Archive

Archive for the ‘Downloader’ Category

របៀប​ប្រើ​ អាយ.ឌី.អឹម ទាញ​យក​ឯកសារ​ពី ថរ៉ិនថ៍ ដោយ​ល្បឿន​លឿន

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 15 ខែធ្នូ ឆ្នាំ 2012 មតិ 4

torrent to IDM

សួស្តី​​អ្នក​ទាំង​អស់​គ្នា ថ្ងៃ​នេះ​ខ្ញុំ​នឹង​បង្ហាញ​ពី​របៀប​ទាញ​យក​ឯកសារ​ពី ថរ៉ិនថ៍ (Torrent) ដោយ​ល្បឿន​លឿន​ (Full speed) ។ អ្នក​ទាំង​អស់​គ្នា​បាន​ដឹង​មក​ហើយ​ថា សព្វ​ថ្ងៃ​នេះ​ច្បាប់​​អ៊ីនធ័រ​ណិត​ត្រូវ​បាន​រឹត​បណ្តឹង​នៅ​បណ្តា​ប្រទេស​ធំ​ៗ​ជា​ច្រើន ជា​ពិសេស​គឺ​កម្ម​សិទ្ធិ​បញ្ញា ។ ដូច្នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​វែបសាយ​ដែល​ផ្តល់ការ​ផ្ទុក​ឯកសារ​ដើម្បី​ចែក​រំលែក​ជា​ច្រើន​បាន​ត្រូវ​បិទ ដូច​ជា​វែបសាយ Megaupload ជា​ដើម​​ដែល​ជា​វែបសាយ​ចែក​រំលែក​ឯកសារ​នាំ​មុខ​គេ​មួយ​ ​ត្រូវ​បាន​រឹបអូស​​ដោយ​ FBI ពី​ព្រោះ​តែ​​វែបសាយ​នេះ​បាន​រំលោភ​លើ​​ការ​រក្សាសិទ្ធិ ។ ខ្ញុំ​សង្កេត​ឃើញ​ថា​បច្ចុប្បន្ន​នេះ​ពិបាក​នឹង​ទាញ​យក​ឯកសារ​ពី​អ៊ីនធ័រ​ណិត​ណាស់ ព្រោះ​តែ​ឯកសារ​ភាគ​ច្រើន​ត្រូវ​បាន​លុប​ចោលពី​វែប​សាយ​ដែល​ផ្តល់ File Hosting Sevice ទាំង​អស់​នោះ តែ​ជា​សំណាង​ណាស់​ដែល​ឯកសារ​ភាគ​ច្រើន​នឹង​ពិបាក​ស្វែង​រក​បំផុត​ជា​ច្រើន​មាន​នៅ​ក្នុង​ ថរ៉ិនថ៍ ។

អ្នក​ទាំង​អស់​គ្នា​ប្រាកដ​ជា​ដឹង​ហើយ​ថា ថរ៉ិនថ៍ គឺ​វែបសាយ​ដ៏​ពេញ​និយម​ដែល​ផ្ទុក​ទៅ​ដោយ​ឯកសារ​ជា​ច្រើន​ដូចជា​ កម្មវិធី​កុំព្យូទ័រ ហ្គេម​កុំព្យូទ័រ វីដេអូ…. ជា​ដើម ប៉ុន្តែ​ការ​ទាញ​យក​ឯកសារ​ពី​ថរ៉ិនថ៍ គឺវា​ទាម​ទារ​ឲ្យ​មាន​កម្មវិធី​ជំនួយ​គឺ Torrent Download Clients ដូច​ជា Bit Torrent និង Utorrent ។ល។ ប៉ុន្តែ​ការ​ទាញ​យក​របៀប​នេះ​ពិត​ជាមាន​ល្បឿន​​យឺត​ណាស់ ចំពោះ​ឯកសារ​ថរ៉ិនថ៍​ដែល​មាន​ទំហំ​រាប់​សិបជីប៊ីនោះ​គឺ​អាចប្រើរយៈ​ពេល​ដល់​ទៅ​រាប់​សិប​ម៉ោង​ឯណោះ តែ​ទោះ​ជា​យ៉ាង​ណាក៏​នៅ​មាន​វិធី​ជា​ច្រើន​ដើម្បី​ពន្លឿន​ល្បឿន​ទាញ​យក​នោះ​បាន​ដែរ គឺ​យើង​អាច​ប្រើ​កម្មវិធី អាយ.ឌី.អឹម (Internet Download Manager) ដែល​ជា​កម្មវិធី​សម្រាប់​គ្រប់​គ្រង​និង​ពន្លឿន​ការ​ទាញ​យក​ឯកសារ​ផ្សេង​ៗ​នៅ​លើ​ប្រព័ន្ធអ៊ីនធ័រ​ណិត តែ​បើ​ទោះ​ជា​យ៉ាង​នោះ​ក្តី ក៏​មិន​អាច​បាន​ល្បឿន​ពេញ​ដែរ ។

ខាង​ក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អ្នកទាំង​អស់​គ្នា​​អំពី​របៀប​ក្នុង​ការ​ទាញ​យក​ឯកសារ​ពី​ថរ៉ិនថ៍ ដោយ​ អាយ.ឌី.អឹម ។ ខ្ញុំ​សូម​ណែ​នាំ​របៀប​ពីរ​យ៉ាង​ដែល​ងាយ​ស្រួល តែ​​មាន​លក្ខណៈ​ខុស​គ្នាត្រង់​ល្បឿន​ក្នុង​ការ​ទាញ​យក ខ្ញុំ​នឹង​ធ្វើ​ការ​ប្រៀប​ធៀប​អំពី​របៀបទាំង​ពីរ​បែប​នេះ​តើ​វា​ខុស​គ្នា​យ៉ាង​ណាខ្លះ​ សូម​មើល​ការ​បង្ហាញ​ខាង​ក្រោន​នេះ៖

របៀប​ទីមួយ៖ ជា​មួយ www.zbigz.com
Zbigz.com គឺជា​សេវា​កម្មវែបសាយ​​ដ៏​ពេញ​និយម​មួយ ដែល​អាច​ជួយ​អ្នក​ទាំង​អស់គ្នា​ដើម្បីអាច​ទាញ​យក​ឯកសារ​ថរ៉ិនថ៍​ដោយ​ផ្ទាល់​តែ​ម្តង​គឺ​ពុំ​ចាំ​បាច់​ប្រើ​ Torrent Download Clients នោះ​ទេ ។ បន្ទាប់​ពី​ការ​បម្លែង​ឯកសារ​ថរ៉ិនថ៍​ទៅ​តំណ​ទាញ​យក​ផ្ទាល់​ហើយ​នោះ​ អ្នក​អាច​ទាញ​យក​ថរ៉ិនថ៍​ ដោយ​ប្រើ​ប្រាស់​ អាយ.ឌី.អឹម ដើម្បី​ជំនួយ​ល្បឿន​ក្នុង​ការ​ទាញយក ។ តែ​ខ្ញុំ​សូម​បញ្ជាក់ថា ZbigZ គឺ​មាន​គណនី​ឥត​គិត​ថ្លៃ​ និង​គណនី Premium ហើយ​គណនី​ទាំង​ពីរ​ប្រភេទ​នេះ​ក៏​មាន​ប្រសិទ្ធិ​ភាព​ខុស​គ្នា​ដែរ ចំពោះ​គណនី​ឥត​គិត​ថ្លៃ​គឺ​យើង​អាច​ទាញ​យក​បាន​ល្បឿន​មធ្យម​តែ​ប៉ុណ្ណោះ តែ​ចំពោះ​គណនី Premium វិញគឺ​យ៉ាង​អាច​ទាញ​បាន​ក្នុង​ល្បឿន​យ៉ាង​លឿន ។ បើអ្នក​ទាំង​អស់​គ្នា​ចង់ដឹង​ពី​របៀប​ទាញយ​ក​តាម​ ZbigZ សូម​មើល​តាម​របៀប​ខាង​ក្រោម ។ អាន​បន្ថែម…

Mipony ភាសាខ្មែរ​ជា​អ្នក​ជំនួយ​ការ​ទាញ​ឯកសារ​ពី Free Host Site

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 15 ខែធ្នូ ឆ្នាំ 2010 មតិ 3

តើអ្នកកំពុងជួបប្រទះបញ្ហាលំបាកក្នុងការទាញយកឯកសារពី Free Host Site ដូចជា Rapidshare, Hotfile ឬ Megaupload ដែរឬទេ?លោកអ្នកពិតជាអាចមានដំណោះស្រាយចំពោះបញ្ហាខាងលើនេះ ។ ជាមួយកម្មវិធី
Mipony Downloader 1.2.0 Database Version: 39 ដែលជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកក្នុងការទាញយកឯកសារដែលអ្នក ចង់បានបើទោះបីជា Internet Connection របស់អ្នកមានការរអាក់រអួលយ៉ាងណាក៏ដោយ ក៏ Mipony Downloader នូវតែអាចជួយអ្នកបានដែរ ។

ខ្ញុំ​បាន​បក​ប្រែ​កម្មវិធីនេះ​ជា​ភាសា​ខ្មែរ​រួច​រាល់​ជា​យូរ​មក​ហើយ ពេល​នេះ​ខ្ញុំ​ទើប​តែ​មាន​ពេល​បង្ហាញ​ បើ​មាន​ពាក្យ​ណា​មិន​សមរម្យ​ ឬ​ឃ្លាណា​ដែល​មិន​ត្រឹមត្រូវ​សូម​មេត្តា​អនុគ្រោះ​ផង…។

លក្ខណៈពិសេសរបស់កម្មវិធី:
– ជាកម្មវិធីឥតគិតថ្លៃ សម្រាប់ជំនួយជួយបង្កើនល្បឿនការទាញយកឯកសារ ដែលជាពពួកឯកសារផ្ទុកនៅលើ Host Site ដែលមានបង្ហាញដូចរូបខាងក្រោម ៖


– មានលទ្ធភាពពិសេសអាចធ្វើការទាញយកបន្តនូវទិន្នន័យដែលកំពុងទាញយក មានបញ្ហាដោយសារការដាច់ចរន្តអគ្គិសនី ការដាច់អ៊ីនធឺណិត ឬដោយបុព្វហេតុផ្សេងៗ ។
– មានចំណុចប្រទាក់អ្នកប្រើសាមញ្ញ (User Interface) ជាមួយរូបតំណាងដែលចាំបាច់ក្នុងការប្រើប្រាស់ចំនួន ៦ ដែលជាកត្តាផ្ដល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់និងគ្រប់គ្រង។
– ភ្ជាប់មកជាមួយរូបតំណាងកម្មវិធីដែលមានមុខងារសម្រាប់បញ្ចូលឯកសារ ចូលគ្នា (Join File) ដែលបានទាញយកមកដាច់ពីគ្នា ដូចជាឯកសារភាពយន្តប្រភេទ *.avi.001 , *.avi.002…បានយ៉ាងងាយស្រួល ។
– មានសមត្ថភាពចាប់យកអាសយដ្ឋានតំណ (Link Address) របស់ Host Files បានដោយស្វ័យប្រវត្តិ និងមិនរំខានដល់ដំណើរការរបស់ Mipony នៅពេលកំពុងជាប់ Download នោះទេ ។
– ភ្ជាប់មកជាមួយនូវកម្មវិធីដែលមានមុខងារដូចទៅនឹង Internet Explorer របស់ Windows ដែរ អាន​បន្ថែម…

%d bloggers like this: