Archive

Archive for the ‘តិចនិច’ Category

ស៊ីមពីរ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 20 ខែសីហា ឆ្នាំ 2011 មតិ ១

ម្សិលមិញ​នេះ​មានលុយ​នៅ​អត់​សុខ​ក្នុង​ខ្លួន​ទេ​ គិត​តែ​ចង់​ទិញ​នេះ​ចង់​ទិញ​នោះ ក៏​ស្រាប់​តែ​នឹក​ឃើញ​ចង់​ទិញ​ទូរស័ព្ទ​ណូគា​ដែល​ទើប​តែ​ចេញ​ថ្មី ប្រើ​ស៊ីមកាត​បាន​ដល់​ទៅ​ពីរ​ វា​មាន​ច្រើន​ម៉ូឌែល​ណាស់ មាន​ទាំង​អាធម្មតា និង​អាច​ប្រើ​ Touch បាន​ទៀត ហើយ​គុណ​ភាព​ក៏​ល្អ តំលៃ​ក៏​ថោក​សមរម្យ តែ​អ្វី​ដែល​ខ្ញុំ​ចង់​បាន​នោះ គឺថ្ម​របស់​វា​កាន់​បាន​យូរ​ណាស់ និង​អាច​ផ្ទុក​បទ​ចម្រៀង​បាន​ច្រើន​ទៀត (មែម៉ូរីអាច​តំលើង​ដល់​ទៅ ៣២GB) ។

គិត​ស្រេច​ហើយ ក៏​ចាប់​ផ្តើម​រកមើល​ពី​តំលៃ​នៅ​តាម​អ៊ីនធ័រណិត និង​តំលៃ​នៅ​តាម​ហាង​ទូរស័ព្ទ​នានា ថា​កន្លែង​ណា​ដែល​មាន​តម្លៃ​ថោក​ជាង ។ តែ​អ្វី​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​នៅ​ស្ទាក់​ស្ទើរ​មិន​ទាន់​ដាច់​ចិត្ត​ទិញ​នោះ គឺ​ថា​មាន​អ្នក​ផ្តល់​មតិ​ជា​ច្រើន​នៅ​លើ​អ៊ីនធ័រ​ណិត​បាន​និយាយ​ថា​វា​មាន​បញ្ហា​ អ្នក​ខ្លះ​និយាយ​ថា​ ក្រុម​ហ៊ុន​ណូគា​បោកប្រាស់​អតិថិជន ពី​ព្រោះទូរស័ព្ទ​ស៊ីម​ពីរ គឺ​ថា​ដាក់​ស៊ីម​បាន​ដល់​ទៅ​ពីរ​ដល់​ពេល​ប្រើ​គឺ​តេ​បាន​តែ​មួយ​ ហើយ​មួយ​ទៀត​ត្រូវ​គ្មាន​សេវា អ្នក​ខ្លះ​ថាទូរស័ព្ទ​ណូគា អន់​ជាង​ទូរស័ព្ទ​ចិន​ឆ្ងាយ​ណាស់ (អន់​មែន​ទេដឹង? ព្រោះទូរស័ព្ទ​ចិន​ប្រើ​ស៊ីម​បាន​ដល់​ទៅ​បីឯណោះ) ។

ដូច្នេះ​ហើយមុន​និង​ទិញ​ទូរស័ព្ទ​ស៊ីម​ពីរ​ត្រូវ​យល់​ច្បាស់​ពីវា​បន្តិច​សិន កុំ​ឱ្យ​ចេះ​តែ​ថា​ក្រុមហ៊ុន​បោក​ប្រាស់​អតិថិជន
ទូរស័ព្ទ​ប្រើប្រាស់​ស៊ីម​ពីរ​មាន​ដល់​ទៅបី​ប្រភេទ​ឯណោះគឺៈ
១. Dual sim
២. Dual sim stand by
៣. Dual sim Active

វា​គឺ​ខុស​គ្នា​ចឹង
១. Dual Sim មានន័យថាស៊ីមពីរ ។ ពេលដែលស៊ីមមួយដំណើរការ ស៊ីមមួយទៀតគឺត្រូវបិទ ។ មើលទៅលើប៊ូតុងទូរស័ព្ទទៅឃើញសញ្ញាគេប្តូរស៊ីមហើយ ។

២. Dual sim stand មានន័យថាស៊ីមពីរអាចប្រើក្នុងពេលតែមួយបាន ប៉ុន្តែពេលស៊ីមមួយមានគេតេមក អាមួយទៀតនឹងត្រូវបិទ(គ្មាន​សេវា) ឬក៏ជាប់រវល់ ។

៣. Dual sim active មានន័យថាស៊ីមពីរគឺដំណើរការស្របពេលគ្នា ហើយអ្នកអាចនិយាយក្នុងពេលតែមួយបាន ហើយក៏អាចផ្ញើសារ ឬក៏តេទៅលេខផ្សេងទៀតបានផងដែរ ។

រូប​មន្ត​កម្តៅ​ស្នេហ៍​ឱ្យ​នៅ​ឧណ្ហ៍​ៗ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 27 ខែកក្កដា ឆ្នាំ 2011 បញ្ចេញមតិ

ដប់​សំណួរ​សម្រាប់​ លោក​ប្រុស​ ដប់​សំណួរ​សម្រាប់​អ្នក​ស្រី ។ ហើយ​មុន​ពេល​បញ្ចប់​ យើង​គួរ​ពិនិត្យ​មើល​ខ្លួន​ឯង​សិន…
សំណួរ​ជា​បន្ត​ទៅ​នេះ ជួយ​ឱ្យ​យើង​ត្រួត​ពិនិត្យ​ និង​សន្និដ្ឋាន​ពី​គុណធម៌ ធ្វើ​ជា​ប្តី ឬ​ធ្វើ​ជា​ប្រពន្ធ របស់​យើង…
ក្រោយ​ពី​សួរ​សំណួរ​ទាំង​នោះ តើ​យើង​អាច​ឆ្លើយ​ថា “​មាន” ដោយ​វិធី​មួយ​ស្មោះ​ត្រង់​បំផុត​ដែរ​ឬ​ទេ…?

ដប់​សំណួរ​សម្រាប់លោក​ប្រុស​

១- លោក​ប្រុស​នៅ មាន សម្តែង​កាយ​វិការ ថ្នាក់​ថ្នម​អ្នក​ស្រីតាម​ទម្លាប់​ម្តង​ម្កាល​ដែរ​ឬ​ទេ?… ដល់​ទិវា​ខួប​កំណើត​ ឬ​ទិវា​ខួប​អនុស្សាវីយ៍ ថ្ងៃ​រៀប​ការ​ លោក​ប្រុស មាន​ នៅ​រំលឹក​ ដើម្បី​អបអរ​សារទរ ជាមួយ​អ្នក​ស្រី​ដែរឬទេ? …លោក​ប្រុស មាន នៅ​ចាំ​ថ្ងៃ​ជប់​លៀង​មួយ ចំនួន​ដែល​ មាន អ្នក​ស្រី​នៅ​ក្បែរ​ដែរ​ឬទេ? ហើយ មាន នៅ​ចាំ ការ​ទិញ​ឥវ៉ាន់​រួម​គ្នាជាមួយ អ្នក​ស្រី​ យក​មក​សែន​ព្រេន​បន់​ស្រន់ ដែរ​ឬទេ? …លោក​ប្រុស​ មាន ដែល​បាន បញ្ចេញ​​បណ្តា ពាក្យ​ពេចន៍​ ឬ​កិរិយា​មារយាទ គួរ​ឱ្យ​ស្រឡាញ់​ធ្វើ​ឱ្យ​អ្នក​ស្រី​រំភើប ម្តង​ម្កាល​ដែរ​ឬទេ?

២- លោកប្រុស​ មាន បាន​រក្សា​គំនិត មិន​រិះ​គន់​អ្នក​ស្រី នៅ​ចំពោះ​មុខ​អ្នក​ផ្សេង​ ដែរ​ឬទេ?

៣- លោក​ប្រុស មាន នៅ​ផ្តល់​ប្រាក់​គ្រប់​គ្រាន់ ដើម្បី​ឱ្យ​អ្នក​ស្រី​គិត​គូរ​ការងារ​មេ​ផ្ទះ ឱ្យ​សម​តាម​បំណង​ដែរ​ឬ​ទេ?

៤- លោក​ប្រុស​មាន ដែល​គិត​យល់​ថា ត្រូវ​ជួយ​អ្នក​ស្រី​ក្នុង​កាលៈ​ទេសៈ​មួយ​ចំនួន​ ដែល​ង្នក​ស្រី​នឿយ​ហត់​ ឬ​តឹង​តែង​ ដោយ​សារផល​វិបាក កើត​ចេញ​អំពី​ផ្នែក​សរីរៈ​វិទ្យាដែរ​ឬទេ?

៥- លោក​ប្រុស​ មាន បាន​អញ្ជើញ​អ្នក​ស្រី ឱ្យ​មក​ចូល​រួម​សប្បាយ​រីករាយ កម្សាន្ត​ជាមួយ លោក​ប្រុស ក្នុងរយៈ​ពេល ១ម៉ោង ឬ​២ម៉ោង​ ដែរ​ឬទេ?

៦- លោក​ប្រុស មាន នៅ​ចាំ​ថា ចៀស​វាង​ កុំ​ប្រៀប​ធៀប​ស្នា​ដៃ​ដាំ​ស្ល និង​ថែ​ទាំ​កិច្ច​ការ​មេ​ផ្ទះ របស់​អ្នក​ស្រី ជា​មួ​យ​ស្នា​ដៃរបស់​ជីដូន​ ឬ​ស្នា​ដៃ​របស់​ស្រ្តី​ណា​ម្នាក់ លើក​លែង​តែ ដើម្បី​លើក​សរសើរ​ប្រពន្ធ​ដែរ​ឬទេ?

៧- លោក​ប្រុស មាន បាន​យក​ចិត្ត​ទុក​ដាក់​ ដល់​ជីវភាព​ស្មាតី (អាន​សៀវភៅ, កាសែត, ទស្សនាវដ្តី) និង​យោបល់​មួយ​ចំនួន ស្តី​ពី​ការ​ងារ​សង្គម​របស់​អ្នក​ស្រី​ដែរ​ឬទេ?

៨- លោក​ប្រុស​ មាន បាន​បញ្ចេញ​ឬក​ប្រច័ណ្ឌ​ ដែរ​ឬទេ? នៅ​ពេល​ឃើញ​អ្នក​ស្រី កំពុង​រាំរែក​ជាមួយ​បុរស​ផ្សេង, ហើយ​ អ្នក​ស្រី​កំពុង​ទទួល​ការ​ថែទាំ ស្និទ្ធស្នាល​អំពី​បុរស​នោះ?

៩- លោក​ប្រុស មាន ដែល​បាន​រិះរក​គ្រប់​ឱកាស ដើម្បី​លើក​ទឹក​ចិត្ត​ និង​លើក​សរសើរ​ អ្នក​ស្រី​ដែរ​ឬទេ?

១០- លោក​ប្រុស​ មាន បាន​ថ្លែង​អំណរ​គុណ​អ្នកស្រី នៅ​ពេល​ដែល​គាត់​ជួយ​លោក​ប្រុស​នៅ​ក្នុង​ការងារ​កំប៉ិច​កំប៉ុក​មួយ​ចំនួន ដូច​ជា​ប៉ះអាវ, លក់ដូរ, សរសេរសំបុត្រ ។ល។…ដែរ​ឬទេ? អាន​បន្ថែម…

តើ​ខ្ញុំអាចបើកមើលគេហទំព័រគីមេឌា (ki-media.blogspot.com) ដោយរបៀបណា?

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 18 ខែ​កុម្ភៈ ឆ្នាំ 2011 មតិ 15


ដោយ​​សារ​តែ​គេហទំព័​រ​មួយ​នេះ​បាន​ចេញ​ផ្សាយ​នូវ​រូបភាព និងព័ត៌មាន​រិះគន់​យ៉ាង​ចាស់​ដៃ​មក​លើ​​មន្រ្តីជាន់​ខ្ពស់​រដ្ឋាភិបាល​ កម្ពុជា ដោយ​ចោទ​ថា អ្នក​ទាំង​​​នោះ​ជា​ជន​ក្បត់​ជាតិ និង​លក់​ទឹកដីឲ្យ​យួន។

គេហទំព័រ Ki-Media ដែល​មាន​ឈ្មោះ​ពេញ​ថា Khmer Intelligence ត្រូវ​គេ​កត់​សម្គាល់​ឃើញ​ថា  បាន​ធ្វើ​ការ​វាយ​ប្រហារ​មក​លើ​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋា​ភិបាល​ កម្ពុជាដូចជា​លោក ហ៊ុន សែន, លោក ហេង សំរិន, លោក ជា ស៊ីម និងលោក វ៉ា គឹមហុង ដោយ​ចោទ​អ្នក​ទាំង​នោះ​ថា ជា​ជន​ក្បត់ជាតិ និង​លក់​ទឹកដី​ឲ្យ​យួន។ ដែល​ការ​វាយ​ប្រហារ​នេះ​បាន​ធ្វើ​ឡើង​ក្រោយ​ពីតំណាង​រាស្រ្ត​គណ​បក្ស​សម​ រង្ស៊ី​ដែល​ដឹកនាំ​ដោយ​លោក សុន ឆ័យ បាន​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​នៅ​ក្នុង​ស្រុក​មេមត់ ខេត្តកំពង់ចាម៕

បច្ចុប្បន្ននេះ​រដ្ឋាភិបាល​របស់​លោក​សម្តេច​ដេជោ ហ៊ុន សែន​បាន​រាំងខ្ទប់​គេហទំព័រគីមេឌានេះធ្វើ​ឱ្យ​​អ្នក​ប្រើប្រាស់​អ៊ីនធ័រណិត​នៅ​ក្នុង​ស្រុក​ខ្មែរ​មួយ​ចំនួន​ពុំ​អាច​ចូល​អាន​រាល់​ពត៌​មាន​ពី​គេហទំព័រ​នេះ​បាន​ទៀត​ទេ ។
ថ្វីបើ​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រប់​វិធីសាស្រ្ត​រាំង​ខ្ទប់​យ៉ាង​ណា​ក៏ដោយ​ ប៉ុន្តែ​​នៅ​​តែ​​មាន​​ផ្លូវ​​សម្រាប់​​ឱ្យ​​ប្រជា​ជន​​ខ្មែរ ជា​ពិសេស​​យុវជន​​ខ្មែរ​​ទាំង​​អស់​អាច​​ចូល​​ទៅ​​ដល់​​គេ​ហ​ទំព័រ​​នេះ​​បាន​ដោយ​​គ្រាន់​​តែ​​ចូល​​ទៅ​តាម​​ការ​​ណែ​នាំ​​ខាង​​ក្រោម​​នេះ​​ដូច​​តទៅ ​៖

ចូល​​ទៅ​ http://www.hideglobal.com បន្ទាប់​​មក​​វាយ​អាសយ​ដ្ឋាន ki-media.blogspot.com​ ត្រង់​ចន្លោះ​នៃ Enter web address​ រួច​ហើយចុច​ Enter ជា​ការ​ស្រេច​។ សូម​មើល​​រូប​​ខាង​​ក្រោម៖

វិធីធ្វើឱ្យខួរក្បាលធ្វើការប្រកបដោយប្រសិទ្ធិភាព

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 13 ខែ​កុម្ភៈ ឆ្នាំ 2011 មតិ ១

សាស្ត្រាចារ្យ Partrick Georges គ្រូពេទ្យ​វះកាត់​ខួរក្បាល​ជនជាតិ​ប៊ែ​ល​ស្ស៊ិ​ក​បានធ្វើ​ការសិក្សា​វិភាគ​ស្រាវជ្រាវ​អំពី​ការធ្វើការ​របស់​ខួរក្បាល​ហើយ​បានផ្តល់​ដំបូន្មាន​ជាច្រើន​ប្រការ​អំពី​វិធី​យ៉ាងណា​ឱ្យ​ខួរក្បាល​យើង​អាចធ្វើ​ការបកស្រាយ​ដោយ​ប្រសិទ្ធិភាព​កាន់តែ​ល្អប្រសើរ​ទ្វេ​ឡើង ។

លោក​ពន្យល់ថា មនុស្ស​យើង​គួរ​មាន​ពេលវេលា​ដេក​សម្រាក់​ថ្ងៃ​ប្រមាណ ២០‑៤០ នាទី ព្រោះ​ការ​ដេក​ថ្ងៃ​អាចឱ្យ​ខួរក្បាល​ប្រមូល និង​សំយោគ​ទិន្ន័យផ្សេងៗដែល​កើតមានឡើង និង​បានទទួល​មក​ពេញ​មួយ​កំណាត់​ព្រឹក ។ លោក​បរិយាយ​ថា ខួរក្បាល​របស់​មនុស្ស​យើង​អាចធ្វើ​ការងារ​បានល្អ​បំផុត​ក្នុង​ចន្លោះពេល​ពីរ​គឺ ចន្លោះពេល ៣ម៉ោង និង ១០ម៉ោង​ក្រោយពេល​ភ្ញាក់ពីដេក ។

លោកគ្រូ​ពេទ្យ​បានធ្វើ​ការវាស់ស្ទង់​សីតុណ្ហភាព​របស់​ខួរក្បាល់​ក្រោយពេល​ភ្ញាក់ពីដេក ថា​ជា​កម្រិត​ភាព​ឆ្លៀវ​ឆ្លាត​ដែលមាន​ឈ្មោះថា Deep intelligence ដោយ​ដំ​ណា​ក​កាល​នេះ​សមស្រប​សម្រាប់ធ្វើ​ការងា​រ​ដែល​ត្រូវ​ប្រើ​ខួរក្បាល ឬ​ការគិត​គួរ ។ ចំណែក​អំឡុងពេល ១០ ម៉ោង​ក្រោយ​ភ្ញាក់ពីដេក​នោះ លោកគ្រូ​ពេទ្យ​បាន​ហៅថា​ជា​ភាព​ឆ្លៀវឆ្លាត​ឈ្មោះ Fast intelligence ដែល​សមស្រប​សម្រាប់​ការងារ​ដែល​ត្រូវ​ប្រើ​គំនិត និង​ការសម្រេចចិត្ត​ឆាប់រហ័ស ។

ដូច្នេះ​ដើម្បីឱ្យ​យើង​អាច​ប្រើប្រាស់​ខួរក្បាល​ឱ្យមាន​ប្រយោជន៍ និង​ប្រសិទ្ធភាព​បំផុត​នោះ យើង​គួររៀបចំ​គម្រោង​ការងា​រ​ដែល​ត្រូវ​ប្រើ​ខួរក្បាល​ខ្លាំង​នៅពេល​ព្រឹក (អំឡុងពេល ៣ ម៉ោង​ក្រោយ​ភ្ញាក់ពីដេក) និង​រៀបចំ​គម្រោង​ការងារ​ដែ​ល​ត្រូវ​ជួប​ប្រាស្រ័យ​ជាមួយនឹង​មនុស្ស​ទូទៅ​នៅ​ពេល​​រសៀល (១០ ម៉ោង​ក្រោយ​ភ្ញាក់ពីដេក) ។

ក្រៅបីនេះ​ដើម្បី​ថែរក្សា​ខួរក្បាល​យើង​ឱ្យមាន​ប្រសិទ្ធ​ភាពល្អ យើង​គួរ​ហាត់ប្រាណ​ប្រមាណ ១៥នាទី​រៀង​រាល់ពេល​ល្ងាច ។ ជាពិសេស​បំផុត​សម្រាប់​អ្នក​ដែល​ត្រូវ​ប្រើប្រាស់​ខួរក្បាល​ខ្លាំង​គួរតែ​ហាត់ប្រាណ​ជាប្រចាំ ព្រោះ​អ្នក​​ដែល​ប្រើ​ខួរក្បាល​ខ្លាំង ហើយ​ប្រើប្រាស់​សាច់ដុំ​តិច រមែង​កើតមាន​អាការ “Anxiety” ដែល​នឹង​វិ​វ​ឌ្ឍ​ទៅរក​អាការ​ឆ្អល់ពោះ ហើមពោះ ។ ដូច្នេះ​បើ​អ្នកជា​អ្នក​ប្រើ​ខួរក្បាល​ខ្លាំង​ត្រូវតែ​ហាត់ប្រាណ​ជា​ចាំបាច់ ដើម្បីឱ្យ​សាច់ដុំ​បានធ្វើ​ចលនា​មាន​តុល្យភាព​ជាមួយ​ខួរក្បាល ។

ការធ្វើឱ្យ​ខួរក្បាល​មាន​សម្ពាធ​ក្នុង​កម្រិត​ល្មម គឺជា​រឿង​ល​ល្អ តែ​មិន​គួរឱ្យ​វា​មាន​សម្ពាធ​ខ្លាំងពេក​ទេ ។​ អ្នក​ប្រើប្រាស់​ខួរក្បាល​ទាំងឡាយ​អាច​ត្រួតពិនិត្យ​ពិសោធ​មើល​សម្ពាធ​ខួរក្បាល​ថា ស្ថិតក្នុង​កម្រិត​តានតឹង​ខ្លាំងពេក ឬ​អត់​ដោយ​ពិនិត្យមើល​អាការ​ដូចតទៅ​នេះ៖ អាន​បន្ថែម…

បច្ចេកទេសក្នុងការឧទេ្ទសមេរៀន

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 4 ខែ​កុម្ភៈ ឆ្នាំ 2011 មតិ 6

ទោះបីគេមានមេរៀនល្អៗ វិធីសាស្ត្រល្អៗ ល្បិចបង្រៀនល្អយ៉ាងណាក៏ដោយ គ្រូត្រូវប្រកាន់ឥរិយាបថមួយចំនួន ដើម្បីគួបផ្សំបន្ថែមទៀត ។

១. ជំហរ (Posture)

– ជំហររឹងប៉ឹង តែក្នុងន័យបន្ធូរបរិយាកាស (Relaxed)
– ជៀសវាងអង្គុយផ្អែកខ្នង ឬចំកោងខ្នង

. ការផ្លាស់ប្តូរទីតាំង (Movement)

– ជៀសវាងឈរ ឬអង្គុយមួយកន្លែងក្នុងពេលបង្រៀន
– ស្ថិននៅទីណាមួយ ដែលសិស្សគ្រប់គ្នាមើលឃើញខ្លួន
– កុំឈរនៅនឹងក្តាខៀន ឬនិយាយទៅកាន់ក្តាខៀន
– ជៀសវាងចលនាឥតប្រយោជន៍ ដូចាជា អង្រួនជើង គោះជើង…
– ផ្លាស់ប្តូរទីតាំងទៅជិតសិស្សណា ដែលអ្នកគិតថាមានអារម្មណ៍ឃ្លាតពីការសិក្សា
– កុំឈរបែរខ្នងឱ្យសិស្ស

. ចលនាភ្នែក (Eyes contact)

– សង្កេតមើលទៅគ្រប់សិស្សដែលអង្គុយក្នុងអង្គសិក្ខាសាលា
– ជៀសវាងមើលរំលងក្បាលសិស្ស ធ្វើដូចនេះវាហាក់បីដូចជាអ្នកមានការឃ្លាតឆ្ងាយពីសិស្ស
– កុំមើលទៅតែជ្រុងម្ខាង ឬសិស្សតែមួយនាក់ ឬមួយក្រុម ។

. កាយវិការ (Guesture)

– ធ្វើកាយវិការឱ្យសមស្របនិង រលកវាចាររបស់អ្នក
– ការប្រើដៃ និងជើងធ្វើឱ្យសិស្សកាន់តែចាប់អារម្មណ៍មកលើអ្នកច្រើនជាងមុន
– ជៀសវាងប្រើម្រាមដៃមួយចង្អុលសិស្ស ។ បើចង់ចង្អុលសិស្សត្រូវប្រើម្រាមដៃប្រាំ

. ទឹកមុខ (Facial Expression)

– ធ្វើទឹកមុខឱ្យស៊ីគ្នាទៅនឹង សម្លេង
– ញញឹមពេលនិយាយរឿងសប្បាយ ក្រៀមក្រំពេលជួបរឿងទុកព្រួយ អាន​បន្ថែម…

ចំណាត់ក្រុម ៖ចំណេះ​​ទូទៅ, តិចនិច
%d bloggers like this: