ទំព័រដើម > ទាញយក, សៀវ​ភៅ > សៀវភៅ៖ ៣៦​វិធី​​ដើម្បី​​ទទួល​​បាន​​ជោគ​ជ័យ​ក្នុង​​ជីវិត

សៀវភៅ៖ ៣៦​វិធី​​ដើម្បី​​ទទួល​​បាន​​ជោគ​ជ័យ​ក្នុង​​ជីវិត

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 28 ខែមករា ឆ្នាំ 2013 បញ្ចេញមតិ Go to comments

36tips to get success in life book cover

សួស្តី​​អ្នក​​ទាំង​​អស់​គ្នា ថ្ងៃ​​នេះ​បាន​​មក​​ដាក់​​ប្រកាស​​ថ្មី​ជូន​អ្នក​ដែល​ចូល​​​មើល​​​ប្លក់​របស់​ខ្ញុំ​ជាប្រចាំ គឺ​​ខ្ញុំ​បាន​ពាំនាំ​​នូវ​សៀវភៅ​មួយ​​ក្បាល​ដែល​​មាន​ចំណង​​ជើង​​ថា “៣៦​វិធី​​​ដើម្បី​​​ទទួល​​​បាន​​​ជោគ​​ជ័យ​​ក្នុង​​​ជីវិត” អ្នក​​ទាំង​អស់​​​គ្នា​​ដឹង​ហើយ​​ថា​ ក្នុង​ការ​ធ្វើ​ការងារ​មនុស្ស​តែង​តែ​មាន​គំនិតផ្សេង​ៗ​គ្នា​គ្មាន​អ្វីដែល​ដូច​គ្នា​នោះ​ទេ ហើយ​អ្វី​ដែល​ដូច​គ្នា​នោះ​ក៏​នៅ​ត្រង់​ចំណុច​ដែល​យើង​ម្នាក់​ៗ​ចាំ​បាច់​ត្រូវ​តែ​ធ្វើ​ការងារ​ដូចគ្នា ។ ការ​ធ្វើ​ការងារ​ដែល​ល្អ​គឺ​ចាំ​បាច់​ត្រូវ​តែ​មាន​ច្បាប់​ក្នុង​ការ​គ្រប់​គ្រង់​​បុគ្គលិក​ឲ្យ​​បាន​ល្អ ។ ទម្រាំ​តែ​មនុស្ស​យើង​ម្នាក់​ៗ​មានការ​រីក​ចម្រើន​ក្លាយ​ជា​បុគ្គល​ដែល​ទទួល​បាន​នូវ​ភាព​ជោគ​ជ័យ​នោះ គ្រប់​គ្នា​ក៏សុទ្ធ​សឹង​តែ​ឆ្លង​កាត់​នូវ​ហេតុ​ការណ៍​នៃ​បញ្ហា​តូចធំស្ទើរ​តែ​ទាំង​អស់ ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​គេ​ទាំង​អស់​នោះ​អាច​ពុះ​ពារ​មក​បានព្រោះ​តែ ការ​ប្រកាន់​យក​នូវ​គន្លឺះ​នៃ​ “​ភាពជោគជ័យ” ជា​មាគ៌ា​ក្នុង​ការអនុវត្ត​ការងារ​ដើម្បី​ឆោង​ ចាប់​ឲ្យ​ដល់​ចំណុច​កំពូល​នៃ​មនុស្ស​រហូត​ដល់​នរណា​ៗ​ក៏​ព្រម​ទទួល​ស្គាល់​​​ថា​ហ្នឹង​ហើយ​គឺ​ជា​បុគ្គល​ជោគ​ជ័យ ។

ក្នុង​ការ​រស់​នៅ​របស់​មនុស្ស​ម្នាក់​ៗ​តែង​តែ​មាន​ លក្ខណៈ​ខុសៗ​គ្នា ​ប៉ុន្តែ​ជឿ​ចុះ​ថា​ប្រសិនបើ​យើង​គ្រប់​គ្នា​មាន​ការ​ចាប់​អារម្មណ៍​ទៅ​លើ​គុណ​ភាព​ជីវិត​នោះ វា​គឺ​ជា​ការ​ប្រសើរ​ណាស់ វា​អាច​នឹង​ធ្វើ​ឲ្យ​យើងគ្រប់​គ្នា​មាន​ការ​រីក​ចម្រើន​នូវ​អ្វីដែល​យើង​បានរំពឹង​ទុក​ ដែល​វិធី​ឈានទៅ​រក​ភាពជោគជ័យ​សម្រាប់​មនុស្សជំនាន់​ថ្មី នឹង​ត្រូវ​​បែង​ចែកជា​ចំណុច​​ៗតាមរយៈ​សៀវភៅ​នេះ ។ ប្រសិនបើអ្នកទាំង​អស់​គ្នា​ចង់​ដឹង​អំពី​វិធីសាស្រ្ត​ទទួល​បាន​ជោគជ័យក្នុងជីវិត​ អាចទាញយក​សៀវ​ភៅនេះ​ទៅអាន សង្ឃឹម​ថា​អ្នក​ទាំង​អស់គ្នា​នឹង​ទទួល​បានចំណេះ​ដឹងជា​ច្រើន​ក្នុង​ការ​អានសៀវភៅមួយក្បាល​​នេះ​ជា​ពុំខានឡើយ ។

ឯកសារ​ជា​ប្រភេទ​ PDF ទំហំ ២.៣៩MB ទំព័រ (១២៤ទំព័រ)៖ ចុច​ទីនេះ​ដើម្បី​ទាញ​យក

សូម​មើល​ផង​ដែរ៖

នៅ​មាន​សៀវ​ភៅ​ជា​ច្រើន​ទៀត​សម្រាប់​ឱ្យ​ទាញ​យក​៖ https://llundi.wordpress.com/category/ទាញ​យក/សៀវ​ភៅ/

ចំណាត់ក្រុម ៖ទាញយក, សៀវ​ភៅ
  1. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 9 ខែ​កុម្ភៈ ឆ្នាំ 2013 ម៉ោង 9:10 នាទី (ព្រឹក)

    សួស្ដី អរគុណ​ខ្លាំងណាស់​សម្រាប់​សៀវភៅ​នេះ តើ​ខ្ញុំ​អាច​ចែករំលែក​បន្ត​បាន​ដែរ​ទេ?។

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 10 ខែ​កុម្ភៈ ឆ្នាំ 2013 ម៉ោង 12:17 នាទី (ល្ងាច)

      បាទ!! អាច​យក​ទៅចែក​រំលែក​បានដោយ​សេរី តែខ្ញុំសូមរក្សាសិទ្ធចំពោះ​អ្នករៀបរៀង ដោយ​ហាមយក​ធ្វើ​អាជីវកម្ម​ផ្សេងៗ!!! អរគុណ!!

  2. vin saveng
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 18 ខែ​ឧសភា ឆ្នាំ 2013 ម៉ោង 10:50 នាទី (ព្រឹក)

    how to downlaod that book

  3. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 24 ខែ​កុម្ភៈ ឆ្នាំ 2014 ម៉ោង 11:24 នាទី (ព្រឹក)

    ទាញយកអត់បានសោះតើធ្វើយ៉ាងម៉េចទៅ

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: