ទំព័រដើម > គួរយល់ដឹង, ចំណេះ​​ទូទៅ, ចំណេះដឹង, ព័ត៌មាន > កាក់​មូលរបស់ វិទ្យា​ស្ថាន​បោះ​​ប្រាក់អន្តររដ្ឋ កម្ពុជា ឡាវ និងវៀតណាម

កាក់​មូលរបស់ វិទ្យា​ស្ថាន​បោះ​​ប្រាក់អន្តររដ្ឋ កម្ពុជា ឡាវ និងវៀតណាម

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 29 ខែតុលា ឆ្នាំ 2015 បញ្ចេញមតិ Go to comments

កាល​ពី​ឆ្នាំ​១៩៥៣ វិទ្យា​ស្ថាន​បោះ​ប្រាក់​អន្តររដ្ឋ​ កម្ពុជា ឡាវ និងវៀតណាម (Institut d’Émission des États du Cambodge, du Laos et du Vietnam) ឬ​ហៅ​ថា វិទ្យា​ស្ថានបោះពុម្ព​ប្រាក់ឥណ្ឌូ​ចិន បាន​បោះ​ផ្សាយ​កាក់​មូល ផលិត​ពី​អាលុយ​មីញ៉ូម ខ្នាត​តូច​ជាង ១ ឯកតា ដែល​ក្នុង​នោះ​មាន​ប្រភេទ ១០​សេន ២០​សេន និង ៥០​សេន សម្រាប់​ប្រើ​ប្រាស់​នៅ​ក្នុង​ប្រទេសកម្ពុជា។ វិទ្យា​ស្ថាន​នេះ​ក៏​បាន​ផលិត​កាក់​ខ្នាត​តូច​ដូច​គ្នានេះ​ជា​បន្តបន្ទាប់​ដែរ​សម្រាប់ ប្រទេសឡាវ និង​វៀតណាម កាល​ពី​ឆ្នាំ​១៩៥២ និង​១៩៥៣។ នៅ​កម្ពុជា និង​ឡាវហៅថា “សេន (Cent)” និង​នៅ​វៀតណាម​ហៅ​ថា “Su” ឬ​ “Xu”។

កាក់​មូលក្នុងស៊េរីនេះមាន ៣ប្រភេទគឺ៖
– ១០ សេន / Cents / Su (ទំហំ ២៣មម)
– ២០ សេន / Cents / Su (ទំហំ ២៧មម)
– ៥០ សេន / Cents / Xu (ទំហំ ៣១មម)

ព័ត៌មានទូទៅនៃកាក់​មូល ឆ្នាំ១៩៥៣ របស់កម្ពុជា៖
-អាជ្ញាធររូបិយវត្ថុៈ វិជ្ជាស្ថានបោះប្រាក់អន្តររដ្ឋ កម្ពុជា ឡាវ និង វៀតណាម
-រោងពុម្ពៈ Paris Mint (ប្រទេសបារាំង)
-លោហធាតុៈ អាលុមីញ៉ូម
-អ្នករចនា(Designer): Bazor, Lucien Georges

ក).លក្ខណៈសំគាល់នៃកាក់មូលប្រភេទ ១០ សេន
-អង្កត់ផ្ចិតៈ ២៣មម
-កំរាស់ៈ ១,៧មម
-ទម្ងន់ៈ ១,៣ក្រាម
-ផ្ទៃខាងមុខៈ រូបហង្សឈបែរទៅឆ្វេង និងអក្សរខ្មែរ “ព្រះរាជអាណាចក្រកម្ពុជា ព.ស.២៤៩៦ គ.ស.១៩៥៣” ព័ទ្ធជារង្វង់ជុំវិញរូបហង្ស
-ផ្ទៃខាងក្រោយៈ លេខ “១០ សេន 10 Cent.” និងអក្សរបារាំង “ROYAUME DU CAMBODGE 1953” ព័ទ្ធជុំវិញជារង្វង់

10 Cent khmer

ខ).លក្ខណៈសំគាល់នៃកាក់មូលប្រភេទ ២០ សេន
-អង្កត់ផ្ចិតៈ ២៧មម
-កំរាស់ៈ ២,២មម
-ទម្ងន់ៈ ២,២ក្រាម
-ផ្ទៃខាងមុខៈ រូបជើងពានទ្រគម្ពីរដ្ឋធម្មនុញ្ញ និងអក្សរខ្មែរ “ព្រះរាជអាណាចក្រកម្ពុជា ព.ស.២៤៩៦ គ.ស.១៩៥៣” ព័ទ្ធជារង្វង់ជុំវិញ
-ផ្ទៃខាងក្រោយៈ លេខ “២០ សេន 20 Cent.” និងអក្សរបារាំង “ROYAUME DU CAMBODGE 1953” ព័ទ្ធជុំវិញជារង្វង់

20 cent khmer

គ).លក្ខណៈសំគាល់នៃកាក់មូលប្រភេទ ៥០ សេន
-អង្កត់ផ្ចិតៈ ៣១មម
-កំរាស់ៈ ៣,៧៥មម
-ទម្ងន់ៈ ៣,៨ក្រាម
-ផ្ទៃខាងមុខៈ រូបព្រះរាជសង្ហា និងអក្សរខ្មែរ “ព្រះរាជអាណាចក្រកម្ពុជា ព.ស.២៤៩៦ គ.ស.១៩៥៣” ព័ទ្ធជារង្វង់ជុំវិញ
-ផ្ទៃខាងក្រោយៈ លេខ “៥០ សេន 50 Cent.” និងអក្សរបារាំង “ROYAUME DU CAMBODGE 1953” ព័ទ្ធជុំវិញជារង្វង់

50 cent khmer

***បញ្ជាក់ សម្រាប់ប្រទេសកម្ពុជា កាក់មូល ឬហៅថា “សេន”នេះត្រូវបានប្រើប្រាស់រហូតដល់ឆ្នាំ១៩៥៩ ទើបមានការបោះផ្សាយម្តងទៀត។

កាក់​សេន ១៩៥៣ របស់ កម្ពុជា មាន ៣ ស៊េរី គឺ៖

១. ស៊េរី សេន គំរូ (Specimen) (កំរាស់ឌុប) មានសញ្ញារោងពុម្ព ESSAI លើកាក់

ក).១០សេន
•ទម្ងន់ ២,៨ក្រាម កំរាស់ៈ ២,៨មម
•រោងពុម្ពបានផលិតចំនួន ១០៤កាក់
•យោងៈ D(D111a)
•តម្លៃប៉ាន់ស្មានៈ ១០០ – ១៥០ ដុល្លារ
10 Cent khmer

ខ).២០សេន
•ទម្ងន់ ៤,៥ក្រាម. កំរាស់ៈ ៣,៤មម
•រោងពុម្ពបានផលិតចំនួន ១០៤កាក់
•យោងៈ D(D112a)
•តម្លៃប៉ាន់ស្មានៈ ១០០ – ១៥០ ដុល្លារ
20 cent khmer

គ).៥០សេន
•ទម្ងន់ ៨,១ក្រាម. កំរាស់ៈ ៤,៥មម
•រោងពុម្ពបានផលិតចំនួន ១០៤កាក់
•យោង(D(D113a)
•តម្លៃប៉ាន់ស្មានៈ ១០០ – ១៥០ ដុល្លារ
50 cent khmer

២. ស៊េរី សេន គំរូ (Specimen) មានសញ្ញារោងពុម្ព ESSAI លើកាក់

ក).១០សេន
•ទម្ងន់ ១,៣ក្រាម កំរាស់ៈ ១,៧មម
•រោងពុម្ពបានផលិតចំនួន ១ ២០០កាក់
•យោងៈ D(S111a)
•តម្លៃប៉ាន់ស្មានៈ ៣០ – ៧៥ ដុល្លារ
10 cent khmer - ESSAI

ខ).២០សេន
•ទម្ងន់ ២,២ក្រាម. កំរាស់ៈ ២,២មម
•រោងពុម្ពបានផលិតចំនួន ១ ២០០កាក់
•យោងៈ D(S112a)
•តម្លៃប៉ាន់ស្មានៈ ៣០ – ៧៥ ដុល្លារ
20 cent khmer ESSAI

គ).៥០សេន
•ទម្ងន់ ៣,៨ក្រាម. កំរាស់ៈ ៣,៧៥មម
•រោងពុម្ពបានផលិតចំនួន ១ ២០០កាក់
•យោង(D(S113a)
•តម្លៃប៉ាន់ស្មានៈ ៣០ – ៧៥ ដុល្លារ
50 cent khmer ESSAI

៣. ស៊េរី សេន (សម្រាប់ចរាចរ) លើកាក់ គ្មានសញ្ញារោងពុម្ពទេ

ក).១០សេន
•ទម្ងន់ ១,៣ក្រាម កំរាស់ៈ ១,៧មម
•ផលិតចំនួន ៣ ០០០ ០០០ កាក់
•យោងៈ D(111a)
•តម្លៃប៉ាន់ស្មានៈ ១,៥ – ៧,៥ ដុល្លារ
10 cent

ខ).២០សេន
•ទម្ងន់ ២,២ក្រាម. កំរាស់ៈ ២,២មម
•ផលិតចំនួន ៣ ០០០ ០០០ កាក់
•យោងៈ D(112a)
•តម្លៃប៉ាន់ស្មានៈ ១,៥ – ៧,៥ ដុល្លារ
20 cent

គ).៥០សេន
•ទម្ងន់ ៣,៨ក្រាម. កំរាស់ៈ ៣,៧៥មម
•ផលិតចំនួន ៣ ១៧០ ០០០ កាក់
•យោង(D(113a)
•តម្លៃប៉ាន់ស្មានៈ ១,៥ – ៧,៥ ដុល្លារ
50 cent

ខាង​ក្រោម​នេះ​គឺ​ជា​ប្រភេទ​កាក់​របស់​ប្រទេស​ឡាវ និង​វៀតណាម៖

 

ចម្លងចេញពី៖ ដំណឹងរូបិយវត្ថុកម្ពុជា

សូ​មមើលផងដែរកាក់​អនុស្សារីយ៍ សម័យ​សាធារណរដ្ឋខ្មែរ

  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: