ទំព័រដើម > គួរយល់ដឹង, ចំណេះ​​ទូទៅ, ចំណេះដឹង, ព័ត៌មាន, វប្បធម៌ទូទៅ > ប្រទេស​ទាំង​ ១០ ដែល​មាន​ស្តុកស្តម្ភ​ជាង​គេបំផុតលើ​ពិភព​លោក

ប្រទេស​ទាំង​ ១០ ដែល​មាន​ស្តុកស្តម្ភ​ជាង​គេបំផុតលើ​ពិភព​លោក

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 7 ខែ​ឧសភា ឆ្នាំ 2012 បញ្ចេញមតិ Go to comments

ទ្រពសម្បត្តិ​របស់​ប្រទេស​នីមួយ​ៗ​គឺ​កំណត់​ដោយ​ GDP (Gross Domestic Product) គឺ​មិន​មែន​កំណត់​ទៅ​លើ​ចំណូល​ដែល​ទទួល​បានពី​ផលិត​កម្ម​​នោះទេ ។ GDP គឺ​គិត​ទៅ​លើ​តម្លៃ​នៃ​ផលិត​ផល​សរុប​ ហើយ​និងក្របខណ្ឌ​​សេវាផលិត​កម្ម​​​​នៃ​ប្រទេស​ ដូច្នេះផលិត​ផលច្រើន​​ និង​សេវាកម្ម​ច្រើន​​ដែល​ប្រទេស​មួយ​បាន​ផលិត​កើន​ឡើង​នោះ​វា​និង​ក្លាយ​ជា​ GDP (ចំណូល​ប្រចាំ​ឆ្នាំ​សរុប​ជា​មធ្យម​សម្រាប់​ប្រជា​ជន​ម្នាក់​ៗដែល​រស់​នៅ​ក្នុង​ប្រទេស​នោះ) ។

ឥឡូវ​នេះ​អ្នក​ទាំង​អស់​គ្នា​ច្បាស់​ជា​កំពុង​ឆ្ងល់​ថា​តើ​ប្រទេស​ណា​មួយ​ដែល​មាន​ភោគ​ទ្រព្យ​ស្តុកស្តម្ភ​ជាង​គេ​នៅ​ក្នុង​ចំណោម​បណ្តា​ប្រទេស​ទាំង​អស់​លើ​សាកល​លោក​យើង​នេះ? សូម​មើល​ប្រកាស​ខាង​ក្រោម​នេះ​ដែល​នឹង​បង្ហាញ​អ្នក​ទាំង​អស់គ្នា​អំពី​ពត៌​មាន​ខ្លះ​អំពី ប្រទេស​ដែល​មាន​ជាង​គេ​ចំនួន​ ១០ ដែល​ផ្នែក​ទៅ​លើ​ចំណូល​ប្រចាំ​ឆ្នាំ ដែល​គេ​ហៅ​ថា GDP

១. ប្រទេស កាតា (Qatar)

ពីរបី​ទសវត្សរ៍​មុន​ប្រទេស​កាតា​គឺ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​ក្រី​ក្រ​ជាង​គេ​ ហើយ​ស្ថិត​ក្នុង​តារាង​ប្រទេស​ក្រីក្របំផុត​លើ​ពិភព​លោក​ផងដែរ ។ ទោះបី​ជា​យ៉ាង​នេះ​ក៏​ដោយ​ បើ​យោ​តាម​ការ​ស្រាវជ្រាវ​នៃ​តម្លៃ​ប្រេង​កាត​ និង​ឧស្ម័ន និង​ប្រេង​សាំង​ដែល​បាន​រក​ឃើញ​នោះ​អាច​ធ្វើ​ឲ្យ​ប្រទេស​មួយ​នេះ​មាន​កំណើន​សេដ្ឋកិច្ច​ដើរ​យ៉ាង​លឿន ។ កម្រិត GDP ខ្ពស់​អាច​កើន​ឡើង​ដល់​ទៅ ៨៨,២២២ដុល្លារ​ ក្នុង​ប្រជា​ជន​ម្នាក់ៗ ហើយ​ប្រជា​ជន​ដែល​រស់​នៅ​ក្នុង​ប្រទេស​នេះ​ពុំ​ចាំ​បាច់​បង់​ពន្ធ​នោះ​ទេ វា​អាច​ធ្វើ​ឲ្យ​ប្រទេស​នេះ​មាន​កំណើន​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍន៍​ប្រទេស​យ៉ាង​លឿន​ជា​ទី​បំផុត ។

២. ប្រទេស ឡុចស៊ឹប៊ួរ (Luxembourg)

Luxembourg គឺ​ជា​ប្រទេស​ដ៏​តូច​ដែល​មាន​ប្រជា​ជន​រស់​នៅ​មិន​ដល់​ ៥លាន​នាក់​ផង ប្រទេស​នេះ​​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​តូច​មែន​ទែន ប៉ុន្តែ​ជា​ប្រទេស​ដែល​មាន​ស្តុកស្តម្ភ​នៅ​ក្នុង​ពិភព​លោក​មួយ​​ផង​ដែរ ដែល​ចំនួន​ GDP សរុប​សម្រាប់​ប្រជាជន​ម្នាក់​ៗ​គឺ ៨១,៤៦៦ដុល្លារ​ ។ ប្រាក់​ជា​ច្រើន​ហូរ​ចូល​ប្រទេស​នេះ​តាម​រយៈ​​​ការ​ដាក់​ប្រាក់​ក្នុង​ធានា​គារ​របស់​មជ្ឈមណ្ឌល​អ៊ឺរ៉ុប​​​​កណ្តាល គឺ​វា​ពិត​ជា​អស្ចារ្យ​ណាស់​ពេល​ដែល​ដឹង​ថា​មាន​ធានា​គារ​ច្រើន​ជាង ២៥០ កំពុង​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​ដ៏​តូច​មួយ​នេះ ។

៣. ប្រទេស សឹង្ហបុរី (Singapore)

សឹង្ហបុរី​ជា​ប្រទេស​ដែល​មាន​រួម​បញ្ចូល​នូវ​កោះ​ចំនួន ៦៣ ទៀត​ ហើយ​មាន​ផ្ទៃ​ដី​ទំហំ​តូច​ត្រឹម​តែ ៧០៤ គីឡូម៉ែត្រ​ការេប៉ុណ្ណោះ ។ វា​គឺ​ជា​មជ្ឈមណ្តល​កណ្តាល​សម្រាប់​ការ​ធ្វើ​ពានិជ្ជកម្ម ហើយ​ក៏​ជា​ទីតាំង​សម្រាប់​ការ​តាំង​ទីស្នាក់​ការ​នៃ​អង្គ​ការ​ធំៗ​ផ្សេង​ៗ​ជា​ច្រើន​ ។ ក្នុង​ចំណោម​ប្រទេស​ដែល​ជា​​​ដៃ​គូរពានិជ្ជ​កម្ម​​ក្នុង​ពិភព​លោក​​ប្រទេស​នេះ​មាន​កម្រិត​ GDP រហូត​ដល់​ទៅ ៥៦,៦៩៤ដុល្លារ​ ។

៤. ប្រទេស នរវេរ (Noway)

នរ​វេរ​ ​គឺ​ជា​ប្រទេស​មួយ​ដែល​ស្ថិត​នៅ​ក្នុង​ប្រទេស​ពីរ​បី​នៅ​តំបន់​អ៊ឺរ៉ុប​ដែល​មាន​ដោយ​សារ​ធនធាន​ប្រេង​កាត ។ តម្លៃ​នៃ​ការ​រស់​នៅ​របស់​ប្រទេស​នេះ​គឺ​មាន​អត្រា​ខ្ពស់​ជាង​ សហរដ្ឋអាមេរិក និង​ចក្រ​ភព​អង់គ្លេស​ទៅ​ទៀត ។ កម្រិត​ GDP សម្រាប់​ប្រជាជន​ម្នាក់​ក្នុង​មួយ​ឆ្នាំ​គឺ​មាន​អត្រា​រហូត​ដល់​ទៅ ៥១,៩៥៩ដុល្លារ​ ហើយ​ប្រទេស​នេះ​ស្ថិត​នៅ​ក្នុង​ចំណោម​បណ្តា​ប្រទេស​ដែល​មាន​ជាង​គេ​លំដាប់​កំពូលទីបី​នៅ​លើ​ពិភព​លោក ។

៥. ប្រទេស ប្រ៊ុយណេ (Brunei)

ប្រ៊ុយ​ណេ គឺ​ជា​ប្រទេស​​មាន​សេដ្ឋកិច្ច​ទំនើប​ ដែល​មាន​ការ​រៀប​ចំ​យ៉ាង​ល្អ​បំផុត​សម្រាប់​សកលភាវូបនីយកម្ម​ ហើយ​និង​ពានិជ្ជកម្ម​ផង​ដែរ ។ ប្រ៊ុយណេ មិន​មែន​ត្រឹម​តែ​ជា​ប្រទេស​មាន​ស្តុកស្តម្ភ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ជា​ទី​កន្លែង​ដែល​មាន​គុណ​ភាព​សម្រាប់​ការរស់​នៅ​ ការ​សិក្សា ហើយ​និង​ការ​ធ្វើ​ជំនួញ ។ សេដ្ឋកិច្ច​ចំបង​ដែល​ធ្វើ​ឲ្យ​ប្រទេស​មួយ​នេះ​ក្លាយ​ជា​ប្រទេស​មាន​ជាង​គេ​ គឺ​ដោយ​សារ​ធនធាន​ប្រេង​កាត កម្រិត​ GDP សម្រាប់​ប្រជា​ជន​ម្នាក់​ៗ​ក្នុង​មួយ​ឆ្នាំ​គឺ ៤៨,៣៣៣ ដុល្លារ ។

៦. អារ៉ាប់រួម (United Arab Emirates)

សេដ្ឋ​កិច្ច​របស់​អារ៉ាប់​រួម (UAE) គឺ​ក្នុង​ចំណោម​ការ​អភិវឌ្ឍ​ភាគ​ច្រើន​នៅ​ក្នុង​ពិភព​លោក ។ ប្រទេស​នេះ​គឺ​ត្រូវ​បាន​ទទួល​ស្គាល់​ថា​មាន​សំណង់​អគារ​ខ្ពស់​ៗ​ ហើយ​និង កោះ​សិប្បនិម្មិត​ដ៏​​អស្ចារ្យ​ នៅ​លើ​ពិភព​លោក ជា​មួយ​និង​កម្រិត​ GDP ខ្ពស់​គឺ​រហូត​ដល់​ទៅ ៤៧,៤៣៩​ ដុល្លារ ។

៧. សហរដ្ឋអាមេរិក (United States)

សហរដ្ឋ​អាមេរិក គឺ​ជា​ប្រទេស​ដែល​ស្ថិត​ក្នុង​ចំណោម​ប្រទេស​មហាអំណាច និង​ប្រទេស​ដែល​មាន​ជាង​គេ​លើ​ពិភព​លោក ។ ហេតុផល​មួយ​នេះ​ហើយ​ ហេតុអ្វី​បាន​ជា​វា​ស្ថិត​នៅ​ក្នុង​លំដាប់​ទី ៧ នៃ​តារាង​ប្រទេស​ដែល​មាន​ស្តុកស្តម្ភ​ជាង​គេ​ទាំង ១០ ព្រោះ​ដោយ​សារ​វា​ជា​ប្រទេស​ដែល​មាន​ទំហំ​ផ្ទៃ​ដី​ធំធេង គឺ​មិន​ដូច​ប្រទេស​ផ្សេង​ៗ​ទៀត​ដែល​មាន​ទំហំ​ដ៏​តូច​នោះ​ឡើយ ។ សហរដ្ឋ​អាមេរិក​គឺ​មាន​ទំហំ​ផ្ទៃ​ដី​រហូត​ដល់​ទៅ ៩.៨៣ លានគីឡូ​ម៉ែត្រ​ការេ ហើយ​មាន​ចំនួន​ប្រជា​ជន​លើស​ពី ៣០០ លាន​នាក់ ហើយ​មាន​កម្រិត​ GDP ត្រឹម​តែ ៤៦,៨៦០ ដុល្លារ ។

៨. ទីក្រុង ហុងកុង (Hong Kong)

ហុងកុង គឺ​ជា​មណ្ឈមណ្ឌល​ជំនួញ​ដ៏​ល្បីល្បាញ ហើយ​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​ចំណោម​ទីក្រុង​ដែល​មាន​ការ​ដឹក​នាំ​ឈាន​មុខ​គេ​នៅ​លើ​ពិភព​លោក ។ សេដ្ឋ​កិច្ច​នៃ​ប្រទេស​នេះ​ច្រើន​តែបាន​មក​ពី​សេវា​កម្ម​តាម​ផ្នែក ។ ពួក​គេ​ធ្វើ​តាម​នយោបាយ​ពានិជ្ជកម្ម​សេរី ហើយ​ការ​យក​ពន្ធ​បើ​ប្រៀប​ធៀប​ទៅគឺ​មាន​កម្រិត​ថោក​ជាង​ប្រទេស​ដទៃៗផ្សេង​​ទៀត ។ ទីក្រុង​នេះ​មាន​កម្រិត​ GDP ៤៥,៩៤៤ដុល្លារ ហើយ​មាន​ភាព​ឆើត​ឆាយ​ដោយ​​ស្ថាប្យកម្ម​សំណង​ទំនើប​ៗ​ជា​ច្រើន ។

៩. ប្រទេស ស្វីស (Switzerland)

ប្រទេស ស្វីស គឺ​ជា​ប្រទេស​ដែល​ប្រកប​ដោយ​សុខសន្តិភាព​ សប្បូរសប្បាយ ហើយ​ក៏​ជា​ប្រទេស​ដែល​ស្រស់​ស្អាត ហើយ​ក៏​​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​ប្រទេស​ដែល​មាន​ទំនាក់​ទំនង​ការ​ទូត​ល្អ​ក្រៃ​លែង​ជា​មួយ​ប្រទេស​ផ្សេងៗ​ទៀត​នៅ​​លើ​សាកល​លោក ។ យីហោ (ម៉ាក) ធំៗ​និង​ល្បី​ល្បាញ​មួយ​ចំនួន​នៅ​លើ​ពិភព​លោក​រួម​បញ្ចូល​ទាំង​ម៉ាក Rolex, Nestle ក៏​ដូច​ជា Logitech គឺ​មាន​មូល​ដ្ឋាន​ចេញ​ពី​ប្រទេស​មួយ​នេះ ។ ដោយ​ពឹង​ផ្នែក​ទៅ​លើ​សេវា​កម្ម​ទេស​ចរណ៍ និងមួយ​ផ្នែក​ទៀត​ខាង​ជំនួញ​ធានាគារ បាន​ធ្វើ​ឲ្យ​កម្រិត​ GDP សម្រាប់​ប្រជា​ជន​ម្នាក់​ៗ​ឈាន​ដល់ ៤១,៩៥០​ដុល្លារ ដែល​នឹង​កំពុង​​តែ​ធ្វើ​ឲ្យ​ប្រទេស​មួយ​នេះ​ក្លាយ​ជា​ប្រទេស​មាន​​ស្តុកស្តម្ភ​ជាង​គេ​លើ​ពិភព​លោក ។

១០. ប្រទេស ណេតហ្ស៊ឺឡែនស៍ (Netherlands)

ណេត​ហ្ស៊ឺឡែនស៍​ គឺ​ជា​ប្រទេស​ដែល​ពោរពេញ​ទៅ​ដោយ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​យ៉ាង​ខ្លាំង​ខ្លា ហើយជា​អ្នក​មាន​តួនាទី​សំខាន់​បំផុត​សម្រាប់​ធ្វើ​ឲ្យ​ចរន្ត​ឈាម​នៃ​សេដ្ឋ​តំបន់​អ៊ឺរ៉ុប​ដំណើរ​ការផង​ដែរ​ ។ ប្រទេស​នេះ​គឺ​ស្ថិត​ក្នុង​ចំណោម​កំពូល​ប្រទេស​ដែល​មាន​ការ​នាំ​ចេញ​ច្រើន​ជាង​គេ​លើ​ពិភព​លោក ។ ការ​នាំ​ចេញ​ជា​ច្រើន​មុខ​ផ្សេងៗ​ដូច​ជា​ផ្នែក ឧស្សាហកម្ម រួម​បញ្ចូល​ទាំង​ប្រដាប់​ប្រដា​គ្រឿង​យន្ត គីមី អាហារ ទេសចរណ៍​ ក៏ដូចជា​សេវា​កម្ម​ចេញ​វិភាគ​ទាន​​ហរិញ្ញវត្ថុ ។ ប្រទេស​នេះ​មាន​កម្រិត​ GDP រហូត​ដល់​ទៅ ៤០,៩៧៣​ដុល្លារ ឯណោះ ៕

សូមមើលអត្ថបទផ្សេងទៀតផងដែរ៖

  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: