បណ្ណសារ

Archive for the ‘រូបភាពរបស់ខ្ញុំ’ Category

ខ្ញុំថ្ងៃនេះ!

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 2 ខែមិថុនា ឆ្នាំ 2013 មតិ ១

463685_569631029726139_1597642404_o

Lundilay 02.06.2013

980317_492860734119236_2039331548_o

986970_10200665035782565_516561937_o

ថ្ងៃ​នេះ​ធ្វើ​​ជា​អ្នកស្ម័គ្រ​ចិត្ត​របស់​ JCI ដើម្បីអបអរសាទរ​ថ្ងៃ​ទិវារកុមារ​អន្តរជាតិ ។ ការ​ងារដែលខ្ញុំបាន​ធ្វើ​គឺលាបថ្នាំ​​ជញ្ជាំង​អគារ​សិក្សារ​ដែល​ចាស់​ទៅ​ហើយ​នោះ​ឲ្យ​ថ្មីឡើង​វិញ ដើ​ម្បី​ទុកឲ្យ​ក្មេង​ៗ​នៅ​ឯ​សាលា​បឋម​សិក្សា​ជ្រោយ​ចង្វារ​បាន​អគារ​ដែល​មើល​ទៅ​ថ្មី បន្ទប់​គួរ​ឲ្យ​ចង់រៀនជាង​មុន និង​មានសកម្មភាព​ជា​ច្រើនទៀត! 🙂 ថ្ងៃ​នេះ​ពិត​ជា​នឿយ​ហត់​ពេញមួយ​ថ្ងៃ តែ​សម្រាប់​ចិត្ត​វិញ​គឺ​មិន​នឿយ​ហត់​ទាល់​តែ​សោះ ព្រោះមាន​តែ​ការ​សប្បាយ​រីករាយ! 🙂

ជិះ​កង់លេង​នៅ​អង្គរ​

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 13 ខែ​មេសា ឆ្នាំ 2013 មតិ ១

526497_498978406817264_720438240_n

ល្ងាច​ថ្ងៃ​នេះ​ជួប​ជុំ​មិត្ត​ភក្តិ​ទៅ​ជិះ​កង់​លេង​នៅ​តាម​ផ្លូវ​ ជិះ​ទៅ​អង្គរ​វត្ត ទៅ​ប្រាសាទ​បាយ័ន្ត​ លាន​ជល់​ដំរី ត្រលប់​មក​វិញ​ ហើយ​ទៅ​អង្គរ​ឃ្យុង​យូ… ។ នឹក​ស្រុក​នឹក​ស្រែ​ពេក មក​ដល់​ត្រូវ​ដើរ​លេង​ឲ្យ​ណា​ណី​ម្តង!! 😀

រីករាយឆ្នាំថ្មី!!!

ឆ្នាំ ២០១៣ ហើយ !!

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 1 ខែមករា ឆ្នាំ 2013 បញ្ចេញមតិ

ថ្ងៃនេះ​ទើប​តែ​ទៅ​ទិញ​សៀវ​ភៅ​ទិនានុលេខន៍​ថ្មី សម្រាប់​ឆ្នាំ ២០១៣ ។ រាល់​ថ្ងៃ​ត្រូវ​កត់​កិច្ច​ការ​ប្រចាំ​ថ្ងៃ ធ្វើ​ផែន​ការ​ប្រចាំ​ខែ ដូច្នេះ​ហើយ​ត្រូវ​តែ​មាន​សៀវភៅ​ទិនានុលេខន៍​នេះ​ ។ គិត​ៗ​ទៅ​ពេល​វេលា​ពិត​ជា​ខ្លី​​​មែន​ទែន… បិទភ្នែក​បើក​ភ្នែក​បាន​តែ​ ៣៦៥ថ្ងៃ​សោះ​ក៏​បាន​​អស់​រយៈ​ពេល​មួយ​ឆ្នាំ​បាត់​ទៅ​ហើយ ។ សូម​កុំ​ចំណាយ​ពេល​វេលា​របស់​យើង​ដោយ​ឥត​បាន​ផល​ប្រយោជន៍​អ្វី ព្រោះ​ពេល​វេលា​ពិត​ជា​មិន​ចាំ​យើង​នោះ​ទេ ពេល​វេលា​គឺ​ដើរ​ទៅ​មុខ​ជា​រៀង​រាល់​វិនាទី រៀង​រាល់​ដង្ហើម​ចេញ​ចូល​របស់​យើង ។ សូម​រៀប​ចំផែន​ការ​សម្រាប់​ធ្វើ​អ្វី​ដែល​នៅ​ថ្ងៃ​ស្អែក ហើយ​ចាប់​ផ្តើម​ធ្វើ​វា​ចុះ!! រីករាយ​ឆ្នាំ​ថ្មី ឆ្នាំ ២០១៣ ដល់​អ្នក​ទាំង​អស់​គ្នា!!

Angkor Diary 2013 (1)

Angkor Diary 2013

ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ជ្រើស​រើស​សៀវភៅ​ Angkor Diary នេះព្រោះវា​មាន​លក្ខណៈ​ពិសេស​ជា​ច្រើន បើ​អ្នក​ទាំង​អស់​គ្នា​ចង់​ដឹង​អាច​ទិញ​មួយ​ក្បាល​សាកមើល​ទៅ​តម្លៃ​មិន​សូវ​ជា​ថ្ងៃ​ប៉ុន្មាន​នោះ​ទេ និង​មួយ​ទៀត​ដើម្បី​ជួយ លើក​ស្ទួយ​ វប្បធម៌ អរិយធម៌ខ្មែរ ព្រោះ​សៀវភៅ​នេះ​ជា​ផលិតផល​របស់​ខ្មែរ រចនាឡើង​ដើម្បី​ខ្មែរ សម្រាប់​អ្នក​ស្រឡាញ់​ និង​គាំ​ទ្រ វប្បធម៌​ខ្មែរ​ដូចជា​រូប​ខ្ញុំ​នេះ​តែ​ម្តង ៕

Angkor Diary 2013 (2)

Angkor Diary 2013

ខ្ញុំ​ចូល​រួម​ ខ្មែរ​ថក

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 1 ខែធ្នូ ឆ្នាំ 2012 បញ្ចេញមតិ

Me In khmer Talk3

ថ្ងៃ​នេះ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​ខ្មែរ​ថក​លើក​ទី​បី ដែល​រៀប​ចំឡើង​​ថ្ងៃ​ទី ០១ ខែ​ ធ្នូ ឆ្នាំ​​ ២០១២ នៅ​ឯ ZAMAN UNIVERSITY ហើយ​នេះ​​ជា​លើក​ដំបូង​ដែល​ខ្ញុំ​បាន​ចូល​រួម ។ ខ្មែរ​ថក​ពិត​ជា​ការ​រៀប​ចំ​យ៉ាង​ល្អ សម្រាប់​ឲ្យ​អ្នក​ដែល​មាន​បទ​ពិសោធន៍ និង​ចំណេះ​ដឹង​ផ្សេង​ៗ ឬ​ក៏​ចំណេះ​ដឹង​ក្នុង​ជីវិត​ ដែលជា​វាគ្មិន​នៅ​ក្នុង​កម្មវិធី​នេះបាន​​យក​មក​និយាយ​ចែក​រំលែកជូន​ដល់​សិស្ស​និសិត្ស​ និង​អ្នក​រាល់​គ្នា​ ដើម្បី​ជា​ចំណេះ និង​ជា​​មេរៀន​ដ៏​ល្អ​សម្រាប់​យក​ទៅ​អនុវត្តន៍​ឬ​ក៏​សម្រាប់​ជា​ការ​យល់​ដឹង​ផង​ដែរ ។
តែ​គួរ​ឲ្យ​ស្តាយ​ ខ្ញុំ​មិន​បាន​ចូល​រួម​ឲ្យ​ចប់​កម្មវិធី​នេះ ព្រោះ​មាន​កិច្ច​ការ​រវល់ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​ខ្ញុំ​បាន​ទទួល​ចំណេះ​ដឹង​យ៉ាង​ច្រើន​ក្រាស់​ក្រែល​ផង​ដែរ ។ បើ​មាន​លើក​ក្រោយ​ៗ​ទៀត​ ខ្ញុំ​និង​បន្ត​ការ​ចូល​រួម និង​គាំ​ទ្រយ៉ាង​ពេញ​ទំហឹង​តែម្តង!!
https://www.facebook.com/khmertalks

ដំណើរ​កំសាន្ត​នៅ គិរី​រម្យ ថ្ងៃ ២៥/តុលា/២០១២

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 25 ខែតុលា ឆ្នាំ 2012 បញ្ចេញមតិ

ថ្ងៃ​នេះ​បន្ទាប់​ពី​ត្រឡប់​មក​ពី​ភ្ជុំ​បិណ្ឌ​នៅ​សៀម​រាប​វិញ និង​បន្ទាប់​ពី​ថ្ងៃ​កាន់​ទុក្ខ​ព្រះ​មហា​វីរក្សត្រ​មក​ក៏​ចង់​ដើរ​ស្រូប​យក​ខ្យល់​អាកាស​បន្តិច ព្រោះ​ស្រ្តេស​ក្នុង​ខួរ​ក្បាល​ពេក ។ ថ្ងៃ​នេះ​ទៅ​លេង​គិរី​រម្យ ចំ​ថ្ងៃ​ព្រហស្បត្តិ័​គឺ​មិន​សូវ​មាន​មនុស្ស​ទៅ​លេង​នោះ​ទេ ស្ងាត់​ល្អ​ដល់​ហើយ 🙂

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

ទៅលេងឌ្រីមលែន ២៤ កញ្ញា ២០១២

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 25 ខែកញ្ញា ឆ្នាំ 2012 បញ្ចេញមតិ

នៅ​ថ្ងៃ​ច័ន្ទ​ទី ២៤ អាទិត្យ​នេះ ជា​ថ្ងៃ​សម្រាក ក៏​គិត​បបួល​គ្នា​ដើរ​លេង និង​ទៅ​ញ៉ាំ​អី​ជួប​ជុំ​គ្នា​ម្តង ព្រោះ​រវល់​តែ​រៀន​រាង​ៗ​ខ្លួន​គ្មាន​ពេល​បាន​ជួប​ជុំ​គ្នា​សោះ ។ ក្នុង​រូប​នេះ​គឺ​សុទ្ធ​តែ​ជា​មិត្ត​ភ័ក្តិ​ចាស់​ៗ ដែល​រៀន​នៅ​វិទ្យា​ល័យ​ជា​មួយ​គ្នា ហើយ​មក​បន្ត​ការ​សិក្សា​នៅ​ភ្នំពេញ​ជា​មួយ​គ្នា​ទៀត ។ រក​ពេល​ទំនេរ​បាន​ហើយ ដល់​ថ្ងៃ​ណាត់​ជួប​ ក៏​ជិះ​ម៉ូតូ​ទៅ​ឌ្រីម​លែន​​លេង​ព្រោះ​ស្រីៗ​គេ​ចង់​ទៅ​នឹង​ ហើយ​ប្រុស​ៗ​ក៏​យល់​ស្រប​តាម​ដែរ ព្រោះ​ផ្តល់​សិទ្ធ​ឲ្យ​នារី​ជា​អ្នក​សម្រេច​ចិត្ត​ចុះ 😀 ។ តែ​អនិច្ចា​រ មេឃ​មិន​អំណោយ​ផល​សោះ ជិះ​ទៅ​ដល់​ភ្លាម​ធ្លាក់​ភ្លៀង​តែ​ម្តង ហេសហេ… យ៉ាប់​មែន​តែ​ហ្មង​ហើយ ត្រូវ​នៅ​អង្គុយ​ចាំ​ភ្លៀង​រាំង តែ​វា​មិន​ព្រម​រាំង​សោះ ក៏​ដើរ​មើល​នេះ​មើល​នោះ​ក្នុង​ឌ្រីម​លែន​ទាំង​ហាល​ទឹក​​ភ្លៀង​ទាំង​អស់​គ្នា ។ ចេញ​ពី​ឌ្រីម​លែន​គិត​ថា​ចូល​ទៅ​ញ៉ាំ​អី​នៅ​ផ្តុំ​ផ្សារ​អូឡាំ​ពិក តែ​ភ្លៀង​កាន់​តែ​ខ្លាំង​ ធ្វើ​ឲ្យ​ម្នាក់​ៗ សើម​ជោក ហើយ​មិន​អាច​ចូល​ហាង​ញ៉ាំ​អី​បាន​​ទេ ព្រោះ​សើម​សំលៀក​បំពាក់​អស់ ​ហើយក៏​សម្រេច​ចិត្ត​ជិះ​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​ទៅ ។

ទៅ​ដល់​ផ្ទះ​មិន​បាន​ស្រួល​បួល​ផង គេ​ក៏​ខល​ហៅ​ទៅ​ញ៉ាំ​អី​នៅ​ KFC ទៀត ខ្ញុំ​ឯណេះ​សុខ​ចិត្ត​ជិះ​ទៅ​ទាំង​នៅ​ភ្លៀង​កំពុង​ធ្លាក់​ស្រិច​ៗ ដោយ​ហេតុ​តែ​ចង់​ជួប​ជុំ​គ្នា​ ព្រោះ​មិន​ងាយ​បាន​ជួប​គ្នា​នោះ​ទេ ។ គិត​ហើយ​លើក​ក្រោយ​ៗ​រក​ពេល​វេលា​ឲ្យ​ល្អ​ជាង​នេះ ព្រោះ​លើក​នេះ​អាកាស​ធាតុ​មិន​អំណោយ​ផល​ដល់​ការ​ជួប​ជុំ​មិត្ត​ភ័ក្តិ​ដែ​ល​រាប់​អាន​គ្នា​​ជា​យូរួ​យារ​ណាស់​មក​ហើយ​សោះ 😀 ។

ហេហេ… ជិះ​កង់​ទៅ​ផ្ទះ​វិញ​ 😀

ខ្ញុំ​ក្នុង​ព្រឹត្តិការ​ណ៍បាខេម ភ្នំពេញ​ ២០១២

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 25 ខែកញ្ញា ឆ្នាំ 2012 មតិ 2

ខ្ញុំ​បាន​ធ្វើ​ជា​អ្នក​ស័្មគ្រ​​ចិត្ត​ចូល​រួម​រៀប​ចំកម្មវិធី​បាខេម​ភ្នំ​ពេញ​ ២០១២ រយៈ​ពេល​បី​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ ២១ ដល់​ ២៣ ខែ​កញ្ញា ពិត​ជា​សប្បាយ​រីករាយ​បូក​រួម​ទាំង​ភាព​នឿយ​ហត់ ។ នេះ​ជា​លើក​ទី​មួយ​ហើយ ដែល​ធ្វើ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​របស់​បាខេម ខ្ញុំ​ពិត​ជា​ទទួល​បាន​បទ​ពិសោធន៍​ជា​ច្រើន និង​ស្វែង​យល់​អំពី​ចំណេះ​ដឹង​ថ្មីៗ​ជា​ច្រើន ក្នុង​ព្រឹត្តិការណ៍​នេះ ។ ខ្ញុំ​ពិត​ជា​សប្បាយ​រីករាយ​ក្នុង​ការ​ធ្វើ​ការ​ជា​ក្រុម ពួក​យើង​ពិត​ជា​សហការ​គ្នា​បាន​យ៉ាង​ល្អ ដើម្បី​ធ្វើ​ឲ្យ​កម្ម​វិធី​នេះ​ដំណើរ​ទៅ​យ៉ាង​រលូន បើ​ទោះ​បី​ជា​មានបញ្ហា​ខ្លះ​ក៏​ដោយ ក៏​ពួក​យើង​អាច​ដោះ​ស្រាយ​បាន​យ៉ាង​ល្អ និង​មិន​មាន​អ្វី​រាំង​ស្ទះ​នោះ​ទេ ។

សូម​មើល​រូប​ភាព​ជា​ច្រើន​ទៀត​…

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

%d bloggers like this: