ទំព័រដើម > គំនិតរបស់ខ្ញុំ > តើ​គួរ​បញ្ឃប់​ការ​ស្មូត​ក្នុង​ពិធី​បុណ្យ​សព​ដែរ​ឬទេ?

តើ​គួរ​បញ្ឃប់​ការ​ស្មូត​ក្នុង​ពិធី​បុណ្យ​សព​ដែរ​ឬទេ?

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 25 ខែ​កុម្ភៈ ឆ្នាំ 2012 បញ្ចេញមតិ Go to comments

នៅ​ពេល​ដែល​មាន​មនុស្ស​ស្លាប់​ប្រជាជន​ខ្មែរ​តែង​តែ​ធ្វើ​ពិធី​បុណ្យ​សព​ ។ ក្នុង​ពិធី​បុណ្យ​សព្វ​នេះ​គេ​តែង​តែ​ឮ​ការ​ស្មូត​ ដើម្បី​រំលឹក​ពី​គុណ​ឪពុក​ម្តាយ ឬ​ជីដូនជីតា តើ​ពេល​ដែល​បាន​ស្តាប់​ការ​ស្មូត​នោះ​ហើយ តើ​អ្នក​ទាំង​អស់​គ្នា​មាន​អារម្មណ៍​យ៉ាង​ដូច​ម្តេច​ដែរ? សម្រាប់​ខ្ញុំ​គឺ​មាន​អារម្មណ៍​ថា​ស្រណោះ​ស្រណោក​ជាទី​បំផុត​​ទាំង​អ្នក​ដែល​ស្លាប់​នោះ​ មិន​មែន​ជា​សាច់​ញាតិ​របស់​ខ្ញុំ​ផង ក៏​ធ្វើ​ឱ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ពិបាក​ខាង​ផ្នែក​ផ្លូវ​ចិត្ត​ជា​ខ្លាំង ។

បែរ​មក​គិត​វិញ​ថា​ប្រសិន​បើ​អ្នក​ជា​សាច់​ញាតិ​របស់​អ្នក​ដែល​បាន​ចែក​ឋាន​នោះ​ តើគិត​បែប​យ៉ាង​ណា​ដែរ? តើ​កម្លាំង​ចិត្ត​របស់​អ្នក​​រង​ការ​ប៉ះ​ពាល់​យ៉ាង​ណា​? ឧទាហរណ៍​៖ ប្រសិន​បើ​អ្នក​ធ្លាប់​ធ្វើ​អ្វី​មួយ​ខុស​ឆ្គង​ដល់​ ឪពុក​ម្តាយ​របស់​អ្នក​កាល​ពី​ពួក​គាត់​មិន​ទាន់​ស្លាប់​ ហើយ​ពេល​ដែល​គាត់​ស្លាប់​បាត់​ទៅ អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ថា​សោក​ស្តាយ​ចំពោះ​ទង្វើ​ខុស​ឆ្គង​កន្លង​មក​ចំពោះ​ពួក​គាត់​ជា​ពុំ​ខាន​ឡើយ ហើយ​អាច​នឹង​ធ្វើ​ឱ្យ​អ្នក​បាក់​ទឹក​ចិត្ត អស់​សង្ឃឹម​ អស់​កម្លាំង​ចិត្ត ហើយ​ឱ្យ​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​ និង​ឈាន​ដល់​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ទៀត ។ ពេល​ដែល​អ្នក​មាន​ជំងឺ​បាត់​បង់​កម្លាំង​ចិត្ត​កំឡុង​ពេល​ដែល​អ្នក​មាន​គុណ​បាន​ចែក​ឋាន​ទៅ​នោះ ហើយ​បាន​ស្តាប់​នូវ​បទ​ស្មូត​នោះ​ទៀត​និង​ធ្វើ​ឱ្យ​​កាន់​តែ​មាន​ការ​បាក់​ទឹក​ចិត្ត​កាន់​តែ​ខ្លាំង​ជាង​មុន​ទៅ​ទៀត អាច​ឱ្យ​ពួក​អ្នក​ស្តាយ​ក្រោយ​នូវ​ទង្វើ​ពីមុន​ៗ​ដែល​​បាន​ធ្វើ​ខុស​ចំពោះ​អ្នក​មាន​គុណ នឹង​ឈាន​ទៅ​ដល់​ការ​ធ្វើ​អត្តឃាត​ខ្លួន​ឯង​ទៀត​ផង ដោយ​សារ​ការ​ស្តាយ​ស្រណោះ​ ។ ដូច្នេះ​ហើយ​ខ្ញុំ​គិត​ថា​ មិន​ត្រូវ​មាន​ការ​ស្មូត​អ្វី​​នៅ​ក្នុង​ពិធី​បុណ្យ​សព​ទេ គឺ​អាច​ធ្វើ​ឱ្យ​មនុស្ស​បាក់​ទឹក​ចិត្ត​ និង​ប៉ះ​ពាល់​ដល់​សតិ​អារម្មណ៍​​ផ្ឡូវ​ចិត្ត​ជា​ខ្លាំង ។

គំនិត​របស់​ខ្ញុំ​មិន​មែន​ចង់​ឱ្យ​បញ្ឈប់​ទាំង​ស្រុង​នោះ​ទេ​គឺ​គួរ​ដាក់​ស្មូត​នោះ​ទៅ​តាម​កាលៈទេសៈ៖

ប្រសិន​បើ​អ្នក​ស្លាប់​ ស្លាប់​ដោយ​ឧបត្តិ​ហេតុ​គ្រោះ​ថ្នាក់​ផ្សេងៗ​ គឺ​យើង​មិន​គួរ​ដាក់​បទ​ស្មូត​នោះ​ក្នុង​ពិធី​បុណ្យ​សព​ឡើយ​ ព្រោះ​អាច​ធ្វើ​ឱ្យ​បាក់​ទឹក​ចិត្ត​ចំពោះ​កូន​ចៅ​របស់​ពួក​គេ ដែល​ត្រូវ​ឃ្លាត​ចាក់​អ្នក​ដែល​ស្លាប់​នោះ​ដោយ​មិន​ទាន់​អស់​អាល័យ​ ឬ​ទាំង​មិន​ទាន់​បាន​សងគុណ​ ។

ប្រសិន​បើ​ស្លាប់​ដោយ​សារ​អស់​អាយុ​ ឬ​ស្លាប់​ដោយ​សារ​ចាស់​ជរា គឺ​យើង​អាច​ដាក់​បទ​ស្មូត​នោះ​បាន ព្រោះ​អ្នក​ដែល​ស្លាប់​ គឺរស់​នៅ​ជា​មួយ​កូន​ចៅ​របស់​គេ​ដល់​អាយុ​ដែល​ត្រូវ​ស្លាប់​ ដោយ​គ្មាន​អ្វី​គួរ​ឱ្យ​ស្រណោះ​ស្តាយ​ទៀត​ទេ ។

សូម​មើល​ផង​ដែរ៖ ការ​ធ្លាក់​ទឹក​ចិត្ត​ និង​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​

ចំណាត់ក្រុម ៖គំនិតរបស់ខ្ញុំ
  1. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 25 ខែ​កុម្ភៈ ឆ្នាំ 2012 ម៉ោង 4:32 នាទី (ល្ងាច)

    តាម​គំនិត​ខ្ញុំ​មិន​គួរ​បញ្ឈប់​ទេ ព្រោះវា​ជា​អត្តសញ្ញាណ​វប្បធម៌​មួយ​របស់​ខ្មែរ​ ដែល​ធ្វើ​ឲ្យ​ខ្មែរ​ខុស​ពី​ប្រទេស​ជិត​ខាង​។ ខ្ញុំ​ធ្លាប់​ចូល​រួម​បុណ្យ​សព​លាវ, ថៃ.. គេ​គ្មាន​ស្មូត​ដូច​យើង​ទេ ដែល​នេះធ្វើ​ឲ្យ​យើង​​មាន​វប្បធម៌​មួយ​ដែល​មិន​ដូច​ពី​ប្រទេស​ជិត​ខាង​ ដែល​បរទេសផ្សេង​ទៀត​តែង​តែ​ចាប់​ច្រឡំ​!

  2. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 25 ខែ​កុម្ភៈ ឆ្នាំ 2012 ម៉ោង 8:24 នាទី (ល្ងាច)

    តាម​គំនិត​ខ្ញុំ​គឺ​មិន​ចង់​បញ្ចប់​ទាំង​អស់​នោះ​ទេ ។ គឺ​ចង់​៖
    ប្រសិន​បើ​អ្នក​ស្លាប់​ ស្លាប់​ដោយ​ឧបត្តិ​ហេតុ​គ្រោះ​ថ្នាក់​ផ្សេងៗ​ គឺ​យើង​មិន​គួរ​ដាក់​បទ​ស្មូត​នោះ​ក្នុង​ពិធី​បុណ្យ​សព​ឡើយ​ ព្រោះ​អាច​ធ្វើ​ឱ្យ​បាក់​ទឹក​ចិត្ត​ចំពោះ​កូន​ចៅ​របស់​ពួក​គេ ដែល​ត្រូវ​ឃ្លាត​ចាក​អ្នក​ដែល​ស្លាប់​នោះ​ដោយ​មិន​ទាន់​អស់​អាល័យ​ ឬ​ទាំង​មិន​ទាន់​បាន​សងគុណ​ ។

    ប្រសិន​បើ​ស្លាប់​ដោយ​សារ​អស់​អាយុ​ ឬ​ស្លាប់​ដោយ​សារ​ចាស់​ជរា គឺ​យើង​អាច​ដាក់​បទ​ស្មូត​នោះ​បាន ព្រោះ​អ្នក​ដែល​ស្លាប់​ គឺរស់​នៅ​ជា​មួយ​កូន​ចៅ​របស់​គេ​ដល់​អាយុ​ដែល​ត្រូវ​ស្លាប់​ ដោយ​គ្មាន​អ្វី​គួរ​ឱ្យ​ស្រណោះ​ស្តាយ​ទៀត​ទេ ។

  3. ChengLeangHeng
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 31 ខែកក្កដា ឆ្នាំ 2012 ម៉ោង 12:14 នាទី (ល្ងាច)

    បើតាមគំនិតខ្ញុំវិញ!
    បើយើងក្រលេកមើលទៅលើទស្សនៈនានា នៅក្នុងពិភពលោកយើង បាននិយាយជារឿយៗអំពីការតបស្នងគុណចំពោះអ្នកមានគុណ មាន មាតា បិតា ជីដូន ជីតា និង អ្នកដែល ជាគ្រូអាចារ្យជាដើម នៅពេលដែលគាត់មានជីវិតរស់នៅ និងស្លាប់ទៅក្តី។

    ការស្មូតនេះជាបទផ្សេងៗ មានកំសត់និង រីករាយ ខ្លះៗដែលក្នុងនោះមានបញ្ជាក់អំពីគុណ និងឧបក្ការៈគុណ យ៉ាងច្រើនអនេក ពិសេសក្នុងអត្ថបទខ្លះទៀត បានបញ្ហាញអំពីមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ លើដំណើរជីវិតរស់នៅប្រចាំថ្ងៃ។

    ដូច្នេះយោងតាមមតិខាងលើ ដែលបាននិយាយថា “បើ​អ្នក​ស្លាប់​ ស្លាប់​ដោយ​ឧបត្តិ​ហេតុ​គ្រោះ​ថ្នាក់​ផ្សេងៗ​ គឺ​យើង​មិន​គួរ​ដាក់​បទ​ស្មូត​នោះ​ក្នុង​ពិធី​បុណ្យ​សព​ឡើយ​ ព្រោះ​អាច​ធ្វើ​ឱ្យ​បាក់​ទឹក​ចិត្ត​ចំពោះ​កូន​ចៅ​របស់​ពួក​គេ ដែល​ត្រូវ​ឃ្លាត​ចាក​អ្នក​ដែល​ស្លាប់​នោះ​ដោយ​មិន​ទាន់​អស់​អាល័យ​ ឬ​ទាំង​មិន​ទាន់​បាន​សងគុណ​ ។” សរបញ្ជាក់អោយឃើញអំពីតម្លៃនៃការតបស្នងសងគុណចំពោះអ្នកមានគុណ មានសភាពធ្លាក់ចុះ ព្រោះការតបស្នងសងគុណវាមិនចេះចប់មិនចេះហើយ នោះទេ ប៉ុន្តែការតបគុណ អ្នកអាចធ្វើបានគ្រប់ពេលវេលា បើទោះបីជាអ្នកមានគុណនោះបាត់បង់ជីវិតក្តី ក៏យើងដឹងខ្លួនឯងថាយើងបានតបគុណចំពោះអ្នកមានគុណបានខ្លះដែរ ហើយនៅតែធ្វើបុណ្យឧទ្ទិសកុសលទៅអោយគាត់ ជាបន្តរទៀត នេះបានហៅថាកត្តញ្ញូចំពោះអ្នកមានគុណ។ ឯចំនែកការសោកស្តាយផ្សេងៗនោះ គឺ គ្រាន់តែជាការបញ្ហាញថាខ្លួននឹកស្តាយស្រណោះនូវអនុស្សាវរិ៍យទាំងឡាយដែលអ្នកស្លាប់បានបន្សល់ទុក មិនមែនជាការកត្តញ្ញូចំពោះអ្នកមានគុណឡើយ ។ រីឯការស្មូត គឹស្មូតអោយអ្នកមានជីវិតស្តាប់ ដើម្បីអោយអ្នកខាងក្រោយខិតខំប្រឹងប្រែងកែប្រែនូវទង្វើរដែលខ្លួនបានធ្វើខុសឆ្គងកន្លងមកចំពោះអ្នកមានគុណ។ បើទោះបីគាត់ស្លាប់ ក៏យើងនូវតបគុណរបស់គាត់ដោយស្តាប់តាមឱវាតរបស់គាត់ និងធ្វើបុណ្យឧទ្ទិសកុសល ជូនដល់គាត់ទៀត នេះបានហៅថាអ្នកតបគុណ ឫ អ្នកដឹងគុណ។
    (សូមស្លេះត្រឹមនេះសិន)

  4. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 6 ខែសីហា ឆ្នាំ 2012 ម៉ោង 8:35 នាទី (ព្រឹក)

    បាទ អរគុណសម្រាប់​ការ​បញ្ចេញ​គំនិត ពិត​ជា​ល្អណាស់!

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: