បណ្ណសារ

Archive for the ‘គន្លឺះ​ Linux’ Category

ចូល​ដំណើរ​ការ​ Linux Partitions (ext2 / ext3 Filesystem) នៅ​លើ Windows

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 3 ខែកក្កដា ឆ្នាំ 2011 បញ្ចេញមតិ

Explore2fs គឺ​ជាឧបករណ៍​ explorer ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​ Windows ​ចូល​ទៅ​ដំណើរ​ការ​ទិន្ន័យ​ដែល​បាន​រក្សា​ទុកនៅ​​ក្នុង​ Linux partitions (ext2 និង ext3 filesystems) ។

ឧបករណ៍​នេះ​គឺ​វា​មាន​ប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​ទាំង​ពីរគឺ Windows និង Linux នៅ​លើ​ដ្រាយ​រឹង​តែ​មួយ (dual boot) ដែល​និង​អនុញ្ញាត​ឱ្យ​ពួក​គេ​ចូល​ទៅ​ដំណើរ​ការ​ ext2 និង ext3 filesystems នៅ​លើ​ Windows ដោយ​មិន​ចាំ​បាច់ reboot ឡើយ ។

ខាង​ក្រោម​នេះ​គឺ​ជា​លក្ខណៈ​នៃ Explore2fs:

ext2 and ext3 Support
Drag & Drop
Floppy Disk Drive Support
Zip and Jaz Disk Support
LVM2
File View & Execution, etc.

ដើម្បី​ទាញ​យក​ Explore2fs សូម​ចុច​ទីនេះ

ស្វែង​រក​ឯកសារ​តាម​រយៈ​ពាក្យ​បញ្ជា​ នៅ​លើ​ Linux

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 11 ខែមិថុនា ឆ្នាំ 2011 បញ្ចេញមតិ

នៅ​ក្នុង​ការ​បង្ហាញ​នេះ អ្នក​និង​ដឹង​អំពី​របៀប​នៃ​ការ​ប្រើ Terminal (ស្ថានីយ៍) ដើម្បី​ស្វែង​រក​ក្នុង​ប្រភេទ​ឯកសារ​មួយ​ចំនួន​លើ Linux ។ អ្នក​អាច​ស្វែង​រក​នូវ​អត្ថ​បទ, ពាក្យ​គន្លឹះ, ខ្សែ​អក្សរ ជាដើម ដោយ​ការ​ប្រើ​នូវ​ពាក្យ​បញ្ជា​ខាង​ក្រោម​នេះ អ្នក​និង​ចំណេញ​រយៈ​ពេល​ជា​ច្រើន​ ហើយ​អ្នក​និងអាច​ជៀស​ពី​ការ​រក​មើល​មាតិការ​នៃ​ឯកសារ​សរសេរ​ដោយ​ដៃ ។

ដូច្នេះ, សូម​ធ្វើ​ការ​បើក​ Terminal (ស្ថានីយ៍) ហើយ​ប្រើ​ពាក្យ​បញ្ជា​ខាង​ក្រោម​នេះ:

find ./ -name “*.ext” -print | xargs grep “keyword

នៅ​ក្នុង​បញ្ជា​ដែល​នៅ​ខាង​លើ​នេះ អ្នក​បាន​ផ្លាស់​ប្តូរជាមួយ​និង​ឯកសារ​ដែល​មាន​កន្ទុយ “.ext” ដែល​អ្នក​បាន​នឹង​កំពុង​ស្វែង​រក​វា បន្ទាប់​មក​ជំនួយ “keyword” ជាមួយ​និង​អត្ថ​បទ​ដែល​អ្នក​ចង់​ស្វែង​រក ។

ខាង​ក្រោម​នេះ​គឺ​ជា​ឧទាហរណ៍:

find ./ -name “*.php” -print | xargs grep <!–? print 'php code’; ?>–>

សម្រាប់​​បញ្ជានេះ​និង​ស្វែង​រក​លើ​ថត​ឯកសារ​បច្ចុប្បន្ន​គ្រប់​ឯកសារ​ PHP ទាំង​អស់របស់​​កូដនេះ: “” ។

សម្រាប់​​ឧទាហរណ៍​ផ្សេង​ទៀត:

find ./ -name “*.txt” -print | xargs grep “How to unlock

–> សម្រាប់ព​បញ្ជា​នេះ​និង​ស្វែង​រក​នូវ​ឯកសារ​អត្ថបទ​ទាំង​អស់​ដែល​នៅ​លើ​ថត​ឯក​សារ​បច្ចុប្បន្ន​របស់​ពាក្យ​គន្លឹះ​នេះ: “How to unlock”

%d bloggers like this: