ទំព័រដើម > គួរយល់ដឹង, ចំណេះដឹង, ព័ត៌មាន, សេដ្ឋកិច្ច > សំណង់​អគារដែល​ខ្ពស់​ជាង​គេ​​ក្នុង​ឆ្នាំ ២០១៣

សំណង់​អគារដែល​ខ្ពស់​ជាង​គេ​​ក្នុង​ឆ្នាំ ២០១៣

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 2 ខែមករា ឆ្នាំ 2013 បញ្ចេញមតិ Go to comments

សំណង​អគារ​ខ្ពស់​ៗ​លើ​លោក

យើង​ទាំង​អស់​គ្នា​បាន​ដឹង​ហើយ​ថា​ពិភពលោក​កាន់​តែរីកចម្រើន​​ទៅ​​មុខ បច្ចេកវិទ្យាមាន​ការ​វិវត្តន៍​ឥត​ឈប់ឈរ​ ការ​ប្រកួត​ប្រជែង​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ក្លា ដូច្នោះ​ហើយសំណង់​អគារ​ខ្ពស់ៗ​ជា​ច្រើន​ក៏​នឹង​កំពុង​តែ​សាង​សង់​ឡើង​នៅ​បណ្តា​ប្រទេស​ដែល​មាន​សេដ្ឋ​កិច្ច​រីកចម្រើន​យ៉ាង​ច្រើន ។ ក្នុង​នោះ​ប្រទេស​ចិន​ដែល​ជា​ប្រទេស​ដែល​​មានកំណើន​​សេដ្ឋ​កិច្ច​ខ្លាំង​ជាង​គេ​ ហើយ​ជា​ប្រទេស​ដែល​កំពុង​តែ​មាន​ការ​កសាង​អគារ​កប់​ពពក​ជា​ច្រើន​ផង​ដែរ ប្រសិន​បើ​ប្រទេស​ចិន​នៅ​តែបន្ត​​មាន​កំណើន​សេដ្ឋកិច្ច​​​ជា​បន្ត​ទៅ​ទៀត​នោះ ។ បើ​យោង​​តាម​ការ​សិក្សា​ដោយ Barclays Capital បាន​​ឲ្យ​ដឹង​ថា​អគារ​កប់​ពពក​បាន​នឹងកំពុង​តែ​សាង​សង់​ឡើង​ជាច្រើនក្នុង​កំឡុង​ ១៤០ឆ្នាំ​ចុង​ក្រោយ​នេះ ។ ទីក្រុង​ Dubai គឺ​ជា​តំបន់​ព្រៃ​នៃ​សំណង់​អគារ​កប់​ពពក ដែល​ក្នុង​នោះ​មាន​អគារ​ការិយា​ល័យ សណ្ឋាគារ និង​អគារ​សម្រាប់​ស្នាក់​លំហែ​កាយ បូក​រូម​ទាំង​អគារ​ដែលមាន​កម្ពស់​​ខ្ពស់​ជាង​គេ​នៅ​ក្នុង​លោក​​ផង​ដែរ ។

ខាង​ក្រោម​នេះ​គឺ​ជា​ការ​បង្ហាញ​សំណង់​​អគារ​ទាំង​១០ដែល​មាន​កម្ពស់ខ្ពស់​ជាង​គេ​នៅ​លើ​ពិភព​លោក៖

១០. មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ (International Commerce Center)
មាន​កម្ពស់ ៤៨៤.០ម៉ែត្រ ឬស្មើនឹង ៥៨៧.៩ហ្វីត មាន​ ១០៨ជាន់

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ (International Commerce Center)

អគារ​កប់​ពពក​នេះ​បានសង់​រួច​រាល់​នៅ​ឆ្នាំ ២០១០ ក្នុង​ភាគខាង​លិចតំបន់ Kowloon នៃ​ទី​ក្រុង​ហុង​កុង ។ ក្នុង​នោះ​រួម​មាន​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំដែលកាន់កាប់​ដោយ​ក្រុង​ហុង​កុង​​មាន​ឈ្មោះ​ថា​ The Ritz-Carlton​​​​ ​ចាប់​ពី​ជាន់​ទី ១០២ ដល់ជាន់ទី ១០៨ ហើយ​មាន​អាង​ហែល​ទឹក​និង​បារ (OZONE) ដែល​ខ្ពស់ជាង​គេ​លើ​លោក​ផង​ដែរ ​នៅ​កំពូលអគារ​​​គឺ​ជាន់​ទី ១១៨ ។ អគារ​នេះ​ក៏​បានរៀប​ចំ​ observation decks​  នៅ​ជាន់​ទី ១០០ ផង​ដែរ ដែល​គេ​ហៅ​ថា Sky100 ហើយ​​ត្រូវ​បាន​បើក​ឲ្យ​ប្រើប្រាស់​ជា​សាធារណៈ​នៅ​ ខែមេសា ឆ្នាំ ២០១១ ចំណែក​ឯ​ជាន់​ទី ១០១វិញ​សម្រាប់​ជួល​ឲ្យ​ភោជនីយដ្ឋាន​ដែល​មាន​លំដាប់​លេខ​ចាប់​ពី​ផ្កាយ​ប្រាំឡើង​ទៅ ។

៩. មជ្ឈមណ្ឌល​ហិរញ្ញវត្ថុពិភពលោក​​នៃ​ទីក្រុង​សៀង​ហៃ (Shanghai World Financial Center)
មាន​កម្ពស់ ៤៩២.០ម៉ែត្រ ឬ​ស្មើ​នឹង ១,៦១៤.២ហ្វីត មាន ១០១ជាន់

មជ្ឈមណ្ឌល​ហិរញ្ញវត្ថុពិភពលោក​​នៃ​ទីក្រុង​សៀង​ហៃ (Shanghai World Financial Center)

អគារ​កប់​ពពករបស់​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុពិភពលោក​​នៃ​ទីក្រុង​សៀង​ហៃមួយ​នេះគឺ​​គេ​ប្រើប្រាស់​រួមគ្នា​ដូច​ជា​ ការិយាល័យ សណ្ឋា​គារ បន្ទប់សន្និសីទ, observation decks​, ហើយ​នៅ​ជាន់​ផ្ទាល់​ដី​គឺ​ជា​ហាង​លក់​ទំនិញ ។ ចំណែក​ឯ​សណ្ឋាគារ​ដែល​មាន​ឈ្មោះ​ថា Park Hyatt Shanghai គឺជា​ភាគ​ហ៊ុន​មួយ​របស់​អគារ​កប់​ពពក​នេះ ដែល​វា​មាន​ ១៧៤បន្ទប់ សម្រាប់​ឲ្យ​ភ្ញៀវ​ស្នាក់​នៅ ។ ចាប់​ពី​ជាន់​ទី ៧៩ ដល់​ជាន់​ទី ៩៨ គឺ​ជា​សណ្ឋាគារ​ដែល​ខ្ពស់​លំដាប់​ទី​២​នៅ​លើ​លោក ដែល​វា​​លើស​ពី​សណ្ឋាគារ Grand Hyatt Shanghai ដែលមាន​នៅ​ត្រឹម​តែ​នៅ​ជាន់​ទី ៥៣ ដល់​ជាន់ទី ៨៧ ​នៅ​ជិត​ Jin Mao Tower

៨. អគារ​តៃប៉ិ ១០១ (Taipei 101)
មានកម្ពស់ ៥០៨ម៉ែត្រ ឬស្មើនឹង ១,៦៦៦.៧ហ្វីត មាន ១០១ជាន់

អគារ​តៃប៉ិ ១០១ (Taipei 101)

អគារ​តៃ​ប៉ិ ១០១ ត្រូវ​បាន​ចាត់​ថ្នាក់​ជា​ផ្លូវ​ការថា​ជា​អគារ​ដែល​ខ្ពស់​របស់​ពិភព​លោក​ចាប់​ពីឆ្នាំ ២០០៤​ រហូត​ដល់​អគារ​ Burj Khalifa ដែល​នៅ​ទី​ក្រុង​ Dubai ត្រូវ​​បាន​សម្ភោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់នៅ​​ក្នុង​ឆ្នាំ ២០១០ ។ អគារ​តៃ​ប៉ិ​ ១០១ រួម​មាន​ ១០១ជាន់​ ចាប់​ពី​ជាន់​ផ្ទាល់​ដី​ និង​ជាន់​ខាង​ក្រោម​ដី៥ជាន់​ទៀត ប៉ម​នៃ​អគារ​នេះ​ត្រូ​បាន​រចនា​ឡើង​ដើម្បីធន់​នឹង​ព្យុះ ហើយ​នឹងការរញ្ជួយដី​ ។ នៅ​ក្បែរ​អគារ​នេះ​មាន​ហាង​លក់​ទំនិញ​គ្រប់​លំដាប់ និង​ផ្ទះ​រាប់រយ​​ជា​ហាង​ដែលទាន់សម័យ ភោជនីយដ្ឋាន ហើយនិង​ក្លឹប ។

៧. អគារ Busan Lotte Tower
មានកម្ពស់ ៥១០ម៉ែត្រ ឬស្មើ​នឹង ១,៦៧៤ហ្វីត មាន ១១០ជាន់

អគារ Busan Lotte Tower

អគារ Busan Lotte World Tower គឺ​មាន​ ១១០ជាន់ កម្ពស់ ៥១០.១ម៉ែត្រគឺ​ជា​គម្រោង​អគារ​ដ៏​សែន​ខ្ពស់​​នៅ​ក្នុង​តំបន់​ Busan ប្រទេស​កូរ៉េ​ខាង​ត្បូង ។ នៅ​ពេល​ការ​សាង​សង់​រួច​រាល់វា​​នឹង​ក្លាយ​ជា​អគារដែលមាន​កម្ពស់​ខ្ពស់​ជាង​គេ​លំដាប់​ទី៥ របស់​ពិភព​លោក ។

៥. មជ្ឈមណ្ឌល​ជំនួញ One World (One WorldTrade Center)
មាន​កម្ពស់ ៥៤១.៣២ម៉ែត្រ ឬ​ស្មើនឹង ១,៧៧៦ហ្វីត មាន​ ១០៤ជាន់

មជ្ឈមណ្ឌល​ជំនួញ One World

អគារ​ដែល​មាន ១០៤ជាន់​​នេះគឺ​ស្ថិត​នៅ​​ក្នុង​ចំណោម​អគារខ្ពស់​ៗ​បំផុតលើ​លើក​ ដែលកំពុង​តែ​នឹង​សាង​សង​នៅ​​ភាគ​ពាយព្យក្នុង​ផ្ទៃ​ដី ១៦ហិចតា ​កែង​នឹង​មជ្ឈមណ្ឌល​ពានិជ្ជកម្ម​ពិភព​លោក ។ អគារ​នេះ​​នឹង​ត្រូវ​សង់​រួច​រាល់​ក្នុង​ឆ្នាំ ២០១៣ មជ្ឈមណ្ឌល​ជំនួញ One World នេះ​នឹង​ក្លាយ​ជា​អគារ​ដែល​មានកម្ពស់ខ្ពស់​នៅភាគខាងលិចអឌ្ឍគោល ហើយជា​អគារ​ខ្ពស់លំដាប់​ទី៣ក្នុង​ពិភព​លោក​ដោយ​កំពូល​វែង ជាមួយ​និង​កំពូល​ដ៏​ស្រួច​របស់​វា​ដែលជានិមិត្តរូប​អាច​ធ្វើ​ឲ្យ​អគារ​នេះ​មាន​កម្ពស់​ដល់​ទៅ ៥៤១.៣២ម៉ែត្រ ឬ​ស្មើនឹង ១,៧៧៦ហ្វីត ។

៤. អគារ Mecca Royal Hotel Clock Tower
មាន​កម្ពស់​ ៦០១ម៉ែត្រ ឬ​ស្មើ​នឹង ១,៨៧២ហ្វីត មាន​ ១២០ជាន់

អគារ Mecca Royal Hotel Clock Tower

Mecca Royal Hotel Clock Tower គឺ​ជាអគារច្រើន​ផ្តុំគ្នា​មួយក្នុង​ទី​ក្រុង​ Mecca ប្រទេស Saudi Arabia ។ អគារច្រើន​ផ្តុំគ្នា​​នេះ​ត្រូវ​បាន​ជាប់​កំណត់​ត្រា​ពិភព​លោក​បួន​ប្រាំ​ ដូច​ជា ជា​សណ្ឋា​គារ​ដែល​ខ្ពស់​ជាង​គេ​ក្នុង​លោក ជា​ប៉ម​នាឡិកា​ដែល​ខ្ពស់ជាង​គេ​ក្នុង​លោក ជា​នាឡិកា​ដែល​មាន​ផ្ទៃ​បួន​ទិស​ធំ​ជាង​គេ​របស់​ពិភព​លោក ហើយ​និង ជា​អគារ​ដែល​មានផ្ទៃ​ក្រឡា​ធំ​បំផុត​របស់​ពិភព​លោក ។

៣. ប៉មនៃទីក្រុង​សៀវហៃ (Shanghai Tower)
មានកម្ពស់ ៦៣២ម៉ែត្រ ឬ​ស្មើ​នឹង ២,០៧៣ហ្វីត មាន ១២១ជាន់

ប៉មនៃទីក្រុង​សៀវហៃ (Shanghai Tower)

ប៉មនៃទីក្រុង​សៀវហៃ (Shanghai Tower) នេះគឺជា​អគារ​កប់​ពពក​ដ៏សែនខ្ពស់បំផុត​ ដែល​កំពុង​តែ​ស្ថិត​នៅក្នុង​ការ​ស្ថាបនា​នៅឡើយ ដែលវា​ស្ថិត​នៅសង្កាត់ Pudong ទី​​ក្រុង​សៀង​ហៃ ប្រទេសចិន ។ អគារ​នេះ​​នឹង​ត្រូវ​សាង​សង​រួចរាល់នៅ​ចុង​ឆ្នាំ ២០១៤​ ខាង​មុខនេះ ហើយ​វា​និង​អាចមាន​កម្ពស់​ប្រមាណ ៦៣២ម៉ែត្រ ឬ​ស្មើ​នឹង ២,០៧៣ហ្វីត ហើយ​វា​និង​មាន​ ១២១ជាន់ ជា​មួយ​និង​ផ្ទៃ​ក្រឡា ៣៨០,០០០ម៉ែត្រ​ការ៉េ ។

២. មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ​ ភីងអាន (Pingan International Finance Center)
មាន​កម្ពស់ ៦៦០ម៉ែត្រ ឬ​ស្មើនឹង ២,១៦៥ហ្វីត មាន ១១៥ជាន់

មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ​ ភីងអាន (Pingan International Finance Center)

មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ​ ភីងអាន (Pingan International Finance Center) គឺ​ជា​អគារ​ដ៏ខ្ពស់​កប់​ពពកមាន ១១៥ជាន់ ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ការ​សាង​សង់​នៅទីក្រុង ហ្សិនជិន ប្រទេស​ចិន ។ វា​ត្រូវ​បាន​គេ​រំពឹងសង្ឃឹមទុកថា​នឹង​សង់​រួច​រាល់​នៅ​ឆ្នាំ ២០១៥ ហើយ​នៅ​ពេល​នោះ​វា​នឹង​ក្លាយ​ជា​អគារ​ដែល​ខ្ពស់​លំដាប់​ទី​ពីរ​ក្នុង​ពិភព​លោក ក៏​ដូចជា​នៅ​ក្នុង​ប្រទេស​ចិន​ផង​ដែរ អគារ​នេះ​មាន​កម្ពស់​សរុប ៦៦០ម៉ែត្រ ឬ​ស្មើនឹង ២,១៦៥ហ្វីត អគារច្រើន​ផ្តុំគ្នានៃមជ្ឈមណ្ឌល​ហិរញ្ញវត្ថុនេះនឹងត្រូវ​បូក​រួមបន្ថែមផងដែរ​​នូវ​សណ្ឋាគារ​មួយ​ដែលមាន​កម្ពស់ ៣០៧ម៉ែត្រ ឬ​ស្មើនឹង ១,០០៧ហ្វីត មាន ៦៦ជាន់ ។

១. អគារ Burj Khalifa
មាន​កម្ពស់ ៨២៨ម៉ែត្រ ឬស្មើ​នឹង ២,៧១៧ហ្វីត មាន ១៦៣ជាន់

អគារ Burj Khalifa

អគារ Burj Khalifa គឺ​ជា​សំណង់​អគារ​ខ្ពស់​បំផុត​ក្នុង​ពិភព​លោក​ដែល​ស្ថាប​នាដោយមនុស្ស ក្នុង​កំពស់ ៨២៨ម៉ែត្រ ឬស្មើ​នឹង ២,៧១៧ហ្វីត ចំណាយសរុប​នៃ​គម្រោង​សាង​សង​នេះ​គឺ​ប្រហែល ១.៥ពាន់​លានដុល្លារ ។ អគារ​នេះ​គឺ​ជា​ការ​ត្រឡប់មក​វិញរបស់​ទី​កន្លែងចាស់​​នៃ​សំណង់​បុរាណ​ដែល​ខ្ពស់​បំផុត​របស់​ផែន​ដី​​ស្ថិត​នៅ​មជ្ឈឹមបូព៌ា ជា​កន្លែង​ដែល​សំណង់​ប្រាសាទ ពីរ៉ាមីត នៃ​ព្រះចៅ​ Giza សាង​សង់​នៅ​មជ្ឈឹមបូព៌ានេះ​រាប់​ពាន់​ឆ្នាំ​មក​កន្លង​មក​ហើយ ៕

Advertisements
  1. ភារម្យ
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 3 ខែមករា ឆ្នាំ 2013 ម៉ោង 4:22 នាទី (ល្ងាច)

    so silence bro!

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 3 ខែមករា ឆ្នាំ 2013 ម៉ោង 8:10 នាទី (ល្ងាច)

      Here is not silent …:)

      • ភារម្យ
        បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 4 ខែមករា ឆ្នាំ 2013 ម៉ោង 8:07 នាទី (ព្រឹក)

        🙂

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: