ទំព័រដើម > ចែករំលែក​បន្តគ្នា​, ចំណេះ​​ទូទៅ, វប្បធម៌ទូទៅ > ប្រភព​ដើម​នៃ​របក​គំហើញ​ប្លែកៗ

ប្រភព​ដើម​នៃ​របក​គំហើញ​ប្លែកៗ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 17 ខែ​មេសា ឆ្នាំ 2012 បញ្ចេញមតិ Go to comments

* សន្លឹកបៀ

ប្រភព​ដើម​ចេញ​ពី​ទីក្រុង វីនីស ប្រទេស​អ៊ីតាលី (ឆ្នាំ ១៣៩២) ប្រទេស​បារាំង (ឆ្នាំ ១៣៧៩) និង​ប្រទេស​ចិន (ឆ្នាំ ១៣៧៩ ក្នុង​រជ្ជកាល​សុង) ។ ប្រភព​ដើម​នៃ​ការ​បង្កើត​សន្លឹក​បៀ​នេះ​ គឺ​មាន​ភាព​ច្របូក​ច្របល់​បន្តិច ប៉ុន្តេ​បើ​ផ្អែក​តាម​ឯកសារ​ស្រាវ​ជ្រាវ​បាន​បញ្ជាក់​ថា គឺ​មាន​តែ​ទីក្រុង​វីនី ប្រទេស​អ៊ីតាលី ប្រទេស​បារាំង ប្រទេស​ចិន​ ប៉ុណ្ណោះ​ទេ​ ដែល​បាន​រក​ឃើញ​ល្បែង​បៀ​នេះ គណនា​ទៅ​តាម​ប្រតិទិន ព្រោះ​ក្នុង​បៀ​មួយ​ហ៊ូ​មាន​ ៥២សន្លឹក ដែល​តំណាង​ឲ្យ​ ៥២​សប្តាហ៍​ក្នុង​មួយ​ឆ្នាំ ។ ចំពោះ​សន្លឹក​បៀ​ទឹក​ប៊ិច​ កឺ ជួង​ និង​ ការ៉ូ គឺ​តំណាង​ឲ្យ​រដូវ​ទាំង​បួន គឺ​ និទាឃ​រដូវ វស្សានរដូវ សរទរដូវ និង​សិសិររដូវ ហើយ​ក្នុង​ទឹក​បៀ​នីមួយៗ​មាន​ ១៣សន្លឹក​ ដែល​តំណាង​ឲ្យ​ ១៣ សប្តាហ៍​ក្នុង​មួយ​រដូវ ។

* Greenwich Time (ម៉ោងសាកល)

ប្រភព​ដើម​ចេញ​ពី​ប្រទេស​អង់គ្លេស នា​ឆ្នាំ​ ១៨៥៨ ដំណើរ​នៃ​ការ​កកើត​​គឺ​ការ​កំណត់​ប្រើ​ម៉ោង​សកល​មាន​ជាប់​ទាក់​ទង​ទៅ​នឹង​រឿង​ក្តី​ក្តាំ ក្នុង​ករណី​នៃ​រឿង​ជម្លោះ​ដណ្តើម​ទឹក​ដី​ ។ បើ​តាម​គម្រោង​​រឿង​ក្តី​ក្តាំ​នេះ​គឺ​ត្រូវ​បើក​ធ្វើ​សវនា​ការ​នៅ​វេលា​ម៉ោង​ ១០ ព្រឹក ប៉ុន្តែ​ឈាន​ដល់​ម៉ោង​ ១០ និង ៦ នាតី​ទៅ​ហើយ​ក៏​មិន​ទាន់​ឃើញ​គូវិវាទ​ម្ខាង​ទៀត​ចូល​មក​បង្ហាញ​ខ្លួន ទើប​ចៅ​ក្រម​កាត់​ក្តី​បាន​ប្រកាស់​ឲ្យ​គូវិវាទ​ម្ខាង​ទៀត​ដែល​មក​មិន​ទាន់​ពេល​វេលា​ចេញ​ក្តី ។ ពី​រ​នា​ទី​ក្រោយ​មក​ស្រាប់​តែ​មាន​ការ​ប្រែប្រួល​ឡើង​វិញ ព្រោះ​អ្នក​ដេល​មក​យឺត​នោះ​មក​កាន់​សាលា​ជំនុំ​ក្តី ព្រម​ទាំង​បាន​ប្រកែក​ថា​ខ្លួន​ពុំ​បាន​មក​យឺត​ឡើយ ។ ជន​នោះ​បាន​បញ្ជាក់​ថា ដោយ​សារ​តែ​ខ្លួន​គេ​បាន​ធ្វើ​ដំណើរ​តាម​រថភ្លើង​ ហើយ​បើ​តាម​ម៉ោង​នៅ​ក្នុង​ស្ថានីយ​រថ​ភ្លើង​របស់​ស្រុក​គាត់​ គឺ​គាត់​ប្រាកដ​ជា​អាច​មក​ទាន់​មុន​កាល​កំណត់ ដូច្នេះ​ហើយ​ទើប​ចៅ​ក្រម​សម្រេច​ធ្វើ​ការ​ជំនុំ​ជម្រះ​ក្តី​សា​ជា​ថ្មី ។ ក្នុង​ពេល​នោះ​ដែរ ដើម្បី​ចៀស​វៀង​កុំ​ឲ្យ​ករណី​បែប​នេះ​កើត​ឡើង​សាជា​ថ្មី​ទៀត ទើប​នៅ​ក្នុង​ឆ្នាំ ១៨៨០ រដ្ឋ​សភា​អង់គ្លេស​បាន​កំណត់​យក​ម៉ោង​សាកល​ធ្វើ​ជា​ម៉ោង​សម្រាប់​ប្រើ​ប្រាស់​ឯក​ភាព​គ្នា​ទូទាំង​ប្រទេស ។ ក្រោយ​ៗ​មក​ក៏​មាន​បណ្តា​ប្រទេស​ដទៃ​ទៀត​កំណ់ត់​យក​ម៉ោង​សាកល​នេះ​ធ្វើ​ជា​ពេលវេលា​អន្តរ​ជាតិ ។

* ចុះរន្ធនៅលើក្រដាសតែមប្រៃសណីយ៍

ប្រភព​ដើម​ចេញ​ពី​ប្រទេស​អង់គ្លេស នា​ឆ្នាំ ១៨៤៥ គឺ​កាល​ពី​សម័យ​ដើម​ ការ​លក់​តែម​ប្រៃសណីយ៍​នៅ​ប្រទេស​អង់គ្លេស​ គឺ​គេ​លក់​តែ​បួន​ដប់​ជាប់​គ្នា​នៅ​ក្នុង​ក្រដាស់​មួយ​សន្លឹក​តែ​ម្តង ដូច្នេះ​មុន​​នឹង​ផ្ញើ​សំបុត្រ​ស្នាម​តម្រូវ​ឲ្យ​អ្នក​ប្រើប្រាស់​ប្រើ​កន្រ្តៃ​ដើម្បី​កាត់​សន្លឹក​តែម​ទៅ​តាម​សេចក្តី​ត្រូវ​ការ​ ។ រហូត​មក​ដល់​ឆ្នាំ​ ១៨៤៨ មាន​អ្នក​ទេស​ចរ​ម្នាក់​អង្គុយ​ផឹក​ស្រា​នៅ​ក្នុង​តៀម​ស្រា​បណ្តើរ​ និង​សរសេរ​សំបុត្រ​បណ្តើរ​ ក្រោយ​ពេល​សរសេរ​សំបុត្រ​ចប់ ជន​នោះ​ក៏​បាន​យក​ក្រដាស​តែម​ប្រៃសណីយ៍​ទាំង​ដុល​មួយ​សន្លឹក​ធំ​បម្រុង​នឹង​កាត់​យក​តែ​ ២-៣ សន្លឹក​តែប៉ុណ្ណោះ ។ ប៉ុន្តែ​ខណៈ​នោះ​គាត់​ភ្លេច​ដាក់​កន្ត្រៃ​មក​តាម​ តែ​ដោយ​មាន​ភាព​ឈ្លាសវៃ​ ជន​នោះ​ក៏​ប្រើ​ដង្កាប់​ចោះ​ប្រហោង​ដែល​ដាក់​មក​តាម​ខ្លួន ហើយ​ក៏​ចោះ​រន្ធ​នៅ​តាម​គែម​តែម​ដើម្បី​ងាយស្រួល​ក្នុង​ការ​ហែក ។ ប៉ុន្តែ​ការ​រក​ឃើញ​ក្នុង​ផល​ប្រយោជន៍​ក្នុង​មុខ​ជំនួញ​នេះ គឺ​ពុំ​មែន​ជា​អ្នក​ទេស​ចរ​រូប​នោះ​ឡើយ តាម​ពិត​គឺ​ជា​ជន​ជាតិ​អង់គ្លេស​ម្នាក់​ឈ្មោះ​ ហង់រី ដែល​បាន​រក​ឃើញ​ និង​លួច​ចម្លង​សម្រាប់​ប្រើ​ប្រាស់​មក​ដល់​ពេល​សព្វ​ថ្ងៃ​នេះ ។

* ការចាប់រលាក់ដៃ

ដំណើរ​នៃ​ការ​កកើត​ គឺ​មាន​អត្ថន័យ​នៃ​ការ​ចាប់​រលាក់​ដៃ​នោះ​គឺ​មិន​អាច​ស្រាវ​ជ្រាវ​រក​ឃើញ​ប្រភព​ដើម និង​កាល​បរិច្ឆេទ​ឡើយ ប៉ុន្តែ​គេ​មាន​ជំនឿ​ថា​ ការ​ចាប់​រលាក់​ដៃ​គឺ​ជា​ការ​សួរ​សុខ​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក និង​រឹត​ចំណង​មិត្ត​ភាព​ ព្រោះ​មនុស្ស​កាល​ពី​សម័យ​ដើម កាល​បើ​បាន​ជួប​នឹង​មនុស្ស​ដែល​ខ្លួន​មិន​ធ្លាប់​ស្គាល់​តែង​តែ​បង្កប់​ក្នុង​ចិត្ត​ថា​ជា​ខ្មាំង​សត្រូវ ។ ដូច្នេះ​ដើម្បី​ជម្រះ​នូវ​ការ​គិត​ខុស​របៀប​នេះ​គឺ​នៅ​ពេល​បាន​ជួប​គ្នា​ម្តង​ៗ​ ពួក​គេ​ទាំង​នោះ​តែង​តែ​លា​ដៃ​ទាំង​គូ​ហុច​ទៅ​មុខ​ដើម្បី​បញ្ជាក់​ថា ពួក​គេ​គ្មាន​អាវុធ​បង្កប់​នៅ​ក្នុង​បាត​ដៃ​ឡើយ ហើយ​ក្រោយ​ៗ​មក​ក៏​បាន​ក្លាយ​ជា​ការ​ចាប់​រលាក់​ដៃ​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ ។

* លេខ ១៣ មិនល្អ

តាម​ទំនៀម​ទម្លាប់​របស់​ជនជាតិ​ចិន​បាន​ចាត់​ទុក​លេខ​ ១៣ ថា​ជា​លេខ​ល្អ ប៉ុន្តែ​ចំពួក​ពួក​បស្ចឹម​ប្រទេស​វិញ​បែរ​ជា​ចាត់​ទុក​ថា​លេខ ១៣ មិន​ល្អ​ទៅវិញ ។ ការ​ចាត់​ទុក​ថា​មិន​ល្អ​បែប​នេះ គឺ​ផ្តើម​ចេញ​ពី​គម្ពីរ​សាសនា​គ្រិស្ត​ដែល​បាន​កត់​ត្រា​នៃ​មរណភាព​របស់​ព្រះយេស៊ូ​ដោយ​មាន​ការ​ផិត​ក្បត់​របស់​សាវ័ក​ម្នាក់​ដែល​បាន​ទទួល​សំណូក​ត្រឹម​តែ​ ៣០ណែន ប៉ុណ្ណោះ​ក៏​បាន​លប​លួច​តាម​ដាន​គ្រប់​សកម្មភាព​របស់​ព្រះ​យេស៊ូ​និង​បាន​បញ្ចេញ​ពត៌​មាន​ទៅ​ឲ្យ​សត្រូវ​របស់​ព្រះ​អង្គ ។ ដូច្នេះ​ពួក​អ្នក​ដែល​កាន់គ្រិស្ត​សាសនា​បាន​ប្រទេច​ផ្តាសា​ទៅ​លើ​សាវ័ក​ក្បត់​រូប​នោះ ហើយ​នាំ​គ្នា​ចាត់​ទុក​លេខ​ ១៣​ ជា​លេខ​អាក្រក់​ ព្រោះ​សាវ័ក​រូប​នោះ​មាន​លំដាប់​ថ្នាក់​លេខ​ ១៣​ ក្នុង​ជួរ​គ្រិស្ត​សាសនា ។

* សញ្ញាធីក ✔

ប្រភព​ដើម​ចេញ​ពី​ប្រទេស​អង់គ្លេស ប្រភព​ដើម​នៃ​សញ្ញា​ ✔ គេ​ជឿ​ថា​ចេញ​មក​ពី​លោក​គ្រូ​អ្នក​គ្រូ​ដែល​បង្រៀន​នៅ​ប្រទេស​អង់​គ្លេស ។ ជា​ទម្លាប់​ពួក​លោក​គ្រូ អ្នក​គ្រូ​ទាំង​នោះ រមែង​តែង​តែ​​សរសេរ​អក្សរ​ “Right” (ត្រឹម​ត្រូវ) នៅ​លើ​ក្រដាស់​លំហាត់​របស់​កូន​សិស្ស​ដែល​បាន​ធ្វើ​ត្រឹម​ត្រូវ ។ ប៉ុន្តែ​ក្រោយ​ៗ​មក​ដើម្បី​ងាយ​ស្រួល និង​ចំណេញ​ពេលវេលា​ពួក​គ្រូ​ទាំង​នោះ​ សរសេរ​ជា​អក្សរ​កាត់ “r” ហើយ​ក្រោយ​ៗ​មក​ទៀត​ក៏​ក្លាយ​ជា​សញ្ញា​ ✔ ជំនួស​អក្សរ​ “Right” រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ។

* ស្បែកជើងកែងខ្ពស់

ប្រភព​ដើម​ចេញ​ពី​ប្រទេស​បារាំង​ និង​ទីក្រុង​វីនីស ប្រទេស​អ៊ីតាលី នា​សតវត្ស​រ៍​ទី ១៦ សម្រាប់​ប្រទេស​បារាំង​នៅ​សតវត្សរ៍​ទី ១៥ ។ ប្រ​ភព​ដើម​នៃ​ស្បែក​ជើង​កែង​ មាន​ការ​បក​ស្រាយ​ពីរ​របៀប​ គឺ​ទី​មួយ​មតិ​ខ្លះ​យល់​ឃើញ​ថា គឺ​ផ្តើម​ចេញ​ពី​ព្រះ​ចៅ​ល្វីស​ទី ១៤ (Louis 14) របស់​បារាំង ។ ពិត​មែន​តែ​ព្រះ​អង្គ​មាន​កិត្តិ​យស​បុណ្យ​ស័ក្តិ​ខ្ពង់​ខ្ពស់​កប់​ពពក​ក្តី​ តែ​រាំង​កាយ​របស់​ព្រះ​អង្គ​ទាប​កន្តឿ ។ ដូច្នេះ​ហើយ​ទើប​ព្រះ​អង្គ​បញ្ជាឲ្យ​គេ​ផលិត​នូវ​ស្បែក​ជើង​កែង​ចោទ​មួយ​គូរ​ដើម្បី​ឲ្យ​បាន​ខ្ពស់​ ដូច​ជា​យស​ស័ក្តិ​ដែរ ។ រី​ឯ​ការ​បក​ស្រាយ​ម្យ៉ាង​ទៀត គឺ​នៅ​ក្នុង​សតវត្ស​រ៍​ទី ១៥ មាន​អ្នក​ជំនួញ​ម្នាក់​នៅ​ទីក្រុង​វីនីស ដែល​មាន​ការ​ប្រចណ្ឌ​ប្រពន្ធ​និង​ព្រួយ​ចិត្ត​ខ្លាច​ក្រែង​ប្រពន្ធ​ផឹត​ក្បត់​ឬ​ក៏​ដើរ​លេង​សប្បាយ​ហ៊ឺហាក្នុង​ពេល​ដែល​គាត់​ចេញ​ទៅ​ធ្វើ​ជំនួញ​នៅ​ទីឆ្ងាយ ។ ដូច្នេះ​ហើយ​ ទើប​អ្នក​ជំនួញ​រូប​នោះ​បាន​ឲ្យ​ជាង​ស្បែក​ជើង ដេរ​ស្បែក​ជើង​កែង​ខ្ពស់ និង​ក្រាស់​ឃ្មឹក​ទៀត​ផង គោល​បំណង​រារាំង​មិន​ឲ្យ​ប្រពន្ធ​គាត់ចេញ​ពី​ផ្ទះ​រហេត​រហូត​ ។ ប៉ុន្តែ​ចំពោះ​ទង្វើ​ទាំង​នេះ នាង​ជា​ភរិយា​ពុំ​បាន​ប្រកែក​តវ៉ា​អ្វី​ទេ ​ផ្ទុយ​ទៅ​វិញ នាង​ឧស្សាហ៍​ពាក្យ​ស្បែក​ជើង​កែង​ខ្ពស់​នេះ​ទៅ​ដើរ​លេង​នៅ​តាម​ផ្សារ និង​ទី​សាធារណៈ​នៅ​ពេល​ប្តី​មិន​នៅ ។ គឺ​ចាប់​តាំង​ពី​ពេល​នោះ​មក​ស្បែក​ជើង​កែង​ខ្ពស់​នេះ ធ្វើ​ឲ្យ​អ្នក​ផង​ចាប់​អារម្មណ៍​គ្រប់​ៗ​គ្នា​ ទើប​នាំ​គ្នា​ប្រើប្រាស់​រហូត​មកល​ទល់​សព្វ​ថ្ងៃ​នេះ ៕

សូម​មើល​អត្ថ​បទ​នេះ​ងផង​ដែរ៖ បណ្តា​របក​គំហើញ​ដែល​បាន​ពី​ភាព​ចៃ​ដន្យ

  1. មិន​ទាន់​មាន​មតិ។
  1. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 17 ខែ​មេសា ឆ្នាំ 2012 ម៉ោង 11:45 នាទី (ល្ងាច)
  2. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 18 ខែ​មេសា ឆ្នាំ 2012 ម៉ោង 5:18 នាទី (ល្ងាច)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: