របៀប​ទាញ​យក​ឯកសារ​ពី Torrent

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 11 ខែសីហា ឆ្នាំ 2013 បញ្ចេញមតិ Go to comments

Lundi Lay Torrent.2..

សួស្តី​អ្នក​ទាំង​អស់​ តើ​សុខ​សប្បាយ​ទេ? ខ្ញុំ​ខាន​ដាក់​ប្រកាស​ជា​ច្រើន​ថ្ងៃ​មក​ហើយ ប៉ុន្តែពេល​​នេះ​ខ្ញុំ​នឹងសរសេរ​ប្រកាស​មួយ​ដើម្បី​​បង្ហាញ​អ្នក​ទាំង​អស់​គ្នា​អំពី​របៀប​មើល​ហើយ​នឹង​ការ​ទាញ​យក​ឯកសារ​ពី Torrent ។ អ្នក​ទាំង​អស់​គ្នា​ប្រាកដ​ជា​ដឹង​ហើយ​ថា ថរ៉ិនថ៍ គឺ​វែបសាយ​ដ៏​ពេញ​និយម​ដែល​ផ្ទុក​ទៅ​ដោយ​ឯកសារ​ជា​ច្រើន​ដូចជា​ កម្មវិធី​កុំព្យូទ័រ ហ្គេម​កុំព្យូទ័រ វីដេអូ…. ជា​ដើម ប៉ុន្តែ​ការ​ទាញ​យក​ឯកសារ​ពី​ថរ៉ិនថ៍ គឺវា​ទាម​ទារ​ឲ្យ​មាន​កម្មវិធី​ជំនួយ​គឺ Torrent Download Clients ដូច​ជា Bit Torrent និង Utorrent ។ល។

Torrent គឺ​​ជា​កម្ម​វិធី​សម្រាប់​ Download និង​ Upload ឯកសារ​បាន​លឿន​ពី​អ្នក​ប្រើប្រាស់​មួយ​ទៅ​អ្នក​ប្រើប្រាស់​ផ្សេង​ទៀត ( Peer-to-peer )​ តាម​អ៊ីនធឺណិត​។ ដំណើរ​ការ​របស់​ Torrent គឺ​សម្រាប់​​អ្នក​​ចូល​​រួម​ប្រើ​​កម្មវិធី​បញ្ជូន(Upload)​ និង​ទទួល​ឯកសារ​ (Download) ពី​កុំព្យូទ័រ​ផ្សេងៗ​​ទៀត​ដោយ​ប្រើប្រាស់​កម្មវិធី​ Torrent client ។ កម្មវិធី​ទាំងអស់​នោះ​នឹង​បើក​ឯកសារ​ .Torrent ហើយ​​ភ្ជាប់​ទៅ​កាន់​អ្នក​ប្រើប្រាស់​ដទៃ​ទៀត​ដែល​ប្រើ​ Torrent ដើម្បី​ទាញ​យក​ឯកសារ​ពី​ពួក​គេទៅ​តាម​ទិន្នន័យ​ដែល​ផ្ទុក​ក្នុង​ ឯកសារ​ .Torrent ដែល​អ្នក​បាន​បើក ។ ដូច​នេះ​អ្នក​អាច​ប្រើ​កម្មវិធី​នេះ​សម្រាប់​ទាញ​យក​​ឯកសារ​ធំៗ​ ដូច​ជា​វីដេអូ​ ចម្រៀង​ ដោយ​ Download តាម​រយៈ​ Torrent file ។ ខាង​ក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​ចំណុច​សំខាន់​ខ្លះ​ៗ​នៅ ក្នុង​កម្មវិធី​ Torrent ដូច​ខាង​ក្រោម ៖

តើ​ Seed គឺ​ជា​អ្វី​នៅ​ក្នុង​កម្មវិធី​ Torrent ?
Seed គឺ​ជា​ចំនួន​កុំព្យូទ័រ​របស់​នរណា​ម្នាក់​​​ ( Peer ) ដែល​មាន​ទិន្នន័យ​ Torrent គ្រប់គ្រាន់​សម្រាប់​ចម្លង ហើយ​នៅ​តែ​ដំណើរ​ការ​ផ្ដល់​ទិន្នន័យ​នៅ​លើ​បណ្ដាញ​ Network របស់​ Torrent ។ ដូច​នេះ​ចំនួន​ Seed កាន់​តែ​ច្រើន​គឺ​កាន់​តែ​ល្អ​សម្រាប់​ទាញ​យក​​ឯកសារ​ពី​ Torrent បាន​ច្រើន ។

តើ​ Peer គឺ​ជា​អ្វី​នៅ​ក្នុង​ Torrent ?
Peer គឺ​ជា​ចំនួន​អ្នក​ប្រើប្រាស់​កុំព្យូទ័រ​ផ្សេង​ទៀត​ដែល​ទាញ​យក​ឯកសារ​ដោយ​ប្រើប្រាស់​កម្មវិធី​ Torrent ហើយ​ដែល​អ្នក​ភ្ជាប់​ទៅ​កាន់​ពួក​គេ​និង​ផ្លាស់​ប្ដូរ​បញ្ជូន​ទិន្នន័យ​ទៅ​វិញ​ទៅ​មក ។ ហើយ​ជា​ធម្មតា​ Peer មួយ​មិន​មាន​ទិន្នន័យ​ Torrent ពេញលេញ​ទេ​ គ្រាន់​តែ​មាន​ផ្នែក​ខ្លះ​ ៗ ប៉ុណ្ណោះ​ ។ តែ​យ៉ាង​ណា​ Peer ក៏​អាច​បញ្ជូន​ទិន្នន័យ​បាន​ខ្លះ​ផង​ដែរ ។

តើ leech គឺ​ជា​អ្វី ?
Leech សំដៅ​ទៅ​លើ​អ្នក​ប្រើប្រាស់​កម្មវិធី​ Torrent ដែល​កំពុង​ទាញ​យក​ទិន្នន័យ​ពី​ Torrent ប៉ុន្តែ​មិន​បាន​ផ្ដល់​ការ​Upload បាន​ច្រើន ឬ អ្នក​ប្រើប្រាស់​ដែល​បញ្ឈប់​ការ​ចែក​រំលែក​​បន្ទាប់​ពី​ការ​ទាញ​យក​ទិន្នន័យ​បាន​រួចរាល់ ។

Traker គឺ​ជា​អ្វី?
Traker គឺ​ជា​ម៉ាស៊ីន​មេ​ដែល​ឃ្លាំ​មើល​ចំនួន​ Seed និង​ Leech នៅ​ក្នុង​បណ្ដាញ​ Torrent ។

ខាង​ក្រោម​នេះ​ខ្ញុំ​នឹង​ប្រាប់​អ្នក​ទាំង​អស់​គ្នា​​ពី​របៀប​មើល​នូវ​ចំនុច​ខាង​លើ​នេះ​ដូច​ជាមើល Seed , Peer, Leech ដើម្បី​ធ្វើ​ឲ្យ​ការ​ទាញ​យក​ឯកសារ​ពី​ Torrent របស់​អ្នក​ទាំង​អស់​គ្នា​ប្រកប​ដោយប្រសិទ្ធិភាព និង​បាន​ល្បឿន​លឿន ហើយ​រហ័ស​មិន​មាន​បញ្ហាផ្សេង​ៗ ។

ជាក់​ស្តែង​ខ្ញុំ​មាន​បំណង​ចង់​ទាញ​យក​ហ្គេម​មួយនៅ​ក្នុង​វែបសាយ http://kickass.to ដូច្នេះ​មុន​នឹង​ទាញ​យក​គឺ​ខ្ញុំ​ត្រូវ​មើល​ដូច​ជា រូបខាង​ក្រោម៖

Lundi Lay Torrent...ពេល​ដែល​មើល​តាម​រូប​ខាង​លើ​គឺ​ថា​ពេល​ដែល​អ្នក​ទាញ​យក​អ្វី​មួយ​ពី Torrent គឺ​អ្នក​ត្រូវ​តែ​មើល​ចំនួន Seed  បើ​ឃើញ​មាន​ចំនួន​កាន់​តែ​ច្រើន​នោះ​ការ​ទាញយក​នឹង​ទទួល​បាន​ល្បឿន​លឿន ។
ពេល​មើល​អស់​ហើយ​សូម​ធ្វើ​ការ​ទាញ​យក​ឯកសារ​ Torrent សូម​មើល​រូប​ខាង​ក្រោម៖

Lundi Lay Torrent.3..

ពេល​ធ្វើ​ការ​ទាញយក​រួច​ហើយ អ្នក​នឹង​បាន​ឯកសារ​មួយដែល​មានជាទម្រង់ .torrent សូម​ធ្វើ​ការ​បើក​វា​ជា​មួយ​ Torrent Download Clients ដែល​បាន​រៀប​រាប់​រួច​មក​ហើយ​ខាង​លើ។
សូមដំឡើង​កម្មវិធី​ Torrent Download Clients នៅ​លើ​កុំព្យូទ័រ​របស់​អ្នក​ហើយ ចុច​បើក​ឯកសារ​ដែលជា .torrent ដែល​អ្នក​បាន​ទាញ​យក​រួច​មក​ហើយនោះ សូម​មើល​រួប​ខាង​ក្រោម​នេះ

Lundi Lay Torrent.4..

នេះ​ជា​ឯកសារ​ដែល​ខ្ញុំ​កំពុង​តែ​ទាញ​យក និង​ល្បឿន​ពេញ​ដែល​ខ្ញុំ​ទទួល​បាន​ជាទីពេញចិត្ត៖

Lundi Lay Torrent.1..

វែបសាយ​មួយ​ចំនួន​ដែលផ្តល់​ Torrent សម្រាប់​ទាញយក​មាន​ដូច​ជាៈ

សូម​មើល​ផង​ដែរ៖

  1. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 11 ខែសីហា ឆ្នាំ 2013 ម៉ោង 11:39 នាទី (ល្ងាច)

    សួស្តី! ខាន​ចូល​លេង​យូរហើយ! សុខ​សប្បាយ​ជាទេ? 
    ខ្ញុំ​ទើបតែ​ទទួល​បាន​សារ​ពី អត្ថបទ​ថ្មីនេះ !! ចាប់អារម្មណ៍ណាស់! 
    ខ្ញុំអាច​សុំសិទ្ធិ​ចម្លង ដើម្បី​ជំនួស​អត្ថបទ​ចាស់​មួយ​របស់​ខ្ញុំ បានទេ?
    ស្វែង​យល់ពី Torrent

    ចម្លង ដោយដាក់​ពី​ម្ចាស់​ប្រភព!
    អរគុណទុក​ជាមុន!

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 12 ខែសីហា ឆ្នាំ 2013 ម៉ោង 8:01 នាទី (ព្រឹក)

      បាទ សួស្តីបង! ខ្ញុំសុខ​សប្បាយ​ជា​ធម្មតា​ទេ ចុះចំណែកបងវិញ?
      ខ្ញុំរីករាយ​នៅ​ក្នុង​ការ​ចែក​រំលែក ជា​ពិសេស​ចំណេះ​ដឹងផ្សេងៗ​ដែល​ខ្ញុំ​អាចចែករំលែក​​បាន ដូច្នេះ​បង​អាច​ចែក​រំលែក​បន្ត​ដោយ​សេរី !

      អរគុណ​ច្រើន!!

  2. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 17 ខែកញ្ញា ឆ្នាំ 2013 ម៉ោង 4:29 នាទី (ល្ងាច)

    បាទ​ខ្ញុំ សុខជាធម្មតាទេ! 

    អរគុណ​ចំពោះ​ការចែករំលែក!

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: