បណ្ណសារ

Archive for the ‘ចែករំលែក​បន្តគ្នា​’ Category

​ដំណើរ​ទេសចរណ៍​សប្បុរសធម៌​ចែករំលែក​ក្តី​ស្រឡាញ់​ដល់​កុមារដាច់ស្រយាលថ្ងៃទី ១៧ ដល់ ១៨ មិថុនា ឆ្នាំ​ ២០១៨

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 19 ខែមិថុនា ឆ្នាំ 2018 បញ្ចេញមតិ

នា​ថ្ងៃ​ទី ១៧ ដល់ ១៨​ ខែ​មិថុនា​ ឆ្នាំ​ ២០១៨​ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ពី​ខេត្ត​សៀមរាប​ រួម​ជា​មួយ​ក្រុម​ការងារ​សប្បុរធម៌​មក​ពី​ភ្នំពេញ នឹង​បាត់​ដំបង​បាន​រួម​គ្នា​ចុះ​មក​ចែក​រំលែក​នូវ​សំភារសិក្សា​ខ្លះ​ៗ​ដល់​កុមារ​ដាច់​ស្រយាល​នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ ។
ខាង​ក្រោម​នេះ​គឺ​ជា​ឈ្មោះ​សាលា​រៀន​ដែល​យើង​បាន​ធ្វើ​ដំណើរ​ទៅ​ដល់៖

– សាលាបឋមសិក្សាថ្មដែកកេះចំនួន ១៦៣នាក់(ស្រី៧១) (ចម្ងាយពីថ្មពួកទៅថ្មដែកកេះប្រហែល ៨ គីឡូម៉ែត)
– សាលាបឋមសិក្សា ក្បាលទន្សោងសិស្ស១៤៩(ស្រី៧៦)+ត្រពាំងធ្លកសិស្ស៤០(ស្រី២០)+ប្រាង្គសិលាសិស្ស២៤០(ស្រី១០២)
– សាលាបឋមសិក្សា ក្បាលក្របីសិស្ស១៧៣នាក់(ស្រី៧៨នាក់)+ជ្រៃរយោងសិស្ស៥២នាក់(ស្រី២២)។

 

សូមមើលផងដែរ៖

Advertisements

ទាញ​យក​ទំរង់​លិខិត​កិច្ច​សន្យា​ផ្សេងៗ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 22 ខែធ្នូ ឆ្នាំ 2017 បញ្ចេញមតិ

ថ្ងៃ​នេះ​អត់​មាន​អ្វី​ចែក​រំលែក​ទេ មាន​តែ​ទំរង់​លិខិត​បែប​បទ​នៃ​កិច្ច​សន្យា​មួយ​ចំនួន​រួម​មាន លក់ ជួល​ បញ្ចាំ ទិញ សង…។
បើ​អ្នក​ទាំង​អស់​គ្នា​ចង់​បាន​សូម​ទាញ​យក​​ខាង​ក្រោម​នេះ៖

ដំណើរ​ចុះ​ចែក​សំភារះសិក្សា​នៅ​ថ្ងៃ​ទី១១ ខែធ្នូ ឆ្នាំ២០១៧

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 11 ខែធ្នូ ឆ្នាំ 2017 បញ្ចេញមតិ

នា​ព្រឹក​ថ្ងៃ​ថ្ងៃ​ទី១១ ខែធ្នូ ឆ្នាំ ២០១៧ ខ្ញុំបាន​ធ្វើ​ដំណើរ​ចុះ​ចែក​សំភារះ​សិក្សា​ដល់​សាលា​បឋម​សិក្សា​ដាច់​ស្រយាល​ពី​ដែល​មាន​រៀប​រាប់​ដូច​ខាង​ក្រោម​នេះ៖

សាលា​រៀន​បឋម​សិក្សា​លៀប​ចាស់

សាលា​រៀន​នេះ​មាន​ចង្ងាយ​ ៨គីឡូម៉េត្រ​ពី​ភូមិ​អង្គរ​ធំ ស្ថិត​ក្នុង​ ភូមិ​អំពិល ឃុំ​ពាក់​ស្នែង ស្រុក​អង្គរ​ធំ។ សាលា​នេះ​មាន​អគារ​សិក្សា​ចំនួន​១ខ្នង​ ៣បន្ទប់ ហើយ​មាន​សិស្ស​សរុប​ចំនួន ៦៦នាក់​ (ស្រី២៨នាក់)។ សិស្ស​សាលា​នេះ​មាន​អាយុ​ចាប់​ពី ៥ឆ្នាំ​រហូត​ដល់​ ១៥ឆ្នាំ​ មាន​តែ​បីថ្នាក់​ប៉ុណ្ណោះគឺ
១. ថ្នាក់​ទី១មាន​ ២៨នាក់ (ស្រី ១៣នាក់)
២. ថ្នាក់​ទី​៣មាន ២២នាក់ (ស្រី ៧នាក់)
៣. ថ្នាក់​ទី៥មាន ១៦នាក់ (ស្រី​ ៨នាក់)
សាលា​នេះ​មាន​គ្រី ៣នាក់ (ស្រី ១នាក់) ។

សាលា​បឋម​សិក្សា​ពើង​តាណន់

សាលា​រៀន​នេះ​មាន​ចម្ងាយ​ប្រហែល ៧០គ.ម ពីទីរួម​ខេត្ត​សៀមរាប ស្ថិត​នៅ​ក្នុង​ភូមិ​បោះ​អំដេង ស្រុក​អង្គរជុំ បឋម​សិក្សា​នេះ​មាន​ចំនួន​អាគារ​ ១ខ្នង មាន​១បន្ទប់។ សាលា​នេះ​មាន​សិស្ស​សរុប​ចំនួន ៧០នាក់​ដោយ​មាន​ថ្នាក់​រៀន​ពី​ទី​១​ដល់​ទី៣ ។ មាន​គ្រូ​បង្រៀន​២នាក់ និង​ប្រជា​ការពារភូមិ​ក្រីក្រ​​ចំនួន១០នាក់ ដែល​ពឹង​ផ្អែក​លើ​ការ​លក់​ចំណី​អាហារ​ នឹង​យាម​ឡាន​ម៉ូតូ​ជូន​ដល់​ភ្ញៀវ​ដែល​ទៅ​កំសាន្ត​នៅ​តំបន់​នោះ។ ក្រៅ​ពី​នេះ​ក៏​មាន​វត្ត​មួយ​មាន​ព្រះ​សង្ឃ​ចំនួន ៨អង្គ​ផងដែរ ។

សូមមើលផងដែរ៖

 

ចែកសំភារះសិក្សានៅថ្ងៃទី ១០​ ខែធ្នូ ឆ្នាំ២០១៧

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 10 ខែធ្នូ ឆ្នាំ 2017 បញ្ចេញមតិ

ថ្ងៃ​នេះ​បាន​ធ្វើ​ដំណើរ​ក្នុង​កម្ម​វិធី​សប្បុរសធម៍នៅ​រសៀល​ថ្ងៃ​ទី១០ ធ្នូ ឆ្នាំ ២០១៧ ដោយ​បាន​ចុះ​ចែក​សំភារះ​សិក្សា​ដល់​សិស្ស​សាលា​នៅ​សាលា​ពីរ​ដូច​ខាង​ក្រោមនេះ៖

សាលាបឋមសិក្សាសណ្តាន់

មាន​ចង្ងាយ​១១​គីឡូម៉ែត្រ​ពី​ភូមិ​អង្គរ​ធំ ស្ថិត​ក្នុង​ភូមិសណ្តាន់ ឃុំ​ពាក់​ស្នែង ស្រុក​អង្គរ​ធំ​ សាលា​បឋម​សិក្សា​នេះ​បាន​បង្កើត​ឡើង​ដើម្បី​បង្រៀន​ក្មេងៗ​នៅ​ទី​នោះ​តាំង​ពី​ឆ្នាំ១៩៧៩ រហូត​ដល់​បច្ចុប្បន្ន។ សាលា​នេះ​មាន​ភូមិ​ចំណុះ​ចំនួន​ពីរ គឺ​ភូមិ​សណ្តាន់ និឹង​ភូមិ​ជប់​សោម ហើយ​វា​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ដែល​ឆ្លង​កាត់​ភូមិ​ពីរ​ដែរ​គឺ​ភូមិ​ពាក់​ស្នែង​ នឹង​ភូមិ​ស្លាន​ថ្មី។ សំណង់​អគារ​មាន​ចំនួន​៤ខ្នងស្មើរ​នឹង​១២បន្ទប់​ ហើយ​បន្ទប់​សិក្សា​មាន​ ៩បន្ទប់ ការិយាល័យ១ ឃ្លាំង​ដាក់​សំភារះ​១ និង​បណ្ណាល័យ១ ។ កូន​សិស្ស​សរុប​មាន​ចំនួន ៥០០នាក់ (សិស្ស​ស្រី ២៤៨នាក់) ហើយ​សាលា​មាន​គ្រូ​បង្រៀន​ចំនួន ២២នាក់ (គ្រូស្រី១៧នាក់) ។ ដោយ​ឡែក​សាលា​មាន​សិស្ស​ក្រី​ក្រី​ចំនួន ១៦០នាក់ ដែល​បាន​ទៅ​សិក្សា​នៅ​ទីនោះ។ ហើយ​សាលា​នេះ​មាន​ថ្នាក់​រៀន​ពី​ថ្នាក់​មត្តេយ្យ​រហូត​ដល់​ថា្នក់​ទី៦ ។

១. មត្តេយ្យមាន ២ថ្នាក់
២. ថ្នាក់ទី១មាន ៣ថ្នាក់
៣. ថ្នាក់​ទី២មាន ៣ថ្នាក់
៤. ថ្នាក់ទី៣មាន ៣ថ្នាក់
៥. ថ្នាក់ទី៤មាន ២ថ្នាក់
៦. ថ្នាក់ទី៥មាន ២ថ្នាក់
៧. ថ្នាក់ទី៦មាន ២ថ្នាក់

សាលា​រៀន​បឋម​សិក្សា​ខ្ទីង

មាន​ចម្ងាយ​ ៧គីឡូម៉ែត្រ​​ពី​សាលា​បឋម​សិក្សា​សណ្តាន់​ស្ថិត​នៅ​ក្នុង​ ភូមិ​អង្គរ​ធំ​ ភូមិ​ខ្ទីង​ ឃុំ​ពាក់​ស្នែង​ ស្រុក​អង្គរ​ធំ បឋម​សិក្សា​នេេះ​មាន​ចំនួន​អគារ​ ២ខ្នង មាន​៦បន្ទប់ ហើយ​មាន​បន្ទប់​សិក្សា​ចំនួន​៥ និង​ការិយាល័យ​មួយ​បន្ទប់។ សាលា​នេះ​មាន​សិស្ស​សរុប​ចំនួន​ ១៥០នាក់​ដោយ​មាន​ស្រីសរុប ៦៨នាក់ ហើយ​សាលា​មាន​ចាប់ពី​ថ្នាក់​មត្តេយ្យ រហូត​ដល់​ថ្នាក់​ទី៦។

១. មត្តេយ្យ​មាន ១ថ្នាក់
២. ថ្នាក់​ទី១មាន ១ថ្នាក់
៣. ថ្នាក់​ទី២មាន ១ថ្នាក់
៤. ថ្នាក់​ទី៣មាន ១ថ្នាក់
៥. ថ្នាក់​ទី៤មាន ១ថ្នាក់
៦. ថ្នាក់​ទី៥មាន ១ថ្នាក់
៧. ថ្នាក់​ទី៦មាន ១ថ្នាក់
សាលា​នេះ​មាន​សិស្ស​ក្រី​ក្រ​ចំនួន ៤០នាក់​ (ស្រី២៨នាក់) គ្រូ​បង្រៀន​មាន​ចំនួន ៧នាក់ ។

សូមមើលផងដែរ៖

វចនានុក្រមអង់គ្លេសសម្រាប់ទូរសព្ទដៃ free free ទៀតហើយ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 25 ខែសីហា ឆ្នាំ 2017 បញ្ចេញមតិ

ខាន​សរសេរ​អត្ថបទ​ថ្មី​រាប់​ខែ​មក​ហើយដោយ​សារម្ចាស់​ប្លក់​ជាប់រវល់ណាមួយអត់មានអារម្មណ៍​សរសេរ​អត្ថបទ​ថ្មីៗ​ចែក​រំលែក 😀 ។ ថ្ងៃ​នេះ​ទើប​តែ​មាន​អារម្មណ៍ ​ក៏​នាំ​មក​នូវ​ជា​មួយ​វចនា​នុក្រម​សម្រាប់​ទូរសព្ទដៃមួយ​មាន​ឈ្មោះ​ថា Oxford Dictionary of English Premium v8.0.225 ដោយឥតគិតថ្លៃ ។ វចនានុក្រម​បើ​ទិញ​ក្នុង​ App Store របស់​ហ្គូហ្គល​វិញ​គឺតម្លៃ 19.99 ដុល្លារ​​ឯណោះ តែ​ខ្ញុំ​យក​មក​ចែក​ជូន​អ្នក​ទាំង​អស់​គ្នា​នេះ​គឺឥតគិត​ថ្លៃ​នោះ​ទេ 🙂 ។

វចនា​នុក្រម​ Oxford នេះ​ពិត​ជា​ល្អ​ណាស់​សម្រាប់​អ្នក​ដែល​កំពុង​រៀន​ភាសា​អង់គ្លេស ។
បើចាប់​អារម្មណ៍​អាច​ទាញ​យក​បាន​ដោយ​សេរី (សម្រាប់​តែ​ទូរសព្ទ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការណ៍​អេនដ្រយ​តែ​ប៉ុណ្ណោះ)​ ខាង​ក្រោម​នេះ​ជា​តំណ​សម្រាប់​ទាញ​យក៖ អាន​បន្ថែម…

ទាញយកបទចម្រៀងថៃថ្មីៗ free free

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 24 ខែសីហា ឆ្នាំ 2017 បញ្ចេញមតិ

ថ្ងៃ​នេះ​សូម​ណែនាំ​វែបសាយ​ថ្មីមួយ​ទៀតដើម្បីទាញ​យក​បទ​ចម្រៀងថៃ​ថ្មីៗនៅដោយ​ឥតគិតថ្លៃ ។ សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ស្តាប់​បទ​ចម្រៀង​ថៃ ​ហើយ​មាន​បំណង​ចង់​ទាញ​យក​បទ​ថ្មី​ៗ​មក​ស្តាប់​នោះ​សូម​មើល​ការ​ណែនាំ​ខាង​ក្រោម​នេះ។ សូម​ចូល​ទៅ​វែប​សាយ​មួយ​នេះ www.pleng-mun.com

វែប​សាយ​មួយ​នេះ​ប្រមូល​ផ្តុំ​ទៅ​ដោយ​បទ​ចម្រៀង​ជា​ច្រើន សម្រាប់​ឲ្យ​លោក​អ្នក​ដោន​ឡូត​ដោយ​ឥត​គិត​ថ្លៃ ។ នៅ​ទី​នេះ​មាន​តំណ​សម្រាប់​ទាញ​យក​ជា​ច្រើន តែ​សម្រាប់​ខ្ញុំ​គឺ​ខ្ញុំ​ចូល​ចិត្ត​ទាញ​យក​តាម​តំណ Solidfiles.com ព្រោះលឿនក្នុងការទាញយក ។

ទាញយកបទចម្រៀងថៃថ្មីៗ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 14 ខែមករា ឆ្នាំ 2017 បញ្ចេញមតិ

ថ្ងៃ​នេះ​ចង់​បង្ហាញ​ពី​វែប​សាយ​មួយ​សម្រាប់​ទាញ​យក​បទ​ចម្រៀង​ថៃ​ថ្មី​ៗ ។ សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ស្តាប់​បទ​ចម្រៀង​ថៃ ​ហើយ​មាន​បំណង​ចង់​ទាញ​យក​បទ​ថ្មី​ៗ​មក​ស្តាប់​នោះ​សូម​មើល​ការ​ណែនាំ​ខាង​ក្រោម​នេះ។ សូម​ចូល​ទៅ​វែប​សាយ​មួយ​នេះ MP3DOWNLOADFREE2

untitledq

វែប​សាយ​មួយ​នេះ​ប្រមូល​ផ្តុំ​ទៅ​ដោយ​បទ​ចម្រៀង​ជា​ច្រើន សម្រាប់​ឲ្យ​លោក​អ្នក​ដោន​ឡូត​ដោយ​ឥត​គិត​ថ្លៃ ។

នៅ​ទី​នេះ​មាន​តំណ​សម្រាប់​ទាញ​យក​ជា​ច្រើន តែ​សម្រាប់​ខ្ញុំ​គឺ​ខ្ញុំ​ចូល​ចិត្ត​ទាញ​យក​តាម​តំណ Solidfiles.com ព្រោះ​វា​លឿន​ ។
untitledaa

%d bloggers like this: