បណ្ណសារ

Archive for the ‘គំនិតរបស់ខ្ញុំ’ Category

ទាញយកបទចម្រៀងថៃថ្មីៗ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 14 ខែមករា ឆ្នាំ 2017 បញ្ចេញមតិ

ថ្ងៃ​នេះ​ចង់​បង្ហាញ​ពី​វែប​សាយ​មួយ​សម្រាប់​ទាញ​យក​បទ​ចម្រៀង​ថៃ​ថ្មី​ៗ ។ សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ស្តាប់​បទ​ចម្រៀង​ថៃ ​ហើយ​មាន​បំណង​ចង់​ទាញ​យក​បទ​ថ្មី​ៗ​មក​ស្តាប់​នោះ​សូម​មើល​ការ​ណែនាំ​ខាង​ក្រោម​នេះ។ សូម​ចូល​ទៅ​វែប​សាយ​មួយ​នេះ MP3DOWNLOADFREE2

untitledq

វែប​សាយ​មួយ​នេះ​ប្រមូល​ផ្តុំ​ទៅ​ដោយ​បទ​ចម្រៀង​ជា​ច្រើន សម្រាប់​ឲ្យ​លោក​អ្នក​ដោន​ឡូត​ដោយ​ឥត​គិត​ថ្លៃ ។

នៅ​ទី​នេះ​មាន​តំណ​សម្រាប់​ទាញ​យក​ជា​ច្រើន តែ​សម្រាប់​ខ្ញុំ​គឺ​ខ្ញុំ​ចូល​ចិត្ត​ទាញ​យក​តាម​តំណ Solidfiles.com ព្រោះ​វា​លឿន​ ។
untitledaa

Advertisements

របៀប​ទាញ​យក​ចម្រៀង ភាពយន្ត និងឯកសារផ្សេង​ៗ ដោយប្រើទូរសព្ទដៃ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 22 ខែធ្នូ ឆ្នាំ 2016 បញ្ចេញមតិ

សួស្តី​អ្នក​ទាំង​អស់​គ្នា​ ថ្ងៃ​នេះ​ទើប​តែ​បាន​ចូល​មើល​ប្លក់​មួយ​នេះ​ព្រោះ​អី​បាន​ទុក​វា​ចោល​ជិត​មួយ​ឆ្នាំ​ហើយ​មិន​ដែល​មក​អើត​សោះ​។ ​ហើយ​ក៏​ឆ្លៀត​ពេល​សរសេរ​ប្រកាស់​មួយ​ដើម្បី​ជា​ការ​ចែក​រំលែក​ដល់​អ្នក​ទាំង​អស់​គ្នា ។ តើ​អ្នក​ទាំង​អស់​គ្នា​ដែល​កំពុង​ប្រើប្រាស់​ទូរសព្ទ​ដៃ​ដែល​ប្រើ​ប្រព័ន្ធប្រតិបត្តិការ Android ហើយ​ចង់​ទាញ​យក​បទ​ចម្រៀង​ ភាព​យន្ត នឹង​ឯក​សារ​ផ្សេង​ៗ​ពី Torrent បាន​ដោយ​ងាយ​ស្រួល​នឹង​រហ័ស​ដែរ​ទេ?

ពេល​នេះ​ខ្ញុំ​នឹង​ធ្វើ​ការ​ណែនាំ​អំពី​កម្មវិធី​មួយ​ដែល​ដំណើរ​ការ​លើ​ប្រព័ន្ធប្រតិ្តការ Android កម្ម​វិធី​នោះ​មាន​ឈ្មោះ​ថា “FrostWire” ​វា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ស្វែង​រក​ឯកសារ​ផ្សេង នឹង​ការ​ទាញ​យក។

ខាង​ក្រោម​ជា​ការបង្ហាញ​អំពីរបៀបប្រើប្រាស់កម្មវិធីមួយនេះ៖
១. មុន​ដំបូង​សូម​ដំឡើង​កម្មវិធី​នេះ​លើទូរសព្ទ​ដៃ​របស់​នេះ ដោយ​ចូល​ទៅ​ក្នុង Playstore ហើយ​ដំឡើង​វា​ជា​ការ​ស្រេច ។

screenshot_2016-12-21-19-33-14

២. បន្ទាប់ពីទាញយកហើយសូមបើកម្មវិធីចុច Search ដើម្បីស្វែងរកអ្វីដែលយើងចង់ទាញយក អាន​បន្ថែម…

ធ្វើឲ្យ​ហ្គេម Clash of Clans អនឡាញទោះបីជា​មិន​បានលេង​ក៏ដោយ!

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 4 ខែធ្នូ ឆ្នាំ 2014 មតិ 12

Untitled

ចូល​ខែ​ថ្មីហើយ ចង់សរសេរ​ប្រកាស​មួយ​ទៀត​ជួន​មិត្តអ្នក​ដែល​តែ​ង​តែ​ចូល​មើល​ប្លក់​មួយ​នេះ​ជា​ប្រចាំ ។ ថ្ងៃ​នេះ​ចង់​រៀបរាប​អំពី របៀប​ធ្វើ​ឲ្យ​ហ្គេម​ Clash of Clans អនឡាញបាន​ទោះបីជា​យើង​មិន​បាន​លេង​ក៏​ដោយ!

បើ​អ្នក​ទាំង​អស់​គ្នា​ចង់​ឲ្យ​ហ្គេមមួយ​នេះ Online រហូត​នោះសូម​អនុវត្តន៍​តាម​វិធី​ខាង​ក្រោម​នេះ។

តម្រូវ​ការ​ត្រូវ​មាន៖
+ Computer or Latop
+ Mobile phone or iPad or Tablet

បន្ទាប់​មក​សូម​តម្លើង​កម្មវិធី​មួយ​ចំនួន​នៅ​លើ​កុំព្យូរទ័រ​របស់​អ្នក

+ Bluestack៖ កម្មវិធី​នេះ​គឺ​វា​ដូច​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ក្នុង​ទូរស័ព្ទ​​មួយ​អ៊ីចឹង ​មាន​លក្ខណៈដូច​ Android ដែល​អាច​ឲ្យ​យើង​តំឡើង​កម្មវិធី លេង​ហ្គេម​របស់​ទូរសព្ទបាន ។ ហើយ​យើង​អាច​ចូល​ទៅ​ Google Play ដើម្បី​ដោនឡូត​ហ្គេម App ជាច្រើនប្រភេទ និយាយ​ឲ្យ​ចំអ្វី​ដែល​ទូរសព្ទ ​ដែល​ប្រើប្រព័ន្ធប្រតិបត្តិការ​ Android អាច​តំឡើង​បាន គឺ​កម្មវិធី Bluestacks នេះ​អាច​តំឡើង​បាន​ទាំង​អស់​ដូច​គ្នាដែរ ។

+ Free Mouse Auto Clicker: កម្មវិធីនេះ​សម្រាប់​ជួយ​ធ្វើ​ឲ្យ​ហ្គេម Clash of Clans ដែល​ដំណើរ​ការ​នៅ​លើ Bluestack នៅ​តែ​ Online ព្រោះវា​នឹង​ Click ដោយ​ស្វ័យ​ប្រវត្តិតាមរយៈ​ពេល​ដែល​យើង​បាន​កំណត់​ណា​មួយ ។

ពេលតំឡើង​កម្មវិធីទាំង​អស់​នេះ​រួច​រាល់​ហើយ សូម​បើក Bluestacks ហើ​យ Install ហ្គេម Clash of Clans រួច​បើក​ដំណើរហ្គេម។
បន្ទាប់មក​បើក​កម្មវិធី Free Mouse Auto Clicker ហើយកំណត់ចំនួន​វិនាទីដែល​ចង់​ឲ្យ​វាចុច​ដោយ​ស្វ័យប្រវត្តិ ។

ពេលអ្នក​ឈប់លេងគឺគ្រាន់តែបើក Clash of Clans នៅ​លើ bluestack រួច​ហើយ ដំណើរ​ការ Auto click រួច​ទុកចោល
>>> ហ្គេម Clash of Clans របស់​យើង​នៅតែ Online ហើយគ្មានអ្នកណាអាច Raid យើង​បាន​នោះ​ទេ!

សូមមើលផងដែរ៖ ខ្ញុំ​លេង​ហ្គេម Clash of Clans

អាន​បន្ថែម…

​ខ្ញុំ​លេង​ហ្គេម Clash of Clans

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 3 ខែវិច្ឆិកា ឆ្នាំ 2014 មតិ 8

Screenshot_2014-11-01-05-39-11

Clan របស់ខ្ញុំ Full

ថ្ងៃនេះ​ចង់​សរសេរ​ប្រកាស​មួយ​ទាកទង​នឹង​ការ​លេង​ហ្គេម​បន្តិច​ ហាហា  😀 រាល់​ថ្ងៃ​នេះ​រវល់​ណាស់​រវល់​ជា​មួយ​នឹង​ហ្គេម Clash of Clans លេង​ឡើង​ភ្លេច​ដេក​ភ្លេច​ពួន​​ ។
ខ្ញុំ​លេង​បានប្រហែល​បីបួន​ខែ​ហើយ ហេហេ គិតថា​ញៀន​តិចៗ​ដែរ ចេះ​តែ​លេង​ដើម្បីបំបាត់​ការ​អផ្សុក​តែប៉ុណ្ណោះ ។

តើ​អ្នក​ទាំង​អស់​គ្នា​ចូល​ចិត្ត​លេង​ហ្គេម​នេះ​ដែរ​ទេ? បើ​ចូល​ចិត្ត​លេង​ ខ្ញុំ​នឹង​ប្រាប់​វិធីសាស្រ្តដើម្បី Find Loots ឲ្យ​ឆាប់​បាន​ ។ ខាង​ក្រោម​នេះ​ខ្ញុំ​នឹង​រៀបរាប់​អំពី app មួយ​ដែរ​​ជួយ​​​ឲ្យ​​​អ្នក​​អាច​​កំណត់​ការ​​ស្វែង​​រក Gold នឹង Elixir បាន​ដោយ​ស្វ័យ​ប្រវត្តិ មិន​ចំបាច់​ចំណាយ​ពេល​អង្គុយចុចទៀត​នោះទេ ។ ខ្ញុំ​បាន​ប្រើប្រាស់ App មួយនេះ​ហើយ ឃើញ​ថា​វា​មាន​ភាព​ងាយស្រួល​មែន​ទែន ក៏​យក​មក​ចែក​រំលែក​ ដល់​អ្នក​ដែល​ចូល​ចិត្ត​លេង​ហ្គេម Clash of Clans នេះដើម្បីឲ្យបានដឹង ។

កម្មវិធីនេះ​មាន​ឈ្មោះ​ថា XModGames គឺ​អាច​ប្រើបាន​ទាំង​នៅ​លើប្រព័ន្ធប្រតិបត្តិការ iOS នឹង Android៖ អាន​បន្ថែម…

សម្រាប់​អ្នក​រៀន​ភាសា​អង់គ្លេស ហើយ​ចូល​ចិត្ត​ស្តាប់!

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 19 ខែ​កុម្ភៈ ឆ្នាំ 2013 មតិ 2

ខាន​សរសេរ​ប្រកាស​យូរ​ថ្ងៃ​មក​ហើយ ព្រោះ​មិន​ដឹង​ជា​សរសេរ​ពី​អ្វី ណា​មួយ​រវល់​ៗ​តែ​មិន​ដឹង​ជា​រវល់​អ្វី​នោះ​ទេ 🙂 ថ្ងៃ​នេះ​បាន​មក​ដាក់​ប្រកាស​ថ្មី​ជូន​អ្នក​ដែល​តែង​តែ​ចូល​មក​មើល​ប្លក់​របស់​ខ្ញុំ​ជា​ប្រចាំ ។ ខ្ញុំបាន​ស្គាល់​វែបសាយ​ជា​ច្រើន​ដែល​ផ្តល់​ជូន​នូវ​សៀវភៅ​ជា​សម្លេង ឬ​ភាសា​អង់គ្លេស​គេ​ហៅ​ថា Audiobook ដែល​ឥត​គិត​ថ្លៃ​ជា​ច្រើន ហើយ​ក៏​ចង់​យកមក​បង្ហាញ​ដល់​អ្នក​រាល់​គ្នា​ដែល​កំពុង​តែ​រៀន​ភាសា​អង់គ្លេស ក៏​ដូច​ជា​អ្នក​ដែល​ចូល​ចិត្ត​ស្តាប់​រឿង​ ឬ​ក៏​ឯកសារ​ផ្សេង​ៗ​ជា​ភាសា​អង់គ្លេស​ផង​ដែរ ។ ខ្ញុំ​គិត​ថា​សៀវភៅ​ជា​សម្លេង​នេះ​ពិត​ជា​មាន​អត្ថ​ប្រយោជន៍​ណាស់​សម្រាប់​អ្នក​ដែល​គ្មាន​ពេល​អាន​សៀវភៅ ឬ​ក៏​អ្នក​ដែល​ចង់​បង្កើន​ជំនាញ​នៃ​ការ​ស្តាប់​ភាសា​អង់គ្លេស​ជា​ដើម… ។ ដោយ​ឡែក​សៀវ​ភៅ​ជា​សម្លេង​នេះ​គឺ​វា​ងាយ​ស្រួល​ណាស់​សម្រាប់​ការ​ស្តាប់ ហើយ​ងាយ​ស្រួល​យក​តាម​ខ្លួន​ដោយ​ដាក់​ក្នុង​ទូរស័ព្ទដៃ អាយហ្វូន អាយផាត អាយផត ឬ​ក៏​ម៉ាស៊ីន​ចាក់​ចម្រៀង​ក៏​បាន​ដែរ ហើយ​អាច​ស្តាប់​បាន​គ្រប់​ពេល​វេលា ។

មាន​ឆ្ងល់​ដែរ​ឬ​​ទេ​ថា​ហេតុ​អ្វី​បាន​ជា​ចាំ​បាច់​ត្រូវ​ទៅ​ស្តាប់​សៀវភៅ​ជា​សម្លេង​នឹង​ធ្វើ​អ្វី ព្រោះ​យើង​អាច​អាន​សៀវភៅ​ធម្មតា​បាន​តើ? ចម្លើយ​គឺ​ដូច​ជា​អ្វី​ដែល​ខ្ញុំ​បាន​សរសេរ​ខាង​លើ​អ៊ីចឹង​គឺ​ថា​សៀវភៅ​ជា​សម្លេង​នេះ​វា​មាន​ប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​អាន​សៀវភៅ​តែ​គ្មាន​ពេលវេលា​គ្រប់​គ្រាន់​សម្រាប់​អង្គុយ​អាន និង​សម្រាប់​អ្នក​ដែល​កំពុង​តែ​រៀន​ភាសា​អង់គ្លេស​ហើយ​ចង់​បង្កើន​ជំនាញ​នៃ​ការ​ស្តាប់​របស់​គេ ព្រោះ​ការ​អាន​នៅ​ក្នុង​សៀវភៅ​ជា​សម្លេង​នេះ​គឺ​មាន​ការ​បញ្ចេញ​សម្លេង​ច្បាស់​ៗ​អាច​ឲ្យ​យើង​ងាយ​ចាប់​បានតាម​បែប​ការ​បញ្ចេញ​សម្លេង​របស់​ជន​ជាតិ​គេ ។

ខាង​ក្រោម​នេះ​គឺ​ជា​វែបសាយ​ដែល​ខ្ញុំ​ចូល​ចិត្ត​ជាង​គេ៖
http://www.booksshouldbefree.com/

វែបសាយ​មួយនេះ​គឺ​ងាយ​ស្រួល​ក្នុង​ការស្វែង​រក​សៀវភៅ​ជា​សម្លេង​ណាស់​ គឺ​ថា​យើង​អាច​មើល​តាម​ចំណាត់​ក្រុមដែល​មាន​បែង​ចែក​ជា​ច្រើន​ផ្នែក​ដូច​ជា​….. អាច​មើលខ្លួនឯង​បាន ។

សូម​មើល​ផង​ដែរ៖ ឃ្លាំង​សៀវ​ភៅនៅ​លើអ៊ីនធ័រណិត

books-should-be-free

៣ឆ្នាំនៅលើវើត​ប្រេស

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 4 ខែ​កុម្ភៈ ឆ្នាំ 2013 មតិ 4

3years with wordpress

ថ្ងៃ​​នេះ​​ជា​ថ្ងៃ​គម្រប់​៣ឆ្នាំ​ដែល​ខ្ញុំ​បាន​បង្កើត​ប្លក់​មួយ​នេះ​ឡើង​នៅ​លើ​វើតប្រេស រយៈ​ពេល​៣ឆ្នាំ​​នេះ​​ប្លក់​​របស់​​ខ្ញុំ​​មាន​​ការ​​ប្លែក​​​​ជា​​ច្រើន​​គឺ​​តាំង​​ពី​​គ្មាន​​នរណា​​ចូល​​មក​​មើល​ រហូត​​ដល់​​មាន​​ការ​ចូល​​មើល​យ៉ាង​​​ច្រើន​​ក្នុង​​មួយ​​ថ្ងៃ​​ៗ ។ ខ្ញុំ​​ចាំ​​បាន​​ថា​​ខ្ញុំ​​បាន​​បង្កើត​​ប្លក់​​នេះ​​ឡើង​​នៅ​​ក្នុង​​ថ្ងៃ​​ទី ០៤ ខែ​​កុម្ភៈ ឆ្នាំ ២០១០ ហើយ​ប្រកាស​ដែល​ខ្ញុំ​សរសេរ​ដំបូងគឺ​ សិល្បៈ​សៀក​ខ្មែរ ។ គិត​ៗ​ទៅ​៣ឆ្នាំ​នេះ​ពិត​ជា​កន្លង​ទៅ​លឿន​ណាស់ ហើយ​អ្វី​ដែល​នៅ​លើ​​វើត​ប្រេស​នេះ​ក៏​ប្រែ​ប្រួល​អស់​ច្រើន​ណាស់​ដែរ គឺ​អ្នក​ដែល​បង្កើត​ប្លក់​មុនៗ និង​ដំណាល់​ខ្ញុំ​ អ្នក​ខ្លះ​បាន​បោះបង់​ចោល អ្នក​ខ្លះ​ក៏​នៅ​បន្ត​តែ​ដូច​ជា​មិន​សូវ​ជា​មាន​សកម្មភាព​ដូច​មុន​នោះ​ទេ ចំណែក​អ្នក​ដែល​ជា​ចំនូល​ថ្មី​នៅ​លើ​វើត​ប្រេស​នេះ​ដូច​ជា​មាន​សកម្មភាព​ខ្លាំង​ណាស់ 🙂 ។

រីករាយ​ថ្ងៃ​កំណើត​ប្លក់របស់​ខ្ញុំគម្រប់​ខួប​បី​ឆ្នាំ

HAPPY BIRTHDAY TO MY PERSONAL BLOG 🙂

3rd birthday

ឆ្នាំ ២០១៣ ហើយ !!

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 1 ខែមករា ឆ្នាំ 2013 បញ្ចេញមតិ

ថ្ងៃនេះ​ទើប​តែ​ទៅ​ទិញ​សៀវ​ភៅ​ទិនានុលេខន៍​ថ្មី សម្រាប់​ឆ្នាំ ២០១៣ ។ រាល់​ថ្ងៃ​ត្រូវ​កត់​កិច្ច​ការ​ប្រចាំ​ថ្ងៃ ធ្វើ​ផែន​ការ​ប្រចាំ​ខែ ដូច្នេះ​ហើយ​ត្រូវ​តែ​មាន​សៀវភៅ​ទិនានុលេខន៍​នេះ​ ។ គិត​ៗ​ទៅ​ពេល​វេលា​ពិត​ជា​ខ្លី​​​មែន​ទែន… បិទភ្នែក​បើក​ភ្នែក​បាន​តែ​ ៣៦៥ថ្ងៃ​សោះ​ក៏​បាន​​អស់​រយៈ​ពេល​មួយ​ឆ្នាំ​បាត់​ទៅ​ហើយ ។ សូម​កុំ​ចំណាយ​ពេល​វេលា​របស់​យើង​ដោយ​ឥត​បាន​ផល​ប្រយោជន៍​អ្វី ព្រោះ​ពេល​វេលា​ពិត​ជា​មិន​ចាំ​យើង​នោះ​ទេ ពេល​វេលា​គឺ​ដើរ​ទៅ​មុខ​ជា​រៀង​រាល់​វិនាទី រៀង​រាល់​ដង្ហើម​ចេញ​ចូល​របស់​យើង ។ សូម​រៀប​ចំផែន​ការ​សម្រាប់​ធ្វើ​អ្វី​ដែល​នៅ​ថ្ងៃ​ស្អែក ហើយ​ចាប់​ផ្តើម​ធ្វើ​វា​ចុះ!! រីករាយ​ឆ្នាំ​ថ្មី ឆ្នាំ ២០១៣ ដល់​អ្នក​ទាំង​អស់​គ្នា!!

Angkor Diary 2013 (1)

Angkor Diary 2013

ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ជ្រើស​រើស​សៀវភៅ​ Angkor Diary នេះព្រោះវា​មាន​លក្ខណៈ​ពិសេស​ជា​ច្រើន បើ​អ្នក​ទាំង​អស់​គ្នា​ចង់​ដឹង​អាច​ទិញ​មួយ​ក្បាល​សាកមើល​ទៅ​តម្លៃ​មិន​សូវ​ជា​ថ្ងៃ​ប៉ុន្មាន​នោះ​ទេ និង​មួយ​ទៀត​ដើម្បី​ជួយ លើក​ស្ទួយ​ វប្បធម៌ អរិយធម៌ខ្មែរ ព្រោះ​សៀវភៅ​នេះ​ជា​ផលិតផល​របស់​ខ្មែរ រចនាឡើង​ដើម្បី​ខ្មែរ សម្រាប់​អ្នក​ស្រឡាញ់​ និង​គាំ​ទ្រ វប្បធម៌​ខ្មែរ​ដូចជា​រូប​ខ្ញុំ​នេះ​តែ​ម្តង ៕

Angkor Diary 2013 (2)

Angkor Diary 2013

%d bloggers like this: