ទំព័រដើម > ព័ត៌មាន, សង្គម > Kim Dotcom ម្ចាស់​វែបសាយ Megaupload “​ខ្ញុំ​នឹង​តវ៉ា​ដើម្បី​យុត្តិធម៌”

Kim Dotcom ម្ចាស់​វែបសាយ Megaupload “​ខ្ញុំ​នឹង​តវ៉ា​ដើម្បី​យុត្តិធម៌”

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 22 ខែ​មីនា ឆ្នាំ 2012 បញ្ចេញមតិ Go to comments

បន្ទាប់​ពី​បាន​ចាប់​ខ្លួន​អស់​រយៈ​ពេល​ប្រហែល​ជា​ប្រាំមួយ​​សប្តាហ៍​​មក​ហើយ​​ដោយ​អាជ្ញា​ធរ​របស់​ប្រទេស​ ញ៉ូវស្សេឡែន មក​ លោក Kim Dotcom ដែល​ជា​ម្ចាស់​វែប​សាយ Megaupload ដែល​មាន​សញ្ជាតិ​ អាឡឺម៉ង បាន​អនុញ្ញាត​ឲ្យ​​ទូរទស្សន៍​មួយ​ក្នុង​​ប្រទេស​នោះ​ធ្វើ​ការ​សម្ភាសន៍​ជា​លើក​ដំបូង ។ លោក​ត្រូវ​បាន​ធានា​ឲ្យ​​នៅ​ក្រៅ​ការ​ឃុំ​ឃាំង ជា​បណ្តោះ​អាសន្ន​ បាន​និយាយ​ថា​គាត់​នឹង​ប្តេជ្ញា​ប្រយុទ្ធ​ជា​មួយ​ការ​ដាក់​ទោស​លើ​រូប​គាត់​រហូត​ដល់​ទី​បំផុត​ក្នុង​ការ​កាត់​ទោស​ដ៏​អយុត្តិធម៌​មួយ​នេះ ។

វែប​សាយ​ Megaupload របស់​លោក ដែល​ជា​វែបសាយ​ធំជាង​គេ​បង្អស់​សម្រាប់​ការ​ទាញ​យក​ឯកសារ​ផ្សេងៗ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធ័រណិត ដែល​ត្រូវ​បាន​ភ្នាក់​ងារ​ប៉ូលីស FBI របស់​សហរដ្ឋ​អាមេរិក​បិទ​កាល​ពី​ពាក់​កណ្តាល​ ខែ មករា កន្លង​មក​ ដោយ​ចោទ​ប្រកាន់​យ៉ាង​ធ្ងន់​ធ្ងរ អំពី​ការ​លួច​ចម្លង​នូវ​កម្ម​សិទ្ធ​បញ្ញា​ខុស​ច្បាប់​ផ្សេងៗ ។ “​ប្រៀប​បី​ដូច​ជា​រស់​នៅ​ក្នុង​សុបិន្ត​ដ៏​អាក្រក់​មួយ​​” នេះ​ជា​ឃ្លា​ដែល​គាត់​និយាយ​ដំបូង​ក្នុង​កិច្ច​សម្ភាសន៍​នោះ​ ។ លោក​បាន​ពិពណ៌​នា​អំពី​រយៈ​ពេល​ដែល​គាត់​រស់​នៅ​ក្នុង​គុក​រយៈ​ពេល​ជាង​មួយ​ខែ “​គឺ​វា​គួរ​ឲ្យ​ភ័យ​ខ្លាច​ណាស់” ក្នុង​ជីវិត​របស់​លោក និង​សម្រាប់​គ្រួសារ​ទាំង​មូល​ ។

យើង​មិន​មែន​ជា​អ្នក​ត្រួត​ពិនិត្យ​នោះទេ!!

នេះ​គឺ​គ្មាន​អ្វី​ចម្លែក​ទេ​ដែល​លោក Kim Dotcom ស្ថិត​នៅ​ក្រោម​ច្បាប់​ការ​ពារ​របស់​សហរដ្ឋ​អាមេរិក​មួយ​គឺ Digital Millennium Copyright Act American ឆ្នាំ ១៩៩៨ ដែល​បាន​ចែង​ថា “​គ្មាន​ក្រុម​ហ៊ុន​ផ្តល់​សេវា​កម្ម​អ៊ីនធ័រណិត​ណា​មួយ​ត្រូវ​ទទួល​ខុស​ត្រូវ​ខាង​ផ្នែក​ព្រហ្ម​ទណ្ឌ​លើ​សកម្ម​ភាព​របស់​សមាជិក​ ឬ​ក៏​អ្នក​ប្រើប្រាស់​របស់​ខ្លួន​នោះទេ ។ លោក​ក៏​បាន​លើក​ពី​តួ​លេខ​ថា​មាន​ជាង​ ៨០០​ ឯកសារ ​បាន​ត្រូវ​ផ្ទុក (upload)​ នៅ​លើ​វែប​សាយ Megaupload ក្នុង​រាល់​វិនាទី ដូច្នេះ​គឺ​មាន​ជាង ៧០,០០០,០០០ ឯក​សារ​ ដែល​ត្រូវ​ផ្ទុក​ក្នុង​មួយ​ថ្ងៃ ហើយ​ស្មើ​នឹង​ឯកសារ​​ជាង ២៥,០០០,០០០,០០០ ​ ក្នុង​មួយឆ្នាំៗ ។ “​យើង​មិន​មែន​ជា​អ្នក​ត្រួត​ពិនិត្យ​នោះ​ទេ! ហើយ​យើង​ (Megaupload) គឺ​មាន​លក្ខណៈ​ដូច​តែ​គ្នា​និង​ Youtube ដែរ” ហើយ​លោក​បាន​បាន​បន្ថែម​ថា “​លើស​ពី​នេះ​ទៅ​ទៀត​ ច្បាប់​ការពារ​លក្ខណៈ​​ឯកជន​ភាព​ផ្ទាល់​ខ្លួ​​ន បាន​ត្រូវ​ហាម​ឃាត់​យើង​មិន​ឲ្យ​ចូល​ទៅ​ពិនិត្យ​មើល​ក្នុង​គណនី​របស់​សមាជិក ឬ​ក៏​អ្នក​ប្រើប្រាស់​របស់​យើង​នីមួយៗ​បាន​នោះ​ទេ” ។

ម្ចាស់​កម្ម​សិទ្ធ​បញ្ញា​គឺ​អាច​មាន​សិទ្ធិ​លុប ឬ​ដក់​ចេញ​នូវ​ឯកសារ​ណា​ដែល​ជា​របស់​ខ្លួន​ដោយ​សង្ស័យ​ថា​ឯកសារ​នោះ​ជា​ឯកសារ​លួច​ចម្លង​គេ​ខុស​ច្បាប់ ។ លោក​ Kim Dotcom បាន​បញ្ជាក់​ពី​ឯកសារ​រាប់​លាន​ត្រូវ​បាន​លុប​និង​ដក់​ចេញ​វិញ៖ “​យើង​កំពុង​តែ​ធ្វើ​រាល់​ថ្ងៃ​ ហើយ​ពេល​ខ្លះ​យើង​បាន​ផ្តល់​នូវ​តំណ​ភ្ជាប់​ទៅ​ឲ្យ​ច្បាស់​កម្ម​សិទ្ធិ​បញ្ញា​ដើម្បី​ឲ្យ​គេ​បាន​ដឹង និង​គេ​អាច​ចាត់​ការ​ទៅ​តាម​អ្វី​ដែល​គេ​ចង់​ធ្វើ” ។

ខ្ញុំ​ជា​មុខ​សញ្ញា​ងាយ​ជា​ទីបំផុត!!!

មាន​​ទូរសារ​ជា​ច្រើន​ដែល​ក្រុម​អ្នក​គ្រប់​គ្រង​វែបសាយ​ Megaupload ប្រើ​ ហើយ​គេ​រក​ឃើញ​អំពី​ការ​លួច​ទាញ​យក​ឯកសារ​ដោយ​ខុស​ច្បាប់​តាម​រយៈ​ទូរសារ​ទាំង​អស់​នោះ ។ លោក​ Kim Dotcom បាន​ប្រៀប​ធៀប​រឿង​មួយ​នេះ​ ទៅ​និង​ជំលោះ​រវាង Viacom និង​ Youtube ដែល​អ្នក​គ្រប់​គ្រង់​របស់​វែបសាយ​ Youtube បាន​ប្តឹង​ Viacom ថា​ត្រូវ​តែ​បញ្ឈប់​ការ​បង្ហោះ​ឯកសារ​វីដេអូ​ខុស​ច្បាប់​នៅ​លើ Site ទៀត ហើយ​អ្នក​ឈ្នោះ​នោះ​គឺ​ Google (Youtube) ។ លោក​បាន​សរុប​ថា​ “​រីឯខ្ញុំ​នេះ ខ្ញុំ​គ្រាន់​តែ​ជា​កូន​ចៀម​មួយ​ក្បាល​ប៉ុណ្ណោះ ។ ខ្ញុំ​មិន​មែន​ជា​ Google នោះទេ ខ្ញុំ​គ្រាន់​តែ​ជា​ប្រធាន​ក្រុម​ហ៊ុន​មួយ​ដែល​បង្កើត​សេវា​កម្ម​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​អ្នក​ប្រើប្រាស់​ ខ្ញុំ​នឹង​តវ៉ា​ដល់​ទី​បញ្ចប់​ ហើយ​ខ្ញុំ​ប្រាកដ​ជា​ឈ្នះ​ជា​ពុំ​ខាន​ឡើយ” ៕

សូម​មើល​អត្ថបទ​ដែល​ជាប់​ទាក់​ទង​ផង​ដែរ៖

១. ស្តារ​ឯកសារ​ពីវែបសាយ Megaupload មក​វិញ

២. តើអ្នកគិតថាការ​កាត់​ទោស​នេះយុត្តិធម៌ដែរឬទេ?

ចំណាត់ក្រុម ៖ព័ត៌មាន, សង្គម
  1. ហែម​ សុខជា
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 23 ខែ​មីនា ឆ្នាំ 2012 ម៉ោង 9:02 នាទី (ព្រឹក)

    ពិតជា​យុត្តិធ៌មមែន!!!
    មាន​ម្ចាស់គេហទំព័រច្រើនណាស់​ដែល​បាន​បើកអោយ​មាន​ការ​ Upload មិនថារូបថតឬ វីដេអូ​ ជាដើម។ ម៉េចចាប់​តែគាត់? អ! ព្រោះគាត់ជាកូនចៀម ងាយចាប់។

  2. ហែម​ សុខជា
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 23 ខែ​មីនា ឆ្នាំ 2012 ម៉ោង 9:10 នាទី (ព្រឹក)

    ឆ្លៀតឳកាសនេះ​ចង់​សួរ​ ឡង់ឌឺអោយ​ហើយ​ព្រោះចង់​សួរ​យូរហើយ។
    តើធ្វើម៉េចទើប​បានដាក់​ប្លក់ នេះ​អោយ​គេ​តាមដាន​តាម​បណ្តាញសង្គមផ្សេងៗ? ដូចឡង់ឌីដាក់​តាមរយះ Facebook Twitterដែរ?

  3. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 23 ខែ​មីនា ឆ្នាំ 2012 ម៉ោង 12:37 នាទី (ល្ងាច)

    នេះ​គ្រាន់​តែ​ជា​ការ​កែ​ច្នៃ​បន្ទាប់​បន្សំ​តែ​ប៉ុណ្ណោះ ក្នុង​វើត​ប្រេស​មិន​មាន​ដូចនេះ​ឡើយ ។ បើ​បង​ចង់ ដាក់​ដូច​ក្នុង​ប្លក់​របស់​ខ្ញុំ​នោះ បង​ត្រូវ​ប្រើកូដ HTML ជំនួយ​ទើប​បាន ។

  4. ហែម​ សុខជា
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 23 ខែ​មីនា ឆ្នាំ 2012 ម៉ោង 2:18 នាទី (ល្ងាច)

    ចឹងបងអាចរកកូចនោះនៅក្នុង​ site ណាដែរ?

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 23 ខែ​មីនា ឆ្នាំ 2012 ម៉ោង 11:26 នាទី (ល្ងាច)

      មិន​មែន​រក​កូដ​នោះ​ទេ​គឺ​បង​ត្រូវ​ចេះ​ប្រើប្រាស់​កូដ​ HTML ដើម្បី​កែ​ច្នៃ​អ្វីៗ​ទៅ​តាម​រម្រូវ​ការ​ដែល​បង​ចង់​បាន​ ។ បង​អាច​មើល​រូប​ភាព​នេះ​ បង​និង​បាន​យល់​ជា​ពុំ​ខាន​ឡើយ https://llundi.files.wordpress.com/2012/03/123.jpg

      • ហែម​ សុខជា
        បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 24 ខែ​មីនា ឆ្នាំ 2012 ម៉ោង 9:02 នាទី (ព្រឹក)

        Ok. យល់ហើយ!!!​😀

  5. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 23 ខែ​មីនា ឆ្នាំ 2012 ម៉ោង 4:12 នាទី (ល្ងាច)

    ខ្ញុំបានបាត់បង់ឯកសាររបស់ខ្ញុំនៅគេហទំព័រនោះ 2TB 500GB… ចប់សេចក្ដី

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 23 ខែ​មីនា ឆ្នាំ 2012 ម៉ោង 11:27 នាទី (ល្ងាច)

      😀

  6. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 25 ខែ​មីនា ឆ្នាំ 2012 ម៉ោង 12:08 នាទី (ព្រឹក)

    សូស្តីបង រួមវិទ្យាល័យ !
    ប្អូនមានសំនួរមួយចង់សួរបង តើ Megaupload និង http://www.youtube.com ខុសគ្នាដូចម្តេច ?
    សង្ឃឹមថាបងនឹងប្រាប់ប្អូនជាមិនខានឡើយ​។
    អរគុណទុកជាមុន
    ពីអនុស្សាវរីយ៍ វិទ្យាល័យ ១០​មករា​

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 25 ខែ​មីនា ឆ្នាំ 2012 ម៉ោង 1:34 នាទី (ល្ងាច)

      Megaupload គឺ​ជា​វែបសាយ​ចែក​រំលែក​ឯកសារ​ដ៏​ធំ​មួយ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធ័រណិត ។ នៅ​លើ​វែបសាយ​មួយ​នេះ​យើង​អាច​ស្វែង​រក​ឯកសារ​បាន​គ្រប់​ប្រភេទ ដូច​ជា​កម្មវិធី​កុំព្យូទ័រ ហ្គេម បទ​ចម្រៀង​ វីដេអូ រូបភាព កម្មវិធីទូរសព្ទ …….. ដែល​ឯកសារ​ភាគ​ច្រើន​ជា​ឯកសារ​ខុស​ច្បាប់ រំលោភ​កម្មសិទ្ធ​បញ្ញា​ ដែល​គេ​យក​​មក​ផ្ទុក​ក្នុង​នោះ ។

      Youtube គឺ​ជា​​ផ្នែក​មួយ​របស់​ក្រុម​ហ៊ុន http://www.google.com ។ នៅ​លើ​ Youtube គឺ​មាន​វីដេអូ​រាប់​រយ​លាន ដែល​អាច​ឲ្យ​យើង​អាច​មើល​វីដេអូ​បាន​នៅ​លើ​ Youtube នេះ ។ ហើយ​អ្នក​បង្កើត​គណនី​នៅ​លើ​ Youtube អាច​ផ្ទុក​វីដេអូ​ផ្លាល់​ខ្លួន​របស់​ពួក​គេ​នៅ​លើ​នេះ ហើយ​ចែក​រំលែក​ទៅ​កាន់​អ្នក​ដទៃ​ដើម្បី​មើល ដូច​ជា​ ចម្រៀងជាដើម ។ Youtube គឺ​ជា​វែបសាយ​ដែល​គេ​និយម​ប្រើប្រាស់​ក្នុង​ការ​មើល​វីដេអូ​លើ​បណ្តាញ​​​អ៊ីន​ធ័រណិត ។ (ក្នុងក៏​បាន​វីដេអូន ដែល​រំលោភ​លើ​កម្មសិទិ្ធ​បញ្ញា​របស់​អ្នក​ផលិត​ដែរ)

      សរុប​មក៖ Megaupload និង​ Youtube គឺ​ប្រហាក់​ប្រហែល​តែ​គ្នា តែ​មួយ​គឺ​សម្រាប់​ស្វែង​រក​ពហុ​ឯក​សារ​ ឬ​ពហុស្វែង​រក និង​មួយ​ទៀត​គឺ​សម្រាប់​តែ​ស្វែង​រក​វីដេអូ​ប៉ុណ្ណោះ ៕

  7. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 25 ខែ​មីនា ឆ្នាំ 2012 ម៉ោង 8:55 នាទី (ល្ងាច)

    សួស្តីបង!
    ប្អូនពិតជាធ្វើអោយបងរវល់ច្រើន ដោយសារតែសំនួររបស់ប្អូន បងឆ្លើយតបយ៉ាងវែងក្បោះក្បាយ​ដើម្បីអោយប្អូន និង​សាធារណជនយល់ដឹងពីបញ្ហាខាងលើ​។
    ប្អូន​សូមអភ័យទោស​​​​ដែល​​មករំខានបង ធ្វើអោយបងចំណាយពេលវេលា​ដ៏មានតម្លៃ​របស់បង​ឆ្លើយបកស្រាយបកកាន់ប្អូន ។ នេះពិតជាបងដែលកម្ររកបាន ! សង្ឃឹមថា​បងមិនធុញទ្រាន់​នឹងឆ្លើយសំនួររបស់ប្អូនទេ សម្រាប់ការស្វែងយល់ពីសាធារណជនទាំងឡាយ​ដែលក្នុងនោះ​មានប្អូនរបស់បងម្នាក់ដែរ​​។

    ​ពី វិ.១០មករា​ ជាគុណដ៏ថ្លៃថ្លា ផ្តល់បញ្ញា ជាបុរេពុទ្ធិ ណាបង !

    បងមិនធុញទ្រាន់នឹងឆ្លើយសំ

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: