បណ្ណសារ

Archive for the ‘កម្មវិធី​ថ្មី’ Category

កម្ម​វិធី​កុំព្យូទ័រ៣ សម្រាប់​ប្រើ Apps ហើយ​នឹង​លេងហ្គេមរបស់ទូរសព្ទ​

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 23 ខែមិថុនា ឆ្នាំ 2013 មតិ ១

ថ្ងៃ​នេះ​ទើប​មាន​អារម្មណ៍​សរសេរ​ប្រកាសថ្មីៗ​ជូន​អ្នក​ដែល​តែង​តែ​មើល​ប្លក់​របស់ខ្ញុំ​ជា​ប្រចាំ ហើយ​ក៏​បាន​នាំ​យក​វិធី​ថ្មីៗ​ដែល​ទើប​តែ​បាន​ដឹង​តាម​គេ​ មក​ចែក​ជូន​អ្នក​ទាំង​អស់​គ្នា។ តើ​អ្នកទាំង​អស់​គ្នា​ចង់​ប្រើប្រាស់​ App ហើយ​និង​លេង​ហ្គេម​របស់​ពពួក Smartphone (ទូរសព្ទ​ឆ្លាត) នៅ​លើ​កុំព្យូទ័រ​ដែរ​ទេ? ថ្ងៃ​នេះ​ខ្ញុំ​និង​លើក​យក​កម្មវិធី​បី​មក​ប្រាប់​អ្នក​ទាំង​អស់​គ្នា។ យើង​​ដឹង​ហើយថាក​​ម្មវិធី​ទូរសព្ទ​ឆ្លាតម​ដូច​ជា​ Instagram, LINE, Viber, WhatApps… នឹង​កម្មវិធី​ជាច្រើនទៀត… គឺ​មាន​តែ​អ្នក​មាន​ពពួក​ទូរសព្ទ​ឆ្លាត​តែ​ប៉ុណ្ណោះ​ទើប​អា​ច​ប្រើ​បាន ។ តែ​ប្រសិនបើ​យើង​ពុំ​មាន​ថវិកា​សម្រាប់​ទិញឬ​ក៏​ពុំមាន​ទូរសព្ទ​ឆ្លាតប្រើ​ ហើយ​អ្នក​ចង់​ប្រើ​កម្មវិធីឬ​លេង​ហ្គេម​របស់​ទូរសព្ទ​​ទាំង​នោះ​នៅ​លើ​កុំព្យូទ័ររបស់​អ្នក​​ គឺ​សូម​មើល​ពីវិធី​ណែនាំ​ដូច​ខាង​ក្រោម​នេះ។

រាល់​ថ្ងៃ​​ខ្ញុំ​ប្រើ​កម្មវិធី​ទាំង​អស់​នេះ​សម្រាប់​ការ​កំសាន្ត​ ដូច​ជា​លេង​ហ្គេម ប្រើ Apps ផ្សេង​ៗ កម្មវិធីទាំងបី​នោះមាន​ដូចជា​ BlueStacks, Pokki ហើយ​នឹង iPadian ហើយ​កម្មវិធីទាំង​បី​នេះ​មាន​លក្ខណៈ​ពិសេស​ខុស​ៗ​គ្នា​ ដូចច្នេះ​ខ្ញុំ​នឹង​រៀប​រាប់​ប្រាប់​អ្នក​ទាំង​អស់​គ្នា​នូវ​លក្ខណៈពិសេសរបស់​វា​នីមួយ​ៗ ។

១. Bluestacks
កម្មវិធី​នេះ​គឺ​វា​ដូច​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ក្នុង​ទូរស័ព្ទ​​មួយ​អ៊ីចឹង ​មាន​លក្ខណៈដូច​ Android ដែល​អាច​ឲ្យ​យើង​តំឡើង​កម្មវិធី លេង​ហ្គេម​របស់​ទូរសព្ទបាន ។ ហើយ​យើង​អាច​ចូល​ទៅ​ Google Play ដើម្បី​ដោនឡូត​ហ្គេម App ជាច្រើនប្រភេទ និយាយ​ឲ្យ​ចំអ្វី​ដែល​ទូរសព្ទ ​ដែល​ប្រើប្រព័ន្ធប្រតិបត្តិការ​ Android អាច​តំឡើង​បាន គឺ​កម្មវិធី Bluestacks នេះ​អាច​តំឡើង​បាន​ទាំង​អស់​ដូច​គ្នាដែរ ។

Londilay Bluestacks1

២. Pokki
កម្មវិធីនេះគឺ​ផ្តោត​ទៅ​លើហ្គេម Online គឺថាយើង​អាចលេងហ្គេម Online របស់ទូរសព្ទ​បានយ៉ាង​ស្រួល ។ ហើយ​នឹង​មានហ្គេម នឹង​កម្មវិធីមួយចំនួន​ទៀត​ដែល​គេដាក់​ឲ្យ​ទាញយក ប៉ុន្តែ​វា​មិនដូច​ជា​ Bluestacks អាចឲ្យយើង​ចូល​ទាញយក​ហ្គេមឬ App ដោយ​ផ្ទាល់​ពី Google play បាន​នោះទេ គឺ​ថា​ត្រឹម​តែ​មាន​ App Store របស់​ Pokki ប៉ុណ្ណោះ! អាន​បន្ថែម…

Advertisements

បន្ទាន់​សម័យ Windows ដោយ​ពុំ​ចាំ​បាច់​មាន​អ៊ីនធ័រណិត

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 21 ខែវិច្ឆិកា ឆ្នាំ 2011 មតិ 5

ជា​ញឹក​ញាប់​ក្រុមហ៊ុន​ Microsoft បាន​បញ្ចេញ​​ប្រព័ន្ធ​សុវត្តិភាព និងការ​បន្ទាន់​សម័យ​កម្មវិធី​សំខាន់ៗសម្រាប់​ Windows ។ ការ​បន្ទាន់​សម័យ​នេះ​គឺ​ដើម្បី​ទប់​ស្កាត់​មេរោគ​ដែល​បាន​រក​ឃើញ​ថ្មីៗ និង​ជួសជុល​នូវការ​ខូច​ខាត ហើយ​និង​បង្កើន​ប្រសិទ្ធិភាព​ ដើម្បី​​ការ​ការ​ពារ​នៅ​ក្នុង Windows ។ ប្រសិន​បើ​អ្នក​មិន​មាន​ការ​តភ្ជាប់​អ៊ីនធ័រណិត​ ឬ​ក៏​អ៊ីនធ័រ​ណិត​មាន​ល្បឿន​យឺត​ដែល​ធ្វើ​ឱ្យ​អ្នក​មាន​ការ​ពិបាក​ មិន​អាច​ទទួល​បាន​នូវ​ការ​បន្ទាន់​សម័យ​ដោយ​ផ្ទាល់​ពី​ Microsoft បាន​ទេ​នោះ អ្នក​អាច​ប្រើ​កម្មវិធី​ជំនួយ​បាន​ ដែល​មាន​ឈ្មោះ​ថា Autopatcher ។

AutoPacher អាច​ឱ្យ​អ្នក​ទាញ​យក​ការ​បន្ទាន់​សម័យ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows ហើយ​រក្សា​ទុក​វា​សម្រាប់​ការ​ដំឡើង​ជា​លក្ខណៈ Offline ដែល​ផ្តល់​ឱ្យ​អ្នក​នូវ​ភាព​ងាយ​ស្រួល​ដើម្បី​បន្ទាន់​សម័យ​កុំព្យូទ័រ​ផ្សេង​ៗ​ដោយ​ពុំចាំ​បាច់​មាន​ការ​តភ្ជាប់​អ៊ីនធ័រណិតឡើយ ។

  • របៀប​បន្ទាន់​សម័យប្រព័ន្ធ​ប្រតិបត្តិ​ការដោយ​ពុំ​ចាំ​បាច់​មាន​ការ​ត​ភ្ជាប់​អ៊ីនធ័រណិត:
  1. យក Pen Drive របស់​អ្នក​ទៅ​ហាង​អ៊ីនធ័រណិត​កាហ្វេ​ដែល​នៅ​ជិត​ផ្ទះ​ ហើយ​ទាញ​យក​កម្មវិធី​ Autopatcher (ចុច​ទីនេះ​ដើម្បី​ទាញ​យក)
  2. បន្ទាប់​ពី​ការ​ទាញ​យក​កម្មវិធី​នេះ​ហើយ សូម​ដំឡើង​ ហើយ​ដំណើរ​ការ​វា ។
  3. វា​នឹង​ prompt អ្នកដើម្បី​ជ្រើស​រើស​យក​ប្រព័ន្ធ​ប្រតិបត្តិការ​មួយ​ ដែល​អ្នក​ចង់​ទាញ​យក​ការ​បន្ទាន់​សម័យ​ ហើយ​ចុច​ប៊ូតុង Next
  4. បន្ទាប់​មក​ទៀត​ជ្រើស​រើសប្រព័ន្ធ​ប្រតិបត្តិការ​របស់​អ្នក ទោះបី​ជា​​ជា​ប្រភេទ 32-bit ឬក៏ 64-bit ។ ប្រសិន​បើ​វា​គឺ 32-bit សូម​ជ្រើស​យក X86 បើ​ផ្សេង​ទៀត​សូម​ជ្រើស​យក X64 ហើយ​ចុច​ប៊ូតុង Next
  5. តារាង​នៃ​ការ​បន្ទាន់​សម័យ​ទាំង​អស់​មួយ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​អ្នក​នឹង​ត្រូវ​បង្ហាញ​ឡើង ។
  6. សូម​ជ្រើស​យក​ការ​បន្ទាន់​សម័យ​ទាំង​អស់ ហើយ​ចុចលើ​ប៊ូតុង Download
  7. បន្ទាប់​ពី​​ការទាញ​យករ​រួចរាល់​ហើយ​ ត្រឹម​តែ​ចម្លង/បិតភ្ជាប់ (Copy/Paste) នូវ​ការ​បន្ទាន់​សម័យ​ដែល​បាន​ទាញ​យក​ទាំង​អស់​នោះ​ទៅក្នុង Pen Drive របស់​អ្នក ។
  8. បន្ទាប់​មក​ពី​នោះ​ទៀតសូម​បញ្ចូល​ Pend Drive នោះ ទៅ​កាន់​ប្រព័ន្ធ​របស់​អ្នក ហើយ​សូម​ដំឡើង​ពួក​វា សម្រាប់​អ្វី​ដែល​អ្នក​បាន​ទាញ​យកនូវ​ការ​បន្ទាន់​សម័យ​​ទាំង​អស់​នោះ។

ឃើញ​ទេ!! នេះ​គឺ​ជា​វិធី​ដ៏​ល្អ​មួយ​ដើម្បី​ដំឡើង​នូវ​ការ​បន្ទាន់​សម័យ​ជា​លក្ខណៈ Offline ហើយ​និង​ធ្វើ​ឱ្យ​កុំព្យូទ័រ​បស់​អ្នក​មាន​សុវត្ថិ​ភាព ។ វិធី​នេះ​គឺ​ដំណើរ​ការ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows ទាំង​អស់​មាន​ដូច​ជា Window 7/Vista/XP ។ 🙂

BlueStacks:​ Emulator សម្រាប់​ដំណើរការកម្មវិធី​របស់ Android លើ Windows

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 12 ខែតុលា ឆ្នាំ 2011 មតិ 3

BlueStacks គឺ​ជា​កម្មវិធី​សម្រាប់​ត្រាប់តាម​ Android ដែល​ឥឡូវ​នេះអាច​ប្រើប្រាស់​បាន​ជាផ្លូវ​ការ​ជា​ជំនាន់ Alpha ដែល​អ្នក​អាច​ទាញយកពីទីនេះ​បាន​​ ។ Emulator មួយ​នេះ​អនុញ្ញាត​ឱ្យ​ការ​ដំណើរ​ការកម្មវិធី Android និងលេង​ហ្គេម​លើប្រព័ន្ធ​ប្រតិបត្តិការ​ Windows របស់​អ្នកដោយ​ផ្ទាល់​តែ​ម្តង ។
ខាង​ក្រោម​នេះ​គឺ​ជា​លក្ខណៈ​របស់​កម្មវិធីឥតបង់ថ្លៃ​មួយ​នេះ៖

  • ដំណើរ​ការ​កម្មវិធី និង​លេង​ហ្គេម​ជា​លក្ខណៈ​ពេញ​អេក្រង់
  • រុញ​កម្មវិធី​ពី​ឧបករណ៍​ដែល​ដំណើរ​ការ​ដោយ​ Android ទៅ​ក្នុង​កុំព្យូទ័រ​តាម​រយៈ​ BlueStacks Cloud Connect
  • ផ្តល់​នូវ​កម្មវិធី ១០ សម្រាប់​សាកល្បង​ដោយ​ឥត​គិត​ថ្លៃ
  • អ្នក​អាច​ដំលើង​រហូត​ដល់​ទៅ ២៦ កម្មវិធី សម្រាប់​ free version
  • អាច​ប្រើ​ប្រាស់​បាន​ជា​មួយ​ Windows 7

សូម​មើល​ផង​ដែរ៖ រៀន​ប្រើ Android នៅ​លើ Windows 7

ពេល​ដំលើងកម្មវិធីនេះ​នៅក្នុង​ Windows 7 រួច​រាល់​ហើយ ពេល​នោះ​ gadget មួយ​សម្រាប់ BlueStacks និង​បិតភ្ជាប់​នៅផ្នែក​ជ្រុង​លើ​​​ខាង​ស្តាំ​នៃ​អេក្រង់​របស់​អ្នក ។ សូម​ចុច​បើក​ដំណើរការ emulator៖

កម្មវិធី​ ១០ សម្រាប់​ដំណើរការ​ដោយ​ឥត​គិតថ្លៃ៖

ខាង​ក្រោម​នេះ​គឺ​ជា​វិដេអូ​សម្រាប់ BlueStacks emulator៖

របៀប​ងាយ​ស្រួល​ក្នុង​ការ​កំណត់​ Default Browser

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 12 ខែតុលា ឆ្នាំ 2011 បញ្ចេញមតិ

ប្រសិន​បើ​អ្នក​កំពុង​តែ​ប្រើប្រាស់​កម្មវិធី​រុករក​បណ្តាញ​នៅ​លើ​កុំព្យូទ័រ​ជា​ច្រើន​ដូច​ជា (Firefox, Opera, Google, Chrome និង IE) ហើយ​ចង់​កំណត់​មួយ​ក្នុង​ចំណោម​កម្មវិធី​ទាំង​អស់​នោះ​ជា​លំនាំ​ដើមនៃ​កម្មវិធី​រុករក ការប្រើនូវ​កម្មវិធី​ជំនួយ​ដ៏​សាមញ្ញ​មួយ​សម្រាប់​ធ្វើ​របៀប​នេះនិង​មាន​លក្ខណៈ​ប្រសើរ​សម្រាប់​ជម្រើស​របស់​អ្នក ។ ការ​ប្រើ​កម្មវិធី​នេះ​សម្រាប់​ការ​ប្តូរ​នូវ​កម្មវិធី​រុករក​បណ្តាញ​លំនាំ​ដើម និង​ជួយ​ឱ្យ​អ្នក​ជៀស​វៀង​ការ​រំខាន​នៃ​ការ​ស្វែង​រក​ហហើយ​ និង​ការ​កណត់​រចនា​សម្ព័ន្ធក្នុង​កម្មវិធី​រុករក​របស់​អ្នក ។

មាន​កម្មវិធី​ជា​ច្រើន​សម្រាប់​ការ​ប្តូរ​លំនាំ​ដើម​នៃ​ប្រព័ន្ធ​កម្មវិធី​រុករក​បណ្តាញ ប៉ុន្តែ​កម្មវិធី​មួយ​ដែល​និង​ឃើញ​ក្នុង​ប្រកាស​នេះ​គឺ​វា​មាន​លក្ខណៈ​ដ៏​សាមញ្ញបំផុត និង​យើង​ពុំ​ចាំ​បាច់​មាន​ចំណេះ​ដឹង​ផ្នែក​កុំព្យូទ័រ​ក៏​អាច​ប្រើវា​បាន​យ៉ាង​ងាយ​ស្រួល​ផង​ដែរ គ្រាន់​តែ​ចុច​ពីរ​ដង​ប៉ុណ្ណោះ​គឺ​ជា​ការ​ស្រេច ។ កម្មវិធី​នេះ​មាន​ឈ្មោះ​ថា Change Default Browser ។ (ចុច​ទី​នេះ​ដើម្បី​ទាញ​យក Free)

ពេលកម្មវិធី Change Default Browser បាន​ដំណើរ​ការ​ លំនាំ​ដើមនៃ​ប្រព័ន្ធ​កម្មវិធី​រុករក​បណ្តាញនិង​ត្រូវ​បាន​ជ្រើស​រើស​រួច​ជា​ស្រេច ។ សូម​ជ្រើសរើស​នូវ​កម្មវិធី​រុករក​លើ​បណ្តាញ​ណា​មួយ​ដែល​អ្នក​គិត​ថា​លឿន​ និង​ងាយស្រួល​ប្រើ​ដូច​ជា (IE, Firefox, Chrome, and Opera) បន្ទាប់​មក​ចុច​ Set Default Browser:

ប្រសិន​បើ​ផ្លូវ​ចូល​ទៅ​កម្មវិធីរុករក​បណ្តាញ​មិន​ត្រឹម​ត្រូវ​នោះ​ទេ សូម​ប្រើ​ប៊ូតុង Browse ដើម្បី​កំណត់​ឱ្យ​វា​បាន​ត្រឹម​ត្រូវ ។ ប្រសិន​បើ​អ្នក​ប្រើ Windows 7 ឬក៏ Vista អ្នក​អាច​ដំណើរ​ការ​កម្មវិធី​នេះ​ ដោយ​ការ​ប្រើ administrator privileges ពីព្រោះ​កម្មវិធីនេះ​ត្រូវ​ការ​ចូល​ដំណើរ​ការ​​  Windows registry

រៀន​ប្រើ Android នៅ​លើ​កុំព្យូទ័រ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 5 ខែកញ្ញា ឆ្នាំ 2011 មតិ 5

ក្នុង​ការ​បង្ហាញ​នេះ​ អ្នក​នឹង​បាន​ដឹង​អំពី​របៀប​នៃ​ការ​ដំឡើង​ Androind ក្នុង Windows 7 ម្យ៉ាង​វិញ​ទៀត​វា​ក៏​អាច​ដំឡើង​បាន​នៅ​លើ​ Vista និង​ XP បាន​ផង​ដែរ ។ ដើម្បី​អាច​ប្រើ Android លើ​កុំព្យូទ័រ​បាន អ្នក​ត្រូវ​ការ​យ៉ាង​តិច​ណាស់គឺ RAM ទំហំ 1GB ឡើង​ទៅ ។
វា​មាន​វិធី​ពីរ​យ៉ាង​ក្នុង​ការ​ដំឡើង​ Android លើ Windows បាន ៖
១. ប្រើ​កម្មវិធី VirtualBox
២. ប្រើកម្មវិធី Android SDK

ប៉ុន្តែ​ការ​បង្ហាញ​ គឺ​ប្រើ Android SDK សូមមើល​តាម​ការ​បង្ហាញ​ខាង​ក្រោម​នេះ៖

ការ​ដំឡើង​ Android SDK
1. សូម​ធ្វើ​ការ​ទាញ​យកកម្មវិធី Android SDK សម្រាប់​ដំឡើង​លើ Windows ពីទីនេះ បន្ទាប់​មក​ពន្លា​វា​ដាក់​ក្នុង​ថត​ឯកសារ​មួយ ហើយ​ចុច​ពីរ​ដង​លើ SDK Manager.exe ដើម្បី​ដំណើរ​ការកម្មវិធី ។

2. ពេល​ដែល​ SDK manager បាន​ដំណើរការវា​នឹង​សួរ​អ្នក​ឱ្យ​ជ្រើស​យកកញ្ចប់ច្រើនដើម្បី​ដំឡើង ។ អ្នក​អាច​ចាក់​ចេញ​ពី​ជម្រើស​លំនាំ​ដើមនេះ ឬ​ក៏​ដើម្បី​ជា​ការ​ងាយ​ស្រួលសូម​ជ្រើស​យក Accept All ហើយ​ចុច Install ។ កញ្ចប់​ច្រើនអាច​ចំណាយ​ពេល​ប្រហែលបីបួន​នាទីដើម្បី​ទាញយក ដូច្នេះ​ត្រូវ​តែ​អត់​ធ្មត់ 🙂

ប្រសិន​បើ​វា​សួរ​រក​ដើម្បី​ដំឡើង JDK សូម​ចុច​ទីនេះ បន្ទាប់​មក​ទៀត​ចុច Java Platform (JDK) 7 ដូច​ដែល​បាន​បង្ហាញក្នុង screenshot ខាង​ក្រោម​នេះ ហើយ​ជ្រើស​យក​កញ្ចប់​មួយ​ដែល​សមល្មម​សម្រាប់​ប្រព័ន្ធ​របស់​អ្នក៖ អាន​បន្ថែម…

កញ្រ្ជោង​ភ្លើង ៧.០ ប៊ែតា (Firefox 7.0 beta)

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 21 ខែសីហា ឆ្នាំ 2011 មតិ 3

យើង​ដឹង​ហើយថា​កាល​ពី​ថ្ងៃ​ទី​ ១៦ ខែ​ សីហានេះ Mozilla ទើប​តែ​ដាក់​ឱ្យ​ទាញ​យក Firefox 6.0 beta តែ​ប៉ុណ្ណោះ ។ តែ​ពេល​នេះ​ស្រាប់​តែ​ចេញ​ Firefox 7.0 beta មក​ទៀត​ ហើយ​អ្វី​ដែល​ប្លែក​នោះ​គឺ​ Firefox 7.0 beta គឺ​អាច​កាត់​បន្ថយ​ការ​ប្រើប្រាស់​មែម៉ូរីបាន​រហូត​ដល់​ទៅ​ ៥០ភាគរយ ។

Firefox ​មាន​សម្រាប់​ Windows, Mac និង​ Linux ពេល​នេះ​អាច​ទាញ​យកបានហើយ ចំពោះ​អ្នក​ដែល​បាន​កំពុង​នឹង​ដំណើរ​ការ​ Firefox beta និង​ត្រូវ​បាន​បន្ទាន់​សម័យ​វា​ដោយ​ស្វ័យ​ប្រវត្តិ ។ Mozilla ក៏​បាន​ចេញផ្សាយ​នូវ​ជំនាន់​ beta សម្រាប់​ប្រព័ន្ធ​ទូរស័ព្ទ​ Android ផង​ដែរ ។ Firefox និង​ចេញ​ផ្សាយ​ជា​ផ្លូវ​ការ​នូវ Firefox 7 beta ​នៅ​ថ្ងៃ​ទី 27 ខែ កញ្ញា​ខាង​មុខ​នេះ ។

ការប្រើមែម៉ូរីត្រូវបាននៅ​ខាង​ក្នុង firefox ដូច​ជំនាន់​ beta ថ្មីនេះ​អាច​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​អ្នក​ប្រើប្រាស់​ទាំងអស់ ។ beta ថ្មី​​គឺ​ជា​លើក​ដំបូង​នៃ​ការ​ប្រើ Memshrink ។
“Firefox 7 ប្រើ​មែម៉ូរី​តិច​ជាង​ Firefox 6 (និង 5, 4): ជា​ធម្មតា​តិច​ជាងពី 20% ទៅ 30% , ហើយ​ពេល​ខ្លះ​អាច​តិចជាងរហូត​ដល់​ទៅ​ 50%” ។
ខ្ញុំ​បាន​បន្ទាន់​សម័យ​ Firefox របស់​ខ្ញុំ​យប់​មិញ​នេះ ហើយ​ការ​ប្រើ​ប្រាស់ឃើញ​ថា​វា​ពិត​ជា​មាន​ល្បឿន​លឿន​ជាង​មុន​ឆ្ងាយ​ណាស់ បើ​ចាប់អារម្មណ៍​អាច​ទាញ​យក​នៅ​ទី​នេះ​បាន http://www.mozilla.com/firefox/channel/

សូមមើល​ផង​ដែរ៖
https://llundi.wordpress.com/category/គ.អ៊ីនធ័រណិត/firefox/

ពន្យារពេលការ​ប្រតិបត្តិនៃកម្មវិធី ពេល​ដែល​វីនដូសដំណើរការ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 20 ខែសីហា ឆ្នាំ 2011 បញ្ចេញមតិ

កំឡុង​ពេល​ដែល​កុំព្យូទ័រ​កំពុង​ចាប់ផ្តើម​ឡើង​​លើវីនដូស មាន​កម្មវិធី​ខ្លះ​ដែល​បាន​តំលើង​និង​បើក​ដំណើរការ​ដោយ​ស្វ័យ​ប្រវត្តិ ។ កម្មវិធី​ដែល​បាន​បើក​ដំណើរ​ការ​ទាំងអស់​នោះ​មាន​ដូច​ជា កម្មវិធី​កម្ចាត់​មេរោគ, sound manager, media players ហើយ​និង​កម្មវិធី​ផ្សេង​ៗ​ទៀត​… ។

ប្រសិន​បើ​អ្នក​បានតំលើង​កម្មវិធី​ច្រើន ហើយ​ភាគច្រើន​នៃ​ពួក​វា​គឺ​បាន​កំណត់​ឱ្យផ្ទុក​ពេល​ចាប់​ផ្តើម​ឡើង​នោះ ពេល​នោះ​កំព្យូទ័រ​របស់​អ្នក​និង​ត្រូវ​ការ​ពេល​យ៉ាង​យូរ​ដើម្បី​ដំណើរ​ការ​ ជា​ពិសេស​ទៅ​ទៀត​នោះ​ពេល​ដែល​វា​ផ្ទុកឡើង​នៅ​ពេល​ដំណាលៗ​គ្នា ។ កម្មវិធី​ដែល​បាន​បើក​ដំណើរ​ការ​ទាំង​អស់​នោះ​និងចំណាយ​ធនធាន​ CPU និង RAM ហើយ​និងមាន​ឥទ្ធិពល​លើកា​វាយតំលៃ​លើកំព្យូទ័ររបស់​អ្នក​ ជាពិសេស​គឺ​ធ្វើ​ឱ្យ​កុំព្យូទ័រ​ដំណើរ​ការ​យឺត ។ ដើម្បី​បង្កើន​ល្បឿន​ ហើយ​និងបន្ថយ​នៃ​រយៈ​ពេល​ដែល​ត្រូវ​រង​ចាំពេល​ចាប់​ផ្តើម​វីនដូស សូម​ប្រើកម្មវិធី Startup Delayer ។ ជាពិសេសទៅ​ទៀត​នោះ​កម្មវិធី​ដែល​មិន​មែន​សារៈសំខាន់​ទាំង​នោះ​ និង​ត្រូវ​បាន​ប្រៀប​ធៀប​ជា​មួយ​និង​កម្មវិធីដែល​សំខាន់​មួយ​ (ដូចជា កម្មវិធីកម្ចាត់​មេរោគ, firewall…) ដែល​ត្រូវ​តែ​បាន​ផ្ទុក​មុន​គេ ។ សូម​ចុច​ទីនេះ​ដើម្បី​ទាញ​យក​កម្មវិធី Startup Delayer

Startup Delayer អាច​ប្រើជាមួយ​និង​ប្រព័ន្ធ​ប្រតិបត្តិការ​ដូច​ខាង​ក្រោម៖

  • Windows XP
  • Windows Vista
  • Windows 7

%d bloggers like this: