បណ្ណសារ

Archive for the ‘Google’ Category

របៀបទាញយករូបភាពនៅក្នុង Instagram ទាំងអស់ជា Album

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 26 ខែ​មីនា ឆ្នាំ 2017 បញ្ចេញមតិ

Instagram គឺ​ជា​វែបសាយមួយ​ក្នុង​ចំណោមវែបសាយជា​ច្រើន​ដែល​អនុញ្ញាតឲ្យអ្នក​អាច​ Upload រូបភាពនឹង​ចែករំលែក​រូបភាព​របស់​អ្នក​។ ដែល​នេះ​ជា​កត្តាធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​រាប់រយ​លាន​អ្នក​បាន​ Upload រូប​ភាព​របស់​គេ​ ដែល​ធ្វើ​ឲ្យ​ Instagram គាន់តែ​មាន​ប្រជាប្រិយភាពនឹង​មាន​អ្នក​ប្រាស់​កាន់​តែ​ច្រើន។ អ្នក​អាច Comment អាច share អាច​ Bookmark រូបភាព​ដែល​លោក​អ្នក​ចូល​ចិត្ត ប៉ុន្តែ​មិន​អាច​ទាញ​យក​រូប​ភាព​ទាំង​នោះ​ទុក​ក្នុង​កុំព្យូទ័រ​ ឬ​ក៏ទូរសព្ទបាន​ឡើយ។

ប្រសិន​បើ​អ្នក​ចូលចិត្ត​រូប​ភាព ឬ​ក៏​ចង់​បាន​រូប​ភាព​នោះ​ អ្នក​អាច​ទាញ​យក​តាម​វិធី​ណែនាំ​ខាង​ក្រោម។

មុន​ដំបូង​បើក Google Chrome ហើយ​ដំឡើង​ Extensions មួយ​ដែល​មាន​ឈ្មោះ DownAlbum

បន្ទាប់​ពី​តំឡើង​ Extension នោះ​នៅ​លើ Google Chrome របស់​អ្នក​រួច​ហើយ សូម​បើ​ក Account Instagram ណា​ដែល​អ្នក​ចង់​ទាញ​យក​រូប​ភាព​មក ។

បន្ទា​ប់មកសូម​ចុច​ទៅ​លើ​ប៊ូតុង​ដែល​បង្ហាញ​ដូច​រូប​ខាងក្រោម

សូម​ចុច Normal ហើយ​បន្ទាប់​រង​ចាំរហូត​ដល់ load រូប​គ្រប់ចំនួន​ដូចរូប​ខាង​ក្រោម អាន​បន្ថែម…

Advertisements

ហ្គូហ្គល​ដំណើរ​ការសេវា​​អ៊ីនធ័រណិត​ Fiber ល្បឿន​មហា​លឿន នៅ​អាមេរិក

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 3 ខែសីហា ឆ្នាំ 2012 មតិ 2

ទើប​តែ​ឮ​ព័ត៌​មាន​ខ្លះ​ៗ​អំពី​សេវា​កម្ម​ថ្មី​របស់​ហ្គូ​ហ្គល តែ​ខ្ញុំ​មិន​ដឹង​ពិត​ឬ​ក៏​អត់​ទេ ព្រោះ​ខំ​ស្វែង​រក​តាម​អ៊ីនធ័រណិត​អស់​ហើយ បាន​តែ​ដឹង​ខ្លះ​ៗ​ទេ ហើយ​ក៏​យក​មក​ចែក​រំលែក​ឲ្យ​អ្នក​ទាំង​អស់​គ្នា​បាន​ជ្រាប​ជា​ដំណឹង​ផង​ដែរ​ទៅ ។ ហ្គូហ្គល​បាន​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​ពិភព​ Cyber ម្តង​ទៀត​ហើយ​ជា​មួយ​សេវា​កម្ម​របស់​គេ ។ ពេល​នេះ​ខ្ញុំ​មិន​និយាយ​អំពី​កម្ម​វិធី​ App ណា​មួយ​ ឬ​ក៏​វែបសាយ​ថ្មី​របស់​ហ្គូហ្គល​នោះ​ទេ គឺ​និយាយ​អំពី​ហ្គូហ្គល​បាន​ដាក់​ចេញ​នូវ​សេវា​កម្ម​ “World’s Fastest Internet” ។​ សេវា​កម្ម​ថ្មី​នេះ​និង​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​​ពិភព​លោក ហើយ​នឹងដាក់​ឲ្យ​ប្រើ​ប្រាស់​នៅ​ក្នុង​ពិភព​ Cyber យ៉ាង​ពេញ​លេញ (សង្ឃឹម​ចឹង) ។ ហ្គូហ្គល​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍​ថា​នេះ​គឺ​ជា​សេវា​អ៊ីនធ័រ​ណិត​ល្បឿន​លឿន​បំផុត​របស់​ G​oogle Fiber ហើយ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ទី​ក្រុង​ Kansas សហរដ្ឋ​អាមេរិក​ក្នុង​ខែ​ក្រោយ​នេះ ។

ហ្គូហ្គល​ផ្តល់​ជូន​នូវ​ល្បឿន​ ១ជីហ្គាប៊ីត (១០០០មប) ក្នុង​មួយ​វិនាទី ហ្គូហ្គុល​បាន​និយាយ​ថា​ល្បឿន​នេះ​គឺ​លឿន​ជាង​ ១០០​ដង​នៃ​ល្បឿន​ Broadband លឿន​បំផុត​​ដែល​ប្រើ​ក្នុង​ប្រទេស​សហរដ្ឋ​អាមេរិក​ទៅ​ទៀត ។ ហេតុ​ផល​នេះ ​អ៊ីនធ័រ​លឿន​គឺ​ថា​ដោយ​យោង​ទៅ​លើ​ Broadband របស់​ Google Fiber ​មាន​ខ្សែ​អ៊ុបទិក​ស្តើង​ដែល​ដំណើរ​ការ​ដោយ​ត្រង់​ផ្ទាល់​ពី​ផ្ទះ​របស់​អ្នក​ប្រើប្រាស់​ទៅ​កាន់​មណ្ឌល​ទិន្ន័យ (Data Centre) តែ​ម្តង​ ។

តើ​ល្បឿន​ទាញ​យក​លឿន​ប៉ុណ្ណា​ទៅ?

សំណួរ​នេះ​គឺ​លេច​ឡើង​ក្នុង​ចិត្ត​របស់​ខ្ញុំ​ ថា​អ្វី​​ជា​ល្បឿន​ទាញ​យក​ជាក់​ស្តែង​ទៅ ។ ខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​​ល្បឿន​ទាញ​យក​ជាក់​ស្តែង​គឺ​ថា​ វា​នឹង​ចំណាយ​តែ​រយៈ​ពេល​ ៣​វិនាទី​ប៉ុណ្ណោះ​ដើម្បី​ទាញ​ចម្រៀង​ ១០០បទ បើ​ប្រៀប​ធៀប​និង​ល្បឿន​ Broadband ដែល​លឿន​បំផុត​របស់​អាមេរិក​គឺ​​ចំណាយរយៈ​ពេល​ ៥​នាទី ២៨​វិនាទី ។ ហើយ​ ៧​នាទី​សម្រាប់​ការ​ទាញ​រឿង​ដែល​មាន​គុណ​ភាព​ខ្ពស់ (HD) បើ​ប្រៀប​ធៀប​ជា​មួយ​ Broadband ដែល​លឿន​បំផុត​របស់​អាមេរិក​គឺ​រយៈ​ពេល ១០​នាទី​ ។

ហ្គូហ្គល​ផ្សាយ​ចេញ​លក្ខណៈ​ដែល​បញ្ចូល​ជា​មួយ​សេវា​កម្ម​នេះ​ផង​ដែរ​​ នោះ​គឺ​គូគ្នា​និង​កញ្ចប់​វេសា​ TV ។ តើ​តម្លៃ​សម្រាប់​សេវា​កម្ម​ល្បឿន​លឿន​របស់​ហ្គូហ្គល​ថ្លៃ​ប៉ុន្មាន​ដែរ​? សម្រាប់​ការ​រីករាយ​ក្នុង​ការ​ប្រើប្រាស់​សេវា​កម្ម​អ៊ីនធ័រ​ណិត​ល្បឿន​លឿន​នេះ​ អតិថិជន​ចំណាយ​ត្រឹម​តែ ៧០​ដុល្លារ/ខែ ហើយ​និង ១២០ដុល្លារ/ខែ​+កញ្ចប់​សេវា TV ។ ប៉ុន្តែ​ហ្គូហ្គល​ផ្តល់​សេវា​កម្ម​ឥត​បង់​ថ្លៃ​សម្រាប់​កន្លែង​មួយ​ចំនួន​ដូច​ជា មន្ទីរ​ពេទ្យ សាលា​រៀន​ ជាដើម ៕

រារាំង Ads ដែល​ពុំត្រូវ​ការ​ដើម្បី​បង្កើន​ល្បឿន​បើក​ផ្ទាំង​វែបសាយ​

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 4 ខែ​កុម្ភៈ ឆ្នាំ 2012 មតិ ១

នៅ​ពេល​ដែល​យើង​ធ្វើ​ការ​រុក​រក​នៅ​លើ​អ៊ីនធ័រណិត យើង​ឃើញ​មាន​ផ្ទាំផ្សព្វផ្សាយ​ (Ads) ដែល​នៅ​ក្នុង​វែបសាយ​ជា​ច្រើន​ ។ Ads ទាំង​នោះ​ធ្វើ​ឱ្យ​ការ​ភ្ជាប់​អ៊ីនធ័រណិត​របស់​យើង​យឺត ហើយ​ក៏ធ្វើ​ឱ្យ​យើង​ក្តៅក្រហាយ​ផង​ដែរ​ ប៉ុន្តែ​ឥឡូវ​នេះ​គឺ​មាន​វិធី​មួយ​ដើម្បី​រារាំង​​រាល់ Ads ទាំង​អស់​ដែល​យើង​ពុំ​ត្រូវ​ការ​សម្រាប់​គ្រប់​កម្មវិធី​រុក​រក​ទាំង​អស់ (គ្រប់ browser) ។ គឺ​មាន​កម្មវិធី​បន្ថែម​មួយ​ដែល​គេ​ហៅ​ថា “Adblock Plus” ដែល​អាច​រារាំង​រាល់ Ads ដែល​មាន​នៅ​គ្រប់​វែបសាយ​ទាំង​អស់ ។ វា​គឺកម្ម​វិធី​បន្ថែម​​​ពេញនិយម​ខ្លាំង​ណាស់​ដែល​អាច​ប្រើប្រាស់​បាន​ជាមួយ​ Chrome ហើយ​នឹង​ Firefox ។

រារាំង Ads ទាំង​អស់:

  • មុន​ដំបូង​សូម​ចូល​ទៅ​កាន់​វែបសាយ: Adblock Plus
  • ​បន្ទាប់​មក​ទៀត​សូម​ទាញ​យក​កម្មវិធី​បន្ថែម​សម្រាប់​កម្មវិធី​រុករក​របស់​​អ្នក​ហើយ​​តំឡើង​​វា ។ បន្ទាប់​ពី​ការ​តំឡើង​​វា​ហើយ​រូប​តំណាង​មួយ​នឹង​បង្ហាញ​ក្នុង​របា​អាសយដ្ឋាន​កម្មវិធី​រុករក​របស់​អ្នក​ជា​មិន​ខាន ។

  • ឥឡូវ​នេះ​រួចរាល់​ហើយ!! គ្មាន​ Ads ណា​មួយ​ដែល​​បង្ហាញ​ក្នុង​​​វែបសាយ​ដែល​អ្នក​បើ​ក​នោះ​ទៀត​ទេ ។ 🙂

Adblock plus គឺ​ជា​កម្មវិធី​បន្ថែម​ដែល​មាន​ប្រជាប្រិយភាព​បំផុត​សម្រាប់​ការ​រារាំង Ads វា​គឺ​បាន​ឈ្នះ​ពានរង្វាន់​នៅ 2011 សម្រាប់​ការ​រារាំង Ads ។ សូម​សាកល្បង​ប្រើប្រាស់​វា​នៅ​ក្នុង​កម្មវិធី​រុករក​របស់​អ្នក​ ហើយ​រារាំង​គ្រប់​ Ads ទាំង​អស់​ដែល​ពុំ​ត្រូវ​ការ​ដើម្បី​បង្កើន​ល្បឿន​នៃ​ការ​បើក​វែបសាយ​របស់​អ្នក​ ៕

ចំណាត់ក្រុម ៖គ.អ៊ីនធ័រណិត, Firefox, Google

របៀប​ស្វែង​រក​ប្រភព​នៃ​រូប​ភាព​ផ្សេងៗ​ដែល​មិន​ស្គាល់

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 12 ខែមករា ឆ្នាំ 2012 មតិ 4

កាល​ពី​ម្សិល​មិញ​នេះ​ខ្ញុំ​បាន​ឃើញ​រូប​មួយ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ណាស់ (ជា​រូប​តុក្តា​ដែល​គូរ​ប្រកប​ដោយ​ប្រឌិត​ញាណ​ខ្ពស់) នៅ​ក្នុង​ Laptop របស់​មិត្ត​ខ្ញុំ​ម្នាក់​ ។ ខ្ញុំ​បាន​សួរ​គេ​ថា​តើ​បាន​រូប​នេះ​មក​ពីណា​ដែរ? គេ​និយាយ​ថា​មិន​ដឹង​ដែរ!! ដូច្នេះ​គេ​មិន​អាច​ជួយ​ខ្ញុំ​រក​ប្រភព​ដែល​គេ​ទាញ​យក​រូប​នេះ​បាន​ទេ ។ ម្យ៉ាង​វិញ​ទៀត​ដោយ​រូប​នេះ​មិន​មាន​ចំណង​ជើង​ ឬ​ក៏​ Logo អ្វី​ដែល​បង្ហាញ​ពី​ឈ្មោះ​ ឬ​ប្រភព​ដើម​របស់​វា​ឱ្យ​ច្បាស់​លាស់​នោះ​ទេ ដូច្នេះ​ហើយ​ទើប​ខ្ញុំ​គិត​ថា​មិន​ងាយ​ក្នុង​ការ​ស្វែង​រក​កន្លែង​ដែល​ជា​ប្រភព​ទាញ​យក​រូប​នោះ​ឡើយ ។ បន្ទាប់​មក​ខ្ញុំ​បាន​ដែរ​រក​តាម​បណ្តាញ​​​​វែបសាយ​​នាៗ​ដែល​អាច​ប្រែ​ការ​ស្វែង​រក​រូប​ភាព​ ហើយ​ប្រាប់​ខ្ញុំ​អំពី​ទី​កន្លែង​ដែល​យើង​អាច​ទទួល​បាន​រូប​ភាព​នោះ ។

1. Tineye
មួយ​ក្នុង​ចំណោម​នៃ​ Reverse image search engine ដែល​មាន​ប្រជាប្រិយភាព​ជាង​គេ​គឺ​ Tineye ។ ក្នុង​វែបសាយ​​​មួយ​នេះ​អ្នក​ត្រូវ​បញ្ចូល​រូប​ភាព​មួយ​ពី​ PC របស់​អ្នក​ឬក៏​បង្ហាញ URL ជាក់​លាក់​ណាមួយ​នៃ​រូប​ភាព​ដែល​ host ក្នុង​វែបសាយ​មួយ​ដំណើរ​ការ​ស្វែង​រក ។ បន្ទាប់​ពី​ការ​បញ្ចូល​រូប​ភាព​ហើយ​វា​នឹង​បង្ហាញ​លទ្ធ​ផល​នៃ​ការ​ស្វែង​រក​នោះ​យ៉ាង​ឆាប់​រហ័ស​បំផុត ។

2. RevImg
វែបសាយ​នេះ​គឺ​ជា Reverse image search engine ផ្សេងទៀត​ដែល​ផ្តល់​​នូវ​លក្ខណៈ​បន្ថែម​​មួយ​ដើម្បី​ជ្រើស​រើស​ចំណាត់​ក្រុម​នៃ​រូប​ភាព ។ វែបសាយ​នេះ​អាច​បញ្ចូល​រូប​ពី​ PC របស់​អ្នក​ឬ​ក៏​ពី URL ក៏បាន​ដែរ ។

3. Google Images
Reverse image search tool មួយ​ទៀត​ដែល​មាន​សារៈសំខាន់​ខ្លាំង​បំផុត​នោះ​គឺ Google images ។ Google images ផ្តល់​ផ្លូវ​មួយ​ឱ្យ​យើង​អាច​ដំណើរ​ការ Reverse image search ដោយ​ការ​បញ្ចូល​រូប​ភាព ឬក៏​ URL នៃ​រូប​ភាព​មួយ ។

ចំណាត់ក្រុម ៖គ.អ៊ីនធ័រណិត, Google

ប្រើប្រាស់​ Gmail ដើម្បី​អាន​អ៊ីម៉ែល​ដោយ​ពុំ​ចាំ​បាច់​ភ្ជាប់​អ៊ីនធ័រណិត!

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 3 ខែមករា ឆ្នាំ 2012 បញ្ចេញមតិ

Gmail គឺ​ជា​​សេវា​កម្ម​អ៊ីម៉ែល​ដែល​មាន​គេ​និយម​ប្រើ​ប្រាស់​ច្រើន​ជាង​គេ​ក្នុង​ពេល​សព្វ​ថ្ងៃ​នេះ ដោយ​ហេតុ​នេះ​ហើយ​បាន​ជា​ Gmail ខិត​ខំ​ធ្វើ​ឱ្យ​សេវា​បម្រើ​របស់​ពួក​គេ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត​ដោយ​គេ​ផ្តល់​នូវ​ទំហំ​ផ្ទុក​រហូត​ដល់​ទៅ ៧,៦ Gigabyte ដែល​នឹង​បន្ត​កើន​ឡើង​រៀង​រាល់​វិនាទី ។ ដូច្នេះ​យើង​ពុំ​ចាំ​បាច់​លុប​សូម្បី​​តែ​អ៊ីម៉ែល​​មួយ​ នៅ​ពេល​ដែល​ទំហំ​ផ្ទុក​អ៊ីម៉ែល​របស់​យើង​ពេញ​នោះ​ទេ ។ ឥឡូវ​នេះ​អ្នក​អាច​មាន​ភាព​ងាយ​ស្រួល​មួយ​ទៀត​គឺ​ការ​ប្រើប្រាស់​ Gmail នៅ​ក្នុង​ទម្រង់​ជា​លក្ខណៈ Offline ដែល​អាច​ផ្តល់​នូវ​ផល​ប្រយោជន៍​ដល់​អ្នក​ប្រើប្រាស់ ប្រសិន​បើ​អ្នក​មិន​មាន​ការ​តភ្ជាប់​អ៊ីនធ័រណិត​ ប៉ុន្តែ​​ត្រូវ​ការ​បើក​​មើល​អ៊ីម៉ែល​ជា​បន្ទាន់​​នៅ​ក្នុង​ Mailbox របស់​អ្នក ។ បើទោះបីជា​ក្នុង​ទម្រង់​ជា​លក្ខណៈ Offline នេះ​មិន​អាច​ឱ្យ​អ្នក​ផ្ញើ​អ៊ីម៉ែល​បាន​ក៏ពិត​មែន តែ​វា​អាច​ឱ្យ​អ្នក​អាន​អ៊ីម៉ែល​ និង​រៀបចំ​អ៊ីម៉ែល​របស់​អ្នក ។ វិធី​នេះ​គឺ​អាច​ដំណើរ​ការ​តែ​នៅ​​លើ​កម្មវិធី​រុករក​របស់​ Google Chrome តែ​មួយ​ប៉ុណ្ណោះ ។

របៀប​ចូល​ទៅ​ប្រើ​ Gmail ជា​ទម្រង់​ Offline

1. បើ​កម្មវិធី​រុក​រក​ Chrome ហើយ​ទាញ​យក​ Offline Gmail Extension

2. តំឡើង​ផ្នែក​បន្ថែម​នេះ​ដោយ​ចុច​នៅ​ Add to Chrome ហើយ​ជ្រើស​យក Offline Google Mail

3. បន្ទាប់​ពី​ការ​ជ្រើស​រើស Allow offline Mail នេះ បន្ទាប់​មក​ចុច​ប៊ូតុង Continue ។ (កុំ​ប្រើ​វា​នៅ​លើ​កុំព្យូទ័រ​សាធារណៈ ឬក៏​កុំព្យូទ័រ​ក្នុង​ក្រុម​ហ៊ុន​ឱ្យ​សោះ ព្រោះ​វា​អាច​នឹង​រក្សាទុក​​ទិន្ន័យ​ទាំង​អស់​របស់​​អ្នក​នៅ​លើ​នោះ ។

គណនី​ Gmail របស់​អ្នក​នឹង​ទទួល​បាន​ការធ្វើ​សម​កាល​កម្ម​ដោយ​ស្វ័យប្រវត្តិ​ ទោះបី​ជា​អ្នក​ដំណើរ​ការ​កម្មវិធី​រុករក Chrome នៅ​ឯណាក៏ដោយ​ ៕

Related articles: ប្រើ Gmail ដើម្បី​បង្កើត​ដ្រាយ​និមិ្មត​មួយ​នៅ​លើ​កុំព្យូទ័រ​
សូមមើល​ផងដែរ៖ https://llundi.wordpress.com/category/គន្លឹះ​អ៊ីនធ័រណិត/google/

ចំណាត់ក្រុម ៖គ.អ៊ីនធ័រណិត, Google

គណនា​ក្រាហ្វ​នៃ​អនុគមន៍ ជា​មួយ​នឹង Google Graphing Calculator

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 9 ខែធ្នូ ឆ្នាំ 2011 មតិ 2

តើ​អ្វី​ដែលយើង​មិន​អាច​ស្វែង​រក​នៅ​លើ​ Google ? ថ្ងៃ​នេះ​ប្លក​យុវជន​សូម​ណែ​នាំ​អ្នក​ទាំង​អស់ឱ្យ​ស្គាល់​អំពី​ការ​គណនា​ក្រាហ្វ​​នៃ​អនុគមន៍​ក្នុង​គណិត​វិទ្យា​ជា​មួយ​នឹង Graphing Calculator ។ គ្រាន់​តែ​វាយ​អនុគមន៍​ក្នុង​ប្រអប់ស្វែង​រក​ពេល​នោះ​ Google និង​បង្ហាញ​នូវ​ទំនាក់​ទំនង​អន្តរកម្មរបស់​ក្រាហ្វ ដើម្បី​ផ្តល់​ចម្លើយ​​​អនុគមន៍ អនុគមន៍​ធម្មតា​​ដូចជា​ sin និង​ cos ទៅ​ជា​កុំផ្លិច​ឡូការីត ។ ក្រាហ្វ​សន្មត់ជា​ទំនាក់ទំនងអន្តរកម្ម លក្ខណៈ​នេះ​បាន​បន្ថែម​ដើម្បី​ជួយ​សម្រួល​ដល់​ការ​គណនា ។ ក្រាហ្វ​អាច​ពង្រីក​ និង ពង្រួម ហើយ​អាច​រុញ​កាត់​ផ្ទៃ​រាប​ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​មើល​រូប​ភាព​ឱ្យ​យល់ជា​មួយ​និង​សេចក្តី​លម្អិត ។ មិន​តែ​ប៉ុណ្ណោះ​ទេ​គឺ​មាន​សំណួរ​ពហុ​គុណ​ដែល​យើង​អាច​ធ្វើ​ការ​ស្វែង​រក​បាន​ផង​ដែរ ។

ឧទាហរណ៍៖ នៅ​ពេល​ដែល​អ្នក​ស្វែង​រក​អនុគមន៍ Sin(x) មួយ នៅ​លើ​ Google លទ្ធ​ផល​ដំបូង​ដែល​បង្ហាញ​គឺ​ក្រាហ្វ​របស់ Sine ។ ម្យ៉ាង​ទៀត​អ្នក​អាច​ដិត​បន្ទាត់​នៅ​លើ​បន្ទាត់ Sin ដើម្បី​ទទួល​បាន X និង Y កែង​គ្នា​នៃ​ចំនុច​ប្រសព្វ​របស់​ក្រាហ្វ ។ Google ក៏​បាន​បញ្ចូល​នូវ​មុខ​ងារ​យ៉ាង​ទូលំទូលាយ​នៃ​អនុគមន៍​មាន​​មួយ​​អញ្ញាត្ត ដែល​បន្ថែម​នូវ​អ​នុគមន៍​ដូចជា trigonometric, exponential, logarithmic ហើយ​និង​វិញ្ញាសារ​ប្រឡង​របស់​ពួក​គេ​​ផង​ដែរ ។ ​Graphing Calculator និង​ប្រើ​បាន​​នៅ​ក្នុង​កម្មវិធី​រុក​រក​លើ​បណ្តាញ​មួយ​ចំនួន​ដូច​ជា Chrome និង Firefox ជា​ដើម ។

ការពារ Google Chrome ដោយពាក្យសម្ងាត់

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 3 ខែធ្នូ ឆ្នាំ 2011 បញ្ចេញមតិ

អ្នក​ទាំង​អស់​គ្នា​ពិត​ជា​ស្គាល់ Google Chrome ហើយ​ ។ Chrome គឺ​ជា​កម្ម​វិធី​រុក​រក​នៅ​លើ​បណ្តាញ​​​​អ៊ីន​ធ័រណិត​ ដែល​ត្រូវ​បាន​ផ្សាយ​យ៉ាង​ទូលំទូលាយ​នា​ពេល​សព្វ​ថ្ងៃនេះ ។ ដូច្នេះ​ហើយ​ការ​វាយ​ប្រហារ​ដើម្បី​ប្រឆាំង​ចំពោះ​កម្មវិធី​រុករក​មួយ​នេះ​ក៏​បាន​កើន​ឡើង​ដែរ ។ មាន​កន្លែង​មួយ​សម្រាប់​ប្រមូល​ទុក​របស់របរ​ផ្សេងៗ​សម្រាប់​ Google Chrome ក៏ដូចជា​ផ្តល់​នូវកម្មវិធីបន្ថែម (Add-on) ហើយ​នឹង​ហ្គេម​ជាច្រើន​សម្រាប់​កម្ម​វិធី​រុករក​(Chrome) ហើយ​វា​ក៏​ជា​បណ្តុំ​​នៃ​មេរោគ និង​កម្មវិធី​ដែល​ផ្តល់​ផល​វិបាក​ដល់​ Goole Chrome ផង​ដែរ ។ ដើម្បី​ការពារ​ Google Chrome របស់​អ្នក​ សូម​ប្រើប្រាស់​នូវ​កម្មវិធី​បន្ថែម​​មួយ​ដ៏​សាមញ្ញ​ដែល​បាន​ណែនាំ​ខាង​ក្រោម​នេះ៖

ចូល​ទៅ​កាន់​ Application Center របស់ Chrome ហើយ​ស្វែង​រក​កម្ម​វិធី​បន្ថែម Simple Startup Password ។ ត្រឹម​តែ​ចូល​ទៅ Extensions Gallery នៃ Google Chrome ហើយ​ដំឡើង​កម្ម​វិធី​បន្ថែម Simple Startup Password សម្រាប់​កម្ម​វិធី​រុក​រក​របស់​អ្នក ។

>>ចុច​ទីនេះ​ដើម្បីទាញ​យក​កម្មវិធីបន្ថែម<<<

បន្ទាប់​ពី​ការ​ដំឡើង​នូវ​កម្ម​វិធី​បន្ថែម​ហើយ សូម​ចូល​ទៅ​កាន់ Settings -> Tools -> Extensions រក​មើល Simple Startup Password បន្ទាប់​មក​ចុច​នៅ​​លើ​ពាក្យ Options ។ សូម​កំណត់​ពាក្យសម្ងាត់​សម្រាប់​កម្ម​វិធី​រុក​រក​របស់​អ្នក ជាការស្រេច!! ឥឡូវ​នេះ​គ្រប់ពេល​ដែល​អ្នក​ដំណើរ​ការ​ឮ Google Chrome វា​នឹង​សួរ​រក​ពាក្យ​សម្ងាត់​ ប្រសិនបើ​អ្នក​វាយ​ពាក្យ​សម្ងាត់​ខុស Google Chrome នឹង​បិទលែង​ដំណើរ​តែម្តង ។

អ្នក​អាច​ទទួល​បាន​កម្ម​វិធី​បន្ថែម​​មួយ​នេះ​ពី Google Chrome’s extensions gallery

Related articles:

  1. ប្រើ Gmail ដើម្បី​បង្កើត​ដ្រាយ​និមិ្មត​មួយ​នៅ​លើ​កុំព្យូទ័រ​
  2. ញាក់សាច់​ជា​មួយ​នឹង​ Google Search
  3. របៀប​ផ្ទុក​វែបសាយ​មួយ​ដោយ​គ្មាន​រូប​ភាព​បង្ហាញ សម្រាប់​ធ្វើ​ឱ្យ​កម្មវិធី​រុក​រក​លឿន – Google Chrome
  4. របៀប​ Backup ឯកសារ​ក្នុង​ Google Docs ជាមួយ​កម្មវិធី GDocBackup
  5. https://llundi.wordpress.com/category/គ-អ៊ីនធ័រណិត/google/
ចំណាត់ក្រុម ៖គ.អ៊ីនធ័រណិត, Google
%d bloggers like this: