ទំព័រដើម > គួរយល់ដឹង, ចំណេះ​​ទូទៅ, ចំណេះដឹង, ព័ត៌មាន > អ្នក​នយោបាយ ១០ រូបដែលមានទ្រព្យ​ច្រើនជាង​គេ​​បំផុតលើ​ពិភពលោកនា​ឆ្នាំ ២០១២

អ្នក​នយោបាយ ១០ រូបដែលមានទ្រព្យ​ច្រើនជាង​គេ​​បំផុតលើ​ពិភពលោកនា​ឆ្នាំ ២០១២

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 26 ខែ​កុម្ភៈ ឆ្នាំ 2012 បញ្ចេញមតិ Go to comments

បើ​ទោះ​បី​ជា​មាន​អ្នក​នយោបាយ​រាប់​រយ​រាប់​ពាន់​អ្នក​នៅ​ជុំវិញ​ពិភព​លោក​ក៏ដោយ ក៏​មាន​​តែ​មួយ​ចំនួន​តួច​ប៉ុណ្ណោះ​ដែល​ចាត់​ចូល​ក្នុង​បញ្ចី ​អ្នក​ដែល​មាន​ទ្រព្យ​សម្បតិ្ត​ច្រើន​ជាងគេ ។ មិន​មែន​ត្រឹម​តែ​ការ​ធ្វើ​ជំនួញ​ដែល​អាច​ធ្វើ​ឱ្យ​គេ​ក្លាយ​ជា​អ្នក​មាន​ប៉ុណ្ណោះ​ទេ ពេល​ខ្លះ​ការ​ធ្វើ​​នយោបាយ​ក៏​អាច​ឱ្យ​ពួក​គេ​មាន​ទ្រព្យ​ច្រើន​សន្ធឹក​សន្ធាប់​បាន​ផង​ដែរ ។ ខាង​ក្រោម​នេះ​គឺ​ជា​អ្នក​នយោបាយ​ចំនួន​ ១០នាក់ ដែល​មាន​ទ្រព្យ​ច្រើន​ជាង​គេ៖

1. Mohammed Bin Rashid Al Maktoum

គាត់​គឺ​ជា​នាយក​រដ្ឋមន្រី្ត​សី្តទី​​របស់​ UAF ហើយ​មាន​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន​ប្រមាណ​ច្រើន​ជាង​ ៨០ ពាន់​លាន​ដុល្លារ ។ គាត់​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​មនុស្ស​ដែល​ចាយ​វាយ​ខ្ជះខ្ជាយ​លើ​ការ​រស់​នៅ ហើយ​នឹង​ចូលចិត្ត​ការ​ប្រណាំងសេះ ។ តែ​គាត់​ក៏​ជា​អ្នក​បរិច្ចាគ​ដ៏​ធំ​មួយ​សម្រាប់​ UN និង​អង្គការ​សង្គម​ផ្សេងៗ​​លើ​ពិភព​លោក​ផង​ដែរ ។

2. Hosni Mubarak

បើ​ទោះ​បី​ជា​មាន​ចលាចល​ពីប្រ​ជា​ជន​​​​អេស្ស៊ីប​បះបោរ​ និង​ការ​គាបសង្កត់​ពី​ពិភព​លោក​ ដែល​បង្ខំ​​ធ្វើ​ឱ្យ​គាត់​លា​លែង​ចេញ​​ពី​តំណែង​ប្រធានាធិបតី​ ក៏​លោក​ Hosni Mubarak គឺ​នៅ​តែ​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​នយោបាយ​ដែល​មាន​​ជាង​គេ​ក្នុង​ឆ្នាំ ២០១២ ដែល​ប្រមូល​បាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង ៧០ ពាន់​លាន​ដុល្លារ​ ។ មនុស្ស​ជាច្រើន​បាន​ប្រ​មាណ​ថា​ទ្រព្យ​សម្បត្តិ​ដែល​ប្រមូល​បាន​ទាំង​នោះ​គឺ​ជា​លទ្ធ​ផល​នៃ​អំពើពុករលួយ​​នៃ​កិច្ច​សន្យា​ផ្សេងៗ​​របស់​រដ្ឋាភិបាល​លោក Hosni Mubarak ។

3. Vladimir Putin

គាត់​គឺ​ជា​មនុស្ស​ម្នាក់​ដែល​គេ​ស្គាល់​មុខ​គាត់​ច្បាស់​ក្នុង​នយោបាយ មិន​ត្រឹម​តែ​ក្នុង​ប្រទេស​រុស្ស៊ី​ប៉ុណ្ណោះទេ ប៉ុន្តែ​គឺ​ពាស​ពេញ​ពិភព​លោក​តែម្តង ។ អ្នក​ដឹក​នាំ​វ័យ​ក្មេង​នេះ​គឺ​បាន​និយាយ​ថា​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង ៤០ ពាន់​លាន​ដុល្លារ ។ ការ​រិះគន់​ដោយ​អ្នក​ប្រឆាំង​របស់​គាត់​ពី​ព្រោះ​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​លោក លោក​ Putin ពេល​នេះ​បាន​គ្រប់​គ្រង់​ប្រទេស​រុស្ស៊ី​បាន​យ៉ាង​ពេញលេញ ។

4. Bhumibol Adulyadej

Bhumibol Adulyadej គឺ​ជា​រាជា​ដែល​គ្រងរាជ​នៅ​ប្រទេស​ថៃឡង់ដ៍​ ។ គាត់​គឺ​ជា​ស្តេច​ដែល​គ្រប់​គ្រង់​ប្រទេស​ថៃ​យូរ​ជាង​គេ​ ហើយ​ដែល​មាន​ទ្រព្យ​សម្បត្តិ​គិត​ជា​តម្លៃ​​ប្រហែល​ច្រើន​ជាង ៣៥ ពាន់​លាន​ដុល្លារ ។ ស្តេច Bhumibol Adulyadej នេះ​គឺ​មាន​ទ្រព្យ​ និង​ឥទ្ធិពល​ ប៉ុន្តែ​ចំណង​ចំណូល​ចិត្ត​របស់​គាត់​គឺ​ការ​និពន្ធ, ការ​គូរូប, តន្រ្តី ហើយ​និង​ថតរូប ហើយ​អ្វី​ដែល​គួរ​ឱ្យ​កោត​សរសើរ​គឺ​ថា​​គាត់​បាន​និពន្ធ​សៀវភៅ​ជាច្រើន​ ។

5. Abdullah Bin Abdul Aziz

គាត់​គឺ​ជាស្តេច ហើយ​ក៏ជាអ្នក​ដឹក​នាំ​កំពូល​នៃ​ប្រទេស​ដែល​មាន​ដោយ​សារ​ប្រេង​កាត​គឺ​ប្រទេស Saudi Arabia ។ គាត់​គឺ​ស្ថិត​ក្នុង​ចំណោម​វរជន​ដែល​មាន​ដើមកំណើត​ក្នុង​ប្រទេស​ Arab ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង ២១ ពាន់​លាន​ដុល្លារ ។ គាត់​​រីករាយ​ចំពោះ​​ទំនាក់​ទំនង​អន្តរជាតិ​ ជាមួយ​ប្រទេស​ជា​ច្រើន​ ហើយ​គាត់​ក៏​ជា​អ្នក​គ្រប់​គ្រង់​ដ៏​សំខាន់​​ម្នាក់​ក្នុង​ការ​វិនិយោគ​ក្រៅប្រទេស​ផង​ដែរ ។

6. Hassanal Bolkiah

បើ​យោង​តាម​ឯកសារ​មួយ​បញ្ជាក់​ថា Sultan នៃ Brunei Darussalam គឺ Hassanal Bolkiah គាត់​​មាន​រថយន្ត​ផ្ទាល់ខ្លួន​​​រាប់​សិប​គ្រឿង ហើយ​និង​ទ្រព្យ​សម្បត្តិ​គឺ​មិន​មែន​កំណត់​ទៅ​លើ​តែ​ចំនួន​​រថយន្ត​រដែល​​​គាត់​មាន​នោះ​ទេ ប៉ុន្តែ​ទ្រព្យ​របស់​គាត់​គឺ​មាន​ច្រើន​ជាង ២០ ពាន់​លាន​ដុល្លារ​ឯណោះ ។ គាត់​បាន​ចំណាយ​យ៉ាង​ខ្ជះខ្ជាយ ហើយ​នឹង​ចូល​ចិត្ត​ធ្វើ​ដំណើរ​កំសាន្ត​ជុំវិញ​ពិភពលោក ។

7. Sonia Gandhi

ជា​ស្រ្តី​តែ​ម្នាក់​ដែល​នៅ​ក្នុង​ចំណោម​អ្នក​នយោបាយ​ដែល​មាន​ទ្រព្យ​ច្រើន​ជាងគេ​បំផុត​ទាំង​ ១០ រូប ។ លោកស្រី Sonia Gandhi គឺ​ជា​ជនជាតិ​អ៊ីតាល៉ី ​ជា​ស្ត្រី​ដែល​គេ​ស្គាល់​ច្បាស់​ក្នុង​​លទ្ធិប្រជាធិបតេយ្យ​ដ៏ធំ​បំផុត​របស់​ពិភពលោក គាត់​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើស​តាំង​ក្នុង​ចំណោម​ស្រ្តី​ជុំវិញ​ពិភព​លោក​ ហើយ​គាត់​មាន​ទ្រព្យ​ផ្ទាល់​ខ្លួន​ច្រើន​ជាង​ ១៩​ ពាន់​លាន​ដុល្លារ ។

8. Khalifa Bin Zayed Al Nahyan

គាត់​បន្ថែម​ទៅ​បញ្ចី​ឈ្មោះ​ដទៃ​ទៀត​ក្នុង​អ្នក​នយោបាយ​ដែល​មាន​ជាង​គេ​នៅ​ប្រទេស​អារ៉ាប ដែល​មាន​ទ្រព្យ​សម្បត្តិ ១៨​ ពាន់​លាន​ដុល្លារ​ ហើយ​គាត់​ត្រូវ​គេ​ស្កាល់​យ៉ាង​ច្បាស់​ក្នុង​រង្វង​នយោបាយ​របស់ UAE ។ ប៉ម​ដ៏​ស្រស់​ស្អាត់​​នៃ​អគារ Burj Dubai ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​អគារ​ដែល​មាន​កំពស់​ខ្ពស់​ជាង​គេ​នៅ​លើ​ពិភព​លោក គឺ​ជា​ឈ្មោះ​អគារ​​ដែល​ត្រូវ​បាន​ផ្តល់​ដាក់​ឈ្មោះ​ដោយ​លោក Shiekh នេះ​ឯង ។

9. Hans-Adam II

លោក Hans-Adam II បាន​បញ្ចប់​ការ​ងារ​ជា​តំណែង​​នាយក​ធានា​គារ ហើ​យ​បាន​ក្លាយ​ជា​អ្នកដឹក​នាំ​​នយោបាយ​មួយ​រូប ។ គាត់​មាន​ភាគហ៊ុន​ក្នុង​ធនាគារ LGT ច្រើនជាង ៧,៥ពាន់​លាន​ដុល្លារ ហើយ​មាន​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន​ក្នុង​គណនី​ធានា​គារ ៤​ ពាន់​លាន​ដុល្លា ។

10. Silvio Berlusconi

មាន​រឿង​អាស្រូវ​ជាច្រើន​ជុំវិញ​ទ្រព្យ​សម្បត្តិ​របស់​លោក ដែល​ទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់​លោក Silvio Berlusconi ​ច្រើ​ន​ជាង​ ៩ ពាន់​លាន​ដុល្លារ ។

Advertisements
  1. មិន​ទាន់​មាន​មតិ។
  1. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 6 ខែ​ឧសភា ឆ្នាំ 2012 ម៉ោង 7:08 នាទី (ល្ងាច)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: