បណ្ណសារ

Archive for the ‘វចនានុក្រម​អនឡាញ’ Category

Business Dictionary Online

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 24 ខែកក្កដា ឆ្នាំ 2011 មតិ ១

តើ​អ្នក​ធ្លាប់​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​មួយ​ជា​មួយ​អ្នក​ដែល​និយាយ​ភាសា​អង់គ្លេស​ ហើយ​ពេល​នោះ​អ្នក​មាន​ចំណុច​ខ្លះ​ដែល​អ្នក​មិន​បាន​ដឹង ប៉ុន្តែ​អ្នក​ចង់​និយាយ​ពាក្យ​នោះ​ដែរ​ឬ​ទេ? បើ​ដូច្នេះ​មែន គឺ​មាន​គេហទំព័រ​នេះ​សម្រាប់​អ្នក ។ វា​ផ្តល់​ឱ្យ​អ្នក​ណា​ដែល​ចង់​ប្រើប្រាស់​វា​សម្រាប់​សិក្សា​ភាសា​អង់​គ្លេស និង​សិក្សា​ផ្នែក​មុខ​ជំនួញ ។ វា​គ្មាន​ការ​បក​ប្រែ​ ឬ​គ្មាន​អ្វី​ដែល​ធ្វើ​ឱ្យ​អ្នក​អាច​យល់​បាន​នោះ​ទេ ប៉ុន្តែ​គេហទំព័រ​មួយ​នេះ​ផ្តល់​ការ​យល់​ដឹង​អំពី​និយម​ន័យ​សម្រាប់​ពាក្យ​បច្ចេកទេស​ដែល​អ្នក​មិន​ដែល​ឮ​នៅ​ក្នុង​ជីវិត ។ ប្រសិន​បើ​ជា​អ្នក​មិន​បាន​គិត​ដល់​ផ្នែក​ណា​មួយ​ឬ​ទី​កន្លែង​ណា​មួយ​ដែល​អ្នក​ចង់​ធ្វើ​ការ គេហទំព័រ​នេះ​មាន​កន្លែង​សម្រាប់​ឱ្យ​អ្នក​ស្រាវ​ជ្រាវ និង​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​នៅ​ពេល​ក្រោយ​ទៀត ទោះ​បី​អ្នក​ស្ថិត​ក្នុង​ទី​កន្លែង​ធ្វើ​ការ ឬ​នៅ​ក្នុង​កន្លែង​ណា​មួយ​នៃ​ជីវិត​របស់​អ្នក ។
http://www.businessdictionary.com/

ចំណាត់ក្រុម ៖វចនានុក្រម​អនឡាញ

វចនានុក្រមខ្មែរ​ Online អាច​បកប្រែ​បាន​ច្រើន​ជាង​ ៣០ភាសា

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 13 ខែ​ឧសភា ឆ្នាំ 2011 មតិ 12

ឥឡូវ​នេះ​អ្នក​អាច​បក​ប្រែ​ភាសា​ជាង​៣០​ភាសា​នៅ​លើ​ពិភព​លោក មក​ជា​ភាសាខ្មែរ​ដោយ​ឥត​គិត​ថ្លៃ៖
This dictionary application’s based on several existing Khmer Language Dictionaries and other online sources.

ហេតុ​អ្វី​ត្រូវ​ប្រើវចនា​នុក្រម​នេះ?

  • គ្រាន់​តែ​ចុច​ពីរ​ដង​ទៅ​លើ​ពាក្យ​ដែល​អ្នក​ចង់​បក​ប្រែ ដោយ​ពុំ​ចាំ​បាច់​បើក​នូវ​កម្មវិធី​វចនា​នុក្រម​ ឬ​ក៏សៀវ​ភៅ​វចនា​ក្រម​ទេ
  • អាច​បក​ប្រែ​បាន​ជាង​ ៣០​ភាសា​នៅ​លើ​ពិភព​លោក
  • ពាក្យ​ថ្មី​ៗ​ត្រូវ​បាន​បន្ទាន់​សម័យ​ដោយ​ស្វ័យ​ប្រវត្តិ
  • មិន​តម្រូវ​ឱ្យ​តំឡើង​កម្ម​វិធី​វចនា​នុក្រម​ដែល​មាន​ទំហំ​ធំៗ ឬ​ក៏​មាន​អាជ្ញាប័ណ្ណ​កម្ម​សិទ្ធិ​បញ្ញា​នោះ​ទេ វា​ឥត​គិត​ថ្លៃ​ ១០០% ។

របៀប​តំឡើង​វចនា​នុក្រម​នេះ

កម្មវិធី​នេះ​ដំណើរ​ការ​នៅ​លើ Firefox ហើយ​និង Internet Explorer 8 និង​9

សម្រាប់​ Firefox:

  1. ចុច​​ទីនេះ​ដើម្បី​តំឡើង​វា វា​គឺ​មាន​ទំហំ​តិច​ជាង ២០០KB
  2. ចាប់​ផ្តើម​នូវ​ Firefox browser ឡើង​វិញ
  3. ពេល​នេះ​វា​ដំណើរ​ការ ១០០% អាន​បន្ថែម…
%d bloggers like this: