ទំព័រដើម > គួរយល់ដឹង, ចំណេះ​​ទូទៅ, ចំណេះដឹង, វប្បធម៌ទូទៅ > ពី​ប្រេង​ឆៅ​ក្លាយ​មក​ជា​ប្លា​ស្ទិក

ពី​ប្រេង​ឆៅ​ក្លាយ​មក​ជា​ប្លា​ស្ទិក

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 18 ខែ​មេសា ឆ្នាំ 2012 បញ្ចេញមតិ Go to comments

ចាប់​តាំង​ពី​មាន​ការ​រក​ឃើញ​វិធី​សំយោគ​ប្លា​ស្ទិក​នៅ​ចុង​សតវត្សរ៍​ទី ១៩​ មក នាំ​ឲ្យ​មាន​បដិវត្តន៍​វត្ថុ​ប្រើ​ប្រាស់​ទូ​ទាំង​​ពិភព​លោក​តែ​ម្តង ។ សព្វ​ថ្ងៃ​នេះ​ប្រដាប់​ប្រដា​ក្មេង​លេង​ភាគ​ច្រើន​ឧបករណ៍​កី​ឡា និង​សម្ភារៈ​ប្រើប្រាស់​ផ្សេង​ៗ​សុទ្ធ​សឹង​តែ​មាន​គ្រឿង​ផ្សំពី​ប្លាស្ទិក​ភាគ​ច្រើន​ទេ ព្រោះ​ប្លាស្ទិក​អាច​នាំ​មក​រំលាយ​ចាក់​ពុម្ព​ធ្វើ​ជា​រូប​ផ្សេង​ៗ​បាន​លឿន​និង​ងាយ​ស្រួល ព្រម​ទាំង​មាន​តម្លៃ​ថោក​ ។ ប្លាស្ទិក​មាន​គុណ​សម្បត្តិ​មិន​រលាយ​ក្នុង​ទឹក​ និង​មិន​ពុក​រិច​រឹល​ ទើប​ស័ក្តិ​សម​យក​មក​ប្រើ​ជា​វត្ថុ​ប្រើប្រាស់​ក្រៅ​ផ្ទះ​ជាទី​បំផុត ដូច​ជា​ទុយោ ទឹក​បង្កប់​ក្នុង​ដី​ ឬ​ ផើង​​ផ្កា​ជា​ដើម ។

ប្រសិន​បើ​យើង​បោះ​ចោល​ឧបករណ៍​ប្រើប្រាស់​ដែល​ជា​ប្លាស្ទិក​ទាំង​អស់​ចេញ​ពី​ក្នុង​ផ្ទះ​ យើង​ប្រហែល​ជា​នៅ​សល់​របស់​ក្នុង​ផ្ទះ​មិន​ច្រើន​មុខ​ទេ ។ យើង​ប្រហែល​ជា​មិន​សល់​កម្រាល​ព្រំ ទូរស័ព្ទ​ ទូរទស្សន៍​ ឬ​កុំព្យូទ័រ​ឡើយ ។ អ្នក​សាក​គិត​ទៅ​មើល​មាន​ឧបករណ៍​អ្វី​ខ្លះ​ដែល​ផលិត​ពី​ប្លាស្ទិក ដូច​ជា​ប័ណ្ណ​ក្រេឌីត​ ព្រិល​សិប្បនិម្មិត ឬ​សូម្បី​តែ​ក្រដាស​ប្រាក់​ដែល​មាន​ប្រើប្រាស់​ក្នុង​ប្រទេស​​​អូស្ត្រាលី​សព្វថ្ងៃ​នេះ ។
ពាក្យ​ថា “​ប្លាស្ទិក” សំដៅ​​ដល់​វត្ថុ​ដែល​មនុស្ស​សំយោគ​ចេញ​ពី​វត្ថុ​ធាតុ​ដើម​ពីរ​ប្រភេទ​គឺ​ កា​បួន និង អ៊ីដ្រូសែន ហើយ​នៅ​ពេល​គេ​បន្ថែម​សារធាតុ​ពិសេស​អ្វី​ម្យ៉ាង​ចូល​ទៅ​ទៀត​ នឹង​ធ្វើ​ឲ្យ​ប្លាស្ទិក​​មាន​គុណ​សម្បត្តិ​ពិសេស​ផ្សេង​ៗ​ទៀត ដូច​ជា​ជាប់​រឹង​ ធន់​នឹង​កម្តៅ​ រអិល រលោង និង​អា​ចយឺត​យារ​បាន ។ យើង​អាច​សំយោគ​ផលិត​​ប្លាស្ទិក​ប្រភេទ​ផ្សេង​ៗ​បាន​ជា​ច្រើន​អនេក​ ដោយ​ការ​បន្ថែម​សារធាតុ​គីមី​ផ្សេង​ៗ​ក្នុង​អត្រា​និង​កម្ម​វិធី​ផ្សេង​ៗ​ពី​គ្នា ។ អ្នក​វិទ្យា​សាស្រ្ត​ក៏​កំពុង​ព្យាយាម​អភិវឌ្ឍន៍​ប្លាស្ទិក​ឲ្យ​កាន់​តែ​មាន​គុណ​សម្បត្តិ​ល្អ​ប្រសើរ​ឡើង​ថែម​ទៀត​ ដូច​ជា​រឹង​មាំ​ស្មើ​ដែក​ថែប​អាច​ការ​ពារ​ទឹក​បាន​ដូច​កញ្ចក់​ ហើយ​មាន​តម្លៃ​ថោក​ដូច​ក្រដាស ។

ប្លាស្ទិក​ផ្គុំ​ឡើង​ដោយ​ម៉ូលេគុល​ខ្នាត​ធំ​ហៅ​ថា ប៉ូលីម៊ែរ (Polymer) ដែល​កើត​ពី​ម៉ូលេគុល​ខ្នាត​តូច​ភ្ជាប់​គ្នា​ជា​សរសៃ​វែង​ដូច​ខ្សែ​ច្រវាក់ ។ សរសៃ​ម៉ូលេគុល​ទាង​អស់​នេះ​វេញ​ឆ្វាក់​ចូល​គ្នា ទើប​ធ្វើ​ឲ្យ​ប្លាស្ទិក​មាន​សភាព​រឹង​មាំ​ ហើយ​ទម្រាំ​តែ​ទាញ​សរសៃ​ម៉ូ​លេគុល​នេះ​ចេញ​ពី​គ្នា​បាន គេ​ត្រូវ​ប្រើ​កម្លាំង​ខ្លាំង​គួរសម ។ ប្លាស្ទិក​ភាគ​ច្រើន​ចាត់​ទុក​ក្នុង​ប្រភេទ ថឺរម៉ូ​ប្លាស្ទិក (Thermoplastics) ដែល​នៅ​ពេល​ត្រូវ​កម្តៅ​ប្រមាណ ២០០ អង្សា សេ សរសៃ​ម៉ូលេគុល​របស់​វា​នៅ​តែ​គង់​វង្ស​សភាព​ដើម​​ដដែល​ ដោយ​គ្រាន់​តែ​ញែក​ខ្លួន​ឃ្លាត​ចេញ​ពី​គ្នា​ល្មម​តែ​អាច​រំកិល​មក​ត្រួត​គ្នា​បាន ឡើង​វិញ​ម្តង​ទៀត ។ ដូច្នេះ​ហើយ​ទើប​យើង​អាច​នាំ​យក​ប្លាស្ទិក​ប្រភេទ​នេះ​មក​រំលាយ​និង​ចាក់​ពុម្ព​ជា​ថ្មី​ឡើង​វិញ​ម្តង​ហើយ​ម្តង​ទៀត​ជានិច្ច ។ នៅ​ពេល​ប្លាស្ទិក​ត្រជាក់​វា​នឹង​មាន​រូប​រាង​​ថ្មី​ដែល​រឹង​មាំ​ដូច​ដើម​ ។ ចំណែក​ប្លាស្ទិក​ដែល​ត្រូវ​កម្តៅ​ម្តង​ហើយ​តែង​បាត់​បង់​គុណ​សម្បត្តិ​នៃ​ការ​ផ្លាស់​ប្ដូរ​រូប​រាង​នោះ​មិន​អាច​នាំ​យក​មក​រំលាយ​ប្រើប្រាស់​ឡើង​វិញ​ទេ ។ ប្លាស្ទិក​ប្រភេទ​នេះ​ហៅ​ថា ថឺរ​ម៉ូសិតធិង ប្លាស្ទិក (Thermosetting Plastics) ។

យន្ត​ការ​ដែល​ធ្វើ​ឲ្យ​ម៉ូលេ​គុល​ខ្នាត​តូច​មក​បន្ត​ភ្ជាប់​ចូល​គ្នា​រហូត​ដល់​មាន​ខ្នាត​ធំ​នេះ​ត្រូវ​បាន​គេ​ហៅ​ថា ប៉ូលីម៊ែរ​រូប​និយតកម្ម (Polymerization) ឬ​ការ​បង្កើត​ឡើង​នូវ​ ប៉ូលីម៊ែរ​ដែល​មាន​ភាព​ខុស​ប្លែក​គ្នា​ទៅ​តាម​ប្រភេទ​នៃ​ប្លាស្ទិក​ តែ​ក៏​ត្រូវ​ពឹង​ពាក់​ទៅ​លើ​សម្ពាធ​ខ្លាំង​ និង​កាតាលីករ (Catalyst) ឬ​សារធាតុ​បង្ក​ឲ្យ​ឆាប់​កើត​មាន​ប្រតិកម្ម​គីមី ដើម្បី​ជំរុញឲ្យ​ម៉ូលេគុល​ខ្នាត​តូច​ប្រមូល​ផ្តុំ​ចូល​គ្នា​តែ​មួយ ។

*ប្លាស្ទិក​ផលិត​ចេញ​ពី​ប្រេង​ឆៅ
អាតូម​ កាបូន​ និង​អ៊ីដ្រូសែន​ ដែល​ជា​វត្ថុ​ធាតុ​ដើម​ដ៏​សំខាន់​របស់​ប្លាស្ទិក​គ្រប់​ប្រភេទ​នោះ​បាន​មក​ពី​ប្រេង​ឆៅ​ដែល​ផ្សំ​ឡើង​ដោយ​អ៊ីដ្រូកាបួ​ (ម៉ូលេគុល អ៊ីដ្រូសែន​ និង​កាបូន​ ផ្សំ ចូល​គ្នា) ។ សារធាតុ​អ៊ីដ្រូកាបួ​មាន​ទាំង​ពី​រ​ប្រភេទ​ម៉ូលេគុល​មិន​ត្រួត​ស្មុគ​ស្មាញ​ច្រើន ដូចជា​ឧស្ម័ន​មេតាន (ផ្គុំ​ឡើង​ដោយ​កាបូន​មួយ​អាតូម​មួយ និង​អ៊ីដ្រូសែន​ ៤ អាតូម) រហូត​ដល់​កៅ​ស៊ូ​ក្រាល​ថ្នល់​ដែល​មាន​ម៉ូលេគុល​​រាប់​រយ​អាតូម ។ យន្ត​ការ​ចម្រាញ់​ប្រេង​ឆៅ​អាច​ចម្រាញ់​អ៊ីដ្រូកាបួ​បាន​ច្រើន​ប្រភេទ ។ មួយ​ក្នុង​ចំនួន​នោះ​ គឺ​ឧស្ម័ន​មេតាន (មាន​ម៉ូលេគុល​ផ្គុំ​ឡើង​ដោយ​កាបូន​ ២ អាតូម និង​អ៊ីដ្រូសែន ៦ អាតូម) ។ ឧស្ម័ន​មេ​តាន​អាច​ប្រែក្លាយ​ទៅ​ជា​ឧស្ម័ន​ប្រភេទ​ផ្សេង​ៗ​ទៀត​បាន​ដូច​ជា អេធីលីន ដែល​ពេល​ឆ្លង​កាត់​ដំណាក់​កាល​ប៉ូលីម៊ែរ​រូបនីយកម្ម ហើយ​ក៏​នឹង​ក្លា​យ​ទៅ​ជា​ប្លាស្ទិក​ ដែល​ហៅ​ថា ប៉ូលី​អេធីលីន ដូច​គ្នា​នឹង​ឧស្ម័ន​ប្រូផេន​ប្រមូល​ផ្តុំ​ចូល​គ្នា​ក្លាយ​ជា​ប្លាស្ទិក​ដែល​មាន​ឈ្មោះ​ថា ប៉ូលី​ប្រភីលីន ។ ប្លាស្ទិក​ទាំង​ពីរ​ប្រភេទ​នេះ​គេ​និយម​ប្រើ​ធ្វើ​ជា​ដប​ បំពង់​ទុយោ​ទឹក​ និង​ថង់​ប្លាស្ទិក ។

ប្លាស្ទិក​មួយ​ប្រភេទ​ទៀត​ហៅ​ថា ភីវីស៊ី (PVC ពាក្យ​កាត់​របស់ Polyvinyl Chloride) មាន​សមាស​ធាតុ​គីមី​ស្រដៀង​គ្នា​នឹង​ប៉ូលីអេធីលីន​ដែរ ដោយ​ខុស​គ្នា​តែ​អាតូម​របស់​អ៊ីដ្រូសែន​ត្រូវ​ជំនួស​ដោយ​អាតូម​របស់​ក្លរ​ (Chloride) តែ​ប៉ុណ្ណោះ ។ ប្លាស្ទិក​ PVC មាន​គុណ​សម្បត្តិ​ធន់​ភ្លើង​ ទើប​មាន​សុវត្ថិ​ភាព​ល្អ​ក្នុង​ការ​នាំ​ទៅ​ធ្វើ​ជា​ផលិត​ផល​ប្រើ​ប្រាស់​ក្នុង​គេហដ្ឋាន ។ តែ​បើ​ដាក់​អាតូម​ ហ្វ្លយអូរីន​ ៤ អាតូម​ជំនួយ​វិញ​ គេ​នឹង​បាន​សារធាតុ PTFE (Polytatraflaorethylene) ដែល​គេ​ហៅ​ជា​ទូទៅ​ថា ថេហ្វ្លន​ (TEFLON) សម្រាប់​ប្រើ​ស្រោប​ឆ្នាំង​ឬ​ខ្ទះ​កុំឲ្យ​ជាប់​អាហារ​ពេល​ចម្អិន ។ មាន​ប៉ូលី​ម៊ែរ​ច្រើន​ប្រភេទ​ណាស់​ដែល​គេ​អាច​ផលិត​ក្នុង​បន្ទប់​ពិសោធន៍ តែ​មាន​តែ​ប៉ុន្មាន​ប្រភេទ​ប៉ុណ្ណោះ​ ដែរ​មាន​គុណ​សម្បត្តិ​សម​ស្រប​សម្រាប់​នាំ​យក​មក​ប្រើ​ជា​ប្រយោជន៍​ផ្នែក​ឧស្សាហកម្ម ។

* កំណើត​ឧស្សាហកម្ម​ប្លាស្ទិក
ឧស្សាហកម្ម​ប្លាស្ទិក​ជំនាន់​ថ្មី​ចាប់​ផ្ដើម​ឡើង​កាល​ពី​ទសវត្សរ៍ ១៨៦០ ដែល​ជះ​ឥទ្ធិ​ពល​មក​ពី​ការ​ប្រកួត​ឆ្នៃ​ប្រឌិត​គ្រាប់​ប៊ីយ៉ា​ដណ្ដើម​ពាន​រង្វាន់​សហរដ្ឋ​អាមេរិក​ សម្រាប់​បុគ្គល​ដែល​អាច​រក​វត្ថុ​តម្លៃ​ថោក​មក​ប្រើ​ជំនួស​គ្រាប់​ប៊ីយ៉ា​ដើម​ដែល​ផលិត​ដោ​យ​ភ្លុក ។ បេក្ខ​ជន​ជ័យ​លាភី​គឺ​លោក ចន​ វេស្លីយ៍​ ចាយ អែត ជន​ជាតិ​អាមេរិក​ដែល​បាន​ផលិត​គ្រាប់​ ប៊ីយ៉ា​ ពី សារធាតុ​ម្យ៉ាង​ដែល​គាត់​ហៅ​ថា​សែលុយឡូស (Celluloid) ។ មិន​យូរ​ប៉ុន្មាន​ក៏​មាន​ការ​ស្រាវជ្រាវ​រក​ឃើញ​ប្រយោជន៍​ផ្សេងៗ​ទៀត​របស់​សែលុយឡូស ដូចជា​ការ​ធ្វើ​ស៊ុម​វ៉ែន​តា ដង​កាំបិត កញ្ចក់​បាំង​ខ្យល់​មុខ​រថយន្ត (ដែល​យើង​និយម​ហៅ​ថា​កញ្ចក់​មុខ) និង​ហ្វ៊ីល​ថត​ភាព​យន្ត ។ ប្រសិន​បើ​គ្មាន​សែលុយឡូស​ទេ​ឧស្សាហកម្ម​ភាព​យន្ត​ក៏​គ្មាន​ថ្ងៃ​ចាប់​កំណើត​ឡើង​បាន​ដែរ ។

សែលុយឡូស​ មិន​ប្រើ​សារធាតុ​សំយោគ​ (Synthesis) ទាំង​ស្រុង​ទេ ព្រោះ​គេ​ប្រើ​វត្ថុ​ធាតុ​ដើម​សែលុយឡូស​(Cellulose) ពី​រុក្ខជាតិ ។ អ្នក​គីមី​វិទ្យា​ជនជាតិ​អាមេរិក​ឈ្មោះ លីអូ បេឃើរឡៃដ៍ បាន​សំយោគ​សារធាតុ​នេះ​បាន​សម្រេច​ក្នុង​ឆ្នាំ ១៩០៧ ដោយ​ផ្សំ​ហ្វីណុល ឬ​អាស៊ីត កាតាបូលីស ចូល​នឹង​ឧស្ម័ន​ហ្វរម៉ាល់​ឌីហាយដ៍ (Formaldehyde) ។ គាត់​ដាក់​ឈ្មោះ​ប្លាស្ទិក​ ដែល​គាត់​ផលិត​បាន​នោះ​ថា បេឃើរឡៃដ៍​ (Bakelite) ។ ការ​ស្រាវជ្រាវ​របស់​ បេឃើរ​ឡៃដ៍​បាន​ជំរុញ​​ឲ្យ​មាន​ការ​ផលិត​ប្លាស្ទិក​ដទៃ​ទៀត​ជា​ច្រើន​ រហូត​ដល់​ឧស្សាហកម្ម​ប្លាស្ទិក​បាន​រីក​លូត​លាស់​យ៉ាង​ឆាប់​រហ័ស ។

សូមអានផងដែរ៖

  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: