Archive

Archive for the ‘E-mail’ Category

ការ​ពារ​អាសយដ្ឋាន​អ៊ីមែល​ពី​ Spam

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 17 ខែមករា ឆ្នាំ 2012 បញ្ចេញមតិ

យើង​ទាំង​អស់​គ្នា​ភាគ​ច្រើន​តែង​តែ​ទទួល​បាន​ SPAM ជា​រៀង​រាល់​ថ្ងៃ​ អ្នក​ខ្លះ​ទទួល​បាន​ច្រើន​អ្នក​ខ្លះ​បាន​តិច ។ សូម្បី​​អ្នក​ទើប​តែ​បាន​បង្កើត​គណនី​អ៊ីម៉ែល​ថ្មី​ក៏​​នឹង​ទទួល​បាន​ SPAM ​បន្ទាប់​ពី​ការ​បង្កើត​គណនី​អ៊ីម៉ែល​​​​នោះ​​ក្នុង​រយៈ​ពេល​បាន​តែ​ពីរ​ទៅ​បី​ថ្ងៃ​ប៉ុណ្ណោះ​ ។ ជា​ច្រើន​លើក​យើង​តែង​តែ​ឆ្ងល់​ថា​ពពួក SPAM ទាំង​អស់​នឹង​ផ្ញើ​មក​ពី​ណា​ ហើយ​ហេតុ​អ្វី​បាន​ជា​វា​ផ្ញើ​មក​អ៊ីម៉ែល​របស់​យើង? ប៉ុន្តែ​ចម្ងល់​​នេះ​នៅ​តែ​មិន​អាច​រក​ចម្លើយ​បាន ។ កាល​ពី​មុន​ខ្ញុំ​បាន​សរសេរ​ប្រកាស​មួយ​ដែល​ប្រាប់​អំពី​ របៀប​ការ​ពារ​គណនី​អ៊ីម៉ែលពី SPAM  (សូម​អាន​) ។

ប៉ុន្តែ​សម្រាប់​ប្រកាស​នេះ​វិញ​ខ្ញុំ​នឹង​សរសេរ​អំពី​របៀប​ការពារ​អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នៅ​លើ​អ៊ីនធ័រណិត ។

សូម​អនុវត្តន៍​តាម​វិធីដូចខាងក្រោមនេះ៖
1. សូម​ចូល​ទៅ​កាន់​វែបសាយ​មួយ​នេះ www.scr.im
2. នៅ​ត្រង់​កន្លែង Email សូម​ដាក់​អាសយដ្ឋាន​អ៊ីមែល​​ដែល​អ្នក​ចង់​ការពារ​ ហើយ​បន្ទាប់​មក​ទៀត​សូម​ចុច​លើ​ Protect my email ។

3. ឥឡូវ​នេះ​នៅ​ក្នុង​ផ្ទាំង​ Window មួយ​អ្នក​នឹង​ឃើញ​ Scimed URL នៃ​អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​ ។ ប្រើ​ URL នេះ​សម្រាប់​តំណាង​ឱ្យ​អាសយដ្ឋាន​អ៊ីមែល​ដើម​របស់​អ្នក​នៅ​ពេល​ក្រោយ​ៗ​ទៀត ។ អាន​បន្ថែម…

ចំណាត់ក្រុម ៖គ.អ៊ីនធ័រណិត, E-mail

ប្រើ Gmail ដើម្បី​បង្កើត​ដ្រាយ​និមិ្មត​មួយ​នៅ​លើ​កុំព្យូទ័រ​

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 19 ខែវិច្ឆិកា ឆ្នាំ 2011 បញ្ចេញមតិ

អ្នក​ទាំង​អស់​គ្នា​អាច​ដឹង​ច្បាស់​អំពី​ដ្រាយ​និម្មិត (Virtual Drive) ប៉ុន្តែ​ចំពោះ​ការ​បង្កើត​នូវ​ដ្រាយ​និម្មិត​មួយ​នៅ​លើ​បណ្តាញ​ក្នុង​កុំព្យូទ័រ​ផ្ទាល់​ខ្លួន​របស់អ្នក​ ហើយ​ធ្វើ​ឱ្យ​វា​អាច​ប្រើប្រាស់​ជា​ប្រយោជន៍​ចំពោះ​អ្នក​គ្រប់​ទី​កន្លែង​គ្រប់​ពេល​វេលា​បាន តើ​អ្នក​ដឹង​ដែរទេ? តើ​ប្លែក​តិច​ហ្ហេ? ហេសហេ​…ខ្ញុំ​មិន​ដឹង​ថា​នរណា​ខ្លះ​ក្នុង​ចំណោម​អ្នក​ទាំង​អស់គ្នា​ ធ្លាប់​ដឹង​អំពី​វិធី​នេះ​ពី​មុន​នោះ​ទេ តែ​ប្រសិន​បើ​ដឹង​ហើយ​ក៏​ដឹង​ចុះ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​មិន​ទាន់​ដឹង​ទេសូម​អាន​ប្រកាស​នេះ​បន្ត​ទៀត 🙂 ។ ដូច្នេះ​អ្វី​ដែល​ខ្ញុំ​នឹង​បរិយាយ​ពេល​នេះ​គឺ​អំពី​ការ​បង្កើត​ថាស​និម្មិត​មួយ (Virtual Disk) ។ សេវា​កម្ម Gmail ផ្តល់​នូវ​ទំហំ 7650 MB សម្រាប់​គណនីមួយៗ ដែល​មាន​ន័យថា​អ្នក​អាច​បង្កើត​នូវ​ថាស​និម្មិត​លើ​បណ្តាញ​មួយ​ដែល​អាច​ផ្ទុក​ឯកសារ​បាន​ទំហំ 7.5 GB ក្នុង​កុំព្យូទ័រ​របស់​អ្នក​ ។ ការ​ដែល​អាច​ធ្វើ​បាន​របៀប​នេះ​គឺ​ត្រូវ​ការ​ឧបករណ៍​ជំនួយ​មួយ​ ដែល​មាន​ឈ្មោះ​ថា GMail Drive ។ GMail Drive បង្កើត​នូវ​ឯកសារ​ប្រព័ន្ធ​និម្មិត​មួយ​ដែល​ស្រដៀង​នឹង​គណនី​ Gmail របស់​អ្នក​ដែរ ដែល​អនុញ្ញាត់​ឱ្យ​អ្នក​ប្រើ​ Gmail ដើម្បី​រក្សាទុក​ឯកសារ ។

GMail Drive បង្កើត​នូវ​ប្រព័ន្ធ​ឯកសារ​និម្មិត​មួយ​នៅ​ផ្នែក​កំពូល​នៃគណនី Gmail ហើយ​អនុញ្ញាតឱ្យ​អ្នក​រក្សា​ទុក​ឯកសារ​និង​ប្រើ​ប្រាស់​ឯកសារ​ដែល​បាន​រក្សាទុក​នោះ​នៅ​លើ​គណនី​ GMail របស់​អ្នក​ដោយ​ផ្ទាល់​ពីខាង​ក្នុង​ Windows Explorer ។ តាម​ន័យ​របស់​ពាក្យ GMail Drive វា​នឹង​បន្ថែម​នូវ​ដ្រាយ​ថ្មី​មួយ​ទៅ​ក្នុង​កុំព្យូទ័រ​របស់​អ្នក​នៅ​ខាង​ក្រោម​ថតឯកសារ My Computer ទីដែល​អ្នក​អាច​បង្កើត​នូវ​ថតឯកសារ​ថ្មី ចម្លង​ និង​​ drag’n’drop ទៅ​វា ។ ជា​អចិន្ត្រៃយ៍​ពេល​ដែល​ Google បាន​ចាប់​ផ្តើម​ផ្តល់​ឱ្យ​អ្នក​ប្រើប្រាស់នូវ​គណនី​អ៊ីមែល GMail មួយ​ ដែល​រួម​បញ្ចូល​នូវ​ទំហំ​រក្សា​ទុក​ប្រហែល 7650 MB ។ ជា​មួយ​និង​ GMail Drive នេះ​អ្នក​អាច​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចម្លង​ឯកសារ​ទៅ​គណនី​ អ៊ីមែល​របស់​អ្នក​ហើយ​អាច​ទាញ​យក​មក​វិញ ។

ពេល​អ្នក​បង្កើត​នូវ​ឯកសារ​ថ្មី​មួយ​ដោយ​ការ​ប្រើ GMail Drive វានឹង​បង្កើត​នូវ​អ៊ីមែល​មួយ​ ហើយ​បិទប្រកាស​វា​ទៅ​គណនី​របស់​អ្នក ។ អ៊ីមែល​នោះ​និង​លេច​ឡើង​ក្នុង​ថត​ប្រអប់​សំបុត្រ​ជា​ធម្មតា ហើយ​ឯកសារ​ដែល​បាន​ភ្ជាប់​ជា​មួយ​នោះ​ជា​ e-mail attachment មួយ ។ GMail Drive ពិនិត្យ​ដោយ​កំណត់​ពេល​ក្នុង​គណនី​អ៊ីមែល​របស់​អ្នក (ការ​ប្រើ​មុខងារ Gmail search ) ដើម្បី​ឃើញ​នូវ​ឯកសារ​ដែល​បាន​ទទួល ហើយ​ដើម្បី​កែ​តម្រូវ​រចនា​សម័្ពន្ធ​ថត​ឯកសារ​ឡើង​វិញ ។ ប៉ុន្តែ​ជាទូទៅ GMail Drive ដើរ​តួ​នាទី​ដូច​ជា​ដ្រាយ​រឹង​ផ្សេងៗ​ដែល​បាន​ដំឡើង​នៅ​ក្នុង​កុំព្យូទ័រ​របស់​អ្នក​អ៊ីចឹង​ដូច្នោះ​ឯង ។

  • របៀប​បង្កើត​ដ្រាយ​និម្មិត​មួយ​នៅ​លើ​បណ្តាញ

GMail Drive បង្កើត​នូវ​ប្រព័ន្ធ​ឯកសារ​និម្មិត​មួយ​នៅ​ផ្នែក​កំពូល​នៃគណនី Gmail ហើយ​អនុញ្ញាតឱ្យ​អ្នក​រក្សា​ទុក​ឯកសារ​និង​ប្រើ​ប្រាស់​ឯកសារ​ដែល​បាន​រក្សាទុក​នោះ​នៅ​លើ​គណនី​ Gmail របស់​អ្នក​ដោយ​ផ្ទាល់​ពីខាង​ក្នុង​ Windows Explorer ។ សូម​ចុច​ទីនេះ​ដើម្បី​ទាញ​យក GMail Drive ដោយ​ឥត​គិតថ្លៃ … ។ ពេល​ទាញ​យក​ហើយ…. សូម​ចាប់​ផ្តើ​ម​តាម​ជំហ៊ាន​ខាង​ក្រោម​នេះ

1. ពន្លា​ឯកសារ​ទាំង​អស់​ពី​ប័ណ្ណ​សារ​ដែល​បាន​ទាញ​យក​នោះ ហើយ​ដំឡើង​វា ។ បន្ទាប់​ពី​ការ​ដំឡើង​ហើយ សូម​ទៅ​កាន់​ My Computer ទី​ដេល​អ្នក​មើល​ឃើញ​ដ្រាយ​ដែល​មាន​លក្ខណៈ​ដូច​រូប​ខាង​ក្រោម​នេះ ។

តាម​ន័យ​របស់​ពាក្យ Gmail Drive វា​នឹង​បន្ថែម​នូវ​ដ្រាយ​ថ្មី​មួយ​ទៅ​ក្នុង​កុំព្យូទ័រ​របស់​អ្នក​នៅ​ខាង​ក្រោម​ថតឯកសារ My Computer ទីដែល​អ្នក​អាច​បង្កើត​នូវ​ថត​ឯក​សារ​ថ្មី ចម្លង​ និង​​ drag’n’drop ទៅ​វា ។

2. ចុច​ពី​ដង​នៅ​លើដ្រាយ ពេល​អ្នក​ធ្វើ​វា​ហើយ បន្ទាប់​មក​អ្នក​នឹង​ឃើញ​ផ្ទាំង​ Window មួយ​លោត​ឡើង​ដូច​រូប​ខាង​ក្រោម …

N.B: បញ្ចូល​នូវ​ gmail ID របស់​អ្នក ហើយ​និង​ពាក្យ​សម្ងាត់ ។ វា​កាន់​តែ​ប្រសើរ​ទៅ​ទៀត​គឺ​កុំ​ប្រើ​អ៊ីមែល​ផ្ទាល់​របស់​អ្នក (អ៊ីមែល​ដែល​អ្នក​ប្រើ​ជា​ចាំ​បាច់) គឺ​សូម​បង្កើតនូវ​អ៊ីមែល​ថ្មី​មួយ​សម្រាប់​ដ្រាយ​​និម្មិត​លើ​បណ្តាញ​មួយ​នេះ​ចុះ ។ គ្រប់​ទិន្ន័យ​ក្នុង​ដ្រាយ​នេះ​គឺ​មាន​សុវត្ថិភាព ហើយ​អាច​ត្រូវ​បាន​ចូលប្រើប្រាស់​បាន​តែ​មួយ​គត់​ដោយខ្លួន​របស់​អ្នក​ផ្ទាល់​តែ​ម្តងពី​គ្រប់​ទីកន្លែង​ គ្រប់​ពេល​វេលា​ទាំង​អស់​ដែល​អ្នក​ចង់ ។

  • របៀប​យក​ដ្រាយ​និម្មិត​នេះ​ចេញ

ប្រសិន​បើ​អ្នក​ចង់​យក​ដ្រាយ​និម្មិត​នេះ​ចេញ​ពី​ប្រព័ន្ធ​របស់​អ្នក​នោះ ត្រឹម​តែ​ចូល​ទៅ​កាន់ control panel => programs and features => uninstall ឬក៏​ change program ហើយ​ uninstall កម្មវិធី GmailDrive ចេញ​ពី​ទី​នោះ​ ។ វា​និង​ត្រូវ​បាន​យក​ចេញ​ដោយ​ស្វ័យប្រវត្តិ​ពី​ My Computer ។

ប្រកាស់ដែល​ជាប់​ទាក់​ទង់៖ នាំ​ចូល​ Windows Live SkyDrive ទៅក្នុង Windows Explorer

សូម​មើល​ផង​ដែរ៖ https://llundi.wordpress.com/category/គ-អ៊ីនធ័រណិត

ចំណាត់ក្រុម ៖គ.អ៊ីនធ័រណិត, E-mail, Google

របៀប​ការ​ពារ​គណនី​អ៊ីម៉ែលពី SPAM

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 30 ខែតុលា ឆ្នាំ 2011 បញ្ចេញមតិ

យើង​ទាំង​អស់​គ្នា​ភាគ​ច្រើន​តែង​តែ​ទទួល​បាន​ SPAM ជា​រៀង​រាល់​ថ្ងៃ​ អ្នក​ខ្លះ​ទទួល​បាន​ច្រើន​អ្នក​ខ្លះ​បាន​តិច ។ សូម្បី​​អ្នក​ទើប​តែ​បាន​បង្កើត​គណនី​អ៊ីម៉ែល​ថ្មី​ក៏​​នឹង​ទទល​បាន​ SPAM ​បន្ទាប់​ពី​ការ​បង្កើត​គណនី​អ៊ីម៉ែល​​​​នោះ​​ក្នុង​រយៈ​ពេល​បាន​តែ​ពីរ​ទៅ​បី​ថ្ងៃ​ប៉ុណ្ណោះ​ ។ ជា​ច្រើន​លើក​យើង​តែង​តែ​ឆ្ងល់​ថា​ពពួក SPAM ទាំង​អស់​នឹង​ផ្ញើ​មក​ពី​ណា​ ហើយ​ហេតុ​អ្វី​បាន​ជា​វា​ផ្ញើ​មក​អ៊ីម៉ែល​របស់​យើង? ប៉ុន្តែ​ចម្ងល់​​នេះ​នៅ​តែ​មិន​អាច​រក​ចម្លើយ​បាន ។ ដូច្នេះ​ក្នុង​ប្រកាស​នេះ​ប្លក​យុវជន​នឹង​ព្យាយាម​ផ្តល់​នូវ​ព័ត៌​មាន​ខ្លះ​ៗ​អំពី​ SPAM ទាំងអស់​នោះ​​ ហើយ​នឹង​ប្រាប់​អ្នក​ទាំង​អស់​គ្នា​អំពី​របៀប​ការ​ពារ​ពី​ពពួក​ SPAM ។

  • តើ​ SPAM គឺ​ជាអ្វី?

Spam គឺ​ជា​ប្រព័ន្ធ​សារ​អេឡិច​​​ត្រូនិច​បោក​ប្រាស់​មួយ (រួម​បញ្ចូល​ទាំង​​ប្រព័ន្ធ​ផ្សាយ​ព័ត៌​មាន​ និង​ប្រព័ន្ធ​ប្រៃណីយ​ឌីជីថល​) ដែល​ផ្ញើ​ទៅឱ្យ​អាសយដ្ឋាន​អ៊ីម៉ែល​​ដែល​ពុំ​ត្រូវ​បាន​ស្នើសុំ​ជា​ច្រើន​​ដោយ​ព្រៀវ​​​ៗ ជា​ទូ​ទៅ​ភាគ​ច្រើន​ត្រូវ​បាន​អនុញ្ញាត​ពី​ SPAM គឺ​សារ​អេឡិច​ត្រូនិច​ SPAM ។

  • តើ​ពពួក SPAM ទាំង​អស់​នោះ​មក​ពី​ណាដែរ?

Spam ទាំង​អស់​នេះ​គឺ​មក​ពី​ Spammer មិន​អាច​មក​ពី​អ្នក​ប្រើ​ប្រាស់ ឬ​ក៏​ក្រុម​ហ៊ុន​ដែល​ស្រប​ច្បាប់​ណា​មួយ​ផ្ញើ​ SPAM នោះ​ឡើយ​ ។ ហើយ Spammer ទាំង​អស់​នោះ​ផ្ញើ​អ៊ីម៉ែល​តែ​មួយ​គត់​ទៅកាន់​​អាសយដ្ឋាន​អ៊ីម៉ែល​រាប​រយ​​ផ្សេង​​ទៀត​ក្នុង​ពេល​តែ​មួយ​ (ពេល​ខ្លះ​អាច​ដល់​រាប់​ពាន រាប់​លាន​អាសយដ្ឋាន​អ៊ីម៉ែល​ឯណោះ) ។ ពួក​គេ​អាច​ផ្ញើ​វា​ដោយ​ផ្ទាល់​ ឬ​​ក៏​អាច​ប្រើ Spambot ផង​ដែរ​ដើម្បី​ធ្វើ​ដំណើរ​ការ​​ Spam ដោយ​ស្វ័យ​ប្រវត្តិ ។

  • ហេតុ​អ្វី​ពួក Spammer បង្កើត​ SPAM ទាំង​អស់​នោះ​?

ពួក​ Spammer គឺ​មាន​គោល​ដៅ​តែ​មួយ​គត់​គឺ​ការ​ផ្ញើ​ Spam (សារ​ដែល​ពុំ​បាន​អនុញ្ញាត​ស្នើ​សុំ​ជា​មុន) ទៅ​ឱ្យ​មនុស្ស​ជា​ច្រើន​​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​នឹង​​រក​ផល​ប្រយោជន៍អ្វី​មួយ (ភាគ​ច្រើន​សំដៅ​រក​ប្រាក់​ចំណេញ) ។ សម្រាប់​ជា​ឧ​ទាហរណ៍៖ ខ្ញុំ​បាន​បង្កើត​នូវ​វែបសាយ​​តូច​មួយ​ដើម្បី​លក់ E-book ដែល​នឹង​ផ្តល់​ព័ត៌​មានទាក់ទង់​​​អំពី​ការ​សម្រក់​ទម្ងន់ ។ ដើម្បី​នឹង​អាច​លក់​ E-book ទាំង​នោះ​ខ្ញុំ​ត្រូវ​ការ​ការផ្សាយពាណិជ្ជកម្ម​សម្រាប់​វែបសាយ​របស់​ខ្ញុំ ។ ដោយ​ជំនួស​​​នៃ​ការ​ចំណាយ​លុយ​លើ​ការ​ឃោសនា​ ខ្ញុំ​បាន​សម្រេច​ចិត្ត​បង្កើត​នូវ​អ៊ីម៉ែល​មួយ​ ដែល​បាន​សរសេរ​ព័ត៌​មាន​ទាក់​ទង់​អំពី​វែបសាយ និង​ដាក់​តំណ​ភ្ជាប់​មក​កាន់​វែបសាយ​​របស់​ខ្ញុំ ហើយ​ផ្ញើ​អ៊ីម៉ែល​នោះ​ទៅ​កាន់​ ១០០ អាសយដ្ឋាន​អ៊ីម៉ែល​ដែល​នៅ​ក្នុង​បញ្ជី​ទំនាក់​ទំនង់​របស់​ខ្ញុំ​ ។ ប្រសិន​បើ​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ ១០០ អ៊ីម៉ែល​ដែល​ខ្ញុំ​បាន​ផ្ញើ​ទៅ​នោះ​ទិញ​ E-book របស់ខ្ញុំ​ ខ្ញុំនឹង​ទទួល​លុយ​បាន ១០​ដុល្លារ តែ​ប្រសិន​បើ​ខ្ញុំ​ផ្ញើ​អ៊ីម៉ែល​ទៅ​កាន់​អាសយដ្ឋាន​អ៊ីម៉ែល​ចំនួន ១០០០ ខ្ញុំ​នឹង​ទទួល​បានប្រាក់​ចំណេញ ១០០​ដុល្លា ប្រសិន​បើ​ផ្ញើទៅ​កាន់ ១លាន​ ខ្ញុំ​និង​បាន​ប្រាក់​ចំណេញ ១០០០០០​ដុល្លារ ។ អាន​បន្ថែម…

ប្លែកភ្នែកនិង Yahoo7

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 20 ខែសីហា ឆ្នាំ 2011 មតិ 2

ថ្ងៃនេះ​គ្រាន់​តែ​ចូល​មើល​អ៊ីម៉ែល ក្នុង​យ៉ាហូភ្លាម ឃើញមានអ្វីប្លែកៗ​ជា​ច្រើន​គឺ​គេ​ដូរ​លក្ខណៈ​របស់​វា​ទាំង​អស់ ហើយ​អ្វី​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ពេញ​ចិត្ត​នោះ​គឺ​ពណ៌​របស់​វា​គឺ​មាន​លក្ខណៈ​គួរ​ឱ្យ​ទាក់​ភ្នែក​មែន​ទែនហើយ ខ្ញុំចូល​ចិត្ត​ពណ៌​បែប​នេះ​ណាស់ ។

ហើយ​អ្វី​ដែល​កាន់​តែ​ប្លែក​ទៀត​នោះ​គឺ​យើង​អាច​ជជែក​កំសាន្ត​ពី​ក្នុង Yahoo ទៅ​កាន់​ហ្វេសប៊ុកក៏បានដែរ

ចំណាត់ក្រុម ៖គ.អ៊ីនធ័រណិត, E-mail

របៀប​នាំ​ចូល​អ៊ីម៉ែល ពី​សេវា​កម្ម​អ៊ីម៉ែល​ដ៏​ទៃ​ៗទៀត​ទៅ​ក្នុង​គណនី​ Gmail

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 16 ខែកក្កដា ឆ្នាំ 2011 បញ្ចេញមតិ

ប្រសិន​បើ​អ្នក​មាន​ការ​ធុញ​ទ្រាន់​ហើយ​និង​ចំណាយ​ពេល​បើក​នូវ​គណនី​អ៊ីម៉ែល​ ដែល​មាន​លក្ខណៈ​ផ្សេងៗ​ពី​គ្នា​ដូច​ជា Yahoo, AOL, Gmail, Hotmail… ជាដើម អ្នក​អាច​គ្រប់​គ្រង​អ៊ីម៉ែល​ទាំង​អស់​នោះនៅ​កន្លែង​តែ​មួយបាន ​។ នៅ​ការ​បង្ហាញ​នេះ​ អ្នក​និង​ដឹង​ពី​របៀប​យក​ចេញ​អ៊ីម៉ែល​ទាំង​អស់​ពី​សេវាកម្ម​​អ៊ីម៉ែល​ដ៏ទៃ​ៗ​ទៀត​ ដូច​ជា​ Yahoo/Hotmail ជាដើមមក​ដាក់​នៅ​ក្នុង​គណនី Gmail

1. Sign in ទៅ​ក្នុង​គណនី​ Gmail ហើយ​ចុច​យក Mail Settings


2. បើកផ្ទាំង Accounts and import ហើយ​ចុច Import mail and contactsអាន​បន្ថែម…

ចំណាត់ក្រុម ៖គ.អ៊ីនធ័រណិត, E-mail

របៀប​ឆ្លើយ​តប E-mail ដោយ​ស្វ័យ​ប្រវត្តិ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 18 ខែ​កុម្ភៈ ឆ្នាំ 2011 បញ្ចេញមតិ

ស្ថិត​នៅ​ក្នុង​សម័យ​បច្ចេក​វិទ្យា​ទំនើប​នា​ពេល​បច្ចុប្បន្ន​នេះ ប្រព័ន្ធ​ អ៊ីនធ័រណេត គឺ​ជា​សេវា​កម្ម​មួយ​ដែល​មាន​ការ​ពេញ​និយម​ជា​ទីបំផុត សម្រាប់​មនុស្ស​ទាំង​ឡាយ​នៅ​ទូទាំង​សាកលលោក​ដើម្បី​ធ្វើ​ការ​ប្រាស្រ័យ​ទាក​ទងគ្នា ។ ជា​មួយ​នឹង​ប្រព័ន្ធ​ អ៊ីនធ័រណេត​នេះ​ដែរ​យើង​អាច​ធ្វើ​ការ​ទាក់​ទង​ជា​មួយ​មនុស្ស​ដទៃ​ទៀត​ដែល​នៅ​តំបន់​ឆ្ងាយ​ៗ​បាន​យ៉ាង​ស្រួល​ និង​ឆាប់​រហ័ស​តាម​រយៈ​ អ៊ីម៉ែល ។

ប្រសិន​បើ​យើង​មាន​ការ​រវល់​មិន​អាន​ទៅ​បើក​អ៊ីម៉េល ឬ​មិន​អាច​ផ្ញើសារ​ បាន​តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ដូច​ម្តេច​ទៅ​ទើប​អាច​ផ្តល់​ដំណឹង​ទៅ​កាន់​មនុស្ស​ទាង​នោះ​បាន ?
សូម​មើល​វិធីសាស្រ្ត​ខាង​ក្រោម​នេះ​អាច​ជួយ​យើង​​ឆ្លើយ​តប​អ៊ីម៉ែល បាន​ដោយ​ស្វ័យប្រវត្តិ​នៅពេល​ដែល​លោក​អ្នក​រវល់​៖

ក. រៀបឆ្លើយតប​អ៊ីម៉ែល​នៅក្នុង​ Gmail ដោយ​ស្វ័យ​ប្រវត្តិ

ជា​ដំបូង​ចូលទៅ​កាន់ វ៉ែបសាយ របស់ ហ្គូហ្គល ដូចរូបខាងក្រោម៖


បន្ទាប់​មក​សូម​ចុច​លើ​ពាក្យ​ Gmail ដូច​រូប​ខាង​លើ នៅពេល​នោះ​វា​នឹង​បង្ហាញទំព័រ​មួយ​ទៀតដូច​ខាង​ក្រោម៖ អាន​បន្ថែម…

ចំណាត់ក្រុម ៖គ.អ៊ីនធ័រណិត, E-mail
%d bloggers like this: