ខ្ញុំ​​រៀន​លេង​ហ្គីតា

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 28 ខែកញ្ញា ឆ្នាំ 2012 បញ្ចេញមតិ Go to comments

ហ្គីតា​នេះ​ទិញ​មក​ទុក​ចោល​ អត់​ដែល​បាន​លេង​អី​ទេ ព្រោះ​តែ​ជាប់​រវល់​រក​តែ​ពេល​លេង​អត់​បាន​សោះ ។ នឹក​ឃើញ​រៀន​ហ្គី​តា​ដំបូង​ម្រាម​ដៃ​របស់​ខ្ញុំ​ត្រូវ​ហើម និង​ឈឺ​អស់​ជា​ច្រើន​សប្តាហ៍​ តែ​ដល់​បី​បួន​អាទិត្យ​ក្រោយ​មក​ចាប់​ផ្តើម​ក្រិន​ម្រាម​ដៃ​​ហើយ​ចាប់​ខ្សែ​ហ្គីតា​បាន​ដោយ​គ្មាន​ការ​ឈឺ​ដៃ​ទៀត​ទេ ។ រៀន​ហ្គីតា​បាន​តែ​ពីរ​ខែ គ្មាន​ចេះ​អី​ទេ ប្រហែល​មក​ពី​អត់​ទេព​កោសល្យ ដែល​ខែ្មរ​យើង​ហៅ​ថា (ដុង) ទេ​​ដឹង​បាន​ជា​មិន​ចេះ​បែប​នេះ ឬ​មួយ​ក៏​ខ្ញុំ​គ្មាន​ពេល​លេង​ជាមួយ​វា​ជា​ប្រចាំ (អនុវត្តន៍​លេង​វា​រៀង​រាល់​ថ្ងៃ) ។ រៀង​រាល់​ថ្ងៃ​មាន​អារម្មណ៍​ថា​ធុញ​ថប់​ពេក​ គិត​រក​អ្វី​មក​កំដរ​អារម្មណ៍ ក៏​នឹកឃើញ​មាន​តែ​បទ​ភ្លេង​ ដែល​ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់​ថ្លា ណា​មួយ​គិត​ចង់​ចេះ​ហ្គីតា​ផង ក៏​ទិញ​យក​មក​រៀន​តែ​ហ្មង​ទៅ ។

មនុស្ស​ភាគ​ច្រើន​កំពុង​ជួប​ប្រទះ​និង​បញ្ហា​ធុញ​ធប់ ដែល​គេ​ហៅ​ថា​ ស្រ្តេស (ํStress) បន្ទាប់​ពី​ត្រលប់​មក​ពីសាលា កន្លែងធ្វើការ ឬ​កន្លែង​ប្រ​កប​របរ​ចិញ្ចិម​ជីវិត​ជា​ដើម​ ។ តាម​រយៈ​វចនានុ​ក្រម Cambridge ពាក្យ​ថា (Stress) គឺ​សម្តៅ​លើ​ការ​ព្រួយបារម្ភ ខ្វល់​ខ្វាយ​និង បញ្ហា​អ្វី​មួយ​ខ្លាំង​ពេក ឬ​ មក​ពី​ការ​គិត​ច្រើន​ ​សុខ​ភាព​មិន​ល្អ និង ក្នុង​លក្ខ​ខ័ណ្ឌ​សង្គម គ្រួសារ បញ្ហា​ផ្ទាល់​ខ្លួន ដែល​ជះ​ឥទ្ធិពល​លើ​ផ្លូវ​អារម្មណ៏ ជាដើម ។ ចឹង​ហើយ​ដើម្បី​កាត់​បន្ថយ​អារម្មណ៍​ធុញ​ធប់​គឺ​មាន​វិធី​ជា​ច្រើន​ តែ​សម្រាប់​ខ្ញុំ​ គឺ​ខ្ញុំ​អាច​លេង​ភ្លេង​ ច្រៀង​រាំ ឬ​តាម​រយៈ​ការ​ដើរ​កំសាន្ត ឬ​តាម​រយៈ​សិល្បៈ​ផ្សេងៗ ។

ការ​លេង​ហ្គីតា​ ឬ​ឧបករណ៍​តន្ត្រី​ផ្សេងៗ គឺ​ជា​វិធី​សាស្រ្ត​មួយ​ដែល​កំដរ​អារម្មណ៏​របស់ខ្ញុំ​នៅ​ពេល​ដែល​ខ្ញុំ​​មាន​ភាព​ឯកោ ធុញ​ធប់ តានតឹង ទុក្ខ​សោក​ជា​ដើម ​តាមរ​យៈ​សម្លេង​រណ្តំ​របស់​ឧបករណ៏​ភ្លេង​ទាំង​នោះ ។ ការ​ធ្វើ​ចលនា ពោល​គឺ​កាយ​វិការ​លើ​ឧបករណ៍​តន្រ្តី​ប្រភេទ​ណា​មួយ​ក៏​ដោយ ​ធ្វើ​អោយ​រាង្គ​កាយ​និង​មនោ​សញ្ចេតនា​បញ្ចូល​គ្នា​តែ​មួយ ហើយ​បញ្ចេញ​ចោល​នូវ​បញ្ហា​ទាំង​ឡាយ​តាម​ត្រចៀក​ទាំង​ពីរ​ ​និង​ប្រមូល​ផ្តុំ​អារម្មណ៍​លើ​ចង្វាក់​ភ្លេង​ដ៏​រណ្តំ​​​ណែង​​​ណង​គ្នា​ ។ តន្រ្តី ការរាំ ការច្រៀង សុទ្ធ​តែ​ជា​ឱ​សថ​កំដរ និង ព្យាបាល​អារម្មណ៍​ដ៏​មាន​ប្រសិទ្ធភាព ។ តើ​អ្នក​ធា្លប់​ជួប​បញ្ហា (Stress) ដែរ​ឬ​ទេ? បើ​មាន ​អ្នក​គួរ​តែ​ចាប់​ផ្តើម​សាក​ល្បង​ចាប់​ផ្តើម​លេង​ឧបករណ៍​ភ្លេង​ណា​មួយ​ដែល​អ្នក​ចូល​ចិត្ត​លេង ដូច​ជា​រូប​ខ្ញុំ​ផ្ទាល់​ ដើម្បី​សុខភាព អនាគត​ និង ជីវិត​សុភមង្គល​របស់​អ្នក​ ៕🙂

  1. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 29 ខែកញ្ញា ឆ្នាំ 2012 ម៉ោង 6:18 នាទី (ល្ងាច)

    ខ្ញុំចូលចិត្តទ្រ តែមិនហ៊ានលេងទេ ខ្លាចអ្នកជិតខាងដេញធាក់

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2012 ម៉ោង 12:12 នាទី (ល្ងាច)

      លេង​ពេល​ថ្ងៃគ្មាន​នរណា​ហ៊ាន​ដេញ​ធាក់​ទេ😀
      កុំ​ឲ្យ​លេង​ពេល​យប់​ ព្រោះ​រំខាន់​គេណាស់ ជា​ពិសេស​ដូច​ជា​រូប​ខ្ញុំ​ផ្ទាល់​ដែល​ធ្លាប់​មាន​បទ​ពិសោធន៍​រំខាន​គេ​🙂

  2. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 2 ខែតុលា ឆ្នាំ 2012 ម៉ោង 9:26 នាទី (ព្រឹក)

    ធ្លាប់តើ!!! រៀននៅណា សុំរៀនផងបានអត់? ចង់ចេះដែរ តែអត់មានហ្គីតាហេណា៎ ;o

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 2 ខែតុលា ឆ្នាំ 2012 ម៉ោង 9:49 នាទី (ព្រឹក)

      រៀន​នៅ​សាលា​តន្ត្រី​សម័យ ងិន ស័ក​ក្រវ៉ា នៅ​ផ្តុំ​ស្ពាន​ជ្រោយ​ចង្វា ទល់​មុខ​ ក្រសួង​កិច្ច​ការ​នារី បើ​ចង់​រៀន​ បាន​តើ មួយ​ខែ ១៥ដុល្លា បើ​រៀន​ថ្ងៃ​សៅ​រ៍​អាទិត្យ​ មួយ​ខែ ១០ដុល្លា ទៅ​រៀន​នៅ​ទី​នោះ​គេ​មាន​ហ្គីតា​ស្រាប់ៗ ។ បើ​មិន​ចង់​ប្រើ​ហ្គីតា​គេ​ទេ អាច​ទិញ​ខ្លួន​ឯង​​បាន ទិញ​អា​តម្លៃ​ថោក​សមរម្យ​ក្នុង​ ៣០ដុល្លា​អី​លេង​បាន​ស្រួល​ហើយ😀

      • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 2 ខែតុលា ឆ្នាំ 2012 ម៉ោង 11:25 នាទី (ព្រឹក)

        ឆ្ងាយម៉េះ? ចង់រៀនដែរ តែអត់ហ្គីតា​ចឹងប្រហែល​មិនសូវ​ចេះហេ ចាំពេលឡង់ឌីចេះ ចាំបង្រៀនផ្កាយម៉ងហូវស្រួល​

      • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 2 ខែតុលា ឆ្នាំ 2012 ម៉ោង 2:13 នាទី (ល្ងាច)

        ញ៉ុម​រៀន​នៅ​កន្លែង​ណ្នឹង វា​ឆ្ងាយ​បន្តិច​មែន​ តែ​សាលា​គេ​ល្អ​គ្រូ​សុទ្ធ​តែ​ជើង​ចាស់ ហើយ​តម្លៃ​ក៏​ថោក​ជា​កន្លែង​ផ្សេង​ៗ​មួយ​ទ្វេ​ជា​ពីរ​ឯ​ណោះ ។ គាត់​បង្រៀន​មាន​ក្បូន​ខ្នាត​ត្រឹម​ត្រូវ​ នឹង​តាម​លំ​ដាប់​លំដោយ​ ។ តែ​ខ្ញុំ​អត់​ដុង​ខាង​ហ្គីតា​ទេ រៀន​យូរ​ហើយ​នៅ​តែ​អត់​ចេះ​អាដែល ហេហេហេ បង្រៀន​ម៉េច​ទេ បើ​អត់​ទាន់​ចេះ​ផង😀

      • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 2 ខែតុលា ឆ្នាំ 2012 ម៉ោង 4:23 នាទី (ល្ងាច)

        យាយទៅ១០ដុល្លានឹងម៉ាចេះ? រឺបង់តាមខែ?បើតាម​ខែ​ដូច​ជា​មិន​ថោកនោះទេ ព្រោះសៅរ៍អាទិត្យ​មានតិច ម្យ៉ាង​មិនដឹង​ប៉ុន្មានខែបានចេះផង😮

      • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 2 ខែតុលា ឆ្នាំ 2012 ម៉ោង 10:00 នាទី (ល្ងាច)

        10ដុល្លា/១ខែ មិន​មែន​ម៉ា​ចេះ​ទេ😀
        បើ​នៅ​កន្លែង​ផ្សេង ម៉ាខែ រៀន​តែ​ ៤ ម៉ោង/២០ដុល្លា​​ឯណោះ
        ៣ ទៅ ៤ ឆ្នាំ​ធានា​ថា​ចេះ​ហើយ !!!😀

      • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 3 ខែតុលា ឆ្នាំ 2012 ម៉ោង 2:09 នាទី (ល្ងាច)

        ហូស ថ្លៃហើយ បើមិត្តភក្តិផ្កាយរៀន​តែ​៦០ដុល្លាមួយ​ចេះ​នឹង?

      • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 3 ខែតុលា ឆ្នាំ 2012 ម៉ោង 7:22 នាទី (ល្ងាច)

        🙂

  3. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 8 ខែតុលា ឆ្នាំ 2012 ម៉ោង 11:59 នាទី (ល្ងាច)

    ពេលកាន់ខ្សែ យើងមិនត្រូវហូតម្រាមដៃយើងចុះឡើងទេ យើងត្រូវរំកិលចុងម្រាមដើម្បីសង្កត់ខ្សែ ហើយត្រូវចាប់ដងឲ្យណែនបន្តិច កុំជិតពេក ហើយក៏កុំឆ្ងាយពេក។

    ខ្សែហ្គីតា បើថ្មីពេក អាចមុតដៃឈាម បើចាស់ពេក ត្រូវប្ដូរចោល😀 ព្រោះវាអាចធ្វើឲ្យក្រិនស្បែកម្រាមបាន។
    ខ្ញុំវិញ អត់ចេះតាហ្មង ចេះតែព្យាណូបានទិចតួច អត់ចេះទាំងមើលអក្សរភ្លេងផង

  4. Mi Oun toch
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 1 ខែវិច្ឆិកា ឆ្នាំ 2012 ម៉ោង 12:28 នាទី (ល្ងាច)

    គួរអោយចាប់អារម្មណ៏ណាស់ អរគុណសំរាប់ពត៍មាន

  5. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 4 ខែវិច្ឆិកា ឆ្នាំ 2012 ម៉ោង 11:18 នាទី (ព្រឹក)

    អរគុណ​ហើយ​ណា៎!!!!

  6. missloved
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 15 ខែមិថុនា ឆ្នាំ 2013 ម៉ោង 2:12 នាទី (ល្ងាច)

    បង! ខ្ញុំមើលគេលេងហ្គីតាសូឡូពិរោះណាស់ តើបងអាចបង្ហាញបទ mouse love rice នៃរបៀបកេះហ្គីតាសូឡូនេះបានទេ? មិនមែន guitar chords ទេណា កេះ guitar chords អត់ពិរោះទេ ខ្ញុំចង់បានបែបហ្គីតាសូឡូ អរគុណបង!

  7. missloved
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 15 ខែមិថុនា ឆ្នាំ 2013 ម៉ោង 2:21 នាទី (ល្ងាច)

    ខ្ញុំមើលមិនទាន់ តើបងអាចបង្ហាញ បទ mouse love rice បែបហ្គីតាសូឡូនេះ https://www.youtube.com/watch?v=pGhACOCW2Gk
    បើគ្មានជា chords ទេ បែបទូទៅដាក់ក្រដាសបង្ហាញក៏បានដែរ ។
    Ex: ខ្សែទី១ ខ្ទង់ទី១ (A1)
    ខ្សែទី៣ ខ្ទង់ទី៤ (C4)… ….

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: