ទំព័រដើម > ចែករំលែក​បន្តគ្នា​, ចំណេះ​​ទូទៅ, វប្បធម៌ទូទៅ > បណ្តា​របក​គំហើញ​ដែល​បាន​ពី​ភាព​ចៃ​ដន្យ

បណ្តា​របក​គំហើញ​ដែល​បាន​ពី​ភាព​ចៃ​ដន្យ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 16 ខែ​មេសា ឆ្នាំ 2012 បញ្ចេញមតិ Go to comments

* Penicillin (ថ្នាំផេនីស៊ីលីន)

ថ្ងៃ​មួយ​ក្នុង​ឆ្នាំ​ ១៩២៨ លោក​គ្រូ​ពេទ្យ Alexander Fleming សញ្ជាតិ​អង់​គ្លេស​កំពុង​តែ​ឆ្កឹះ​ឆ្កៀល​ក្នុង​បន្ទប់​ពិសោធន៍ ស្រាប់​តែ​មាន​បន្ទះ​មួយ​ដុះ​ផ្សិត​ពេញ​បាន​ហើរ​តែល​តោល និង​ធ្លាក់​នៅ​លើ​ថាស​ធ្វើ​ពី​កញ្ចក់​ដែល​អ្នក​វិទ្យាសាស្រ្ត​រូប​នោះ​កំពុង​ប្រើប្រាស់ ។ ថាស​នោះ​ត្រូវ​បាន​គេ​ដាក់​មេរោគ​ម្យ៉ាង​ឈ្មោះ​ថា Staphylococcus ។ បើ​គ្មាន​ខួរ​ក្បាល​សង្កេត​ច្បាស់​លាស់​ទេ​នោះ​លោក Fleming ប្រាកដ​ជា​យក​ដៃ​ទៅ​ចាប់​យក​បន្ទះ​នោះ​ចេញ​ ដែល​អាច​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​ការ​ពិសោធន៍ ក៏ប៉ុន្តែ​លោក​បាន​សង្កេត​ឃើញ​ថា មេរោគ​ក្នុង​ថាស​នោះ​បែរ​ជា​មិន​វិវត្ត​ទៅ​មុខ​នៅ​ពេល​វា​នៅ​ក្បែរ​បន្ទះ​ដុះ​ផ្សិត​នោះ ។ តាម​ការ​ពិសោធន៍​ក្រោយ​ៗ​មក​ទៀត​គាត់​យល់​ឃើញ​ថា ផ្សិត Penicillium notatum អាច​សម្លាប់​មេរោគ​បាន​មួយ​ចំនួន​ហើយ​វា​ក៏​មិន​មាន​ប្រតិកម្ម​បន្ទាប់​បន្សំ​អ្វី​ដែរ នៅ​ពេល​យក​ទៅ​ពិសោធន៍​លើ​សត្វ​កណ្តុរ​ ទន្សាយ និង​មនុស្ស​ ។ រហូត​ដល់​ឆ្នាំ ១៩៣៩ លោក Howard Flory និង Ernst Chain នៅ​សាកលវិទ្យាល័យ​ Oxford បាន​ធ្លាប់​ចេញ​​ដោយ​ជោគជ័យ​នូវ​សារជាតិ​ផ្សិត​នោះ​ពី​បន្ទះ​ដែល​វា​ទុំ​លើ ដោយ​ដាក់​ឈ្មោះ​ថា​ Penicillin ។ នេះ​ជា​ប្រភេទ​ថ្នាំ​អង់​ទី​ប៊ី​យូទីកដ៍ លើក​​ដំបូង​របស់​មនុស្ស​ដែល​អាច​ប្រើ​សម្លាប់​មេរោគ​បាន និង​ជួយ​សង្រ្គោះ​អ្នក​ជំងឺ​បាន​រាប់​លាន​នាក់​ឲ្យ​រួច​ផុត​ពី​សេចក្តី​ស្លាប់ ។ ឆ្នាំ ១៩៤៥ អ្នក​ទាំង​បី​ខាង​លើ​នេះ​សុទ្ធ​តែ​បាន​ទទួល​រង្វាន់​ណូប៊ែល​ដោយ​សារ​តែ​បន្ទះ​ឈើ​ដុះផ្សិត ដែល​ហើរ​ចេញ​ពី​តូប​លក់​បាយ​នៅ​ទល់​មុខ​បន្ទប់​ពិសោន៍​របស់​លោក Fleming ។

* Nylon (នីឡុង)

អ្នក​វិទ្យា​សាស្រ្ត​​គីមី​ម្នាក់​ឈ្នោះ Wallace Hume Carothers នៃ​ក្រុម​ហ៊ុន​ Du Pont បាន​យក​ចិត្ត​ទុក​ដាក់​ស្រាវ​ជ្រាវ​ទៅ​លើ​សរសៃ​ប៉ូលីម៉ែរ (Polymer) មួយ​ចំនួន​អាច​យក​មក​ច្នៃ​ជា​អំបោះ​ដ៏​ជាប់​និង​អាច​យឺត​ឬ​រួម​បាន ។ បណ្តា​មិត្ត​រួម​ការ​ងារ​របស់​លោក​​ Carothers ខ្វះ​ការ​តស៊ូ​ក៏​ចាក​ចេញ​ពី​បន្ទប់​ពិសោធន៍​ដោយ​កាន់​កំណាត់​កែវ​បំពង់​សាក​ និង​រត់​ចេញ​មក​ក្រៅ​បន្ទប់​ដោយ​មាន​ទាំង​យក​ចំណែក Polyester កំពុង​ឆេះ​ចេញ​មក​ជាមួយ​ទៀត​ផង ។ គាត់​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ភាព​ទន់​អាច​ពត់​បាន​និង​ភាព​យឺត​របស់​វា​មុន​ពេល​វា​ដាច់​ចេញ​ពី​គ្នា ។ ក៏​ប៉ុន្តែ​ជាតិ​ Polyester ឆាប់​ឆេះ​ណាស់​ជា​ហេតុ​មិន​អាច​យក​ទៅ​ធ្វើ​ជា​ក្រណាត់​បាន ។ ក្រោយ​មក​បណ្តា​គីមី​វិទូ​របស់​ក្រុម​ហ៊ុន Du Pont ក៏​បាន​សាក​ល្បង​ដោយ​ជោគជ័យ​នូវ​សារ​ធាតុ​ Polyamide និង Nylon ។ តាំង​ពី​ពេល​នោះ​មក​ ស្រោម​ជើង​ធ្វើ​អំពី​ជាតិ​ Nylon ក៏​ចាប់​កំណើត​ឡើង និង​មក​ជំនួស​នូវ​ស្រោម​ជើង​ធ្វើ​អំពី​សាច់​សូត្រ ។ តាំង​ពី​នោះ​មក​ដែរ​ក្រុម​ហ៊ុន Du Pont ក៏​កើប​បាន​ប្រាក់​ចំណេញ​យ៉ាង​ក្រាស់​ក្រែល ក្នុង​ពេល​ដែល​សង្គ្រាម​លោក​លើក​ទី ២ ផ្ទុះ​ឡើង​ ក្រុម​ហ៊ុន Du Pont ក៏បាន​ផ្លាស់​ប្តូរ​​មក​ផលិត​សម្លៀក​បំពាក់​កង​ទ័ព​ដែល​​ធ្វើ​អំពី​សាច់​ក្រណាត់​ Nylon វិញ​ម្តង​ដើម្បី​បន្ត​កើប​ប្រាក់​យ៉ាង​ច្រើន ។

* Post-it notes (បន្ទះបង់ស្អិតដើម្បីកត់ចំណាំ)

នៅ​ពេល​ដែល​លោក​បណ្ឌិត Spencer Silver នៃ​ក្រុម​ហ៊ុន 3M រក​ឃើញ​បន្ទះ​កាវ​ដែល​មាន​កម្រិត​ស្អិត​យ៉ាង​តិច​នា​ទសវត្សរ៍​ឆ្នាំ ១៩៧០ គាត់​ក៏​បាន​គ្រវែង​វា​ចោល​ប្រៀប​បាន​នឹង​របស់​មិន​បាន​ការ​ ។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​មិត្ត​រួម​ការ​ងារ​របស់​លោក Silver គឺ​លោក Art Fry បាន​ត្អួញ​​ត្អែរ​ក្នុង​ពេល​ចូល​រួម​បុណ្យ​ក្នុង​ព្រះ​វិហារ​ថា បណ្តា​សន្លឹក​សៀវ​ភៅ​របស់​គាត់​ដែល​បិទ​ចំណាំ​នោះ​បែរ​ជា​រក​មិន​ឃើញ ។ លោក​ Silver បាន​និយាយ​ថា​ ពេល​នោះ​ខួរ​ក្បាល​របស់​គាត់​ក៏​បាន​នឹក​ឃើញ​ដល់​បង់​ស្អិត​របស់​គាត់​បើ​បាន​យក​វា​មក​បិទ​លើ​កន្លែង​សំខាន់​ៗ​នោះ គាត់​ពិត​ជា​មិន​ពិបាក​រក​មើល​ឡើយ ។ តាំង​ពី​ពេល​នោះ​មក​បង់​ស្អិត​ដ៏​តូច​នោះ​ ក៏​បាន​ចាប់​កំណើត​ឡើង​ដោយ​ត្រូវ​បាន​បុគ្គលិក​បម្រើ​ការ​ក្នុង​ការិយាល័យ​ទាំង​អស់​ស្វាគមន៍​ជា​ខ្លាំង ។

* Laminated glass (កញ្ចក់ការពារសុវត្ថិភាព)

កញ្ចក់​ការ​ពារ​សុវត្ថិភាព​ត្រូវ​បាន​គេ​រក​ឃើញ​ចំពេល​ដេល​គេ​កំពុង​ត្រូវ​ការ​វា​ជា​ខ្លាំង គឺ​ពេល​ដែល​គេ​អាច​ផលិត​រថយន្ត​ ។ ឆ្នាំ ១៩០៣ គីមី​វិទូ​បារាំង​ឈ្មោះ​ Edouard Benedictus បាន​វាយ​បំបែក​ជើង​​កញ្ចក់​ទម្លាក់​លើ​ខឿន​បន្ទប់​ពិសោធន៍​ កញ្ចក់​នោះ​​បាន​បែក​ជា​បំណែក​តូច​ៗ​មិន​អាច​បែក​ម៉ដ្ឋ​បាន​ដោយ​វា​មាន​ជាតិ​កាវ​តិច​ៗ​ស្អិត​ជាប់ ។ ថ្ងៃ​ក្រោយ​មក​គាត់​ក៏​បាន​អាន​កាសែត​និយាយ​អំពី​កុមារី​ម្នាក់​រង​របួស​ជា​ទម្ងន់​ដោយ​សារ​កញ្ចក់​រថយន្ត ។ រឿង​នេះ​ក៏​បាន​ដក់​ក្នុង​អារម្មណ៍​របស់​គាត់​ហើយ​គាត់​ក៏​បាន​ផលិត​ស្រទាប់​ Cellulose nitrate មួយ​ស្រទាប់​ទៀត​ដើម្បី​ដាក់​នៅ​ចន្លោះ​ស្រទាប់​ទាំង​សង់​ខាង​ការ​ពារ​ពេល​កញ្ចក់​រថយន្ត​នោះ​បែក​វា​និង​មិន​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​មនុស្ស ។ ហើយ​យក​កញ្ចក់​នេះ​​​យក​ទៅ​ប្រើប្រាស់​នាឆ្នាំ ១៩២០ នា​សម័យ​កាល​ចាប់​ផ្តើម​នៃ​ឧស្សាហកម្ម​រថយន្ត ។

* x-rays (កាំរស្មីអ៊ិច)

រូប​វិទ្យា​វិទូ​បារាំង​គឺ​លោក Henri Becquerel មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​នៅ​ពេល​បើក​ថត​តុ​ក្នុង​បន្ទប់​ពិសោធន៍​នា​ខែ​ មីនា ឆ្នាំ ១៨៩៦ រូប​ថត​ក្នុង​ស៊ុម​កញ្ចក់​មួយ​ចំនួន​រលុប​ព្រាល​ក្នុង​ទី​កន្លែង​ដ៏​ងងឹត​នោះ ។ តាំង​​ពី​ពេល​នោះ​​មក​លោក Becquerel ក៏​បាន​ស្រាវជ្រាវ​អំពី​កាំ​រស្មី​អ៊ិច​ និង​ចង់​ដឹង​ថា​តើ​បណ្តា​សារធាតុ​គីមី​ អាច​រង​នូវ​កាំ​រស្មី​ដែរ​ឬ​ទេ? តាម​លោក​និយាយ​ថា កាំ​រស្មី​អ៊ិច​ អាច​ធ្វើ​ឲ្យ​កញ្ចក់​ ឬ​គ្រីស្តាល់​មាន​ស្នាម​ព្រាល​ៗ ។ ដោយ​សារ​ការ​ពិសោធន៍​របស់​ Becquerel នេះ​ ទើម​សព្វ​នេះ​មនុស្ស​រាល់​គ្នា​សុទ្ធ​តែ​បានឮ​និង​យល់​ដឹង​បាន​អំពី​កាំ​រស្មី ។

សូម​មើល​អត្ថបទ​ផ្សេង​ទៀត៖ សិល្បៈ​សៀក​ខ្មែរ

Advertisements
  1. មិន​ទាន់​មាន​មតិ។
  1. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 17 ខែ​មេសា ឆ្នាំ 2012 ម៉ោង 4:18 នាទី (ល្ងាច)
  2. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 17 ខែ​មេសា ឆ្នាំ 2012 ម៉ោង 6:30 នាទី (ល្ងាច)
  3. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 17 ខែ​មេសា ឆ្នាំ 2012 ម៉ោង 6:37 នាទី (ល្ងាច)
  4. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 17 ខែ​មេសា ឆ្នាំ 2012 ម៉ោង 11:45 នាទី (ល្ងាច)
  5. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 18 ខែ​មេសា ឆ្នាំ 2012 ម៉ោង 5:18 នាទី (ល្ងាច)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: