បណ្ណសារ

Archive for the ‘ព័ត៌មាន’ Category

៦.ជំហ៊ាន​ដែល​គួរយល់ដឹងពេល​ធ្វើដំណើរតាមយន្តហោះជាលើកដំបូង

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 27 ខែ​មេសា ឆ្នាំ 2017 បញ្ចេញមតិ

ជាធម្មតា មនុស្សមិនងាយនឹងភ្លេចការហោះហើរជាលើកដំបូងរបស់ពួកគេទេ ហើយជាក់ស្តែងអ្នកដែលធ្លាប់មានបទពិសោធន៍សុទ្ធតែយល់ពីអារម្មណ៏នេះ។ អ្នកប្រហែលជាបានអានអំពីបទពិសោធន៏នៃការហោះហើរលើកដំបូងរបស់មនុស្សម្នាក់នៅក្នុងសាពត៍មាន ហើយវាពិតជាធ្វើឱ្យអ្នករំភើបណាស់។ ប្រសិនបើអ្នកខ្លាចការហោះហើរ ឬចុះចត អ្នកប្រាកដជាបាក់ទឹកចិត្តនៅពេលនិយាយដល់រឿងជិះយន្តហោះម្តងៗ។ ទោះជាយ៉ាងណា បទពិសោធន៍ពីផ្ទះរបស់អ្នក, តាមផ្លូវទៅព្រលានយន្តហោះ, ការពិនិត្យឥវ៉ាន់នៅព្រលានយន្តហោះ, ការចេញដំណើរ និងហោះហើរនឹងធ្វើឱ្យអ្នករីករាយជាងការគិតទៅទៀត។ ខាងក្រោមជារឿងមួយចំនួនដែលលោកអ្នកគួរយល់ដឹង។

១. កក់សំបុត្រយន្តហោះ

ប្រសិន​បើ​អ្នក​បាន​សម្រេច​ចិត្ត​ក្នុង​ការ​ធ្វើ​ដំណើរ​ដោយ​ជិះយន្ត​ហោះ អ្នកត្រូវតែប្រាកដថាមានកៅអីទំនេរ ប្រសិនបើមានកៅអីទំនេរនោះអ្នកអាចកក់សំបុត្រយន្តហោះបានហើយ​។ មាន​ករណីខ្លះនៅថ្ងៃដែលអ្នកចង់កក់សំបុត្របែរជាគ្មានកៅអីទំនេរ។ ដូច្នេះដំបូន្មានដ៏ល្អគឺ ធ្វើឱ្យបានឆាប់តាមដែលអាចធ្វើបាន ឬកាន់តែឆាប់កាន់តែល្អ។ វាមានអត្ថ​ប្រយោជន៍​ពីរ, ទី១​អ្នក​មាន​ឱកាស​ល្អ​អាច​ទិញ​បាន​សំបុត្រ និង​ទី២​អ្នក​អាច​នឹង​ទទួល​បាន​ការ​បញ្ចុះតម្លៃ ឬ​សំបុត្រ​ដែល​មាន​តម្លៃ​ទាប។ អ្នក​ក៏​អាច​ទិញ​សំបុត្រ​តាមភ្នាក់​ងារ​ទេសចរណ៏​ដែល​នៅ​ជិត​លោក​អ្នក ឬ​អាច​កក់​តាម​អនឡាញ​។

២. ត្រៀមខ្លួនសំរាប់ការហោះហើរ

មុនពេលទៅព្រលានយន្តហោះ ត្រូវតែប្រាកដថាអ្នកមានឯកសារដែលចាំបាច់គ្រប់ហើយ (ឯកសារហោះហើរ, វីសា, invitation…) សម្រាប់ជើងហោះហើរក្នុងស្រុកអ្នកត្រូវការតែប៉ុន្មាន​មុខ​ប៉ុណ្ណោះ​។ នៅ​ព្រលាន​យន្​តហោះ អ្នក​ត្រូវធ្វើតាមច្បាប់ទំលាប់ និងមានពេលខ្លះវាអាចចំណាយពេលវេលាបន្តិច។ ដូច្នេះត្រូវប្រាកដថាអ្នក​មាន​ពេល​វេលា​គ្រប់​គ្រាន់ (ត្រៀម​ខ្លួន​ឱ្យ​បាន​រួច​រាល់​មុន​ចេញ​ដំណើរ​៣ម៉ោង កាន់តែប្រសើរសំរាប់លើកដំបូង) សម្រាប់​ក្នុង​ស្រុក​ត្រឹម​១​ម៉ោង​មុន​ក៏​គ្រប់​គ្រាន់​ដែរ​។ បើ​យក​ឥវ៉ាន់​ទៅ​តាម​កុំ​ភ្លេច​គិត​​ពី​ទំងន់ (អាស្រ័យ​លើក្រុមហ៊ុនអាកាសចរណ៍) បើ​​​ច្រើន​លើស​ចំណុះ (អ្នកនឹងត្រូវបង់បន្ថែមនៅក្នុងព្រលានយន្តហោះ) ហើយ​អ្នក​អាច​កាន់​ឥវ៉ាន់​ខ្លះ​នៅ​នឹង​ដៃ​ផង​ដែរ​។

៣. ឆែកអ៊ីន Check In

បន្ទាប់ពីទៅដល់ព្រលានយន្តហោះ ជាដំបូងអ្នកត្រូវ check in។ សូមចាំថា អ្នកអាច check in បានលុះណាតែពេលកាលវិភាគនៃការហោះហើររបស់អ្នកត្រូវបានបង្ហាញប៉ុណ្ណោះ អាន​បន្ថែម…

កាក់​មូលរបស់ វិទ្យា​ស្ថាន​បោះ​​ប្រាក់អន្តររដ្ឋ កម្ពុជា ឡាវ និងវៀតណាម

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 29 ខែតុលា ឆ្នាំ 2015 បញ្ចេញមតិ

កាល​ពី​ឆ្នាំ​១៩៥៣ វិទ្យា​ស្ថាន​បោះ​ប្រាក់​អន្តររដ្ឋ​ កម្ពុជា ឡាវ និងវៀតណាម (Institut d’Émission des États du Cambodge, du Laos et du Vietnam) ឬ​ហៅ​ថា វិទ្យា​ស្ថានបោះពុម្ព​ប្រាក់ឥណ្ឌូ​ចិន បាន​បោះ​ផ្សាយ​កាក់​មូល ផលិត​ពី​អាលុយ​មីញ៉ូម ខ្នាត​តូច​ជាង ១ ឯកតា ដែល​ក្នុង​នោះ​មាន​ប្រភេទ ១០​សេន ២០​សេន និង ៥០​សេន សម្រាប់​ប្រើ​ប្រាស់​នៅ​ក្នុង​ប្រទេសកម្ពុជា។ វិទ្យា​ស្ថាន​នេះ​ក៏​បាន​ផលិត​កាក់​ខ្នាត​តូច​ដូច​គ្នានេះ​ជា​បន្តបន្ទាប់​ដែរ​សម្រាប់ ប្រទេសឡាវ និង​វៀតណាម កាល​ពី​ឆ្នាំ​១៩៥២ និង​១៩៥៣។ នៅ​កម្ពុជា និង​ឡាវហៅថា “សេន (Cent)” និង​នៅ​វៀតណាម​ហៅ​ថា “Su” ឬ​ “Xu”។

កាក់​មូលក្នុងស៊េរីនេះមាន ៣ប្រភេទគឺ៖
– ១០ សេន / Cents / Su (ទំហំ ២៣មម)
– ២០ សេន / Cents / Su (ទំហំ ២៧មម)
– ៥០ សេន / Cents / Xu (ទំហំ ៣១មម)

ព័ត៌មានទូទៅនៃកាក់​មូល ឆ្នាំ១៩៥៣ របស់កម្ពុជា៖
-អាជ្ញាធររូបិយវត្ថុៈ វិជ្ជាស្ថានបោះប្រាក់អន្តររដ្ឋ កម្ពុជា ឡាវ និង វៀតណាម
-រោងពុម្ពៈ Paris Mint (ប្រទេសបារាំង)
-លោហធាតុៈ អាលុមីញ៉ូម
-អ្នករចនា(Designer): Bazor, Lucien Georges

ក).លក្ខណៈសំគាល់នៃកាក់មូលប្រភេទ ១០ សេន
-អង្កត់ផ្ចិតៈ ២៣មម
-កំរាស់ៈ ១,៧មម
-ទម្ងន់ៈ ១,៣ក្រាម
-ផ្ទៃខាងមុខៈ រូបហង្សឈបែរទៅឆ្វេង និងអក្សរខ្មែរ “ព្រះរាជអាណាចក្រកម្ពុជា ព.ស.២៤៩៦ គ.ស.១៩៥៣” ព័ទ្ធជារង្វង់ជុំវិញរូបហង្ស
-ផ្ទៃខាងក្រោយៈ លេខ “១០ សេន 10 Cent.” និងអក្សរបារាំង “ROYAUME DU CAMBODGE 1953” ព័ទ្ធជុំវិញជារង្វង់

10 Cent khmer

ខ).លក្ខណៈសំគាល់នៃកាក់មូលប្រភេទ ២០ សេន
-អង្កត់ផ្ចិតៈ ២៧មម
-កំរាស់ៈ ២,២មម
-ទម្ងន់ៈ ២,២ក្រាម
-ផ្ទៃខាងមុខៈ រូបជើងពានទ្រគម្ពីរដ្ឋធម្មនុញ្ញ និងអក្សរខ្មែរ “ព្រះរាជអាណាចក្រកម្ពុជា ព.ស.២៤៩៦ គ.ស.១៩៥៣” ព័ទ្ធជារង្វង់ជុំវិញ
-ផ្ទៃខាងក្រោយៈ លេខ “២០ សេន 20 Cent.” និងអក្សរបារាំង “ROYAUME DU CAMBODGE 1953” ព័ទ្ធជុំវិញជារង្វង់ អាន​បន្ថែម…

កាក់​អនុស្សារីយ៍ សម័យ​សាធារណរដ្ឋខ្មែរ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 28 ខែតុលា ឆ្នាំ 2015 បញ្ចេញមតិ

ខាង​ក្រោម​នេះ​គឺ​ជាឈុត​នៃ​កាក់​អនុស្សារីយ៍ សម័យ​សាធារណ​រដ្ឋ​ខ្មែរ ដែល​ចុះ​កាល​បរិច្ឆេទ ១៩៧៤ មាន ៧ ប្រភេទ៖

១) កាក់​មាស ខ្នាត ១០០ ០០០រៀល

• ផ្ទៃខាងមុខៈ រូបលោក លន់ ណុល និងអក្សរបារាំង Republique Khmer Marechal Lon Nol, 1er President (សេនាប្រមុខ លន់ ណុល ប្រធានាធិបតីទី១ នៃសាធារណរដ្ឋខ្មែរ)
• ផ្ទៃខាងក្រោយៈ សញ្ញាជាតិ
• មាសទឹក ០.៩០០ ទម្ងន់ ១៣,៤២ក្រាម
• ទំហំ ៣៥,១មម កំរាស់ ១មម
• ចំនួនផលិត ៣៥០ កាក់

100000 Riel

២) កាក់​មាស ខ្នាត ៥០ ០០០រៀល

• ផ្ទៃខាងមុខៈ រូបអប្សរា (៣នាក់)
• ផ្ទៃខាងក្រោយៈ សញ្ញាជាតិ
• មាសទឹក ០.៩០០ ទម្ងន់ ៦,៧១ក្រាម
• ទំហំ ២៣មម កំរាស់ ០,៨មម
• ចំនួនផលិត ៥ ៧៥០ កាក់

50000 Riel

៣) កាក់​មាស ខ្នាត ៥០ ០០០រៀល

• ផ្ទៃខាងមុខៈ រូបអប្សរា (ម្នាក់)
• ផ្ទៃខាងក្រោយៈ សញ្ញាជាតិ អាន​បន្ថែម…

ថ្នាំ​ផ្សះ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 21 ខែ​ឧសភា ឆ្នាំ 2015 បញ្ចេញមតិ

ថ្នាំ​ផ្សះ

“ថ្នាំ​ផ្សះ” ឈ្មោះ​នេះ​ទើប​តែ​ឃើញ​ប្រើ​ក្នុង​បច្ចុប្បន្ន​នេះ​ឯង សម្រាប់​សម្គាល់​គ្រប់​ប្រភេទ Antibiotic ។ បក​ប្រែ​មិន​ចំ​អត្ថន័យ ធ្វើ​ឲ្យ​មាន​ការ​បក​ស្រាយ​ខុស​ហើយ​យើង​នឹង​ប្រើប្រាស់​ខុស ។

“Anti” មាន​ន័យ​ថា​ ​ប្រឆាំង នឹង “Biotic” មាន​ន័យថា ដែល​មាន​ជីវិត ។ បើ​តាម​វេជ្ជសាស្រ្ត​គឺ​ជា​សារជាតិ​ដែលមាន​សក​ម្មភាព​ប្រឆាំង​នឹង​ពួក​មីក្រុប “Microbe” ។ ត្រឡប់​មក​ពាក្យ​ខ្មែរ “ថ្នាំ​ផ្សះ” ធ្វើ​ឲ្យ​អ្នក​ដែល​ជា​មិន​មែន​ពេទ្យ យល់​ថាថ្នាំ​នេះ​សម្រាប់​ធ្វើ​ឲ្យ​ជា​សះ ដំបៅ ឬ​រលាក​ក្នុង​សារពាង្គកាយ ឬ​ក៏​ធ្វើឲ្យ​មុខ​របួស​ឆាប់​ជា​សះ ទៅវិញ ។ យល់​បែប​នេះ​ បង្ក​ឲ្យ​មាន​ការ​ប្រើប្រាស់​វា​សឹង​តែ​គ្រប់​មុខ​ជម្ងឺ ។​ នេះ​គឺ​ជា​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដល់​សង្គម​ទាំង​មូល និយាយ​ក្នុង​ន័យ​សុខភាព​សាធារណៈ ។

Antibiotic “ថ្នាំផ្សះ” ប្រសិន​បើ​លេប​វា​ចូល​ វា​នឹង​ទៅ​កម្ទេច​ពួក​មីក្រុបមាន​ប្រយោជន៍​ដែល​នៅ​ក្នុង​ពោះវៀន​យើង នោះ​អាច​នឹង​បង្ក​ឲ្យ​ រាគឬ​ទល់​លាមក​ ឬ​អាច​ក្លាយ​ទៅ​ជា​រោគ​រាគ​ធ្ងន់ធ្ងរ​ ។ ម្យ៉ាង​ទៀត​​អាច​ធ្វើ​ឲ្យ​ពួក​មីក្រុប​ដែល​នៅ​ក្នុង​ពោះ​វៀន​នោះ​ទៅ​ជា​កាច ឬ​ស៊ាំ​នឹង Antibiotic នេះ​តែ​ម្តង (Résistance) ។

ត្រូវ​ចង់ចាំ៖ ពេល​យើង​មាន ដាច់​មុតសាច់ដោយ​របស់​មុត​ស្រួច អ្នក​ត្រូវ​លាង​មុខ​របួស​​ជាមួយ​​អាល់កុល ហើយ​យក​ស្បៃ​ស្ងួត (Compresse sterile) ដែល​លក់​នៅ​ ឱសថស្ថាន មក​បិទ​ពី​លើ​ឲ្យ​ជិត ដោយ​ប្រើ​បង់​ស្អិត ។

ចំណាំ៖ ការ​លាង​​ អាល់កុល គឺ​ដើម្បី​សម្លាប់​មេរោគ​ដែល​ទុំលើ​មុខ​របួស​ភ្លាមៗ ហើយ​ពេល​បិទ​ស្បៃ​ស្ងួត​ជិត គឺ​ដើម្បី​ការពារ​កុំ​ឲ្យ​មេរោគ​ផ្សេងៗ​ទៀត​ចូល​បាន ដោយ​ពុំ​ចាំ​បាច់​ប្រើ “ថ្នាំ​ផ្សះ​” ទេ ។

11147580_890003391066765_2738379161877666926_n

>>> គ្មាន​ហេតុ​ផល​អ្វីដែល​ត្រូវ​ប្រើ​ “ថ្នាំ​ផ្សះ” ហើយ​ទុក​មុខ​របួស​ចំហរនោះ​ទេ <<<

ប្រភព​ពី Facebook

ទម្លាប់ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ខួរក្បាល

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 19 ខែធ្នូ ឆ្នាំ 2013 បញ្ចេញមតិ

BRAIN DAMAGING HABITS

. អត់​ទទួល​ទានអាហារពេល​ព្រឹក
អ្នក​ដែល​មិន​ទទួល​អាហារពេល​ព្រឹក​គឺ​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប ​បណ្តាល​ឲ្យ​​ការ​ផ្តត់ផ្តង់​សារធាតុ​ចិញ្ចឹម​ដល់​ខួល​ក្បាល​មិន​គ្រប់​គ្រាន់ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ខួរ​ក្បាល​ខូចខាតថមថយ ។

. ទទួល​ទាន​ហួស​កម្រិត
ការ​ទទួល​ទាន​ហួស​កម្រិត​ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​សរសៃ​ឈាម​ក្រហម​របស់​ខួរ​ក្បាល ជាហេតុ​បណ្តាល​ឲ្យអានុភាព​នៃ​ខួរក្បាល​ថយចុះ ។

. ការជក់បារី
ការជក់​បារី​គឺ​ធ្វើ​ឲ្យ​បាត់​បង់​កោសិកា​ក្នុង​ខួរ​ក្បាល​យ៉ាង​ច្រើនសន្ធឹក​សន្ធាប់​ រហូត​បណ្តាល់​ឲ្យ​កើត​ជម្ងឺ Alzheimer ។

. កម្រិត​ជាតិ​ស្ករ​ខ្ពស់
ជាតិ​ស្ករ​ច្រើន​ពេក​អាច​នឹង​បង្អាក់​ការ​ស្រូប​យក​ប្រូតេអ៊ីន នឹងសារធាតុ​ចិញ្ចឹម​ផ្សេង​ៗ​ ដែលជាហេតុ​បណ្តាល​ឲ្យខួរ​ក្បាល​ខ្វះ​សារធាតុ​ចិញ្ចិម​ហើយ​អាច​ឈាន​ដល់​ការ​បង្អាក់​ការ​វិវឌ្ឍន៍​នៃ​ខួរ​ក្បាល​ទៀត​ផង ។

. ការបំពុល​បរិយាកាស
ខួរក្បាល​គឺ​ជាកន្លែង​ដែល​ប្រើប្រាស់​អ៊ុកស៊ីសែន​ច្រើន​ជាង​គេក្នុង​ខ្លួន​របស់​មនុស្ស ។ ការ​ស្រូបយកខ្យល់​ដែលមាន​ជាតិ​ពុល​​គឺ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ការ​ផ្គត់ផ្គង់​អ៊ុកស៊ីសែន​ដល់​ខួរ​ក្បាល នឹង​អាច​កាត់​បន្ថយ​ឥទ្ធិពល​របស់​ខួរក្បាល ។

. ការ​ដេក​មិន​គ្រប់​គ្រាន់
ដំណេក​គឺ​អាច​ធ្វើ​ឲ្យ​ខួរក្បាល​របស់​យើង​បានសម្រាក ការ​ដែល​មិន​បាន​ទទួល​ទាន​ដំណេក​គ្រប់​គ្រាន់​ជាប្រចាំ អាច​នឹងជម្រុញ​​ធ្វើ​ឲ្យ​កោសិកា​របស់​ខួរក្បាល​ងាប់ ។

. គ្របក្បាល​ពេល​កំពុងដេក
ការ​ដេក​ដោយ​គ្របក្បាល​គឺ​ធ្វើ​ឲ្យ​ថមថយ​កាបូន​ឌីអុកស៊ីត ហើយ​នឹងបណ្តុំ​នៃ​អ៊ុកស៊ីសែន ដែល​អាច​បណ្តាល​ឲ្យ​​មាន​ការ​ប៉ះពាល់​ខួរក្បាលកើតមាន​ឡើង ។

. ការ​ដំណើរ​ការ​ខួរក្បាល​ពេល​កំពុង​មាន​ជម្ងឺ
ការ​ខំ​ធ្វើ​ការ​ ឬ​ខំរៀន​ពេល​កំពុង​មាន​ជម្ងឺ អាច​បណ្តាល​ឲ្យប្រសិទ្ធភាព​នៃ​ខួរក្បាល​ចុះ​ថមថយ​​ ក៏​ដូច​ជា​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​ខួរ​ក្បាល​​របស់​យើង​ផង​ដែរ ។

. កង្វះ​ខាត​នៃ​ការ​គិត
ការ​គិត​គឺ​ជាវិធី​ដ៏ល្អ​ដើម្បី​ហ្វឹកហាត់​ខួរក្បាល​របស់​យើង កង្វះខាត​ការ​​គិត​ភ្ញោច​ខួរក្បល​ ជាហេតុ​បណ្តាល​ឲ្យខួរ​ក្បាល​ចុះ​ថមថយ និយាយ​ឲ្យ​ចំគឺ​គិត​មិន​សូវ​រហ័ស ខួរក្បាល​ស្ទគ់!!

១០. អត់​សូវ​និយាយ​ស្តី
ការ​និយាយ​ស្តី​ច្រើន គឺ​អាច​នឹង​ធ្វើ​ឲ្យ​ខួរ​ក្បាល​រស់​រវើក និង​រហ័ស​រហួសបាន​យ៉ាង​ប្រសើរ!

An 87 Year Old College Student Named Rose

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 28 ខែ​កុម្ភៈ ឆ្នាំ 2013 បញ្ចេញមតិ

87 year old name Rose

The first day of school our professor introduced himself and challenged us to get to know someone we didn’t already know.
I stood up to look around when a gentle hand touched my shoulder. I turned round to find a wrinkled, little old lady beaming up at me
with a smile that lit up her entire being.

She said, “Hi handsome. My name is Rose. I’m eighty-seven years old. Can I give you a hug?”

I laughed and enthusiastically responded, “Of course you may!” and she gave me a giant squeeze.

“Why are you in college at such a young, innocent age?” I asked.

She jokingly replied, “I’m here to meet a rich husband, get married, and have a couple of kids…”

“No seriously,” I asked. I was curious what may have motivated her to be taking on this challenge at her age.

“I always dreamed of having a college education and now I’m getting one!” she told me.

After class we walked to the student union building and shared a chocolate milkshake.We became instant friends. Every day for the
next three months, we would leave class together and talk nonstop. I was always mesmerized listening to this “time machine”
as she shared her wisdom and experience with me. អាន​បន្ថែម…

ប្រទេស​ក្រី​ក្រ​ជាង​គេ​ក្នុង​ពិភព​លោក

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 12 ខែមករា ឆ្នាំ 2013 មតិ 7

ដោយ​​យោង​​តាម​​ការ​​ប៉ាន់​​ប្រមាណ​​មួយ​​របស់​​អង្គ​ការ​​សហ​​ប្រជា​ជាតិ​​បាន​​បញ្ជាក់​​ថា​​មនុស្ស​​ប្រហែល ២៥,០០០នាក់​ បាន​​ស្លាប់​​ដោយ​​សារ​​ការ​​អត់​​ឃ្លាន​​ជា​​រៀង​​រាល់​​ថ្ងៃ! មនុស្ស​ប្រហែល​ ១​ពាន់​​លាន​​នាក់​ កំពុង​​រស់​​នៅ​​ក្នុង​​ចំណូល​​ក្រោម​ ១​ដុល្លា​​ក្នុង​មួយ​​ថ្ងៃ និង​២ពាន់​លាន​​នាក់​​ផ្សេង​​ទៀត​​រស់​​នៅ​​ដោយ​​មាន​​ចំណូល​​ត្រឹម​​តែ ២​ដុល្លា​​ក្នុង​​មួយ​​ថ្ងៃ​​ប៉ុណ្ណោះ ។ ដូច្នេះ​​ហើយ​​គឺ​​មាន​​ប្រជា​ជន​​ចំនួន​​ប្រមាណ​​ពាក់​​កណ្តាល​នៃ​​ប្រជា​ជន​​សរុប​​របស់​​ពិភព​​លោក​ ដែល​​កំពុង​​រស់​​នៅ​​ក្នុង​​សភាព​​ក្រី​ក្រ ។

ខាង​ក្រោម​នេះ​គឺ​ជា​ការ​រៀប​រាប់​អំពី​បណ្តា​ប្រទេស​ដែល​មាន​ភាព​ក្រីក្រ​ជាង​គេ​ក្នុង​ពិភពលោក៖

១. សាធារណ​រដ្ឋប្រជាធិបតេយ្យ​កុង​ហ្គូ (Democratic Republic of Congo)

សាធារណៈ​រដ្ឋ​កុង​ហ្គូ

ចំនួន​ប្រជា​ជន: 71.7 លាននាក់
ជីឌីភី: 25 ពាន់លាន​ដុល្លារ
ជីឌី​ភី ក្នុងប្រជាជន​ម្នាក់: 348 ដុល្លា

សង្រ្គាម​​កុង​​ហ្គូ​​លើក​​ទី​​២​​បាន​​ចាប់​​ផ្តើម​​នៅ​​ក្នុង​​ឆ្នាំ​១៩៩៨ បាន​​បង្ហិន​​បង្ហោច​​ប្រទេស​​មួយ​​នេះ​​យ៉ាង​​ដំណំ​​និង​​បាន​​អូស​ទាញ​ប្រទេស​នេះ​ឲ្យ​​ធ្លាក់​​ចូល​​ទៅ​​ក្នុង​​សង្គ្រាម​​នៅ​​អាហ្វ្រិក​​ផង​​ដែរ ​ព្រោះ​​មាន​​ការ​​ចូល​​រួម​​ពី​​ប្រទេស​​ចំនួន​៩​នៃ​​តំបន់​​អាហ្វ្រិក និង​​មាន​​ក្រុម​​ទាហាន​​ចំនួន​២០​ក្រុម​​វាយ​​ប្រយុទ្ធ​​គ្នា ។ បើ​​ទោះ​​បី​​ជា​​មាន​​ការ​​ចុះ​​សន្ធិ​​សញ្ញា​​សន្តិ​ភាព​​នៅ​​ក្នុង​​ឆ្នាំ​២០០៣ ក៏​​ដោយ ក៏​​ប្រទេស​​មួយ​​នេះ​​នៅ​​តែ​​មាន​​ការ​​វាយ​ប្រយុទ្ធ​​គ្នា​​នៅ​​ភាគ​​ខាង​​កើត​​ប្រទេស ។ ​ភាគ​​ខាង​​កើត​​នៃ​​សាធាណ​រដ្ឋ​​កុង​ហ្គូ ការ​​សាយ​​ភាយ​​នៃ​​បទ​​រំលោភ​​សេព​​សន្ថវៈហើយ​​និង​​អំពើ​​ហឹង្សា​​ផ្លូវ​​ភេទ​​គឺ​​ជា​​បញ្ហា​​ដ៏​​អាក្រក់​មួយ​​ក្នុង​​លោក ។

២. ប្រទេសឡៃ​បៀររៀរ (Liberia)

កុមារ​ក្នុង​ប្រទេស​ឡៃ​បៀរ​រៀរ

ចំនួន​ប្រជាជន: 3.8 លាននាក់
ជីឌីភី: 1.7 ពាន់​លានដុល្លា
ជីឌី​ភី ក្នុងប្រជាជន​ម្នាក់: 456 ដុល្លា

ប្រទេស​នេះ​បាន​ធ្វើ​ទំនើប​កម្ម​នៅ​ក្នុង​ឆ្នាំ ១៩៤០ ដោយ​រៀប​ចំ​តាម​ការបណ្ដាក់ទុន​របស់​សហរដ្ឋ​អាមេរិក ក្នុង​អំឡុង​សង្រ្គាម​លោក​លើក​ទី២ ហើយ​សេដ្ឋកិច្ចប្រទេស​នេះ​ស្ថិត​នៅ​ក្រោម​សេរីភាវូបនីយកម្ម​របស់​ប្រធានា​ធិបតី ​William Tubman ។ ប្រទេស​ ឡៃ​បៀរ​រៀរ ត្រូវ​បាន​បង្កើត​ឡើងដោយ​សមាជិក​អង្គការ​សហប្រជាជាតិ ហើយ​និងអង្គការ​ឯកភាពជាតិ​អាហ្វ្រិក ។ រដ្ឋប្រហារយោធាផ្តួលរំលំសម្ព័ន​ភាព​អាមេរិក​និង​ឡៃ​បៀររៀរ​ក្នុង​ឆ្នាំ ១៩៨០ ជា​ដើម​ហេតុ​ធ្វើ​ឲ្យ​នយោបាយ និង​សេដ្ឋ​កិច្ច​ប្រទេស​មួយ​នេះអស្ថិរភាព ហើយនិង​សង្រ្គាម​ស៊ីវីល​​ពីរដែល​បន្សល់​ទុក​ប្រជាជន​ប្រមាណ​ជាង​ ២៥០,០០០នាក់ស្លាប់​បាត់​បង់​ជីវិត និង​ធ្វើ​ឲ្យ​សេដ្ឋ​កិច្ច​របស់​ប្រទេស​ខ្ទេចខ្ទី​ងើប​ទៅ​មុខ​លែង​រួច ។ កិច្ច​ព្រម​ព្រៀង​សន្តិភាពមួយ​ត្រូវ​បាន​ធ្វើ​ឡើង​​ក្នុង​ឆ្នាំ ២០០៣ ហើយ​បាន​រៀប​ចំ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ប្រជាធិបតេយ្យ​មួយនៅ​ក្នុង​ឆ្នាំ ២០០៥ ។ សព្វ​ថ្ងៃ​ប្រទេស​ឡៃបៀររៀរ​បាន​បញ្ចប់​​នូវ​ឥទ្ធិពល​សង្រ្គាម​ស៊ីវីល​ដែល​បាន​អូសបន្លាយពេល​យ៉ាង​យូរ និងបានស្តារ​ឡើង​វិញ​នូវ​​ស្ថាន​ភាព​សេដ្ឋកិច្ច​ដ៏​យ៉ាប់យឺនរបស់​ខ្លួន ហើយ​ប្រជាជន​ក្នុង​ប្រទេស​នេះ​ប្រមាណ​ជាង ៨៥ភាគរយ​កំពុង​រស់​នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រី​ក្រ​នៅ​ឡើយ ។ អាន​បន្ថែម…

%d bloggers like this: