲ្យ​ភោជនីយដ្ឋាន​ដែល​មាន​លំដាប់​លេខ​ចាប់​ពី​ផ្កាយ​ប្រាំឡើង​ទៅ ។

៩. មជ្ឈមណ្ឌល​ហិរញ្ញវត្ថុពិភពលោក​​នៃ​ទីក្រុង​សៀង​ហៃ (Shanghai World Financial Center)
មាន​កម្ពស់ ៤៩២.០ម៉ែត្រ ឬ​ស្មើ​នឹង ១,៦១៤.២ហ្វីត មាន ១០១ជាន់

មជ្ឈមណ្ឌល​ហិរញ្ញវត្ថុពិភពលោក​​នៃ​ទីក្រុង​សៀង​ហៃ (Shanghai World Financial Center)

អគារ​កប់​ពពករបស់​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុពិភពលោក​​នៃ​ទីក្រុង​សៀង​ហៃមួយ​នេះគឺ​​គេ​ប្រើប្រាស់​រួមគ្នា​ដូច​ជា​ ការិយាល័យ សណ្ឋា​គារ បន្ទប់សន្និសីទ, observation decks​, ហើយ​នៅ​ជាន់​ផ្ទាល់​ដី​គឺ​ជា​ហាង​លក់​ទំនិញ ។ ចំណែក​ឯ​សណ្ឋាគារ​ដែល​មាន​ឈ្មោះ​ថា Park Hyatt Shanghai គឺជា​ភាគ​ហ៊ុន​មួយ​របស់​អគារ​កប់​ពពក​នេះ ដែល​វា​មាន​ ១៧៤បន្ទប់ សម្រាប់​ឲ្យ​ភ្ញៀវ​ស្នាក់​នៅ ។ ចាប់​ពី​ជាន់​ទី ៧៩ ដល់​ជាន់​ទី ៩៨ គឺ​ជា​សណ្ឋាគារ​ដែល​ខ្ពស់​លំដាប់​ទី​២​នៅ​លើ​លោក ដែល​វា​​លើស​ពី​សណ្ឋាគារ Grand Hyatt Shanghai ដែលមាន​នៅ​ត្រឹម​តែ​នៅ​ជាន់​ទី ៥៣ ដល់​ជាន់ទី ៨៧ ​នៅ​ជិត​ Jin Mao Towerអាន​បន្ថែម…

ក្តី​ស្រមៃ​របស់​ខ្ញុំ​ដែល​ចង់​ឃើញភ្នំ​ពេញ​មាន​ខ្សែ​រថ​ភ្លើង​បែប​នេះ​

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 6 ខែសីហា ឆ្នាំ 2012 បញ្ចេញមតិ

ដោយ​កំណើន​ប្រជា​ជន​កាន់​តែ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ទី​ក្រុង​ភ្នំពេញ​ដែល​តូច​ចង្អៀត​មាន​ការ​កក់​ស្ទះ​ចរាចរណ៍​រាល់​ថ្ងៃ​នោះ សាលា​ក្រុង​ភ្នំ​ពេញ​បាន​មាន​គម្រោង​អភិវឌ្ឍ​មួយ​ដែល​នឹង​បង្កើត​ខ្សែ​រថ​ភ្លើង​ Tramway ដែល​គម្រោង​ទាំង​នេះ​មាន​ការ​ជួយ​ពី​ប្រទេស​បារាំង ។

ឆ្នាំ​ក្រោយ​នេះ​ គឺ​ឆ្នាំ​ ២០១៣ អ្នក​ទាំង​អស់​គ្នា​រួម​ទាំង​ខ្ញុំ​ផង​ដែរ​ប្រាកដ​ជា​បាន​ឃើញ​នូវ​ខ្សែ​រថ​ភ្លើង​ Tramway នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ដែល​ជា​បេះ​ដូង​របស់​ប្រទេស​កម្ពុជា​ជា​ពុំ​ខាន​ឡើយ (សង្ឃឹម​យ៉ាង​មុត​មាំ) ។ ក្តី​ស្រមៃ​របស់​ខ្ញុំ​ទាំង​នេះ​ដែល​តែង​តែ​ចង់​ឃើញ​ភ្នំ​ពេញ​មាន​រថភ្លើង​បែប​នេះ​ បាន​ត្រូវ​សាលា​ក្រុង​ភ្នំពេញ​ផ្សាយ​ឲ្យ​ដឹង​ក្នុង​ទំព័រ​វែប​សាយ​ថា កិច្ច​ប្រជុំ​​បច្ចេក​ទេស​ជា​ច្រើន​ បាន​ធ្វើ​តាំង​ពី​ខែ​កុម្ភៈរហូត​ដល់​ខែ​មិថុនា​នេះ ។

សាលា​ក្រុង​បាន​បញ្ជាក់​ថា​គេ​កំពុង​ធ្វើ​ការ​ជា​មួយ​អ្នក​ជំនាញ​ជន​ជាតិ​បារាំង ដែល​មក​ពី​ក្រុមហ៊ុន​បារាំង​មួយ​ឈ្មោះ Systra មាន​ឯក​ទេស​ខាង​ការ​ដឹក​ជញ្ជូន​តាម​តំបន់​ប្រជុំជន​តាម​បែប Tramway (រថភ្លើង និង​រថ​យន្ដ​ក្រុង) ។ គេ​បាន​រំពឹង​ថា ខ្សែ​ដំបូង​របស់ Tramway នេះ​នឹង​ភ្ជាប់​តំបន់​ខាង​ជើង ទៅ​ខាង​ត្បូង នៃ​រាជ​ធានី​ភ្នំពេញ​ពោល​គឺ​ពី​ស្ពាន​ព្រះ​មុន្នី​វង្សទៅ​ដល់​ស្ពាន​ព្រែកព្នៅ​។ បន្ថែម​ពី​លើ​ខ្សែ​ដំបូង​របស់ Tramway នេះ គម្រោងរថ​យន្ដ​ក្រុងផ្សេង​ទៀត​ក៏​នឹង​ត្រូវ​គេ​ដាក់​ឲ្យ​ដំណើរ​ការ​ផង​ដែរ ដោយ​នឹង​ត្រូវ​ចំណា​យ​ទឹក​ប្រាក់ ប្រមាណ ២៤០​លាន​ដុល្លារ ទៅ ២៨០​លាន​ដុល្លារ ។

សង្ឃឹម​ថា​គម្រោង​នេះ​ប្រាកដ​ជា​លេច​ចេញ​ជា​រូប​រាង​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ ហើយ​អ្វី​ដែល​ខ្ញុំ​ចង់​ឃើញ​ប្រទេស​ខ្ញុំ​មាន​ខែ្ស​រថ​ភ្លើង​បែប​នេះ​នឹង​ក្លាយ​ជា​ការ​ពិត​ជា​ពុំ​ខាន​ឡើយ ៕

អាកាសយានដ្ឋាន​ថ្មី​នៅ​សៀមរាប​នឹង​ចាប់​ផ្ដើម​សង់​នៅ​ដើម​ឆ្នាំ​២០១២

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 30 ខែ​ឧសភា ឆ្នាំ 2011 បញ្ចេញមតិ

អាកាសយានដ្ឋាន​ថ្មី​នៅ​ខេត្ត​សៀមរាប ដែល​ត្រូវ​ចំណាយ​ប្រាក់​ចំនួន ១​ពាន់​លាន​ដុល្លារ មាន​គម្រោង​ចុះ​បឋមសិលា ឬ​ចាប់​ផ្ដើម​បុក​គ្រឹះ​នៅ​ដើម​ឆ្នាំ​២០១២ ហើយ​នឹង​បើក​ឲ្យ​ប្រើប្រាស់​​នៅ​ដើម​ឆ្នាំ​២០១៥ ខាង​មុខ។

អាកាសយានដ្ឋាន​ថ្មី​នឹង​ត្រូវ​ដំណើរការ​សាងសង់​ដើម​ឆ្នាំ​២០១២ នៅ​ក្នុង​ទឹក​ដី​ឃុំ​តាយ៉ែក ស្រុក​សូទ្រនិគម នៅ​ខេត្ត​សៀមរាប អាច​ឲ្យ​យន្តហោះ​ខ្នាត​ប៊ូអ៊ីង (Boing) ធំ​ៗ​ចុះ​ចត​បាន ដែល​នៅ​ឆ្ងាយ​ពី​ប្រាសាទ​អង្គរវត្ត ហើយ​គេ​រំពឹង​ថា​នឹង​អាច​ស្រូប​យក​ភ្ញៀវ​ទេសចរណ៍​ពី ៧​លាន​នាក់ ទៅ ១០​លាន​នាក់​ក្នុង​មួយ​ឆ្នាំ។

រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក តឹករ៉េត សំរេច មាន​ប្រសាសន៍​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ឧសភា ថា អាកាសយានដ្ឋាន​ថ្មី​នៅ​ខេត្ត​សៀមរាប ដែល​ត្រូវ​ចំណាយ​ប្រាក់​ចំនួន ១​ពាន់​លាន​ដុល្លារ ហើយ​និង​បើក​ឲ្យ​ប្រើប្រាស់​អាកាសយានដ្ឋាន​ថ្មី​នេះ​នៅ​ដើម​ឆ្នាំ​២០១៥ ខាង​មុខ​នេះ គឺ​មាន​ក្រុមហ៊ុន​ឈ្មោះ លីស អាវីអេសិន (Lees Aviation and Airport Co) ជា​ក្រុមហ៊ុន​វិនិយោគ​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​វិនិយោគ​សំខាន់​ធំៗ​ចំនួន​២ ក្នុង​គម្រោង​អាកាសយានដ្ឋាន​ថ្មី​នេះ។ អាន​បន្ថែម…

ចំណាត់ក្រុម ៖ព័ត៌មាន, សេដ្ឋកិច្ច

សៀមរាប​មាន​ផ្ទះ​សំណាក់​តម្លៃ​១​ដុល្លារ​ក្នុង​១​យប់

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 6 ខែ​ឧសភា ឆ្នាំ 2011 មតិ 8

ផ្ទះ​សំណាក់​នៅ​សៀមរាប​មាន​តម្លៃ​១​ដុល្លារ​ក្នុង​១​យប់
ផ្ទះ​សំណាក់​នៅ​សៀមរាប​មាន​តម្លៃ​១​ដុល្លារ​ក្នុង​១​យប់

ភ្ញៀវ​ទេសចរ​បរទេស​ដែល​មាន​ប្រាក់​មួយ​ដុល្លារ​អាច​ស្នាក់​នៅ​ផ្ទះ​សំណាក់​ក្នុង​ខេត្ត​សៀមរាប​បាន​មួយ​យប់។ បន្ទប់​១​ដុល្លារ​ក្នុង​១​យប់​មិន​មាន​កង្ហារ​និង​អាហារ​ពេល​ព្រឹក​ទេ។ ប៉ុន្តែ​បន្ទប់​ពីរ​ដុល្លារ​មាន​កង្ហារ​និង​មាន​អាហារ​ពេល​ព្រឹក​បន្ថែម។

សូមមើល​អត្ថបទដើម និងស្តាប់បទយកការណ៍របស់វិទ្យុបារាំងខេមរភាសា

សូមមើលផងដែរ៖

%d bloggers like this: