ទំព័រដើម > ផ្ទាល់ខ្លួន, រឿង​រាវ​ផ្ទាល់​ខ្លួន > ហេតុ​តែ​ចង់​មើល​ឡាន​ដឹក​ អូបាម៉ា

ហេតុ​តែ​ចង់​មើល​ឡាន​ដឹក​ អូបាម៉ា

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 19 ខែវិច្ឆិកា ឆ្នាំ 2012 បញ្ចេញមតិ Go to comments

ប្រធានាធិបតី​​សហរដ្ឋ​អាមេរិក​លោក​បារ៉ាក់ អូបាម៉ា​បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​ហើយ​នៅ​ល្ងាច​នេះ បន្ទាប់​ពី​ទស្សន​កិច្ច​នៅ​ប្រទេស​ថៃ និង​មីយ៉ាន់ម៉ា​មក ។ នេះ​គឺជា​ដំណើរ​ទស្សន​កិច្ច​នៅ​អាស៊ី​អគ្នេយ៍​លើក​ទី១ បន្ទាប់​ពី​រូប​លោក​បាន​ជាប់​ឆ្នោត​ជា​ប្រធានា​ធិប​តី​អាមេរិក​អាណត្តិ​ទីពីរ និង​ជា​គោល​នយោ​បាយ​ការ​បរទេស​មួយ​របស់​លោក​ផង​ដែរ ។

នេះ​គឺជា​លើក​ទីមួយ​ហើយ​ដែល​ប្រធានាធិបតី​សហរដ្ឋអា​មេរិក បាន​មក​ប្រទេស​កម្ពុជា ។ ចំណែក​កម្ពុជា ក្នុង​នាម​ជា​ប្រធាន​អាស៊ាន បាន​ខិត​ខំ​ពង្រឹង​សន្តិសុខ និង​មាន​ការ​យាម​ល្បាត​យ៉ាង​ខ្លាំង​ក្លា​ក្នុង​ការពារ​មេដឹកនាំ​ពិភព​លោក ។ ថ្ងៃ​នេះ​ពេញ​មួយ​រសៀលខ្ញុំ​គ្មាន​បាន​ទៅ​ណា​ទៅ​ណី​ទេ ព្រោះ​ហេតុ​តែ​រង​ចាំ​មើល​ការ​មក​ដល់​របស់​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ អូបាម៉ា ។ ដោយ​សង្កេត​ឃើញ​ថា​តាម​បណ្តោយ​ដងផ្លូវ​សហពន្ធ​រុស៊ី​ត្រូវ​បិទ​មិន​ឲ្យ​មាន​ចរាចរ​អ្វី​ទាំង​អស់​ គឺ​ផ្លូវ​ថ្នល់​ស្រលៈ​ធេង​តែ​​ម្តង ហើយ​កម្លាំង​ប៉ូលីស កម្លាំង​កង​រាជ​អាវុធ​ហត្ថ និង​កម្លាំង​​ចម្រុះ​ បាន​យាម​កាម​តាម​ដងផ្លូវ និង​ច្រក​ផ្សេងទៀត ។ ​​ឈរ​ចាំ​មើល​ក្បូន​ឡាន​ដឹក​លោក អូបាម៉ា​ អស់​ជិត​ ៤ម៉ោង​ទំរាំ​តែ​នឹង​លោក​អញ្ជើញ​មក​ដល់ ធ្វើ​ឲ្យ​ខ្ញុំ​នេះ​មួយ​រសៀល​ហើយ​គ្មាន​បាន​ធ្វើ​អី​បន្តិច​សោះ ទោះ​ជា​មិន​បាន​ឃើញ​មុខ ត្រឹម​តែ​ឃើញ​ឡាន​ក៏​អស់​ចិត្ត​ដែរ ៕😀

  1. ហែម​ សុខជា
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 20 ខែវិច្ឆិកា ឆ្នាំ 2012 ម៉ោង 5:08 នាទី (ល្ងាច)

    គាត់ទៅវិញហើយ​ ថ្ងៃនេះ​។ លែង​ស្ទះផ្លួវ​ហើយ​

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 21 ខែវិច្ឆិកា ឆ្នាំ 2012 ម៉ោង 4:57 នាទី (ល្ងាច)

      អូបាម៉ា​ មក​ស្រុក​ខ្មែរ​ម្តង​ខ្លាច​នោះ​ខ្លាច!!!

      • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 22 ខែវិច្ឆិកា ឆ្នាំ 2012 ម៉ោង 7:44 នាទី (ល្ងាច)

        អូបាម៉ាខ្លាចព្រោះ ប្រទេសយើងអ្នកដឹកនាំគ្មានសមត្ថភាព
        ពង្រឹងសន្តិសុខសង្គម​​​ហើយជាអ្នកល្ងង់មិនរៀនសូត្រពីគេ

      • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 24 ខែវិច្ឆិកា ឆ្នាំ 2012 ម៉ោង 10:11 នាទី (ព្រឹក)

        ចង់​បង្ហាញ​ដល់​រដ្ឋា​ភិបាល​កម្ពុជា​ថា គ្មាន​សមត្ថភាព ប្រទេស​គ្មាន​សុវត្តិ​ភាព​ពេញ​លេញ គ្មាន​ការ​គោរព​សិទ្ធ​មនុស្ស និង​ជា​ការ​ប្រាប់​ដល់​លោក​ហ៊ុន សែន ពី​ការ​គ្រប់​គ្រង​ប្រទេស​ដ៏​អន់ ៕

  2. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 26 ខែវិច្ឆិកា ឆ្នាំ 2012 ម៉ោង 3:37 នាទី (ល្ងាច)

    ហ៊ែសៗ

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 26 ខែវិច្ឆិកា ឆ្នាំ 2012 ម៉ោង 6:42 នាទី (ល្ងាច)

      ហាហាហា :p

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: