ទំព័រដើម > គំនិតរបស់ខ្ញុំ, ចែករំលែក​បន្តគ្នា​, ផ្ទាល់ខ្លួន > សម្រាប់​អ្នក​រៀន​ភាសា​អង់គ្លេស ហើយ​ចូល​ចិត្ត​ស្តាប់!

សម្រាប់​អ្នក​រៀន​ភាសា​អង់គ្លេស ហើយ​ចូល​ចិត្ត​ស្តាប់!

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 19 ខែ​កុម្ភៈ ឆ្នាំ 2013 បញ្ចេញមតិ Go to comments

ខាន​សរសេរ​ប្រកាស​យូរ​ថ្ងៃ​មក​ហើយ ព្រោះ​មិន​ដឹង​ជា​សរសេរ​ពី​អ្វី ណា​មួយ​រវល់​ៗ​តែ​មិន​ដឹង​ជា​រវល់​អ្វី​នោះ​ទេ🙂 ថ្ងៃ​នេះ​បាន​មក​ដាក់​ប្រកាស​ថ្មី​ជូន​អ្នក​ដែល​តែង​តែ​ចូល​មក​មើល​ប្លក់​របស់​ខ្ញុំ​ជា​ប្រចាំ ។ ខ្ញុំបាន​ស្គាល់​វែបសាយ​ជា​ច្រើន​ដែល​ផ្តល់​ជូន​នូវ​សៀវភៅ​ជា​សម្លេង ឬ​ភាសា​អង់គ្លេស​គេ​ហៅ​ថា Audiobook ដែល​ឥត​គិត​ថ្លៃ​ជា​ច្រើន ហើយ​ក៏​ចង់​យកមក​បង្ហាញ​ដល់​អ្នក​រាល់​គ្នា​ដែល​កំពុង​តែ​រៀន​ភាសា​អង់គ្លេស ក៏​ដូច​ជា​អ្នក​ដែល​ចូល​ចិត្ត​ស្តាប់​រឿង​ ឬ​ក៏​ឯកសារ​ផ្សេង​ៗ​ជា​ភាសា​អង់គ្លេស​ផង​ដែរ ។ ខ្ញុំ​គិត​ថា​សៀវភៅ​ជា​សម្លេង​នេះ​ពិត​ជា​មាន​អត្ថ​ប្រយោជន៍​ណាស់​សម្រាប់​អ្នក​ដែល​គ្មាន​ពេល​អាន​សៀវភៅ ឬ​ក៏​អ្នក​ដែល​ចង់​បង្កើន​ជំនាញ​នៃ​ការ​ស្តាប់​ភាសា​អង់គ្លេស​ជា​ដើម… ។ ដោយ​ឡែក​សៀវ​ភៅ​ជា​សម្លេង​នេះ​គឺ​វា​ងាយ​ស្រួល​ណាស់​សម្រាប់​ការ​ស្តាប់ ហើយ​ងាយ​ស្រួល​យក​តាម​ខ្លួន​ដោយ​ដាក់​ក្នុង​ទូរស័ព្ទដៃ អាយហ្វូន អាយផាត អាយផត ឬ​ក៏​ម៉ាស៊ីន​ចាក់​ចម្រៀង​ក៏​បាន​ដែរ ហើយ​អាច​ស្តាប់​បាន​គ្រប់​ពេល​វេលា ។

មាន​ឆ្ងល់​ដែរ​ឬ​​ទេ​ថា​ហេតុ​អ្វី​បាន​ជា​ចាំ​បាច់​ត្រូវ​ទៅ​ស្តាប់​សៀវភៅ​ជា​សម្លេង​នឹង​ធ្វើ​អ្វី ព្រោះ​យើង​អាច​អាន​សៀវភៅ​ធម្មតា​បាន​តើ? ចម្លើយ​គឺ​ដូច​ជា​អ្វី​ដែល​ខ្ញុំ​បាន​សរសេរ​ខាង​លើ​អ៊ីចឹង​គឺ​ថា​សៀវភៅ​ជា​សម្លេង​នេះ​វា​មាន​ប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​អាន​សៀវភៅ​តែ​គ្មាន​ពេលវេលា​គ្រប់​គ្រាន់​សម្រាប់​អង្គុយ​អាន និង​សម្រាប់​អ្នក​ដែល​កំពុង​តែ​រៀន​ភាសា​អង់គ្លេស​ហើយ​ចង់​បង្កើន​ជំនាញ​នៃ​ការ​ស្តាប់​របស់​គេ ព្រោះ​ការ​អាន​នៅ​ក្នុង​សៀវភៅ​ជា​សម្លេង​នេះ​គឺ​មាន​ការ​បញ្ចេញ​សម្លេង​ច្បាស់​ៗ​អាច​ឲ្យ​យើង​ងាយ​ចាប់​បានតាម​បែប​ការ​បញ្ចេញ​សម្លេង​របស់​ជន​ជាតិ​គេ ។

ខាង​ក្រោម​នេះ​គឺ​ជា​វែបសាយ​ដែល​ខ្ញុំ​ចូល​ចិត្ត​ជាង​គេ៖
http://www.booksshouldbefree.com/

វែបសាយ​មួយនេះ​គឺ​ងាយ​ស្រួល​ក្នុង​ការស្វែង​រក​សៀវភៅ​ជា​សម្លេង​ណាស់​ គឺ​ថា​យើង​អាច​មើល​តាម​ចំណាត់​ក្រុមដែល​មាន​បែង​ចែក​ជា​ច្រើន​ផ្នែក​ដូច​ជា​….. អាច​មើលខ្លួនឯង​បាន ។

សូម​មើល​ផង​ដែរ៖ ឃ្លាំង​សៀវ​ភៅនៅ​លើអ៊ីនធ័រណិត

books-should-be-free

  1. លឹម ហៀងរ៉ាមី
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 20 ខែ​កុម្ភៈ ឆ្នាំ 2013 ម៉ោង 1:22 នាទី (ល្ងាច)

    តើធ្វើមេ្តចអាចទាញយកមកមើលបានទៅ

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 20 ខែ​កុម្ភៈ ឆ្នាំ 2013 ម៉ោង 9:25 នាទី (ល្ងាច)

      តើ​ឃើញពាក្យ​ថា Audiobook downloads ទេ? បើ​ឃើញ​សូម​ចុច​ Download ជា​ mp3 ជា​ការ​ស្រេច!!

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: