បណ្ណសារ

Archive for the ‘រឿង​រាវ​ផ្ទាល់​ខ្លួន’ Category

ដំណើរ​កំសាន្ត​ភ្នំពើង​តាណន់ ថ្ងៃអាទិត្យ​ទី​១០ ខែ​កញ្ញា ឆ្នាំ២០១៧

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 10 ខែកញ្ញា ឆ្នាំ 2017 បញ្ចេញមតិ

ថ្ងៃ​នេះ​មាន​ដំណើរ​កំសាន្ត​ទៅ​រមណីយដ្ឋាន​ភ្នំពេើង​តាណន់​នា​ព្រឹក​ថ្ងៃអាទិត្យ​ទី​១០ ខែ​កញ្ញា ឆ្នាំ២០១៧​ដោយ​ជិះ​ម៉ូតូ​អស់​រយះ​ពេល​ជិត​ពីរ​ម៉ោង​ ។ ផ្លូវ​ក៏​លំបាក ថ្ងៃ​ក៏​ក្តៅ ដីក៏ហុយ 😀 ហើយនេះ​ក៏​ជាលើក​ទី​២​ហើយ​ដែរ​ ដែល​បាន​មក​លេង​នៅទី​នេះ​ ។

ទាក់​ទង​នឹង​រមណីយដ្ឋាន​មួយ​នេះ​គឺ​យើង​ត្រូវ​ធ្វើ​ដំណើរ​ពី​ទី​រួម​ខេត្ត​សៀមរាប​ចម្ងាយ​ប្រហែល​ ៧០គ.ម ទើប​ទៅ​ដល់​ភ្នំពើង​តាណន់​ដោយ​ចំណាយ​ពេល​ធ្វើ​ដំណើរ​ដោយ​​ម៉ូតូ​ប្រហែល​ជិត​២ម៉ោង។ ព្រោះ​ផ្លូវ​មាន​ការ​លំបាក ​និង​ទ្រុឌទ្រោម​អន្លើរៗ ដោយ​រមណីយដ្ឋាន​នេះ​ស្ថិត​នៅ​ក្នុង​ភូមិពាក់ស្នែង ស្រុកអង្គរជុំ ខេត្តសៀមរាប ។

អ្វី​ដែល​ជា​ទិដ្ឋភាព​ដ៏​ទាក់​ទាញ​ក្នុង​តំបន់​មួយ​នេះ​គឺ​ជា​ផ្ទាំង​ថ្ម​ធម្មជាតិ​ធំៗ​ជា​ច្រើន​រំលេច​ខ្លួន​ជា​មួយ​នឹង​ធម្មជាតិ​ខៀវ​​ស្រងាត់​ផ្សំ​បាន​ជា​ទេស​ភាព​ដ៏​គួរ​ឲ្យ​ទាក់​ទាញ​បំផុត ហើយ​ប្រសិនបើ​បាន​ធ្វើ​ដំណើរ​ទៅ​កំសាន្ត​នា​រដូវ​វស្សា​កាន់​តែ​ស្អាត​ថែម​ទៀត​ ព្រោះ​នៅអម​ដង​ផ្លូវ​មាន​ផ្កា​រីក​គួរ​ជា​ទី​គយគន់។

សូម​មើល​រូប​ភាព​ជា​ច្រើន​ទៀត៖

 

សូមមើលផងដែរ៖

Advertisements

​ខ្ញុំ​លេង​ហ្គេម Clash of Clans

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 3 ខែវិច្ឆិកា ឆ្នាំ 2014 មតិ 8

Screenshot_2014-11-01-05-39-11

Clan របស់ខ្ញុំ Full

ថ្ងៃនេះ​ចង់​សរសេរ​ប្រកាស​មួយ​ទាកទង​នឹង​ការ​លេង​ហ្គេម​បន្តិច​ ហាហា  😀 រាល់​ថ្ងៃ​នេះ​រវល់​ណាស់​រវល់​ជា​មួយ​នឹង​ហ្គេម Clash of Clans លេង​ឡើង​ភ្លេច​ដេក​ភ្លេច​ពួន​​ ។
ខ្ញុំ​លេង​បានប្រហែល​បីបួន​ខែ​ហើយ ហេហេ គិតថា​ញៀន​តិចៗ​ដែរ ចេះ​តែ​លេង​ដើម្បីបំបាត់​ការ​អផ្សុក​តែប៉ុណ្ណោះ ។

តើ​អ្នក​ទាំង​អស់​គ្នា​ចូល​ចិត្ត​លេង​ហ្គេម​នេះ​ដែរ​ទេ? បើ​ចូល​ចិត្ត​លេង​ ខ្ញុំ​នឹង​ប្រាប់​វិធីសាស្រ្តដើម្បី Find Loots ឲ្យ​ឆាប់​បាន​ ។ ខាង​ក្រោម​នេះ​ខ្ញុំ​នឹង​រៀបរាប់​អំពី app មួយ​ដែរ​​ជួយ​​​ឲ្យ​​​អ្នក​​អាច​​កំណត់​ការ​​ស្វែង​​រក Gold នឹង Elixir បាន​ដោយ​ស្វ័យ​ប្រវត្តិ មិន​ចំបាច់​ចំណាយ​ពេល​អង្គុយចុចទៀត​នោះទេ ។ ខ្ញុំ​បាន​ប្រើប្រាស់ App មួយនេះ​ហើយ ឃើញ​ថា​វា​មាន​ភាព​ងាយស្រួល​មែន​ទែន ក៏​យក​មក​ចែក​រំលែក​ ដល់​អ្នក​ដែល​ចូល​ចិត្ត​លេង​ហ្គេម Clash of Clans នេះដើម្បីឲ្យបានដឹង ។

កម្មវិធីនេះ​មាន​ឈ្មោះ​ថា XModGames គឺ​អាច​ប្រើបាន​ទាំង​នៅ​លើប្រព័ន្ធប្រតិបត្តិការ iOS នឹង Android៖ អាន​បន្ថែម…

គម្រប់​ខួប ៤ឆ្នាំ​លើ​ WordPress

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 4 ខែ​កុម្ភៈ ឆ្នាំ 2014 មតិ 4

4year on wordpressគ្រប់​៤ឆ្នាំ​គត់​ដែល​ខ្ញុំ​បានប្រើប្រាស់​ WordPress មួយ​នេះ តាំង​ពី​ដាក់​ប្រកាស​ដំបូង​គ្មាន​​នរណា​ចូល​មើល​សោះ រហូត​ដល់​មាន​អ្នក​ចូល​មើល​ប្លក់​របស់ខ្ញុំ​ជា​ហូរហែរ​មក​​។ ប៉ុន្មានខែចុង​ក្រោយ​នេះ​ខ្ញុំ​​ដូច​ជា​ឃ្លាត​ឆ្ងាយ​ពី WordPress ណាស់ព្រោះមិន​ដែល​បាន​សរសេរ​ប្រកាសអ្វី​ថ្មី​នោះ​ទេ ហើយ​ចំនួន​អ្នក​ចូល​មើល​ក៏​កាន់​តែ​ស្បើយ​ទៅ​ៗ​ជា​បន្ត​បន្ទាប់​ដែរ 😀 បើ​នៅ​តែ​ទុក​ចោល​មិន​សរសេរ​ប្រកាស​អ្វី​ថ្មីៗ​ទៀត​ច្បាស់​ជា​រក​អ្នក​ចូល​មើល​មិន​បាន​ទៀត​ទេ ។ ដូច្នេះ​ចាប់​ពី​ថ្ងៃ​ស្អែក​ទៅខ្ញុំ​នឹង​ព្យាយាម​បន្ត​នូវ​ការ​ចែក​រំលែក​របស់​ខ្ញុំ​នៅ​លើប្លក់​មួយ​នេះ ជូន​ដល់​អ្នក​ដែល​តែង​តែ​ចូល​មើល នឹង​អ្នក​ដែល​តាមដាន់​ប្លក់​របស់​ខ្ញុំ​ជា​ប្រចាំ 🙂 ។ សូម​ជូន​ពរ​ឲ្យ​អ្នក​គ្រប់​​បាន​​ជួប​ប្រទះ​តែ​សេចក្តី​សុខ​ សេចក្តី​ចម្រើន និង​សុភមង្គល​សម្រាប់​ឆ្នាំ​ ២០១៤នេះ ជា​ពិសេស​បងប្អូន​ខ្មែរ​ទាំង​អស់សូម​ឲ្យ​រស់នៅ​ក្នុង​សុខសន្តិភាព​ជា​និរន្តន៍ ។

ជា​ចុង​ក្រោយ​ចង់​និយាយ​ថា​៖

រីករាយ​ខួប​គម្រប់​៤ឆ្នាំ​របស់​ប្លក់ផ្ទាល់​ខ្លួន​​ខ្ញុំ​មួយ​នេះ!!
Happy Birthday to my personal blog!! 😉

4thyear

សូម​មើល​ផង​ដែរ៣ឆ្នាំនៅលើ WordPress

ខ្ញុំថ្ងៃនេះ!

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 2 ខែមិថុនា ឆ្នាំ 2013 មតិ ១

463685_569631029726139_1597642404_o

Lundilay 02.06.2013

980317_492860734119236_2039331548_o

986970_10200665035782565_516561937_o

ថ្ងៃ​នេះ​ធ្វើ​​ជា​អ្នកស្ម័គ្រ​ចិត្ត​របស់​ JCI ដើម្បីអបអរសាទរ​ថ្ងៃ​ទិវារកុមារ​អន្តរជាតិ ។ ការ​ងារដែលខ្ញុំបាន​ធ្វើ​គឺលាបថ្នាំ​​ជញ្ជាំង​អគារ​សិក្សារ​ដែល​ចាស់​ទៅ​ហើយ​នោះ​ឲ្យ​ថ្មីឡើង​វិញ ដើ​ម្បី​ទុកឲ្យ​ក្មេង​ៗ​នៅ​ឯ​សាលា​បឋម​សិក្សា​ជ្រោយ​ចង្វារ​បាន​អគារ​ដែល​មើល​ទៅ​ថ្មី បន្ទប់​គួរ​ឲ្យ​ចង់រៀនជាង​មុន និង​មានសកម្មភាព​ជា​ច្រើនទៀត! 🙂 ថ្ងៃ​នេះ​ពិត​ជា​នឿយ​ហត់​ពេញមួយ​ថ្ងៃ តែ​សម្រាប់​ចិត្ត​វិញ​គឺ​មិន​នឿយ​ហត់​ទាល់​តែ​សោះ ព្រោះមាន​តែ​ការ​សប្បាយ​រីករាយ! 🙂

៣ឆ្នាំនៅលើវើត​ប្រេស

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 4 ខែ​កុម្ភៈ ឆ្នាំ 2013 មតិ 4

3years with wordpress

ថ្ងៃ​​នេះ​​ជា​ថ្ងៃ​គម្រប់​៣ឆ្នាំ​ដែល​ខ្ញុំ​បាន​បង្កើត​ប្លក់​មួយ​នេះ​ឡើង​នៅ​លើ​វើតប្រេស រយៈ​ពេល​៣ឆ្នាំ​​នេះ​​ប្លក់​​របស់​​ខ្ញុំ​​មាន​​ការ​​ប្លែក​​​​ជា​​ច្រើន​​គឺ​​តាំង​​ពី​​គ្មាន​​នរណា​​ចូល​​មក​​មើល​ រហូត​​ដល់​​មាន​​ការ​ចូល​​មើល​យ៉ាង​​​ច្រើន​​ក្នុង​​មួយ​​ថ្ងៃ​​ៗ ។ ខ្ញុំ​​ចាំ​​បាន​​ថា​​ខ្ញុំ​​បាន​​បង្កើត​​ប្លក់​​នេះ​​ឡើង​​នៅ​​ក្នុង​​ថ្ងៃ​​ទី ០៤ ខែ​​កុម្ភៈ ឆ្នាំ ២០១០ ហើយ​ប្រកាស​ដែល​ខ្ញុំ​សរសេរ​ដំបូងគឺ​ សិល្បៈ​សៀក​ខ្មែរ ។ គិត​ៗ​ទៅ​៣ឆ្នាំ​នេះ​ពិត​ជា​កន្លង​ទៅ​លឿន​ណាស់ ហើយ​អ្វី​ដែល​នៅ​លើ​​វើត​ប្រេស​នេះ​ក៏​ប្រែ​ប្រួល​អស់​ច្រើន​ណាស់​ដែរ គឺ​អ្នក​ដែល​បង្កើត​ប្លក់​មុនៗ និង​ដំណាល់​ខ្ញុំ​ អ្នក​ខ្លះ​បាន​បោះបង់​ចោល អ្នក​ខ្លះ​ក៏​នៅ​បន្ត​តែ​ដូច​ជា​មិន​សូវ​ជា​មាន​សកម្មភាព​ដូច​មុន​នោះ​ទេ ចំណែក​អ្នក​ដែល​ជា​ចំនូល​ថ្មី​នៅ​លើ​វើត​ប្រេស​នេះ​ដូច​ជា​មាន​សកម្មភាព​ខ្លាំង​ណាស់ 🙂 ។

រីករាយ​ថ្ងៃ​កំណើត​ប្លក់របស់​ខ្ញុំគម្រប់​ខួប​បី​ឆ្នាំ

HAPPY BIRTHDAY TO MY PERSONAL BLOG 🙂

3rd birthday

ឆ្នាំ ២០១៣ ហើយ !!

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 1 ខែមករា ឆ្នាំ 2013 បញ្ចេញមតិ

ថ្ងៃនេះ​ទើប​តែ​ទៅ​ទិញ​សៀវ​ភៅ​ទិនានុលេខន៍​ថ្មី សម្រាប់​ឆ្នាំ ២០១៣ ។ រាល់​ថ្ងៃ​ត្រូវ​កត់​កិច្ច​ការ​ប្រចាំ​ថ្ងៃ ធ្វើ​ផែន​ការ​ប្រចាំ​ខែ ដូច្នេះ​ហើយ​ត្រូវ​តែ​មាន​សៀវភៅ​ទិនានុលេខន៍​នេះ​ ។ គិត​ៗ​ទៅ​ពេល​វេលា​ពិត​ជា​ខ្លី​​​មែន​ទែន… បិទភ្នែក​បើក​ភ្នែក​បាន​តែ​ ៣៦៥ថ្ងៃ​សោះ​ក៏​បាន​​អស់​រយៈ​ពេល​មួយ​ឆ្នាំ​បាត់​ទៅ​ហើយ ។ សូម​កុំ​ចំណាយ​ពេល​វេលា​របស់​យើង​ដោយ​ឥត​បាន​ផល​ប្រយោជន៍​អ្វី ព្រោះ​ពេល​វេលា​ពិត​ជា​មិន​ចាំ​យើង​នោះ​ទេ ពេល​វេលា​គឺ​ដើរ​ទៅ​មុខ​ជា​រៀង​រាល់​វិនាទី រៀង​រាល់​ដង្ហើម​ចេញ​ចូល​របស់​យើង ។ សូម​រៀប​ចំផែន​ការ​សម្រាប់​ធ្វើ​អ្វី​ដែល​នៅ​ថ្ងៃ​ស្អែក ហើយ​ចាប់​ផ្តើម​ធ្វើ​វា​ចុះ!! រីករាយ​ឆ្នាំ​ថ្មី ឆ្នាំ ២០១៣ ដល់​អ្នក​ទាំង​អស់​គ្នា!!

Angkor Diary 2013 (1)

Angkor Diary 2013

ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ជ្រើស​រើស​សៀវភៅ​ Angkor Diary នេះព្រោះវា​មាន​លក្ខណៈ​ពិសេស​ជា​ច្រើន បើ​អ្នក​ទាំង​អស់​គ្នា​ចង់​ដឹង​អាច​ទិញ​មួយ​ក្បាល​សាកមើល​ទៅ​តម្លៃ​មិន​សូវ​ជា​ថ្ងៃ​ប៉ុន្មាន​នោះ​ទេ និង​មួយ​ទៀត​ដើម្បី​ជួយ លើក​ស្ទួយ​ វប្បធម៌ អរិយធម៌ខ្មែរ ព្រោះ​សៀវភៅ​នេះ​ជា​ផលិតផល​របស់​ខ្មែរ រចនាឡើង​ដើម្បី​ខ្មែរ សម្រាប់​អ្នក​ស្រឡាញ់​ និង​គាំ​ទ្រ វប្បធម៌​ខ្មែរ​ដូចជា​រូប​ខ្ញុំ​នេះ​តែ​ម្តង ៕

Angkor Diary 2013 (2)

Angkor Diary 2013

ហេតុ​តែ​ចង់​មើល​ឡាន​ដឹក​ អូបាម៉ា

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 19 ខែវិច្ឆិកា ឆ្នាំ 2012 មតិ 6

ប្រធានាធិបតី​​សហរដ្ឋ​អាមេរិក​លោក​បារ៉ាក់ អូបាម៉ា​បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​ហើយ​នៅ​ល្ងាច​នេះ បន្ទាប់​ពី​ទស្សន​កិច្ច​នៅ​ប្រទេស​ថៃ និង​មីយ៉ាន់ម៉ា​មក ។ នេះ​គឺជា​ដំណើរ​ទស្សន​កិច្ច​នៅ​អាស៊ី​អគ្នេយ៍​លើក​ទី១ បន្ទាប់​ពី​រូប​លោក​បាន​ជាប់​ឆ្នោត​ជា​ប្រធានា​ធិប​តី​អាមេរិក​អាណត្តិ​ទីពីរ និង​ជា​គោល​នយោ​បាយ​ការ​បរទេស​មួយ​របស់​លោក​ផង​ដែរ ។

នេះ​គឺជា​លើក​ទីមួយ​ហើយ​ដែល​ប្រធានាធិបតី​សហរដ្ឋអា​មេរិក បាន​មក​ប្រទេស​កម្ពុជា ។ ចំណែក​កម្ពុជា ក្នុង​នាម​ជា​ប្រធាន​អាស៊ាន បាន​ខិត​ខំ​ពង្រឹង​សន្តិសុខ និង​មាន​ការ​យាម​ល្បាត​យ៉ាង​ខ្លាំង​ក្លា​ក្នុង​ការពារ​មេដឹកនាំ​ពិភព​លោក ។ ថ្ងៃ​នេះ​ពេញ​មួយ​រសៀលខ្ញុំ​គ្មាន​បាន​ទៅ​ណា​ទៅ​ណី​ទេ ព្រោះ​ហេតុ​តែ​រង​ចាំ​មើល​ការ​មក​ដល់​របស់​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ អូបាម៉ា ។ ដោយ​សង្កេត​ឃើញ​ថា​តាម​បណ្តោយ​ដងផ្លូវ​សហពន្ធ​រុស៊ី​ត្រូវ​បិទ​មិន​ឲ្យ​មាន​ចរាចរ​អ្វី​ទាំង​អស់​ គឺ​ផ្លូវ​ថ្នល់​ស្រលៈ​ធេង​តែ​​ម្តង ហើយ​កម្លាំង​ប៉ូលីស កម្លាំង​កង​រាជ​អាវុធ​ហត្ថ និង​កម្លាំង​​ចម្រុះ​ បាន​យាម​កាម​តាម​ដងផ្លូវ និង​ច្រក​ផ្សេងទៀត ។ ​​ឈរ​ចាំ​មើល​ក្បូន​ឡាន​ដឹក​លោក អូបាម៉ា​ អស់​ជិត​ ៤ម៉ោង​ទំរាំ​តែ​នឹង​លោក​អញ្ជើញ​មក​ដល់ ធ្វើ​ឲ្យ​ខ្ញុំ​នេះ​មួយ​រសៀល​ហើយ​គ្មាន​បាន​ធ្វើ​អី​បន្តិច​សោះ ទោះ​ជា​មិន​បាន​ឃើញ​មុខ ត្រឹម​តែ​ឃើញ​ឡាន​ក៏​អស់​ចិត្ត​ដែរ ៕ 😀

%d bloggers like this: