ទំព័រដើម > គួរយល់ដឹង, ចែករំលែក​បន្តគ្នា​, ចំណេះដឹង, ផ្ទាល់ខ្លួន > វិធី​​បញ្ចូល​ថ្ម​ទូរស័ព្ទ​ដោយ​ពុំ​ចាំ​បាច់​មាន​ឆ្នាំង​សាក

វិធី​​បញ្ចូល​ថ្ម​ទូរស័ព្ទ​ដោយ​ពុំ​ចាំ​បាច់​មាន​ឆ្នាំង​សាក

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 22 ខែកញ្ញា ឆ្នាំ 2012 បញ្ចេញមតិ Go to comments

ថ្ងៃ​នេះ​ជាប់​រវល់​ធ្វើ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ជួយ​រៀប​ចំ​កម្មវិធី Barcamp Phnom Penh 2012 តែ​ឆ្លៀត​នៅ​ដាក់​ប្រកាស​មួយ​ជូន​អ្នក​ដែល​តែង​តែ​មើល​ប្លក់​របស់​ខ្ញុំ​ជា​ប្រចាំ​ ដើម្បី​គ្រាន់​បាន​ជា​ចំណេះ​ដឹង និង​តិច​និច​ថ្មី​ខ្លះៗ​ ។ ថ្ងៃ​នេះ​គ្មាន​អ្វីប្លែក​ទេ គ្រាន់​តែ​ចង់​បង្ហាញ​ពី​វិធី​បញ្ចូល​ថ្ម​ទូរស័ព្ទ​ ដោយពុំ​ចាំ​បាច់​មាន​ឆ្នាំង​សាក​ថ្ម​ ។ តើ​អ្នក​ទាំង​អស់​គ្នា​ធ្លាប់​មាន​ពេល​ខ្លះ​អស់​ថ្ម​ទូរស័ព្ទ​ចំពេល​ដែល​មាន​កិច្ច​ការ​សំខាន់ ឬ​ក៏​ចាំ​បាច់​ណា​មួយ​ដែរ​ឬ​ទេ? ស្ថាន​ភាព​នេះ​វា​ពិត​ជា​ធ្វើ​ឲ្យ​អ្នក​ក្តៅ​ក្រហាយជា​ខ្លាំងពេល​ដែល​អស់​ថ្ម​ដូច្នេះ ហើយ​ចំពេល​ដែល​​នៅ​ឆ្ងាយ​ពី​ផ្ទះ​ ឬ​ក៏​កន្លែង​ដែល​មិន​មាន​ថាម​ពល​អគ្គីសនី ឬ​ក៏​អ្នក​ភ្លេច​យក​ឆ្នាំង​សាក​ទៅ​តាម​ខ្លួន ។ ពេល​នេះ​មាន​វិធី​ដោះ​ស្រាយ​បញ្ហា​នេះ​ សម្រាប់​អាច​ឲ្យ​អ្នក​ធ្វើ​ការ​ហៅ​ចេញ​បាន​​រយៈ​ពេល​មួយ​ភ្លែត ។

របៀប​ធ្វើ​ការ​បញ្ចូល​ថ្ម​ទូរស័ព្ទ​ដែល​អស់ថាម​ពល​៖​ មុន​នឹង​ចាប់​ផ្តើម​ខ្ញុំ​សូម​ប្រាប់​អ្នក​ថា​ វិធី​នេះ​គឺ​សម្រាប់​តែ​ធ្វើ​ការ​ហៅ​ទូរស័ព្ទ​ចេញ​បាន​តែ​ក្នុង​រយៈ​ពេល​មួយ​ភ្លែត​ប៉ុណ្ណោះ​នៅ​ពេល​ដែល​អ្នក​មាន​រឿង​ចាំ​បាច់​ដែល​ត្រូវ​ការ​ហៅ​ទូរស័ព្ទ​ចេញ ចំពេល​ដែល​អស់​ថ្ម​ទូរស័ព្ទ ។ ខាង​ក្រោម​នេះ​ជា​វិធី​មួយ​ដែល​ងាយ​ស្រួល​ក្នុង​ការ​បញ្ចូល​ថ្ម​ទូរស័ព្ទ​បាន​យ៉ាង​រហ័ស​ជា​ទី​បំផុត ពេល​ដែល​ថ្ម​ទូរស័ព្ទ​អស់​រលីង​តែ​ម្តង អ្នក​អាច​ធ្វើ​តាម​ជំហាន​ខាង​ក្រោម អ្នក​នឹង​អាច​មាន​ថាម​ពល​ថ្ម​ហៅ​ទូរស័ព្ទ​ចេញ​បានបាន​យ៉ាង​ភ្លាមៗ បន្ទាប់​ពី​ដាក់​ថ្ម​ដែល​អស់​ថាម​ពល​នោះ​ទៅ​ក្នុង​ទូរស័ព្ទ​វិញ ។

  • ដោះ​ថ្ម​ទូរស័ព្ទ​ចេញ បន្ទាប់​មកត្រដុស​វា
  • ត្រដុស​ថ្ម​ទូរស័ព្ទ​ជា​មួយ​ដៃ ឬ​ក៏​អាវ​យឺត
  • ត្រដុស​វា​ចាប់​ពី ៣ ទៅ ៥ នាទី ដោយ​កុំ​ឈប់​ឲ្យ​សោះ ។

បន្ទាប់​ពី​ត្រដុស​ថ្ម​ទូរស័ព្ទ​នោះ​រួច​ហើយ សូម​ដាក់​ចូល​ក្នុង​ទូរស័ព្ទ​វិញ​យ៉ាង​រហ័ស​ជា​ទី​បំផុត ហើយ​សូម​ធ្វើ​ការ​ចុច​ហៅទូរស័ព្ទ​​ចេញ​ភ្លាម​ៗ​តែ​ម្តងទៅ ។ តាម​ពិត​ទៅ​ការ​ត្រដុស​នេះធ្វើ​ឲ្យ​កើត​បាន​ជា​កម្តៅ​ជា​ច្រើន​ក្នុង​ថ្ម ហើយ​ថាម​ពល​​ដែល​ក្តៅ​នោះ​បាន​បំលែង​ជា​ថាម​ពល​ចរន្ត​អគ្គីសនី ។ ប៉ុន្តែ​សូម​ចាំ​ទុក​ថាវិធី​នេះ​អាច​ប្រើ​បាន​តែ​ម្តង​ប៉ុណ្ណោះសម្រាប់​ធ្វើ​ការ​ហៅ​ទូរស័ព្ទ​ចេញ បន្ទាប់​ពី​ការ​ត្រដុស​ថ្ម​ទូរស័ព្ទ​នោះ ៕

  1. Seila Kh
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 22 ខែកញ្ញា ឆ្នាំ 2012 ម៉ោង 3:06 នាទី (ល្ងាច)

    Nice sharing. ..

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 22 ខែកញ្ញា ឆ្នាំ 2012 ម៉ោង 3:19 នាទី (ល្ងាច)

      Thank you guy…🙂

  2. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 24 ខែកញ្ញា ឆ្នាំ 2012 ម៉ោង 5:29 នាទី (ល្ងាច)

    សូមអរគុណ

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 25 ខែកញ្ញា ឆ្នាំ 2012 ម៉ោង 8:27 នាទី (ល្ងាច)

      You’re welcome…

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: