ទំព័រដើម > គួរយល់ដឹង, ចំណេះ​​ទូទៅ, ចំណេះដឹង, ព័ត៌មាន > ៦.ជំហ៊ាន​ដែល​គួរយល់ដឹងពេល​ធ្វើដំណើរតាមយន្តហោះជាលើកដំបូង

៦.ជំហ៊ាន​ដែល​គួរយល់ដឹងពេល​ធ្វើដំណើរតាមយន្តហោះជាលើកដំបូង

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 27 ខែ​មេសា ឆ្នាំ 2017 បញ្ចេញមតិ Go to comments

ជាធម្មតា មនុស្សមិនងាយនឹងភ្លេចការហោះហើរជាលើកដំបូងរបស់ពួកគេទេ ហើយជាក់ស្តែងអ្នកដែលធ្លាប់មានបទពិសោធន៍សុទ្ធតែយល់ពីអារម្មណ៏នេះ។ អ្នកប្រហែលជាបានអានអំពីបទពិសោធន៏នៃការហោះហើរលើកដំបូងរបស់មនុស្សម្នាក់នៅក្នុងសាពត៍មាន ហើយវាពិតជាធ្វើឱ្យអ្នករំភើបណាស់។ ប្រសិនបើអ្នកខ្លាចការហោះហើរ ឬចុះចត អ្នកប្រាកដជាបាក់ទឹកចិត្តនៅពេលនិយាយដល់រឿងជិះយន្តហោះម្តងៗ។ ទោះជាយ៉ាងណា បទពិសោធន៍ពីផ្ទះរបស់អ្នក, តាមផ្លូវទៅព្រលានយន្តហោះ, ការពិនិត្យឥវ៉ាន់នៅព្រលានយន្តហោះ, ការចេញដំណើរ និងហោះហើរនឹងធ្វើឱ្យអ្នករីករាយជាងការគិតទៅទៀត។ ខាងក្រោមជារឿងមួយចំនួនដែលលោកអ្នកគួរយល់ដឹង។

១. កក់សំបុត្រយន្តហោះ

ប្រសិន​បើ​អ្នក​បាន​សម្រេច​ចិត្ត​ក្នុង​ការ​ធ្វើ​ដំណើរ​ដោយ​ជិះយន្ត​ហោះ អ្នកត្រូវតែប្រាកដថាមានកៅអីទំនេរ ប្រសិនបើមានកៅអីទំនេរនោះអ្នកអាចកក់សំបុត្រយន្តហោះបានហើយ​។ មាន​ករណីខ្លះនៅថ្ងៃដែលអ្នកចង់កក់សំបុត្របែរជាគ្មានកៅអីទំនេរ។ ដូច្នេះដំបូន្មានដ៏ល្អគឺ ធ្វើឱ្យបានឆាប់តាមដែលអាចធ្វើបាន ឬកាន់តែឆាប់កាន់តែល្អ។ វាមានអត្ថ​ប្រយោជន៍​ពីរ, ទី១​អ្នក​មាន​ឱកាស​ល្អ​អាច​ទិញ​បាន​សំបុត្រ និង​ទី២​អ្នក​អាច​នឹង​ទទួល​បាន​ការ​បញ្ចុះតម្លៃ ឬ​សំបុត្រ​ដែល​មាន​តម្លៃ​ទាប។ អ្នក​ក៏​អាច​ទិញ​សំបុត្រ​តាមភ្នាក់​ងារ​ទេសចរណ៏​ដែល​នៅ​ជិត​លោក​អ្នក ឬ​អាច​កក់​តាម​អនឡាញ​។

២. ត្រៀមខ្លួនសំរាប់ការហោះហើរ

មុនពេលទៅព្រលានយន្តហោះ ត្រូវតែប្រាកដថាអ្នកមានឯកសារដែលចាំបាច់គ្រប់ហើយ (ឯកសារហោះហើរ, វីសា, invitation…) សម្រាប់ជើងហោះហើរក្នុងស្រុកអ្នកត្រូវការតែប៉ុន្មាន​មុខ​ប៉ុណ្ណោះ​។ នៅ​ព្រលាន​យន្​តហោះ អ្នក​ត្រូវធ្វើតាមច្បាប់ទំលាប់ និងមានពេលខ្លះវាអាចចំណាយពេលវេលាបន្តិច។ ដូច្នេះត្រូវប្រាកដថាអ្នក​មាន​ពេល​វេលា​គ្រប់​គ្រាន់ (ត្រៀម​ខ្លួន​ឱ្យ​បាន​រួច​រាល់​មុន​ចេញ​ដំណើរ​៣ម៉ោង កាន់តែប្រសើរសំរាប់លើកដំបូង) សម្រាប់​ក្នុង​ស្រុក​ត្រឹម​១​ម៉ោង​មុន​ក៏​គ្រប់​គ្រាន់​ដែរ​។ បើ​យក​ឥវ៉ាន់​ទៅ​តាម​កុំ​ភ្លេច​គិត​​ពី​ទំងន់ (អាស្រ័យ​លើក្រុមហ៊ុនអាកាសចរណ៍) បើ​​​ច្រើន​លើស​ចំណុះ (អ្នកនឹងត្រូវបង់បន្ថែមនៅក្នុងព្រលានយន្តហោះ) ហើយ​អ្នក​អាច​កាន់​ឥវ៉ាន់​ខ្លះ​នៅ​នឹង​ដៃ​ផង​ដែរ​។

៣. ឆែកអ៊ីន Check In

បន្ទាប់ពីទៅដល់ព្រលានយន្តហោះ ជាដំបូងអ្នកត្រូវ check in។ សូមចាំថា អ្នកអាច check in បានលុះណាតែពេលកាលវិភាគនៃការហោះហើររបស់អ្នកត្រូវបានបង្ហាញប៉ុណ្ណោះ (ពិនិត្យ​មើល​ monitor ឬ ក្តារប្រកាស់ boards in terminal)។ អ្នក​ត្រូវបង្ហាញសំបុត្រ និងអត្តសញ្ញាណជាមួយនឹងឯកសារធ្វើដំណើរ។ នៅទីនោះអ្នកនឹងត្រូវប្រគល់ឥវ៉ានឱ្យគេត្រួតពិនិត្យ ភ្នាក់ងារ check in នឹងប្រគល់ boarding pass (លិខិតអនុញ្ញាត្តិឱ្យចូល) និងវិក័យប័ត្រឥវ៉ាន់ដល់អ្នក។

៤. ចេញដំណើរ

បន្ទាប់ពី check in អ្នកត្រូវទៅកន្លែងអង្គុយរងចាំ អ្នកនឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យពីសន្តិសុខដោយការដកទូរស័ព្ទចេញ ដោះអាវក្រៅ ឬកុំព្យូទ័រយួរដៃទុកមួយឡែកសិន។ នៅ​ពេល​ដែល​សន្តិសុខពិនិត្យរួចឃើញថាគ្រប់យ៉ាងរៀបរយហើយ ភ្នាក់ងារសន្តិសុខនឹងបោះត្រាលើកាបូបយួរដៃ និង boarding pass របស់អ្នក។ បើអ្នកត្រូវចេញទៅបរទេសអ្នក​នឹង​ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​អន្តោប្រវេសន៍។ អ្នកត្រូវបង្ហាញឯកសារ visa (ទិដ្ឋាការ), boarding pass, លិខិតឆ្លង ដែន និង invitation ប្រសិនបើគេរកឃើញថា មានអ្វីមួយ​គួរ​ឱ្យ​សង្ស័យ​ពួក​គេ​អាច​បង្អាក់​ការ​ហោះហើររបស់អ្នកបាន។ បន្ទាប់ពីពិនិត្យសព្វគ្រប់ហើយ អ្នកត្រូវរង់ចាំឡើងយន្តហោះ អ្នកអាចនឹងត្រូវបង្ហាញ boarding pass ម្តងទៀត​ហើយ​ពួក​គេ​នឹងបេះយកចុងសន្លឹក។

៥. នៅក្នុងយន្តហោះ

ប្រសើរណាស់! អ្នកបានបំពេញគ្រប់យ៉ាងដោយជោគជ័យហើយ ឥឡូវគ្មានអ្វីត្រូវបារម្ភទៀតទេ។ ស្វែងរកលេខកៅអីរបស់អ្នកដែលមាននៅលើ boarding pass (យន្តហោះតូចមួយចំនួនអាចនឹងមិនមានការកំនត់លេខរៀងកៅអីទេ ដូច្នេះអ្នកអាចអង្គុយកន្លែងណាក៏បាន ប៉ុន្តែសូមចងចាំថាជាកៅអីដែលអ្នកគិតថាសាកសម)។ ក្រុមអាកាសយា​និក​នឹង​បិទ​ទ្វារ​នៅ​ពេល​ដែល​អ្នកដំណើរ​ទាំង​អស់ឡើងយន្តហោះគ្រប់ចំនួន។ មុនចេញដំណើរ ពួកគេនឹងណែនាំអ្នកលោកអ្នកអំពីការរក្សាសន្តិសុខសុវត្ថិភាព (កុំបារម្ភនេះជាក្បួន​ច្បាប់​ទូទៅ​នៃការហោះហើរ)។ មុនចេញដំណើរ វាអាចប្រើពេលបន្តិច និងមានសំលេងរំខានបន្តិច។ នឹងមានសញ្ញាអំពីការពាក់ខ្សែក្រវាត់សុវត្ថិភាព និងការជក់បារីផង​ដែរ។ អ្នក​នឹង​មិនត្រូវបានអនុញ្ញាតឱ្យក្រោកឈរខណៈពេលដែលខ្សែក្រវ៉ាត់បង្ហាញសញ្ញាឡើយ។ នៅពេលដែលវាឡើងទៅដល់កម្ពស់ដ៏ជាក់លាក់ សញ្ញានឹងរលត់។ បន្ទាប់មក លោក​អ្នក​អាច​ទៅ​បន្ទប់​ទឹក ឬទទួលទានចំណីអាហារដែលយន្តហោះបានត្រៀមជូនបានហើយ។ឮ

៦.​ បន្ទាប់ពីចុះចត

ក្នុងពេលនៃការចុះចតអ្នកអាចមានអារម្មណ៍ថាយន្ដហោះកំពុងតែចុះ ខណៈដែលកង់ប៉ះផ្លូវវានឹងបង្កើតជាសំលេង ហើយយន្តហោះក៏ចាប់ផ្តើមយឺតទៅៗ។ យន្ដហោះនឹងនាំលោក​​អ្នក​ទៅ​កាន់​កន្លែង​ដែល​ត្រូវឈប់។ កុំទាន់អាលក្រោកឈរបើទោះជាយន្ដហោះឈប់ក៏ដោយ អ្នកត្រូវរង់ចាំដល់សញ្ញាខ្សែក្រវ៉ាត់រលត់សិន។ នៅពេលដែលអ្នកចុះពីលើយន្ត​ហោះ​ដើរ​ចូល​ទៅ​ខាង​ក្នុង​ ភ្នាក់ងារនឹងសុំពិនិត្យលិខិតឆ្លងដែនរបស់អ្នកក្នុងករណីជើងហោះហើរអន្ដរជាតិ។ បន្ទាប់មកលោកអ្នកអាចទៅយកវ៉ាល្លីសវិញបាន និងចាកចេញពីព្រលាន​យន្ត​ហោះ​ក្រោយ​ពី​គ្រប់​យ៉ាង​ត្រូវ​បាន​ពិនិត្យ​ច្បាស់​លាស់​ហើយ​៕

Advertisements
  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: