ទៅលេងឌ្រីមលែន ២៤ កញ្ញា ២០១២

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 25 ខែកញ្ញា ឆ្នាំ 2012 បញ្ចេញមតិ Go to comments

នៅ​ថ្ងៃ​ច័ន្ទ​ទី ២៤ អាទិត្យ​នេះ ជា​ថ្ងៃ​សម្រាក ក៏​គិត​បបួល​គ្នា​ដើរ​លេង និង​ទៅ​ញ៉ាំ​អី​ជួប​ជុំ​គ្នា​ម្តង ព្រោះ​រវល់​តែ​រៀន​រាង​ៗ​ខ្លួន​គ្មាន​ពេល​បាន​ជួប​ជុំ​គ្នា​សោះ ។ ក្នុង​រូប​នេះ​គឺ​សុទ្ធ​តែ​ជា​មិត្ត​ភ័ក្តិ​ចាស់​ៗ ដែល​រៀន​នៅ​វិទ្យា​ល័យ​ជា​មួយ​គ្នា ហើយ​មក​បន្ត​ការ​សិក្សា​នៅ​ភ្នំពេញ​ជា​មួយ​គ្នា​ទៀត ។ រក​ពេល​ទំនេរ​បាន​ហើយ ដល់​ថ្ងៃ​ណាត់​ជួប​ ក៏​ជិះ​ម៉ូតូ​ទៅ​ឌ្រីម​លែន​​លេង​ព្រោះ​ស្រីៗ​គេ​ចង់​ទៅ​នឹង​ ហើយ​ប្រុស​ៗ​ក៏​យល់​ស្រប​តាម​ដែរ ព្រោះ​ផ្តល់​សិទ្ធ​ឲ្យ​នារី​ជា​អ្នក​សម្រេច​ចិត្ត​ចុះ😀 ។ តែ​អនិច្ចា​រ មេឃ​មិន​អំណោយ​ផល​សោះ ជិះ​ទៅ​ដល់​ភ្លាម​ធ្លាក់​ភ្លៀង​តែ​ម្តង ហេសហេ… យ៉ាប់​មែន​តែ​ហ្មង​ហើយ ត្រូវ​នៅ​អង្គុយ​ចាំ​ភ្លៀង​រាំង តែ​វា​មិន​ព្រម​រាំង​សោះ ក៏​ដើរ​មើល​នេះ​មើល​នោះ​ក្នុង​ឌ្រីម​លែន​ទាំង​ហាល​ទឹក​​ភ្លៀង​ទាំង​អស់​គ្នា ។ ចេញ​ពី​ឌ្រីម​លែន​គិត​ថា​ចូល​ទៅ​ញ៉ាំ​អី​នៅ​ផ្តុំ​ផ្សារ​អូឡាំ​ពិក តែ​ភ្លៀង​កាន់​តែ​ខ្លាំង​ ធ្វើ​ឲ្យ​ម្នាក់​ៗ សើម​ជោក ហើយ​មិន​អាច​ចូល​ហាង​ញ៉ាំ​អី​បាន​​ទេ ព្រោះ​សើម​សំលៀក​បំពាក់​អស់ ​ហើយក៏​សម្រេច​ចិត្ត​ជិះ​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​ទៅ ។

ទៅ​ដល់​ផ្ទះ​មិន​បាន​ស្រួល​បួល​ផង គេ​ក៏​ខល​ហៅ​ទៅ​ញ៉ាំ​អី​នៅ​ KFC ទៀត ខ្ញុំ​ឯណេះ​សុខ​ចិត្ត​ជិះ​ទៅ​ទាំង​នៅ​ភ្លៀង​កំពុង​ធ្លាក់​ស្រិច​ៗ ដោយ​ហេតុ​តែ​ចង់​ជួប​ជុំ​គ្នា​ ព្រោះ​មិន​ងាយ​បាន​ជួប​គ្នា​នោះ​ទេ ។ គិត​ហើយ​លើក​ក្រោយ​ៗ​រក​ពេល​វេលា​ឲ្យ​ល្អ​ជាង​នេះ ព្រោះ​លើក​នេះ​អាកាស​ធាតុ​មិន​អំណោយ​ផល​ដល់​ការ​ជួប​ជុំ​មិត្ត​ភ័ក្តិ​ដែ​ល​រាប់​អាន​គ្នា​​ជា​យូរួ​យារ​ណាស់​មក​ហើយ​សោះ😀 ។

ហេហេ… ជិះ​កង់​ទៅ​ផ្ទះ​វិញ​😀

  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: