ទំព័រដើម > គ.អ៊ីនធ័រណិត, តិច​និច​ទាញ​យក​ពី Host site, Downloader > របៀប​ប្រើ​ អាយ.ឌី.អឹម ទាញ​យក​ឯកសារ​ពី ថរ៉ិនថ៍ ដោយ​ល្បឿន​លឿន

របៀប​ប្រើ​ អាយ.ឌី.អឹម ទាញ​យក​ឯកសារ​ពី ថរ៉ិនថ៍ ដោយ​ល្បឿន​លឿន

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 15 ខែធ្នូ ឆ្នាំ 2012 បញ្ចេញមតិ Go to comments

torrent to IDM

សួស្តី​​អ្នក​ទាំង​អស់​គ្នា ថ្ងៃ​នេះ​ខ្ញុំ​នឹង​បង្ហាញ​ពី​របៀប​ទាញ​យក​ឯកសារ​ពី ថរ៉ិនថ៍ (Torrent) ដោយ​ល្បឿន​លឿន​ (Full speed) ។ អ្នក​ទាំង​អស់​គ្នា​បាន​ដឹង​មក​ហើយ​ថា សព្វ​ថ្ងៃ​នេះ​ច្បាប់​​អ៊ីនធ័រ​ណិត​ត្រូវ​បាន​រឹត​បណ្តឹង​នៅ​បណ្តា​ប្រទេស​ធំ​ៗ​ជា​ច្រើន ជា​ពិសេស​គឺ​កម្ម​សិទ្ធិ​បញ្ញា ។ ដូច្នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​វែបសាយ​ដែល​ផ្តល់ការ​ផ្ទុក​ឯកសារ​ដើម្បី​ចែក​រំលែក​ជា​ច្រើន​បាន​ត្រូវ​បិទ ដូច​ជា​វែបសាយ Megaupload ជា​ដើម​​ដែល​ជា​វែបសាយ​ចែក​រំលែក​ឯកសារ​នាំ​មុខ​គេ​មួយ​ ​ត្រូវ​បាន​រឹបអូស​​ដោយ​ FBI ពី​ព្រោះ​តែ​​វែបសាយ​នេះ​បាន​រំលោភ​លើ​​ការ​រក្សាសិទ្ធិ ។ ខ្ញុំ​សង្កេត​ឃើញ​ថា​បច្ចុប្បន្ន​នេះ​ពិបាក​នឹង​ទាញ​យក​ឯកសារ​ពី​អ៊ីនធ័រ​ណិត​ណាស់ ព្រោះ​តែ​ឯកសារ​ភាគ​ច្រើន​ត្រូវ​បាន​លុប​ចោលពី​វែប​សាយ​ដែល​ផ្តល់ File Hosting Sevice ទាំង​អស់​នោះ តែ​ជា​សំណាង​ណាស់​ដែល​ឯកសារ​ភាគ​ច្រើន​នឹង​ពិបាក​ស្វែង​រក​បំផុត​ជា​ច្រើន​មាន​នៅ​ក្នុង​ ថរ៉ិនថ៍ ។

អ្នក​ទាំង​អស់​គ្នា​ប្រាកដ​ជា​ដឹង​ហើយ​ថា ថរ៉ិនថ៍ គឺ​វែបសាយ​ដ៏​ពេញ​និយម​ដែល​ផ្ទុក​ទៅ​ដោយ​ឯកសារ​ជា​ច្រើន​ដូចជា​ កម្មវិធី​កុំព្យូទ័រ ហ្គេម​កុំព្យូទ័រ វីដេអូ…. ជា​ដើម ប៉ុន្តែ​ការ​ទាញ​យក​ឯកសារ​ពី​ថរ៉ិនថ៍ គឺវា​ទាម​ទារ​ឲ្យ​មាន​កម្មវិធី​ជំនួយ​គឺ Torrent Download Clients ដូច​ជា Bit Torrent និង Utorrent ។ល។ ប៉ុន្តែ​ការ​ទាញ​យក​របៀប​នេះ​ពិត​ជាមាន​ល្បឿន​​យឺត​ណាស់ ចំពោះ​ឯកសារ​ថរ៉ិនថ៍​ដែល​មាន​ទំហំ​រាប់​សិបជីប៊ីនោះ​គឺ​អាចប្រើរយៈ​ពេល​ដល់​ទៅ​រាប់​សិប​ម៉ោង​ឯណោះ តែ​ទោះ​ជា​យ៉ាង​ណាក៏​នៅ​មាន​វិធី​ជា​ច្រើន​ដើម្បី​ពន្លឿន​ល្បឿន​ទាញ​យក​នោះ​បាន​ដែរ គឺ​យើង​អាច​ប្រើ​កម្មវិធី អាយ.ឌី.អឹម (Internet Download Manager) ដែល​ជា​កម្មវិធី​សម្រាប់​គ្រប់​គ្រង​និង​ពន្លឿន​ការ​ទាញ​យក​ឯកសារ​ផ្សេង​ៗ​នៅ​លើ​ប្រព័ន្ធអ៊ីនធ័រ​ណិត តែ​បើ​ទោះ​ជា​យ៉ាង​នោះ​ក្តី ក៏​មិន​អាច​បាន​ល្បឿន​ពេញ​ដែរ ។

ខាង​ក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អ្នកទាំង​អស់​គ្នា​​អំពី​របៀប​ក្នុង​ការ​ទាញ​យក​ឯកសារ​ពី​ថរ៉ិនថ៍ ដោយ​ អាយ.ឌី.អឹម ។ ខ្ញុំ​សូម​ណែ​នាំ​របៀប​ពីរ​យ៉ាង​ដែល​ងាយ​ស្រួល តែ​​មាន​លក្ខណៈ​ខុស​គ្នាត្រង់​ល្បឿន​ក្នុង​ការ​ទាញ​យក ខ្ញុំ​នឹង​ធ្វើ​ការ​ប្រៀប​ធៀប​អំពី​របៀបទាំង​ពីរ​បែប​នេះ​តើ​វា​ខុស​គ្នា​យ៉ាង​ណាខ្លះ​ សូម​មើល​ការ​បង្ហាញ​ខាង​ក្រោន​នេះ៖

របៀប​ទីមួយ៖ ជា​មួយ www.zbigz.com
Zbigz.com គឺជា​សេវា​កម្មវែបសាយ​​ដ៏​ពេញ​និយម​មួយ ដែល​អាច​ជួយ​អ្នក​ទាំង​អស់គ្នា​ដើម្បីអាច​ទាញ​យក​ឯកសារ​ថរ៉ិនថ៍​ដោយ​ផ្ទាល់​តែ​ម្តង​គឺ​ពុំ​ចាំ​បាច់​ប្រើ​ Torrent Download Clients នោះ​ទេ ។ បន្ទាប់​ពី​ការ​បម្លែង​ឯកសារ​ថរ៉ិនថ៍​ទៅ​តំណ​ទាញ​យក​ផ្ទាល់​ហើយ​នោះ​ អ្នក​អាច​ទាញ​យក​ថរ៉ិនថ៍​ ដោយ​ប្រើ​ប្រាស់​ អាយ.ឌី.អឹម ដើម្បី​ជំនួយ​ល្បឿន​ក្នុង​ការ​ទាញយក ។ តែ​ខ្ញុំ​សូម​បញ្ជាក់ថា ZbigZ គឺ​មាន​គណនី​ឥត​គិត​ថ្លៃ​ និង​គណនី Premium ហើយ​គណនី​ទាំង​ពីរ​ប្រភេទ​នេះ​ក៏​មាន​ប្រសិទ្ធិ​ភាព​ខុស​គ្នា​ដែរ ចំពោះ​គណនី​ឥត​គិត​ថ្លៃ​គឺ​យើង​អាច​ទាញ​យក​បាន​ល្បឿន​មធ្យម​តែ​ប៉ុណ្ណោះ តែ​ចំពោះ​គណនី Premium វិញគឺ​យ៉ាង​អាច​ទាញ​បាន​ក្នុង​ល្បឿន​យ៉ាង​លឿន ។ បើអ្នក​ទាំង​អស់​គ្នា​ចង់ដឹង​ពី​របៀប​ទាញយ​ក​តាម​ ZbigZ សូម​មើល​តាម​របៀប​ខាង​ក្រោម ។

១. សូម​ចូល​ទៅ​កាន់ www.zbigz.com
២. បន្ទាប់មកសូមធ្វើការ​បញ្ចូល​ឯកសារ​ថរ៉ិនថ៍​ (Torrent File) ឬ​ក៏បិទភ្ជាប់តំណ​ថរ៉ិនថ៍ (Megnet Link) ហើយ​ចុច​ប៊ូតុង Go!
002

៣. បន្ទាប់​មកវា​នឹង​បង្ហាញ​ផ្ទាំង​មួយ​គឺ​មាន​ពាក្យ​ថា Free ហើយ​នឹង Premium សូម​ជ្រើស​រើស​ Free សម្រាប់​គណនី​ឥត​គិត​ថ្លៃ
003

៤. បន្ទាប់​មក​សូម​រង​ចាំ​មួយ​​ភ្លេត​ដើម្បី​ធ្វើ​ការ​ទាញ​យក​
001

៥. ពេលរួចរាល់​ហើយ​វា​នឹង​ប៊ូតុង​ទាញ​យក
004

របៀប​ទីពីរ ជា​មួយ www.furk.net
គឺ​ជាវែបសាយ​មួយ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ធ្វើ​ការ​ផ្ទុក​នូវ​ឯកសារ​ផ្ទាល់​ខ្លួន​ ក៏​ដូច​ជា​ឯកសារ​ថរ៉ិនថ៍​ផង​ដែរ ។ បន្ទាប់​ពីធ្វើ​ការ​ផ្ទុក​ឯកសារ​នៅ​លើ​វែបសាយ​នេះ​ហើយ​គឺ​យើង​អាច​ទាញ​យក​ឯកសារ​ទាំង​អស់​នោះ​តាម​រយៈ​តំ​ណ​ទាញ​យក​ផ្ទាល់​តែ​ម្តង​ (Direct link download) ក្នុង​ល្បឿន​យ៉ាង​លឿន​ (Full speed download) ដែល​វា​លឿន​ជាង Zbiz.com ទៅ​ទៀត ។ វែបសាយ​នេះ​​ពិត​ជា​មាន​ប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​អ្នក​ដែល​មាន​ប្រព័ន្ធ​អ៊ីនធ័រ​ណិត​យឺត​ ឬ​ក៏​សម្រាប់​អ្នក​ដែល​ចង់​បង្កើន​ល្បឿន​ក្នុង​ការ​ទាញ​យក​​​ឯកសារ​ពីថរ៉ិនថ៍ ។ សូម​មើល​អំពី​របៀប​ប្រើប្រាស់​ដូច​ខាង​ក្រោម​នេះ៖

១. សូមចូល​ទៅកាន់​វែបសាយ www.furk.net ធ្វើ​ការ​ចុះ​ឈ្មោះ​ដើម្បីបើក​គណនី​ប្រើប្រាស់
២. បន្ទាប់​មក​ទៀត​សូមធ្វើ​ការ​ផ្ទុក​តំណ ឬ​ក៏​ឯកសារ​ថរ៉ិនថ៍​ ហើយ​ចុច​ប៊ូតុង​ Add dowload ។
furk001

៣. សូម​ធ្វើ​ការ​រង​ចាំ​ ពេល​ដែល​ឯកសារ​កំពុងផ្ទុក​ ពេលរួចរាល់​ហើយវានឹង​បង្ហាញដូចរួប​ខាងក្រោមនេះ
furk002

៤​. សូមចុចទៅ​​លើឯកសារ​នោះ វា​នឹង​បង្ហាញ​ប៊ូតុង​ទាញ​យក​ ដើម្បី​ឲ្យ​យើង​ធ្វើ​ការ​ទាញយក​ឯកសារ​ថរ៉ិនថ៍​ទាំង​នោះ​បាន​ដោយ​សេរី​នឹង​ល្បឿន​យ៉ាង​លឿន​ទៀត​ផង ។
furk003

៥. នេះជា​ល្បឿន​ទាញយក​ដែល​ខ្ញុំ​ទទួល​បាន (Full Speed download)

My download speed

សូម​មើលផង​ដែរ៖

Advertisements
  1. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 9 ខែ​ឧសភា ឆ្នាំ 2013 ម៉ោង 3:38 នាទី (ល្ងាច)

    អ្វីជា​ file torrent អ្នកអាចជួយធ្វើជា video មួយបាន ពីរព្រោះខ្ញុំមិនចេះប្រើ torrent ទេ សូមអគុណ

  2. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 9 ខែ​ឧសភា ឆ្នាំ 2013 ម៉ោង 3:42 នាទី (ល្ងាច)

    រាល់ខ្ញុំទាញយកឯកសាម្តងគឺយឺតណាស់ ល្បឿនបានតែ១០ទៅ៣០គីឡូប៉ុណ្ណោះ

  3. vansa
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 13 ខែមិថុនា ឆ្នាំ 2013 ម៉ោង 3:41 នាទី (ល្ងាច)

    បងអាចប្រាប់ពីការចុះឈ្មោះ នៅលើ Furk.net បាន​ទេ?

  4. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 13 ខែសីហា ឆ្នាំ 2013 ម៉ោង 4:45 នាទី (ល្ងាច)

    បងឌី ខ្ញុំឈ្មោះថាឌី ខ្ញុំពេញចិត្តនឹងប្លកមួយនេះខ្លាំងណាស់ ហើយខ្ញំចង់Downdload តាមIDM ណាស់​ដូច្នេះហើយ ខ្ញុំបានធ្វើតាមលំនែនាំរបស់បង ប៉ុន្តែជួបបញ្ហាខ្លះ សូមបងជួយដោះស្រាយផង។ ខ្ញុំបានធ្វើតាមលំនាំទី១ និងទី២ហើយ ។ លំនាំទី១ពេលខ្ញុំធ្វើបានបង​វាមិនបានបង្ហាញដូចបងបង្ហាញខ្ញុំសោះ ឯលំនាំទី២វិញខ្ញុំក៏ធ្វើតាមបងដែរ​ប៉ុន្តែវាទាមទារ​អោយខ្ញុំចុះឈ្មោះ តែចុះឈ្មោះមិនបាន មិនដឹងជាហេតុអីទេ ដូចនេះហើយខ្ញុំមិនអាចឆ្លងកាត់ដំណាក់កាលណាមួយឡើយ ហើយក៏ត្រូវការ​អោយបងជួយបើក​មើលលំនាំទី១ និងទី២លមើល​ក្រែងដោះស្រាយបានណាបង។ ពីខ្ញុំថាឌី

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: