ជ្រុង​មួយ​នៃ​ជីវិត​ពិត​របស់​ Hitler (អ៊ីទ្លែរ)

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 17 ខែ​មេសា ឆ្នាំ 2012 បញ្ចេញមតិ Go to comments

ថ្វី​បើ​អ៊ី​ទ្លែរ​លាចាក​លោក​ច្រើន​ឆ្នាំ​មក​ហើយ តែ​ឆាក​ជីវិត​របស់​គាត់​បាន​ក្លាយ​ជា​រឿង​ ដែល​គេ​រើស​យក​មក​និយាយ​ទាំង​ក្នុង​ផ្លូវ​ល្អ​និង​មិន​ល្អ​ ។ លក្ខណៈ​នៃ​ការ​សិត​សក់​សំយុង​គ្រប​ថ្ងាស​ដូច​ណាប៉ូឡេអុង និង​ភ្ជាប់​ពុក​មាត់​មួយ​កញ្ចុំ​ដូច​តារា​កំប្លែង​ពិភព​លោក​ឆាលី ស្ហែបព្លីន (ហ្សាក់​ឡូ) បាន​ក្លាយ​ជា​និមិត្ត​រូប​ នៃ​ភាព​ផ្តាច់​ការ​មួយ​ដ៏​គួរ​ឲ្យ​ញាក់​សាច់ ។

ការ​ពិត​អ៊ីទ្លែរ​ ពុំ​មែន​ជា​ជន​ជាតិ​អាល្លឺ​ម៉ង់​ទេ គាត់​កើត​នៅ​ប្រទេស​ប៉ូឡូញ តែ​មក​ស្វែង​រក​ភ័ព្វ​សំណាង​នៅ​ប្រទេស​អាល្លឺ​ម៉ង់ ដោយ​ចាប់ផ្តើម​អាជីព​ដំបូង​ជា​វិចិត្រ​ករ​គំនូរ​ប្រេង​ ។ ឪពុក​របស់​អ៊ីទ្លែរ​ធ្វើ​ការ​នៅ​ក្នុង​នាយក​ដ្ឋាន​ពន្ធ​ដារ ។ កំពូល​បុរស​ផ្តាច់​ការ​នេះ​ពុំ​ធ្លាប់​មាន​បំណង​ចង់​ធ្វើ​នយោបាយ​ទេ ប៉ុន្តែ​ការ​បាន​ចូល​រួម​ច្បាំង​ឲ្យ​ប្រទេស​អាល្លឺ​ម៉ង់​ ក្នុង​សង្គ្រាម​លោក​លើក​ទី​១ ហើយ​ប្រទេស​នេះ​ចាញ់​សង្គ្រាម​បាន​ធ្វើឲ្យ​អ៊ីទ្លែរ​ផ្លាស់​ប្ដូរ​ចិត្ត ។ គាត់​បាន​ចាប់​ផ្តើម​ស្អប់​ជន​ជាតិ​ជ្វីហ្វ ព្រោះ​គាត់​យល់​ថា អាល្លឺ​ម៉ង​ចាញ់​សង្រ្គាម​ដោយ​សារ​ត្រូវ​ជន​ជាតិ​ជ្វីហ្វ​លប​ចាក់​ពី​ក្រោយ​ខ្នង ។ ជា​មួយ​គ្នា​នោះ​ដែរ អ៊ីទ្លែរ ក៏​កើតមាន​មហិច្ឆតា​ចង់​ស្ថាន​នា​អាណា​ចក្រ​អាល្លឺ​ម៉ង់​សារ​ជា​ថ្មី​វិញ ទើប​ធ្វើ​ឲ្យ​គាត់​ខិត​ខំ​ប្រមូល​ផ្តុំ​បក្ស​ពួក បង្កើត​ជា​គណបក្ស​ណាហ្ស៊ី​អ៊ីទ្លែរ​ឡើង ហើយ​ខិត​ខំ​ហ្វឹក​ហាត់​ទេព​កោសល្យ​ខ្លួន​ឯង​ ជា​ពិសេស​ក្នុង​ផ្នែក​និយាយ ។ អ៊ីទ្លែរ អាច​និយាយ​ឲ្យ​អ្នក​ស្តាប់​អណ្ដែត​​​អណ្ដូង​តាម​ដូច​ត្រូវ​មន្ត​សណ្តំ ។ ពាក្យ​សម្តី​របស់​គាត់​ក្តៅ​រោល​រាល​ដូច​អគ្គី ។ មហិច្ឆតា​របស់​គាត់​បាន​ទទួល​ជោគជ័យ​យ៉ាង​ល្អ ក្នុង​ដំណាក់​កាល​ដំបូង​ដោយ​អាច​រំដោះ​ប្រទេស​អាល្លឺ​ម៉ង់​ពី​បរាជ័យ ឲ្យ​ងើប​ឈរ​ឡើង​វិញ​ជា​ថ្មី ។ ប៉ុន្តែ​ដោយ​សារ​ស្រេក​ឃ្លាន​ចង់​គ្រប់​គ្រង​ពិភព​លោក​ធ្វើ​ឲ្យ​អាណា​ចក្រ​រ៉ែស៍​ទី៣ និង​បក្ស​ពួក​របស់​គាត់​ត្រូវ​រលំ​រលាយ​យ៉ាង​ជូរ​ចត់ ។ ឆាក​ជីវិត​ចុង​ក្រោយ​មុន​ពេល​ធ្វើ​អត្ត​ឃាត​ អ៊ីទ្លែរ​ត្រូវ​រង​ទុក្ខ​លំបាក​ជា​មួយ​នឹង​ជំងឺ​ក្រពះ ។

ឆាក​ជីវិត​របស់​អ៊ីទ្លែរ​ ត្រូវ​ប្រវត្តិសាស្ត្រ​ពិភព​លោក​លាត​ត្រដាង​ច្រើន​ណាស់​មក​ហើយ តែ​អ្នក​ប្រហែល​ជា​ពុំ​បាន​ដឹង​នូវ​អាថ៌​កំបាំង​ខ្លះ​ នៃ​ជីវិត​របស់​កំពូល​ជន​ផ្តាច់​ការ​នេះ​ទេ ។ តើ​មាន​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​អ៊ីទ្លែរ​ក្លាយ​ជា​ជន​ពោរពេញ​ដោយ​មហិច្ឆតា​យ៉ាង​លីលា​បែប​នេះ? ជំហាន​ចាប់​ផ្ដើម​ដែល​នាំ​ឲ្យ​ជីវិត​អ៊ីទ្លែរ​ផ្លាស់​ប្តូរ​គឺ​ស្រ្តី ។ ជីវិត​របស់ ​អ៊ីទ្លែរ​ មាន​ការ​ពាក់​ព័ន្ធ​នឹង​ស្រ្តី​ជា​ច្រើន​នាក់ ហើយ​ស្ត្រី​ដែល​ពាក់​ព័ន្ធ​ជា​មួយ​អ៊ីទ្លែរ​ទាំង​អស់​សុទ្ធ​សឹង​តែ​ជួប​ប្រទះ​នូវ​ហេតុ​អកុសល​ទាំង​អស់ ។ ម្តាយ​របស់​អ៊ីទ្លែរ​ ឈ្មោះ​ក្លារ៉ា មាន​កូន​ទាំង​អស់​ ៧នាក់ ដោយ​កូន​៤នាក់​ស្លាប់​តាំង​ពី​នៅ​តូចៗ ហើយ​កូន​ម្នាក់​ទៀត​ល្ងី​ល្ងើ​មិន​ពេញ​លក្ខណៈ​រហូត​ត្រូវលាក់​លៀម​មិនឲ្យ​គេ​ឃើញ ។ ការ​រៀប​ការ​របស់​ម្តាយ​អ៊ីទ្លែរ​ មិន​បាន​ពេញ​មុខ​ពេញ​មាត់​តាម​ប្រពៃ​នោះ​ទេ រហូត​ដល់​សម្តេច​​ប៉ាប​ត្រូវ​លោះ​បាប​ឲ្យ​ម្តាយ​របស់​អ៊ីទ្លែរ ដោយ​ផ្ទាល់​ខ្លួន​ទៀត​ផង ។ ​អាពាហ៍ពិពាហ៍​របស់​ម្តាយ​អ៊ីទ្លែរ​ ជា​មួយ​នឹង​សាច់​ញាតិ​ជិត​ស្និទ្ធ​ ធ្វើ​ឲ្យ​អ៊ីទ្លែរ​បារម្ភ​ខ្លាច​ឈាម​របស់​គាត់​មិនបរិសុទ្ធ ។ ដូច្នេះ​ហើយ​ ទើប​គាត់​ត្រូវ​ប្រើ​ឈ្លើង​ និង​វិធី​ដទៃ​ទៀត​ ដើម្បី​បឺត​ឈាម​ចេញ​ ។ យាយ​របស់​ហ៊ីទ្លែរ​ (ម្តាយ​ខាង​ឪពុក) ឈ្មោះ​អែន​ណា ម៉ារៀ​ គឺ​ជា​ស្រី​បម្រើ​ក្នុង​ផ្ទះ​របស់​ជន​ជាតិ​ជ្វីហ្វ ហើយ​ខូច​ខ្លួន​ញឹក​ញាប់​ជា​មួយ​កូន​ប្រុស​ម្ចាស់​ផ្ទះ ។ យាយ​របស់​អ៊ីទ្លែរ​ពុំ​បាន​រៀប​ការ​ទេ តែ​ក៏​បាន​សម្រាល​កូន​ប្រុស​ដែល​ជា​ឪពុក​របស់​អ៊ីទ្លែរ​ ឈ្មោះ​អាឡូអ៊ីស ។

នៅ​ពេល​ដែល​ទាហាន​សូវៀត​ សម្រុក​ចូល​ទៅ​រក​សាក​សព​របស់​អ៊ីទ្លែរ ដែល​បាន​សម្លាប់​ខ្លន​រួម​ជាមួយ​បក្ស​ពួក​នោះ គ្រូ​ពេទ្យ​ជន​ជាតិ​សូវៀត​បាន​ពិនិត្យ​សាក​សព​ និងរាយ​ការណ៍ថា “ពង​ស្វាស​អ៊ីទ្លែរ​ ដែល​ត្រូវ​ភ្លើង​រោល​ តែ​គង់​វង្ស​សាក​ភាព​យ៉ាង​ល្អ​នោះ មាន​តែ​គ្រប់​ពង​ខាង​ស្តាំ​ប៉ុណ្ណោះ ឯ​គ្រាប់​ខាង​ឆ្វេង​រក​ពុំ​ឃើញ​នោះ​ទេ” ។ នេះ​ជា​ការ​រក​ឃើញ​អាថ៌​កំបាំង​មួយ​ទៀត​ដែល​ថា​អ៊ីទ្លែរ​កើត​មក​មាន​ពង​ស្វាស​តែ​ម្ខាង​តែ​ប៉ុណ្ណោះ ៕

សូម​មើល​ផង​ដែរ៖

Advertisements
  1. មិន​ទាន់​មាន​មតិ។
  1. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 18 ខែ​មេសា ឆ្នាំ 2012 ម៉ោង 5:18 នាទី (ល្ងាច)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: