ទំព័រដើម > គួរយល់ដឹង, ចំណេះដឹង, ព័ត៌មាន > វិធី​ដោះ​ស្រាយ​ពេល​ទូរស័ព្ទ​ចូល​ទឹក

វិធី​ដោះ​ស្រាយ​ពេល​ទូរស័ព្ទ​ចូល​ទឹក

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 21 ខែកញ្ញា ឆ្នាំ 2012 បញ្ចេញមតិ Go to comments

សួស្តី​អ្នក​ទាំង​អស់​គ្នា​ ថ្ងៃ​នេះ​គ្មាន​អ្វី​ទេ🙂 គ្រាន់​តែ​ចង់​បង្ហាញ​អំពី​វិធី​សាស្រ្ត​ល្អ​ដែល​ខ្ញុំ​បាន​ដឹង​មក​ហើយ ។ ប្រកាស​ថ្មី​នេះ​គឺ​បង្ហាញ​អំពី​របៀប​ដោះ​ស្រាយ​បញ្ហា​ទូរស័ព្ទ​ដៃ​ដែល​ចូល​ទឹក ។ ប្រសិន​បើ​អ្នក​ធ្លាប់​ជួប​ប្រទះ​នូវ​បញ្ហា​ទូរស័ព្ទ​ចូល​ទឹក នៅ​ពេល​ដែលទូរស័ព្ទ​របស់​អ្នក​ត្រូវ​ទឹក​ភ្លៀង ឬ​ក៏​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ ឬ​ក៏​វត្ថុ​រាវ​ផ្សេង​ទៀត​ ដែល​អាច​បណ្តាល​ឲ្យ​ទូរស័ព្ទ​របស់​អ្នក​ខូច​នោះ ខាង​ក្រោម​នេះ​គឺ​ជា​វិធី​សាស្រ្ត​មួយ​ចំនួន​ដែល​អាច​ជួយ​សង្រ្គោះ​ទូរស័ព្ទ​របស់​អ្នក​បាន ។

ប្រភេទ​នៃ​ទឹក៖
ទឹក​មាន​ពីរ​ប្រភេទ​
១. ទឹក​ប្រៃ
២. ទឹក​បរិសុទ្ធ ឬ​ក៏​ទឹក​មាន​សាប៊ូ

ទឹក​ប្រៃ ប្រសិន​បើ​ទូរស័ព្ទ​ដៃ​របស់​អ្នក​ធ្លាក់​ចូល​ក្នុង​ទឹក​ប្រៃ នោះ​វា​នឹង​ធ្វើ​ឲ្យ​ឆាប់​ច្រេះ​ខ្សែ​ប្រព័ន្ធ​ភ្លើង​ក្នុង​ទូរស័ព្ទ​​យ៉ាង​រហ័ស និង​ធ្វើ​ឲ្យ​ទូរស័ព្ទ​ខូច​ខាត​យ៉ាង​ធ្ងន់​ធ្ងរ​បំផុត ។ សូម​កុំនៅ​តែ​ព្យាយាម​បើក​ទូរស័ព្ទ​របស់​អ្នក​ឡើង​វិញ​នៅ​ពេល​ដែល​បាន​ចូល​ទឹក​ប្រៃ ដើម្បី​ជៀស​វាង​ការ​ខូច​ខាត​កាន់​តែ​ធ្ងន់​នោះ​ សូម​អ្នក​យក​ទូរស័ព្ទ​ដែល​ចូល​ទឹក​ប្រៃ​នោះ​ទៅ​ដាក់​ក្នុង​ទឹក​បរិសុទ្ធ​ភ្លាមៗ វា​អាច​ជួយ​បន្សាប​ជាតិ​ប្រៃ​បាន​ ហើយ​និង​ធ្វើឲ្យ​ការ​ខូច​នោះ​មាន​តិច​ជាង​មុន ។

ទឹក​បរិសុទ្ធ ឬ​ក៏​ ទឹក​មាន​​សាប៊ូ ប្រសិន​បើ​ទូរស័ព្ទ​របស់​អ្នក​បាន​ធ្លាក់​ចូល​ក្នុង​ទឹក​បរិសុទ្ធ​ ឬ​ក៏​ទឹក​មាន​សាប៊ូ ជា​សំណាង​​ល្អ​ណាស់ ចំពោះ​ទូរស័ព្ទ​ដៃ​ដែល​ចូល​ទឹក​ប្រភេទ​នេះ​គឺ​ថា​វា​អាច​ដោះ​ស្រាយ​បាន ងាយ​ស្រួល ។

ជំនួយ​ដើម្បី​សង្គ្រោះ​ទូរស័ព្ទ​របស់អ្នក​​ភ្លាមៗ

១. កុំ​បើក​ទូរស័ព្ទ​របស់​អ្នក​ឲ្យ​សោះ៖ នេះ​ជា​ចំណេះ​​ដឹង​​ទូទៅ ​និង​ជា​ជំហាន​ដំបូង​បង្អស់​ដែល​អ្នក​ត្រូវ​តែ​ធ្វើ គឺ​កុំ​ធ្វើ​ការ​បើក​ទូរស័ព្ទ​ឲ្យ​សោះ និង​ត្រូវ​តែ​ដក​ថ្ម​ទូរស័ព្ទ​របស់​អ្នក​ចេញ​ឲ្យ​លឿន​បំផុត​តាម​ដែល​អាច​ធ្វើ​បាន ។

២. ព្យាយាម​ធ្វើ​ឲ្យ​វា​ស្ងួត​យ៉ាង​រហ័ស​បំផុត​៖ បន្ទាប់​ពី​ទូរស័ព្ទ​ដៃ​របស់​អ្នក​​ចូល​ទឹក​ ឬ​ក៏​សើម​ហើយ​នោះ សូម​ធ្វើ​ការ​យក Sim Card និង Memory Card ចេញ​ពី​ទូរស័ទ្ធ​របស់​អ្នកឲ្យ​រហ័ស និង​ព្យាយាម​ទៅ​រក​កន្លែង​កន្លែង​ដែល​ស្ងួត ។

៣. សម្អាត​ទូរស័ព្ទ​ជា​មួយ​ក្រដាស់​អនាម័យ៖ បើក​គ្រប់​ផ្នែក​ទាំង​អស់​នៃ​ទូរស័ព្ទ​ ដែល​អាច​បើក​បាន​ ហើយ​ផ្តិត​ៗ​វា​ជាមួយ​ក្រដាស​អនាម័យ ។ ក្រដាស​អនាម័យ​នឹងបឺត​​យក​សំណើម​ពី​កន្លែង​ដែល​សើម​ក្នុង​ទូរស័ព្ទ និង​កុំ​ភ្លេច​សម្ងួត​ Sim Card និង Memory Card បូក​រួម​ទាំង​ឧបករណ៍​ផ្សេង​ៗ​របស់​ទូរស័ព្ទ​ផង ។

៤. ប្រើ​ខ្យល់​ដើម្បី​ធ្វើ​ឲ្យ​ស្ងួត៖ សូម​ធ្វើការ​សម្ងួត​ទូរស័ព្ទ​ដោយ​ប្រដាប់​ផ្លុំ​ខ្យល់ ប៉ុន្តែ​កុំ​ធ្វើ​ការ​សម្ងួត​ជា​មួយ​ប្រដាប់​ផ្លុំ​សក់​ ព្រោះ​វា​​អាច​ធ្វើ​ឲ្យ​ក្តៅ​ដល់​ប្រតិបត្តិ​ការ​ទូរស័ព្ទ​បាន ជម្រើស​ដែល​ល្អ​នោះ​អ្នក​អាច​ប្រើ​ប្រាប់​បាញ​ខ្យល់​ដើម្បី​សម្ងួត​ ។

៥. សម្ងួត​ដោយ​ដាក់​ក្នុង​អង្គរ៖ អ្នក​អាច​សង្រ្គោះ​ទូរស័ព្ទ​របស់​អ្នក​ដោយដាក់​ក្នុង​អង្គរ​ ។ យក​វា​ដាក់​ក្នុង​ធុង​អង្គរ​ ហើយ​ទុក​ទូរស័ព្ទ​របស់​អ្នក​ក្នុង​នោះ​ប្រហែល​ជា​ពីរ​ទៅ​បី​ថ្ងៃ ហើយ​ទុក​វា​ត្រូវ​ពន្លឺ​ថ្ងៃ​ជា​និច្ច ប្រសិន​បើ​មិន​មាន​ពន្លឺ​ថ្ងៃ​​ទេ​ សូម​ដាក់​វានៅ​កន្លែង​ដែល​ស្ងួត​ និង​គ្មាន​សំណើម ។

៦. សម្អាត​ទូរស័ព្ទ​ ជា​មួយ Bheesties៖ Bheesties គឺជា​កាបូបមួយ​ដែល​ឌីសាញ​ឡើង​សម្រាប់​សម្ងួត​នូវ​ទូរស័ព្ទ​ដែល​ចូល​ទឹក ហើយ​និង​ឧបករណ៍​អេឡិច​ត្រូនិចតូចៗ​​មួយ​ចំនួន​​ទៀត ។ អ្នក​អាច​រក​ទិញ Bheesties នៅ​ឯវែបសាយ www.bheestie.com ក្នុង​តម្លៃ 20 ដុល្លារ🙂 បូក​រួម​ទាំង​ថ្លៃ​បញ្ជូន​របស់​រួច​ជា​ស្រេច ៕

  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: