ទំព័រដើម > ចំណេះ​​ទូទៅ, ប្រវត្តិសាស្រ្ត​ខ្មែរ, វប្បធម៌ទូទៅ, សីលធម៌​ > ស្ថាន​ភាព​ស្រ្តី​ខ្មែរ​ក្នុង​រឿង​ទុំ​ទាវ​

ស្ថាន​ភាព​ស្រ្តី​ខ្មែរ​ក្នុង​រឿង​ទុំ​ទាវ​

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 17 ខែ​មីនា ឆ្នាំ 2013 បញ្ចេញមតិ Go to comments

ទុំ​ទាវ

កាល​ដើម​ឡើយ​សង្គម​ខ្មែរ​ជា​សង្គម​មាតា​ធិបតេយ្យ​​ពោល​គឺ​ស្ត្រី​មាន​​តួនាទី​ដ៏​សំខាន់​ ប៉ុន្តែ​ក្រោយ​មក​ដោយ​មាន​ឥទ្ធិ​ពល​មក​ពី​វប្ប​ធម៌​ផ្សេង​ៗ​​ទៀត​ដូច​ជា ​វប្បធម៌​ហិណ្ឌូ​​និយម វប្បធម៌​ចិន​ ជា​ដើម​ ស្ថាន​ភាព​របស់​ស្រ្តី​មាន​ការ​ប្រែ​ប្រួល​ច្រើន​។ វប្បធម៌​​ហិណ្ឌូ​និយម​ដែល​គេ​តែង​តែ​ហៅ​ថា​ព្រហ្ម​និយម​ចេញ​មក​ពី​គម្ពី​វេទ​​គឺ​ជា​គម្ពី​ម្យ៉ាង​ដែល​គេ​នាំ​ពី​ប្រទេស​អ៊ឺរ៉ង់​ចូល​មក​​ក្នុង​ភាគ​ឥសាន​នៃ​ទឹក​ដី​​ប្រទេស​​ឥណ្ឌា​​កាល​ពី​សតវត្ស​ទី​៤​មុន​គ្រឹស្ត​សករាជ​។ ជា​ការ​ពិត​ហើយ​ដែល​ថា​វប្បធម៌​​ហិណ្ឌូ​​និយម​​នេះ​ជា​ការ​វិវត្តន៍​នៃ​​គម្ពី​វេទ​គឺ​មាន​ន័យ​ថា​​គម្ពី​វេទ​នោះ​បាន​ត្រូវ​បក​ស្រាយ​​ទៅ​តាម​ជំនោរអា​​រម្មណ៍​ផ្សេង​​​​​ៗ​របស់​​​ប្រជា​ជន​ ហើយ​ដូច​នេះ​ឃ្លាត​ឆ្ងាយ​ចេញ​ពីអត្ថ​បទ​ដើម​រួម​​បញ្ចូល​ទាំង​លទ្ធិ​ព្រហ្ម​និយម​ទៀត​ផង​ ក៏​ប៉ុន្តែ​វប្បធម៌​ហិណ្ឌូ​​និយម​នេះ​រក្សា​ទុក​លោក​ទស្សនៈ​​ប្រកាន់​វណ្ណៈ​ដដែល​។ នៅ​ពេល​ដែល​ឥទ្ធិ​ពល​នេះ​ចូល​មក​ក្នុង​ប្រទេស​​កម្ពុជា​​តាម​លទ្ធិ​ទេវរាជ​ ដែល​​យោង​​ទៅ​តាម​ទ្រឹស្តី​នោះ​​ព្រះ​មហា​ក្សត្រ​ត្រូវ​គេ​ចាត់​ទុក​ថា​​ជា​អ្នក​តំណាង​នៃ​ពពួក​ទេវ​នានា​ ព្រះ​មហា​ក្សត្រ​​ពុំ​អាច​ស្ថិត​នៅ​ក្រោម​អធិបតេយ្យ​របស់​ស្រ្តី​​បាន​ទេ។ តាំង​ពី​ពេល​នោះ​មក​​ការ​ប្រយុទ្ធ​រវាង​​​ទំនៀម​ទម្លាប់​​មាតា​ធិបតេយ្យ​​ដែល​ជា​របស់​ខ្មែរ​យើង​សុទ្ធ​សាត​​នឹង​បិតា​ធិបតេយ្យ​ដែល​ជា​វប្បធម៌​របស់​ហិណ្ឌូ​និយម​​ចេះ​តែ​មាន​ជា​ហូរ​ហែរ​ ប៉ុន្តែ​នៅ​ទី​បំផុត​គឺ​គ្មាន​​ចាញ់​គ្មាន​ឈ្នះ​។ ស្ថាន​ប័ន​នយោ​បាយ​ជា​ផ្លូវ​ការ​​សំខាន់​ៗ​​ផ្អែក​ទៅ​លើ​​វប្បធម៌​ហិណ្ឌូ​និយម​ ប៉ុន្តែ​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ស្រ្តី​នៅ​តែ​មាន​ឥទ្ធិ​ពល​ទៅ​លើ​បុរស​ដដែល​​ ទោះ​តាម​បែប​បទ​ណា​ក្តី។ ការ​ប្រទាញ​ប្រទង់​ឬ​បដិវេទ​កម្ម​នេះ​​មាន​រហូត​​មក​ទល់​សម័យ​ក្រោយ​ៗ​មក​ទៀត​​ដូច​យើង​បាន​ដឹង​ឃើញ​តាម​រយៈ​​រឿង​កាកី​​និង​តាម​រឿង​ព្រេង​ផ្សេង​ៗ​ ដែល​ស្រ្តី​តស៊ូ​យ៉ាង​តឹង​តែង​​តទល់​នឹង​អំណាច​​ឬ​សិទ្ធិ​ផ្សេង​ៗ​ដែល​ត្រូវ​បាន​បុរស​​ដណ្តើម​យក​ជា​ពិសេស​ព្រះ​រាជា​​ដែល​​ជា​អ្នក​តំណាង​​អស់​ទេវ​នានា​​នៅ​ក្នុង​ចក្រ​ក្រវាឡ​។

នៅ​ក្នុង​រឿង​ទុំ​ទាវ​​ពោល​គឺ​នៅ​សម័យ​លង្វែក​ នារី​សឹង​តែ​បាត់​បង់​នូវ​​សិទ្ធិ​ជា​មូល​ដ្ឋាន​របស់​គេ​ ប៉ុន្តែ​គេ​ក៏​សង្កេត​ឃើញ​ផង​ដែរ​ថា​នាង​ទាវ​នៅ​តែ​ខិត​ខំ​រក្សា​​សិទ្ធិ​របស់​នាង​យ៉ាង​ម៉ឺង​ម៉ាត់​ នាង​សុខ​ចិត្ត​បោះ​បង់​​ព្រះ​រាជា​ចោល​ហើយ​​រត់​មក​រក​ទុំ​វិញ​។ ​នៅ​​ពេល​​​​​ដែល​​ទាវ​ត្រូវ​ម្តាយ​នាង​​ផ្តាច់​នាង​ចេញ​ពី​ទុំ​​ឲ្យ​ទៅ​រៀប​ការ​ជា​មួយ​ម៉ឺន​ងួន​វិញ​ នាង​ទាវ​ក៏​បាន​សម្រេច​ចិត្ត​ខ្លួន​​​ឯង​ធ្វើ​តាម​​បង្គាប់​របស់​ម្តាយ​នាង​ គឺ​ហាក់​បី​ដូច​ជា​ទុំ​គ្មាន​អំណាច​អ្វី​​មក​លើ​រូប​នាង​ដូច្នេះ​ដែរ ជា​ការ​ពិត​​ហើយ​ដែល​ថា​ទាវ​​ស្ថិត​នៅ​ក្នុង​ការ​គាប់​សង្កត់​របស់​ម្តាយ​នាង​​ប៉ុន្តែ​ការ​សម្រេច​ផ្សេង​​ៗ​ក៏​ស្តិត​នៅ​លើ​​នាង​ដែរ​។ នៅ​ពេល​ដែល​នាង​រៀប​ចំ​​ពិធី​អាពាហ៍​ពិពាហ៍​ជា​មួយ​ម៉ឺន​ងួន​​ នៅ​ពេល​ដែល​ទុំ​មក​ដល់​ ទុំ​គ្មាន​សិទ្ធិ​សម្រេច​អ្វី​ទាំង​អស់​​​ទោះ​បី​គេ​មាន​ព្រះ​រាជ​សង្ហា​​របស់​ព្រះ​រាជា​ក្តី​។ ដោយ​ទាល់​ប្រាជ្ញ​ទុំ​​គ្មាន​ជម្រើស​អ្វី​ទៀត​ក្រៅ​ពី​ផឹក​ស្រា​ស្រវឹង​​ដើម្បី​សាសង​ទុក្ខ​ព្រួយ​របស់​គេ​​ទេ​ ដូច្នេះ​​ឃើញ​ថា​​នាង​​ទាវ​ពិត​​ជា​អ្នក​សម្រេច​​ជោគវាសនា​​របស់​នាង​គឺ​ធ្វើ​​តាម​​ម្តាយ​នាង​។ យ៉ាង​ណា​មិញ​នាង​​បាន​ប្រកាន់​ឥរិយាបថ​ជា​អ្នក​​សម្រេច​​នេះ​តាំង​​ពី​ពេល​នាង​បាន​ជួប​នឹង​ទុំ​​នៅ​ពេលលើក​ដំបូង​មក​ម្លេះ​ គឺ​បាន​សម្រេច​​ឲ្យ​និមន្ត​ទុំ​នឹង​ពេជ្រ​​មក​ទេស​នា​​និង​​ស្មូត​នៅ​ផ្ទះ​របស់​នាង​តែ​ម្តង​ ដូច​គ្នា​អ៊ីចឹង​ដែរ​ម្តាយ​របស់​នាង​​ទាវ​ក៏​មិន​រវល់​ខ្វល់​ខ្វាយ​​នឹង​បទ​បញ្ជា​របស់​ព្រះ​រាជា​ដែរ ព្រះ​រាជា​ដែ​ល​បាន​សព្វ​​ព្រះ​រាជហទ័យ​​រៀប​ការ​ទាវ​ជា​មួយ​ទុំ​ទៅ​ហើយ​នោះ​។ ឥរិយា​បទ​នេះ​​បញ្ជាក់​ថា​ម្តាយ​របស់​នាង​ទាវ​​បាន​ប្រើ​សិទ្ធិ​យ៉ាង​ធំ​ធេង​របស់​ខ្លួន​​ជា​ម្តាយ​ ទោះ​បី​ព្រះ​រាជា​​ក៏​មិន​ញញើត​ដែរ​ ប៉ុន្តែ​ព្រះ​រាជា​ក៏​បាន​ប្រយុទ្ធ​តស៊ូ​​រក្សា​អំណាច​របស់​ព្រះ​អង្គ​​ជា​ព្រះ​រាជា​ដែរ​​គឺ​ដាក់​ទណ្ឌ​​កម្ម​យ៉ាង​ស្តែង​អស្ចារ្យ​​​ដល់​ជន​ណា​ដែល​ហ៊ាន​ប្រមាថ​ដល់​​​ចេស្តារ​​របស់​ព្រះ​អង្គ​។

មិន​មែន​តែ​នៅ​ក្នុង​រឿង​ទុំ​ទាវ​ប៉ុណ្ណោះ​ទេ​ដែល​​គេ​សង្កេត​ឃើញ​ការ​​ប្រយុទ្ធ​បែប​នេះ​ នៅក្នុង​​ទំនៀម​ទម្លាប់​នឹង​ភាសា​របស់​ខ្មែរ​យើង​​គេ​ក៏​ឃើញ​មាន​បដិវេទ​កម្ម​​បែប​នេះ​ដែរ៕
 

សូមមើល​ផង​ដែរ៖

  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: