បណ្ណសារ

Archive for the ‘ហ្គេម’ Category

លេងហ្គេម Windows 95 ក្នុង Windows7

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 23 ខែសីហា ឆ្នាំ 2011 មតិ 3

គំរូហ្គេម Win95 តែង​តែ​នាំ​ឱ្យ​ខ្ញុំ​នឹង​នឹក​ឃើញ​នូវ​អនុស្សារីយ៍​ចាស់​ៗ​ត្រឡប់​មកវិញ ។ វា​ពិត​ជា​មាន​ភាព​រីករាយ​ណាស់ដែល​ឃើញ​ការ​វិវត្តន៍​នៃ​ហ្កេម ។ ទាំងអស់​នេះ​ហើយ​ជា​ហ្គេម DOS ចាស់ៗ​ដែល​ពិសេសសម្រាប់ខ្ញុំកាល​ពីនៅ​វ័យកុមារ 🙂

ហ្គេម Windows 95 គឺ​ជា​គំរូ​ដែល​ស្ថិត​នៅ​ក្នុង​ឧស្សាហកម្មហ្គេមកុំព្យូទ័រ​មុន​ដំបូង​គេ ។ ហ្គេម Pacman, Sonic, Prince of Persia ហើយ​និង​ហ្គេមផ្សេង​ៗ​ទៀតត្រូវ​បាន​បង្កើត​ឡើង​ជំនាន់​ Windows 95 ប៉ុន្តែ​ជា​អកុសល​ហ្គេម​ទាំង​អស់​នោះ​មិន​អាច​លេង​បាន​នៅ​ក្នុង​ Windows7 ទេ ។ ដើម្បីលេង​ពួក​វា​នៅ​លើ Windows7 ​បាន​គឺ​យើង​ត្រូវ​ដំណើរ​ការ​ DOS emulator ដែល​ហៅ​ថា​ DOSBOX ។ វា​គឺ​ជា​កម្មវិធី​កូដ​បើក​ចំហរ ហើយ​អាច​ទាញ​យក​មក​ប្រើ​ប្រាស់​បាន​ដោយ​ឥត​បង់​ថ្លៃ​ឡើយ ។ សូម​ចុច​ទី​នេះ​ដើម្បីទាញយក 🙂

ការ​ដំឡើង DosBox គឺ​មាន​ភាព​ងាយ​ស្រួលណាស់ ។ បន្ទាប់​ពី​ដំឡើង​រួច​រាល់​ហើយ សូម​ទាញ​យក​ហ្គេម Win95 ខ្លះៗ ខ្ញុំបានទាញ​យក​ហ្គេម Prince of Persia បន្ទាប់​ពី​ទាញយក​ហើយ ខ្ញុំ​ពន្លា​វា​ដាក់​ក្នុង​ដ្រាយ E:/princepersia1

1. ដំណើរ​ការកម្មវិធី DosBox ។ វា​នឹង​បើកឡើង​នូវ​ Command Prompt មួយ​ ។

2. ឥឡូវ​នេះ​គឺ​អ្នក​ត្រូវ​ការ​ដើម្បី mount E:/princepersia1 ។ សូមវាយ​ពាក្យ mount e e:/princepersia1 អាន​បន្ថែម…

Advertisements

ធ្វើ​ឱ្យ​ការ​ចង់​ចាំ​របស់​អ្នក​ស្រស់​ថ្លា​​ជា​មួយ​និង​ហ្គេម​ Neuronyx Puzzle

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 4 ខែកក្កដា ឆ្នាំ 2011 បញ្ចេញមតិ

ដើម្បី​ធ្វើ​ឱ្យ​ការ​ចង់​ចាំ​របស់​អ្នក​កាន់​តែ​ប្រសើរ ​អ្នកអាច​​លេង​ហ្គេម Neuronyx ដែល​វា​គឺ​ជា​ហ្គេម Puzzle ដែល​អាច​រក​បាន​ដោយ​មិន​បង់ថ្លៃ​ហើយ​និង​មិន​ចាំ​បាច់ការ​ដំឡើង​ឡើយ (portable version) ។

ហ្គេម​នេះ​គឺ​វា​ងាយ​លេង​ និង​មាន​ប្រយោជន៍​ជា​ទី​បំផុត ប្រសិន​បើ​អ្នក​ចង់​ជំនួយ​ដល់ការ​ចង់​ចាំដំណើរ​ការ​បាន​ល្អ​ ដែល​ហ្គេម​ជា​លក្ខណៈ​ប្រកួត​ប្រជែង​បែប​ការ​លេង​បៀរ​ដាក់​ជា​គូរ​ៗឱ្យលឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។

វា​បាន​បម្រុងសម្រាប់​ក្មេង​ៗ​ហើយ​និង​វ័យ​ជំទង់ផង​ដែរ ហើយ​កម្រិត​ដែល​ពិបាកៗ​អាចប្តូរទៅ​តាម​បំណងតាម​ដែល​អ្នក​ចង់​បាន (ពី​ 12សន្លឹក, 16សន្លឹក, 24សន្លឹក និង 32 សន្លឹក) ។

អ្នក​អាច​ផ្លាស់​ប្តូរ​ Theme នៃសន្លឹក​បៀរ​ដោយ​ផង​ដែរ​ដោយ​រក​ពត៌​មាន​ File >> Download card games ។ ដើម្បី​ទាញ​យក Neuronyx សូម​ចុច​ទី​នេះ ។ សូម​ Unzip បន្ទាប់​មក​ពន្លា​ឯកសារ​ទៅ​ក្នុងកន្លែង​ដែល​អ្នក​ចង់​ដាក់ ដើម្បី​អាច​ដំណើរ​ការ​លេង​ហ្គេម​បាន ៕

ចំណាត់ក្រុម ៖ទាញយក, ហ្គេម
%d bloggers like this: