ទំព័រដើម > គ.អ៊ីនធ័រណិត, បច្ចេកវិទ្យា, ព័ត៌មាន, Google > ហ្គូហ្គល​ដំណើរ​ការសេវា​​អ៊ីនធ័រណិត​ Fiber ល្បឿន​មហា​លឿន នៅ​អាមេរិក

ហ្គូហ្គល​ដំណើរ​ការសេវា​​អ៊ីនធ័រណិត​ Fiber ល្បឿន​មហា​លឿន នៅ​អាមេរិក

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 3 ខែសីហា ឆ្នាំ 2012 បញ្ចេញមតិ Go to comments

ទើប​តែ​ឮ​ព័ត៌​មាន​ខ្លះ​ៗ​អំពី​សេវា​កម្ម​ថ្មី​របស់​ហ្គូ​ហ្គល តែ​ខ្ញុំ​មិន​ដឹង​ពិត​ឬ​ក៏​អត់​ទេ ព្រោះ​ខំ​ស្វែង​រក​តាម​អ៊ីនធ័រណិត​អស់​ហើយ បាន​តែ​ដឹង​ខ្លះ​ៗ​ទេ ហើយ​ក៏​យក​មក​ចែក​រំលែក​ឲ្យ​អ្នក​ទាំង​អស់​គ្នា​បាន​ជ្រាប​ជា​ដំណឹង​ផង​ដែរ​ទៅ ។ ហ្គូហ្គល​បាន​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​ពិភព​ Cyber ម្តង​ទៀត​ហើយ​ជា​មួយ​សេវា​កម្ម​របស់​គេ ។ ពេល​នេះ​ខ្ញុំ​មិន​និយាយ​អំពី​កម្ម​វិធី​ App ណា​មួយ​ ឬ​ក៏​វែបសាយ​ថ្មី​របស់​ហ្គូហ្គល​នោះ​ទេ គឺ​និយាយ​អំពី​ហ្គូហ្គល​បាន​ដាក់​ចេញ​នូវ​សេវា​កម្ម​ “World’s Fastest Internet” ។​ សេវា​កម្ម​ថ្មី​នេះ​និង​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​​ពិភព​លោក ហើយ​នឹងដាក់​ឲ្យ​ប្រើ​ប្រាស់​នៅ​ក្នុង​ពិភព​ Cyber យ៉ាង​ពេញ​លេញ (សង្ឃឹម​ចឹង) ។ ហ្គូហ្គល​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍​ថា​នេះ​គឺ​ជា​សេវា​អ៊ីនធ័រ​ណិត​ល្បឿន​លឿន​បំផុត​របស់​ G​oogle Fiber ហើយ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ទី​ក្រុង​ Kansas សហរដ្ឋ​អាមេរិក​ក្នុង​ខែ​ក្រោយ​នេះ ។

ហ្គូហ្គល​ផ្តល់​ជូន​នូវ​ល្បឿន​ ១ជីហ្គាប៊ីត (១០០០មប) ក្នុង​មួយ​វិនាទី ហ្គូហ្គុល​បាន​និយាយ​ថា​ល្បឿន​នេះ​គឺ​លឿន​ជាង​ ១០០​ដង​នៃ​ល្បឿន​ Broadband លឿន​បំផុត​​ដែល​ប្រើ​ក្នុង​ប្រទេស​សហរដ្ឋ​អាមេរិក​ទៅ​ទៀត ។ ហេតុ​ផល​នេះ ​អ៊ីនធ័រ​លឿន​គឺ​ថា​ដោយ​យោង​ទៅ​លើ​ Broadband របស់​ Google Fiber ​មាន​ខ្សែ​អ៊ុបទិក​ស្តើង​ដែល​ដំណើរ​ការ​ដោយ​ត្រង់​ផ្ទាល់​ពី​ផ្ទះ​របស់​អ្នក​ប្រើប្រាស់​ទៅ​កាន់​មណ្ឌល​ទិន្ន័យ (Data Centre) តែ​ម្តង​ ។

តើ​ល្បឿន​ទាញ​យក​លឿន​ប៉ុណ្ណា​ទៅ?

សំណួរ​នេះ​គឺ​លេច​ឡើង​ក្នុង​ចិត្ត​របស់​ខ្ញុំ​ ថា​អ្វី​​ជា​ល្បឿន​ទាញ​យក​ជាក់​ស្តែង​ទៅ ។ ខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​​ល្បឿន​ទាញ​យក​ជាក់​ស្តែង​គឺ​ថា​ វា​នឹង​ចំណាយ​តែ​រយៈ​ពេល​ ៣​វិនាទី​ប៉ុណ្ណោះ​ដើម្បី​ទាញ​ចម្រៀង​ ១០០បទ បើ​ប្រៀប​ធៀប​និង​ល្បឿន​ Broadband ដែល​លឿន​បំផុត​របស់​អាមេរិក​គឺ​​ចំណាយរយៈ​ពេល​ ៥​នាទី ២៨​វិនាទី ។ ហើយ​ ៧​នាទី​សម្រាប់​ការ​ទាញ​រឿង​ដែល​មាន​គុណ​ភាព​ខ្ពស់ (HD) បើ​ប្រៀប​ធៀប​ជា​មួយ​ Broadband ដែល​លឿន​បំផុត​របស់​អាមេរិក​គឺ​រយៈ​ពេល ១០​នាទី​ ។

ហ្គូហ្គល​ផ្សាយ​ចេញ​លក្ខណៈ​ដែល​បញ្ចូល​ជា​មួយ​សេវា​កម្ម​នេះ​ផង​ដែរ​​ នោះ​គឺ​គូគ្នា​និង​កញ្ចប់​វេសា​ TV ។ តើ​តម្លៃ​សម្រាប់​សេវា​កម្ម​ល្បឿន​លឿន​របស់​ហ្គូហ្គល​ថ្លៃ​ប៉ុន្មាន​ដែរ​? សម្រាប់​ការ​រីករាយ​ក្នុង​ការ​ប្រើប្រាស់​សេវា​កម្ម​អ៊ីនធ័រ​ណិត​ល្បឿន​លឿន​នេះ​ អតិថិជន​ចំណាយ​ត្រឹម​តែ ៧០​ដុល្លារ/ខែ ហើយ​និង ១២០ដុល្លារ/ខែ​+កញ្ចប់​សេវា TV ។ ប៉ុន្តែ​ហ្គូហ្គល​ផ្តល់​សេវា​កម្ម​ឥត​បង់​ថ្លៃ​សម្រាប់​កន្លែង​មួយ​ចំនួន​ដូច​ជា មន្ទីរ​ពេទ្យ សាលា​រៀន​ ជាដើម ៕

Advertisements
  1. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 3 ខែសីហា ឆ្នាំ 2012 ម៉ោង 6:54 នាទី (ព្រឹក)

    ដំណឹងអាមេរិច ទំរាំស្រុកខ្មែរយកប្រើសេវានេះ ប្រហែលជា ៣០ឆ្នាំអីទៀតណ៎!

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 6 ខែសីហា ឆ្នាំ 2012 ម៉ោង 8:37 នាទី (ព្រឹក)

      សង្ឃឹម​ថា​មិន​យូរ​ដល់​ថ្នាក់​ហ្នឹង​ទេ ៣០ឆ្នាំ​យូរណាស់ 😀

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: