ព្រះ​នាង​ឥន្ទ្រ​ទេវី

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 24 ខែ​កុម្ភៈ ឆ្នាំ 2013 បញ្ចេញមតិ Go to comments

indradevi-javarman7-jayarajadevi

ព្រះ​នាង​ឥន្ទ្រ​ទេវី​ជា​មហាកវី​ខ្មែរ​ដ៏​ល្បី​នៅ​សតវត្ស​ទី១៣ ហើយ​ដែល​បាន​ក្លាយជា​និមិត្តរូប​​នៃ​​អក្សរ​សាស្ត្រ​​ខ្មែរ​​​រហូត​មក​ទល់​​សព្វ​​ថ្ងៃ​នេះ ​ហេតុ​ដូច្នេះ​​ហើយ​​បាន​ជា​​ឈ្មោះ​​ដ៏​​ល្បី​​សុះ​សាយ​​របស់​​ព្រះ​​នាង​​ត្រូវ​បាន​​គេ​​​យក​ទៅ​ដាក់​​ជា​​ឈ្មោះ​ វិទ្យាល័យ ជា​ឈ្មោះ បណ្ណាគារ ជា​ឈ្មោះ រង្វាន់​​អក្សរ​សាស្ត្រ​​ជា​​ហូរ​ហែរ​​នៅ​​សតវត្ស​​ទី​២០។ ​ព្រះ​​នាង​​ឥន្ទ្រ​​ទេវី​​ជា​​មហេសី​​ទី​២​របស់​​ព្រះ​បាទ​​ជ័យ​​វរ្ម័ន​ទី​៧ បន្ទាប់​ពី​​ព្រះ​​មហេសី​ទី​១គឺ​​ព្រះ​​នាង​​ជ័យ​​រាជ​ទេវី​​សុគ​គ់​​បាត់​ទៅ​។ ព្រះ​​​បាទ​​​​ជ័យ​វរ្ម័ន​​ទី​៧ជា​​ស្តេច​​ខ្មែរ​​មួយ​អង្គ​​ដែល​​កាន់​​លទ្ធិ​ពុទ្ធ​​សាសនា​​មហា​​យាន​ ហើយ​​​​ដែល​​នៅ​​ឆ្នាំ​១១៨១ បាន​​រំដោះ​ប្រទេស​​កម្ពុជា​​ពី​​ការ​ឈ្លាន​ពាន​​របស់​​ប្រទេស​​ចំប៉ា មិន​តែ​ប៉ុណ្ណោះ​​ព្រះ​អង្គ​​​ជា​​ក្សត្រ​​ខ្មែរ​​មួយ​អង្គ​​ដែល​​យក​ចិត្តទុកដាក់​អំ​ពី​ជីវភាព​របស់​ប្រជាជន​ជា​អតិ​ភាព​ទៀតផង។ គឺ​ស្តេច​ខ្មែរ​អង្គ​នេះ​ហើយ​​ដែល​​បាន​សាងសង់​ប្រាសាទ​បាយ​ន្ត ប៉ុន្តែ​អ្វីដែល​គេ​ពុំ​សូវ​បានដឹង​ពុំ​សូវ​បាន​និយាយ គឺ​គតិបណ្ឌិត និង​ការចេះដឹង​ដ៏​ជ្រៅជ្រះ​របស់​ព្រះអង្គ​ដែល​បានផ្តល់​ទៅ​ឲ្យ​ព្រះអង្គ​នូវ​ទេពកោសល្យ​មួយ​ដ៍​ឆ្លាសវៃ​នៅក្នុង​វិស័យ​នយោបាយ​និង​យុទ្ធសាស្ត្រ ប៉ុន្តែ​នៅក្នុង​បទ​និពន្ធ​នេះ​លោក ឌិ​ច គៀន បាន​លើក​យកតែ​ចំណុច​ខ្លះ​ដែល​ទាក់ទង​នឹង​ព្រះ​នាង​ជ័យ​រាជទេវី ដែលជា​ព្រះ​មហេសី​ទី១ និង​ព្រះ​នាង​ឥន្ទ្រ​ទេវី ដែលជា​មហេសី​ទី២ប៉ុណ្ណោះ ដោយ​​​សម្អាង​​ជា​ពិសេស​​ទៅ​លើ​​សិលា​ចារឹក​​នៅ​លើ​​ជញ្ជាំង​​ប្រាសាទ​ភិ​មាន​អាកាស ប្រាសាទ​បន្ទាយ​ឆ្មា ​ប្រាសាទ​​តា​ព្រហ្ម​ ​ប្រាសាទ​ព្រះខ័ន និង​ឯកសារ​នានា​របស់លោក ហ្ស​កន៍ ហ្សឺ​ដេ​សន៍ ។

តាមរយៈ​បទ​និពន្ធ​នេះ​បានចេញ​ផ្សាយ​ជា​លើកដំបូង​នៅ​ឆ្នាំ ១៩៦៦ លោក ឌិ​ច គៀន បាន​ប្រើ​ជំនោរ​អារម្មណ៍​របស់លោក​ផ្ទាល់​ពិ​ព័ណ៌នា​អំពី​បុគ្គលិកលក្ខណៈ​របស់​ព្រះ​មហេសី​ទាំងពីរ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី៧ ។ អ្នក​និពន្ធ​​សរសេរ​​ជា​​អាថ​ថា​ព្រះ​នាង​ជ័យ​រាជទេវី បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ព្រះ​ជ័យវរ្ម័ន​តាំងពី​នៅ​ព្រះ​ជន្ម​ក្មេង​ៗ​ម្លេះ ព្រះ​​ជ័យ​វរ្ម័ន​មាន​រាជបុត្រ​បើតាម​ឯកសារ​ខ្លះ​ថា​មាន​ច្រើន​ដែរ តែ​ព្រះរាជបុត្រ​ដែល​គេ​នៅ​ចាំបាន​នោះ​ឃើញ​មាន​ព្រះនាម​តែ៤អង្គ គឺ (១) ព្រះ​សុរិយ​កុមារ ដែលជា​កវី​ឯក​មួយអង្គ​ក្នុងការ​តែង​កាព្យ​សំស្ក្រឹត​នៅ​សិលាចារឹក​ប្រាសាទតាព្រហ្ម (២) វីរៈ​កុមារ ជា​អ្នក​តែង​កាព្យ​សំស្ក្រឹត​នៅ​សិលាចារឹក​ប្រាសាទព្រះខ័ន (៣) ឥន្ទ្រ​វរ្ម័ន អភិបាល​លពបុរី ហើយ​និង (៤) ស្រិ​ន្ទ្រ​កុមារ​ដែលមាន​រូបចម្លាក់​នៅ​ប្រាសាទបន្ទាយ​ឆ្នា ។

ទាក់ទង​នឹង​បុគ្គលិកលក្ខណៈ​របស់​ព្រះ​នាង​ជ័យ​រាជទេវី​ដែលជា​មហេសី​ទី១ ហើយ​ដែលជា​ព្រះ​កន្និដ្ឋា​ឬ​ប្អូនស្រី​របស់​ព្រះ​នាង​ឥន្ទ្រ​ទេវី អ្នកនិពន្ធ​បានសរសេរថា​ព្រះ​នាង​ជ័យ​រាជទេវី​បានទទួល​ការសិក្សា​ពី​សំណាក់​ផ្ទាល់​នៃ​ព្រះរាម​របស់​ព្រះអង្គ​គឺ​ព្រះ​នាង​ឥន្ទ្រ​ទេវី ព្រះ​នាង​ក៏បាន​ទៅជា​អ្នកប្រាជ្ញ​មួយអង្គ​ខាង​ពុទ្ធិ​ចក្រ​និង​អាណាចក្រ។ លោក ឌិ​ច កៀន ក៏បាន​លើកឡើង​ផងដែរ​អំពី​សេចក្តីស្នេហា​ដ៏​ជ្រាលជ្រៅ​របស់​ព្រះ​នាង​ចំពោះ​ព្រះ​ស្វាមី​ដែល​តែងតែ​ចេញទៅ​ធ្វើ​ប្រតិបត្តិការ​សឹក​នៅ​ទី​ឆ្ងាយជារឿយៗ ទុក្ខ​ដ៏​ធំ​របស់​ព្រះ​នាង​គឺ​ការភ័យព្រួយ​អំពី​សុខទុក្ខ​ព្រះ​ស្វាមី​ដែល​នាង​រងចាំ​ទន្ទឹង​មើលផ្លូវ​សឹងតែ​មួយជីវិត​របស់​នា​ង​ទៅហើយ ។ ចំពោះ​ព្រះ​នាង​ឥន្ទ្រ​ទេវី លោក ឌិ​ច គៀន បានលើកឡើង​អំពី​គុណសម្បត្តិ​ដ៏​ច្រើន​របស់​ព្រះ​នាង គុណសម្បត្តិ​ធំជាងគេ​គឺ​ការ​មិនចេះ​លោភលន់​ទោះបីជា​ព្រះ​នាង​ទទួលបាន​ឋានៈ​ជា​អគ្គមហេសី​ក្តី។ ចំពោះ​ព្រះ​នាង​ឥន្ទ្រ​ទេវី​អ្វីដែល​សំខាន់​គឺ​ការដឹកនាំ​ប្រជា​រាស្ត្រ​​ប្រយុទ្ធ​​កំចាត់​ភាពអវិជ្ជា​គឺ​រំដោះខ្លួន​ឲ្យ​ផុតពី​ការ​ល្ងង់ខ្លៅ​ដែលជា​ដំបៅ​មួយ​ប្រកបទៅដោយ​គ្រោះថ្នាក់​បំផុត​​​ចំពោះ​​ប្រទេសជាតិនីមួយៗ ព្រះ​នាង​ឥន្ទ្រ​ទេវី​ជា​គ្រូ​ដ៏​ធំ​ដ៏​ឧ​ត្ត​ម​ចំពោះ​ប្រទេស​កម្ពុជា​នៅ​សម័យ​នោះ  រីឯ​ព្រះ​រាជ​បុត្រ​របស់​ព្រះ​នាង​ដែលមាន​ព្រះនាម​ថា​ព្រះ​ស្រី​វីរៈ​កុមារ ហើយ​ដែលជា​អ្នកនិពន្ធ​សិលាចារឹក​នៅ​ប្រាសាទតាព្រហ្ម​ក៏​ជា​អ្នកប្រាជ្ញ​ខ្មែរ​ម្នាក់​ដ៏​ឆ្នើម​ដែរ។

លោក ឌិ​ច គៀ​ម បាន​យក​ពា​ក្ស​ពេចន៍​ខ្លះ​របស់​ព្រះ​នាង​ឥន្ទ្រ​ទេវី​បាន​និយាយ​ទៅកាន់​ព្រះ​ស្វាមី​មក​បកស្រាយ​នៅក្នុង​អត្ថបទ​របស់លោក រីឯ​សម្តី​ទាំងនោះ​មាន​សេចក្តី​ថា “សត្រូវ​ដ៏​ធំ​បំផុត​ក្នុង​លោក​គឺ​អវិជ្ជា”  យ៉ាងណាមិញ​ជោគជ័យ​នៅក្នុង​សង្គ្រាម​ក៏​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​វិជ្ជា​ជ្រៅជ្រះ​ដែរ ។ មុននឹង​បញ្ចប់​បទ​អត្ថាធិប្បាយ​នេះ​សូម​កត់សម្គាល់ថា​លោក ឌិ​ច គៀន ដែល​កើត​នៅក្នុង​ឆ្នាំ ១៩៣៦ ហើយ​ទទួលមរណភាព​នៅ​ឆ្នាំ ១៩៧៥ ជា​អ្នកនិពន្ធ​ផង ជា​អ្នកស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ខ្មែរ​ផង នៅ​ឆ្នាំ ១៩៦៤ – ៦៥ លោក​បាន​និពន្ធ​សៀវភៅ​មួយ​ជាមួយ​លោក ឌឿ​ក អំ ដែលមាន​ចំណងជើង​ថា “ភូមិ​តិរច្ឆាន” ៕

សូមមើល​ផង​ដែរ៖

  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: