បណ្ណសារ

Archive for the ‘ផ្ទាល់ខ្លួន’ Category

ដំណើរ​កំសាន្ត​ភ្នំពើង​តាណន់ ថ្ងៃអាទិត្យ​ទី​១០ ខែ​កញ្ញា ឆ្នាំ២០១៧

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 10 ខែកញ្ញា ឆ្នាំ 2017 បញ្ចេញមតិ

ថ្ងៃ​នេះ​មាន​ដំណើរ​កំសាន្ត​ទៅ​រមណីយដ្ឋាន​ភ្នំពេើង​តាណន់​នា​ព្រឹក​ថ្ងៃអាទិត្យ​ទី​១០ ខែ​កញ្ញា ឆ្នាំ២០១៧​ដោយ​ជិះ​ម៉ូតូ​អស់​រយះ​ពេល​ជិត​ពីរ​ម៉ោង​ ។ ផ្លូវ​ក៏​លំបាក ថ្ងៃ​ក៏​ក្តៅ ដីក៏ហុយ 😀 ហើយនេះ​ក៏​ជាលើក​ទី​២​ហើយ​ដែរ​ ដែល​បាន​មក​លេង​នៅទី​នេះ​ ។

ទាក់​ទង​នឹង​រមណីយដ្ឋាន​មួយ​នេះ​គឺ​យើង​ត្រូវ​ធ្វើ​ដំណើរ​ពី​ទី​រួម​ខេត្ត​សៀមរាប​ចម្ងាយ​ប្រហែល​ ៧០គ.ម ទើប​ទៅ​ដល់​ភ្នំពើង​តាណន់​ដោយ​ចំណាយ​ពេល​ធ្វើ​ដំណើរ​ដោយ​​ម៉ូតូ​ប្រហែល​ជិត​២ម៉ោង។ ព្រោះ​ផ្លូវ​មាន​ការ​លំបាក ​និង​ទ្រុឌទ្រោម​អន្លើរៗ ដោយ​រមណីយដ្ឋាន​នេះ​ស្ថិត​នៅ​ក្នុង​ភូមិពាក់ស្នែង ស្រុកអង្គរជុំ ខេត្តសៀមរាប ។

អ្វី​ដែល​ជា​ទិដ្ឋភាព​ដ៏​ទាក់​ទាញ​ក្នុង​តំបន់​មួយ​នេះ​គឺ​ជា​ផ្ទាំង​ថ្ម​ធម្មជាតិ​ធំៗ​ជា​ច្រើន​រំលេច​ខ្លួន​ជា​មួយ​នឹង​ធម្មជាតិ​ខៀវ​​ស្រងាត់​ផ្សំ​បាន​ជា​ទេស​ភាព​ដ៏​គួរ​ឲ្យ​ទាក់​ទាញ​បំផុត ហើយ​ប្រសិនបើ​បាន​ធ្វើ​ដំណើរ​ទៅ​កំសាន្ត​នា​រដូវ​វស្សា​កាន់​តែ​ស្អាត​ថែម​ទៀត​ ព្រោះ​នៅអម​ដង​ផ្លូវ​មាន​ផ្កា​រីក​គួរ​ជា​ទី​គយគន់។

សូម​មើល​រូប​ភាព​ជា​ច្រើន​ទៀត៖

 

សូមមើលផងដែរ៖

Advertisements

សំណាងហើយបានជិះណូវីមុននឹងត្រូវគេបិទ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 5 ខែកញ្ញា ឆ្នាំ 2017 បញ្ចេញមតិ

កាលពីថ្ងៃទី ១១ ខែសីហា ខ្ញុំបានធ្វើដំណើរកំសាន្តទៅលេងខេត្តបាត់ដំបងហើយក៏មិនរំលងពីការជិះណូរីដែរព្រោះដឹងថាកន្លែង​ជិះ​ណូរី​ទេសចរណ៍​ក្នុង​ខេត្ត​បាត់ដំបង​នឹង​ត្រូវ​បិទ​ ខណៈ​រដ្ឋាភិបាល​កំពុង​ជួសជុល​ផ្លូវ​ដែក​ពី​ភ្នំពេញ​ទៅ​ព្រំដែន​ថៃ ដើម្បី​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​២០១៨។

ណូរីជាមធ្យោបាយដឹកជញ្ជូនអ្នកដំណើរ ទំនិញនិងអ្នកទេសចរណ៍ជាតិ អន្តរជាតិ។ ជារៀង​រាល់ថ្ងៃមានចរាចរណ៍យ៉ាងមមាញឹក ដែលមកដល់កាលពីមុនមានចំនួនជា ២០គ្រឿង ដែលរត់លើកំណាត់ផ្លូវដែកចន្លោះពីស្រុកសង្កែ ទៅស្រុកមោងឫស្សី។ ចំពោះលក្ខខណ្ឌ​នៃការធ្វើ​ដំណើរគឺនៅពេលដែលយានជំនិះប្រភេទទាំងនេះជួបគ្នាតាមផ្លូវ គេត្រូវសន្មត់លើទម្ងន់ បើអ្នក​ណាស្រាលជាងត្រូវលើកចេញពីផ្លូវដើម្បីឱ្យយានជំនិះដែលមានទម្ងន់ធ្ងន់ជាងធ្វើដំណើរទៅមុន។ ចំពោះភ្ញៀវអន្តរជាតិអាចចំណាយក្នុងការធ្វើដំណើរកំសាន្ត ដើម្បីមើលទេសភាពតាមដងផ្លូវ​រថភ្លើង ក្នុងម្នាក់ៗចាប់ពី ៥ទៅ ១០ដុល្លារ អាស្រ័យតាមការចរចាពីព្រោះនៅទីនោះគ្មានការលក់​សំបុត្រទេ​ ចំណែកខ្ញុំជិះអស់ ១០០០០រៀល 😀 ។

ប្រជាពលរដ្ឋខ្មែរមួយចំនួនត្រូវការណូរីធ្វើដំណើរតាមផ្លូវដែក ហើយភ្ញៀវទេសចរណ៍បរទេស​មួយចំនួនដែលបានទៅទស្សនាខេត្តបាត់ដំបងក៏និយមជិះលេងដែរ ដើម្បីធ្វើ​ដំណើរឆ្ពោះទៅកាន់គោលដៅជិតៗ​តាមបណ្តោយ​ផ្លូវដែកដ៏ចំណាស់នោះ វាគឺជារថភ្លើងឫស្សី ឬឡូរី គឺជាយាន​ជំនិះសាមញ្ញ​មួយធ្វើពីគ្រែ​រនាប​ឫស្សីទំហំ ១,៦ម៉ែត្រ គុណ៤ម៉ែត្រដាក់បន្តុប​ពីលើកង់​ដែកប្រើ ដោយកម្លាំងម៉ាស៊ីនធុនតូច​គឺជា​មធ្យោបាយចាំបាច់សម្រាប់រយៈចុង​ក្រោយ​នេះ

ឥឡូវនេះណូរីត្រូវបានបិទ​ជាស្ថាពរឈប់ឲ្យធ្វើ​ដំណើរ​ដឹកភ្ញៀវកំសាន្ត​ទៀតហើយព្រោះរដ្ឋាភិបាល​មាន​គម្រោង​ជួសជុល​ផ្លូវដែក​ប្រវែង​ប្រហែល​៣៨៦​គីឡូម៉ែត្រ ដែល​ធ្វើដំណើរ​ពី​ភ្នំពេញ​ទៅ​ព្រំដែន​ថៃ​។ ​ផ្លូវ​រថ​​ភ្លើង​នេះ រំពឹងថា​នឹង​ដំណើរការ​ឡើងវិញ នៅ​ខែមេសា ឆ្នាំ​២០១៨​។ សំណាងហើយដែលខ្ញុំ​បាន​មក​ជិះ​មុន​នឹង​ត្រូវ​គេ​បិទ 🙂 ៕

 

សូមមើលផងដែរ៖ ខ្ញុំថ្ងៃនេះ!

វចនានុក្រមអង់គ្លេសសម្រាប់ទូរសព្ទដៃ free free ទៀតហើយ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 25 ខែសីហា ឆ្នាំ 2017 បញ្ចេញមតិ

ខាន​សរសេរ​អត្ថបទ​ថ្មី​រាប់​ខែ​មក​ហើយដោយ​សារម្ចាស់​ប្លក់​ជាប់រវល់ណាមួយអត់មានអារម្មណ៍​សរសេរ​អត្ថបទ​ថ្មីៗ​ចែក​រំលែក 😀 ។ ថ្ងៃ​នេះ​ទើប​តែ​មាន​អារម្មណ៍ ​ក៏​នាំ​មក​នូវ​ជា​មួយ​វចនា​នុក្រម​សម្រាប់​ទូរសព្ទដៃមួយ​មាន​ឈ្មោះ​ថា Oxford Dictionary of English Premium v8.0.225 ដោយឥតគិតថ្លៃ ។ វចនានុក្រម​បើ​ទិញ​ក្នុង​ App Store របស់​ហ្គូហ្គល​វិញ​គឺតម្លៃ 19.99 ដុល្លារ​​ឯណោះ តែ​ខ្ញុំ​យក​មក​ចែក​ជូន​អ្នក​ទាំង​អស់​គ្នា​នេះ​គឺឥតគិត​ថ្លៃ​នោះ​ទេ 🙂 ។

វចនា​នុក្រម​ Oxford នេះ​ពិត​ជា​ល្អ​ណាស់​សម្រាប់​អ្នក​ដែល​កំពុង​រៀន​ភាសា​អង់គ្លេស ។
បើចាប់​អារម្មណ៍​អាច​ទាញ​យក​បាន​ដោយ​សេរី (សម្រាប់​តែ​ទូរសព្ទ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការណ៍​អេនដ្រយ​តែ​ប៉ុណ្ណោះ)​ ខាង​ក្រោម​នេះ​ជា​តំណ​សម្រាប់​ទាញ​យក៖ អាន​បន្ថែម…

ទាញយកបទចម្រៀងថៃថ្មីៗ free free

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 24 ខែសីហា ឆ្នាំ 2017 បញ្ចេញមតិ

ថ្ងៃ​នេះ​សូម​ណែនាំ​វែបសាយ​ថ្មីមួយ​ទៀតដើម្បីទាញ​យក​បទ​ចម្រៀងថៃ​ថ្មីៗនៅដោយ​ឥតគិតថ្លៃ ។ សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ស្តាប់​បទ​ចម្រៀង​ថៃ ​ហើយ​មាន​បំណង​ចង់​ទាញ​យក​បទ​ថ្មី​ៗ​មក​ស្តាប់​នោះ​សូម​មើល​ការ​ណែនាំ​ខាង​ក្រោម​នេះ។ សូម​ចូល​ទៅ​វែប​សាយ​មួយ​នេះ www.pleng-mun.com

វែប​សាយ​មួយ​នេះ​ប្រមូល​ផ្តុំ​ទៅ​ដោយ​បទ​ចម្រៀង​ជា​ច្រើន សម្រាប់​ឲ្យ​លោក​អ្នក​ដោន​ឡូត​ដោយ​ឥត​គិត​ថ្លៃ ។ នៅ​ទី​នេះ​មាន​តំណ​សម្រាប់​ទាញ​យក​ជា​ច្រើន តែ​សម្រាប់​ខ្ញុំ​គឺ​ខ្ញុំ​ចូល​ចិត្ត​ទាញ​យក​តាម​តំណ Solidfiles.com ព្រោះលឿនក្នុងការទាញយក ។

ទាញយកបទចម្រៀងថៃថ្មីៗ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 14 ខែមករា ឆ្នាំ 2017 បញ្ចេញមតិ

ថ្ងៃ​នេះ​ចង់​បង្ហាញ​ពី​វែប​សាយ​មួយ​សម្រាប់​ទាញ​យក​បទ​ចម្រៀង​ថៃ​ថ្មី​ៗ ។ សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ស្តាប់​បទ​ចម្រៀង​ថៃ ​ហើយ​មាន​បំណង​ចង់​ទាញ​យក​បទ​ថ្មី​ៗ​មក​ស្តាប់​នោះ​សូម​មើល​ការ​ណែនាំ​ខាង​ក្រោម​នេះ។ សូម​ចូល​ទៅ​វែប​សាយ​មួយ​នេះ MP3DOWNLOADFREE2

untitledq

វែប​សាយ​មួយ​នេះ​ប្រមូល​ផ្តុំ​ទៅ​ដោយ​បទ​ចម្រៀង​ជា​ច្រើន សម្រាប់​ឲ្យ​លោក​អ្នក​ដោន​ឡូត​ដោយ​ឥត​គិត​ថ្លៃ ។

នៅ​ទី​នេះ​មាន​តំណ​សម្រាប់​ទាញ​យក​ជា​ច្រើន តែ​សម្រាប់​ខ្ញុំ​គឺ​ខ្ញុំ​ចូល​ចិត្ត​ទាញ​យក​តាម​តំណ Solidfiles.com ព្រោះ​វា​លឿន​ ។
untitledaa

របៀប​ទាញ​យក​ចម្រៀង ភាពយន្ត និងឯកសារផ្សេង​ៗ ដោយប្រើទូរសព្ទដៃ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 22 ខែធ្នូ ឆ្នាំ 2016 បញ្ចេញមតិ

សួស្តី​អ្នក​ទាំង​អស់​គ្នា​ ថ្ងៃ​នេះ​ទើប​តែ​បាន​ចូល​មើល​ប្លក់​មួយ​នេះ​ព្រោះ​អី​បាន​ទុក​វា​ចោល​ជិត​មួយ​ឆ្នាំ​ហើយ​មិន​ដែល​មក​អើត​សោះ​។ ​ហើយ​ក៏​ឆ្លៀត​ពេល​សរសេរ​ប្រកាស់​មួយ​ដើម្បី​ជា​ការ​ចែក​រំលែក​ដល់​អ្នក​ទាំង​អស់​គ្នា ។ តើ​អ្នក​ទាំង​អស់​គ្នា​ដែល​កំពុង​ប្រើប្រាស់​ទូរសព្ទ​ដៃ​ដែល​ប្រើ​ប្រព័ន្ធប្រតិបត្តិការ Android ហើយ​ចង់​ទាញ​យក​បទ​ចម្រៀង​ ភាព​យន្ត នឹង​ឯក​សារ​ផ្សេង​ៗ​ពី Torrent បាន​ដោយ​ងាយ​ស្រួល​នឹង​រហ័ស​ដែរ​ទេ?

ពេល​នេះ​ខ្ញុំ​នឹង​ធ្វើ​ការ​ណែនាំ​អំពី​កម្មវិធី​មួយ​ដែល​ដំណើរ​ការ​លើ​ប្រព័ន្ធប្រតិ្តការ Android កម្ម​វិធី​នោះ​មាន​ឈ្មោះ​ថា “FrostWire” ​វា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ស្វែង​រក​ឯកសារ​ផ្សេង នឹង​ការ​ទាញ​យក។

ខាង​ក្រោម​ជា​ការបង្ហាញ​អំពីរបៀបប្រើប្រាស់កម្មវិធីមួយនេះ៖
១. មុន​ដំបូង​សូម​ដំឡើង​កម្មវិធី​នេះ​លើទូរសព្ទ​ដៃ​របស់​នេះ ដោយ​ចូល​ទៅ​ក្នុង Playstore ហើយ​ដំឡើង​វា​ជា​ការ​ស្រេច ។

screenshot_2016-12-21-19-33-14

២. បន្ទាប់ពីទាញយកហើយសូមបើកម្មវិធីចុច Search ដើម្បីស្វែងរកអ្វីដែលយើងចង់ទាញយក អាន​បន្ថែម…

ថ្នាំ​ផ្សះ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 21 ខែ​ឧសភា ឆ្នាំ 2015 បញ្ចេញមតិ

ថ្នាំ​ផ្សះ

“ថ្នាំ​ផ្សះ” ឈ្មោះ​នេះ​ទើប​តែ​ឃើញ​ប្រើ​ក្នុង​បច្ចុប្បន្ន​នេះ​ឯង សម្រាប់​សម្គាល់​គ្រប់​ប្រភេទ Antibiotic ។ បក​ប្រែ​មិន​ចំ​អត្ថន័យ ធ្វើ​ឲ្យ​មាន​ការ​បក​ស្រាយ​ខុស​ហើយ​យើង​នឹង​ប្រើប្រាស់​ខុស ។

“Anti” មាន​ន័យ​ថា​ ​ប្រឆាំង នឹង “Biotic” មាន​ន័យថា ដែល​មាន​ជីវិត ។ បើ​តាម​វេជ្ជសាស្រ្ត​គឺ​ជា​សារជាតិ​ដែលមាន​សក​ម្មភាព​ប្រឆាំង​នឹង​ពួក​មីក្រុប “Microbe” ។ ត្រឡប់​មក​ពាក្យ​ខ្មែរ “ថ្នាំ​ផ្សះ” ធ្វើ​ឲ្យ​អ្នក​ដែល​ជា​មិន​មែន​ពេទ្យ យល់​ថាថ្នាំ​នេះ​សម្រាប់​ធ្វើ​ឲ្យ​ជា​សះ ដំបៅ ឬ​រលាក​ក្នុង​សារពាង្គកាយ ឬ​ក៏​ធ្វើឲ្យ​មុខ​របួស​ឆាប់​ជា​សះ ទៅវិញ ។ យល់​បែប​នេះ​ បង្ក​ឲ្យ​មាន​ការ​ប្រើប្រាស់​វា​សឹង​តែ​គ្រប់​មុខ​ជម្ងឺ ។​ នេះ​គឺ​ជា​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដល់​សង្គម​ទាំង​មូល និយាយ​ក្នុង​ន័យ​សុខភាព​សាធារណៈ ។

Antibiotic “ថ្នាំផ្សះ” ប្រសិន​បើ​លេប​វា​ចូល​ វា​នឹង​ទៅ​កម្ទេច​ពួក​មីក្រុបមាន​ប្រយោជន៍​ដែល​នៅ​ក្នុង​ពោះវៀន​យើង នោះ​អាច​នឹង​បង្ក​ឲ្យ​ រាគឬ​ទល់​លាមក​ ឬ​អាច​ក្លាយ​ទៅ​ជា​រោគ​រាគ​ធ្ងន់ធ្ងរ​ ។ ម្យ៉ាង​ទៀត​​អាច​ធ្វើ​ឲ្យ​ពួក​មីក្រុប​ដែល​នៅ​ក្នុង​ពោះ​វៀន​នោះ​ទៅ​ជា​កាច ឬ​ស៊ាំ​នឹង Antibiotic នេះ​តែ​ម្តង (Résistance) ។

ត្រូវ​ចង់ចាំ៖ ពេល​យើង​មាន ដាច់​មុតសាច់ដោយ​របស់​មុត​ស្រួច អ្នក​ត្រូវ​លាង​មុខ​របួស​​ជាមួយ​​អាល់កុល ហើយ​យក​ស្បៃ​ស្ងួត (Compresse sterile) ដែល​លក់​នៅ​ ឱសថស្ថាន មក​បិទ​ពី​លើ​ឲ្យ​ជិត ដោយ​ប្រើ​បង់​ស្អិត ។

ចំណាំ៖ ការ​លាង​​ អាល់កុល គឺ​ដើម្បី​សម្លាប់​មេរោគ​ដែល​ទុំលើ​មុខ​របួស​ភ្លាមៗ ហើយ​ពេល​បិទ​ស្បៃ​ស្ងួត​ជិត គឺ​ដើម្បី​ការពារ​កុំ​ឲ្យ​មេរោគ​ផ្សេងៗ​ទៀត​ចូល​បាន ដោយ​ពុំ​ចាំ​បាច់​ប្រើ “ថ្នាំ​ផ្សះ​” ទេ ។

11147580_890003391066765_2738379161877666926_n

>>> គ្មាន​ហេតុ​ផល​អ្វីដែល​ត្រូវ​ប្រើ​ “ថ្នាំ​ផ្សះ” ហើយ​ទុក​មុខ​របួស​ចំហរនោះ​ទេ <<<

ប្រភព​ពី Facebook

%d bloggers like this: