ទំព័រដើម > គំនិតរបស់ខ្ញុំ, ផ្ទាល់ខ្លួន > លែង​ប្រើប្រាស់​ហ្វេសប៊ុក​ទៀត​ហើយ!!!

លែង​ប្រើប្រាស់​ហ្វេសប៊ុក​ទៀត​ហើយ!!!

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 9 ខែ​កុម្ភៈ ឆ្នាំ 2012 បញ្ចេញមតិ Go to comments


ហ្វេសប៊ុក​ជា​បណ្តាញ​សង្គម​នៅ​លើ​អ៊ីនធ័រ​ណិត​ដ៏​ធំមួយ​ដែល​មាន​មនុស្ស​ប្រើប្រាស់​រាប់​សិប​​លាន់នាក់​… ក្នុង​នោះ​ក៏​មាន​ខ្ញុំ​ម្នាក់​ដែរ ។ តាំង​ពី​ការ​បង្កើត​គណនី​ហ្វេសប៊ុក​រហូត​មក​ដល់​ពេល​នេះ​គឺ​មាន​រយៈ​ពេល​ពីរ​ឆ្នាំ​​ជាង​មក​ហើយ ។ ការ​សម្រេច​ចិត្ត​ថា​ឈប់​ប្រើប្រាស់​ហ្វេស​ប៊ុក​នេះ​​ដោយ​សារ​តែ​ខ្ញុំ​គិត​ថា​ គឺ​វា​ធ្វើ​ឱ្យ​ខាត់​បង់​ពេល​វេលា​ជា​ច្រើន​ក្នុង​ការ​ប្រើប្រាស់​វា​ក្នុង​មួយ​ថ្ងៃៗ​ យ៉ាង​តិច​ណាស់​ក៏​មួយ​ម៉ោង​ដែរ ដូច្នេះ​ហើយ​ខ្ញុំ​ត្រូវ​តែ​បញ្ឃប់​ការ​ប្រើប្រាស់​វា​ជា​បណ្តោះ​អាសន្ន​ ឬ​ក៏​អាច​ឈប់​ជា​​រៀង​រហូត​ក៏​ថា​បាន ។ បច្ចុប្បន្ន​ខ្ញុំ​សង្កេត​ឃើញ​ថា​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​មាន​ចំនួន​កាន់តែ​ច្រើន​ឡើង​ៗ ជាពិសេស​ក្នុង​ចំណោម​យុវវ័យ ។ សម្រាប់​យុវវ័យ​ខ្មែរ​យើង​វិញ​គេ​ប្រើប្រាស់​ហ្វេសប៊ុក​សម្រាប់​ធ្វើ​ការ​ទាក់​ទង​គ្នា​… សម្រាប់​កែអផ្សុក…​ សម្រាប់​រក​មិត្ត​… ។ ដោយ​គេ​ចំណាយ​ពេល​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​លើ​ការ​លេង​ហ្វេសប៊ុក​នេះ ។ តើ​ពួក​គេ​បាន​ផលប្រយោជន៍​អ្វី​ខ្លះ​ក្នុង​ការ​ប្រើប្រាស់​ហ្វេសប៊ុក​នេះ??

សម្រាប់​ខ្ញុំ​វិញ​គិត​ហើយ​ថា​​បើ​យក​ពេល​វេលា​នេះ​ទៅ​ធ្វើ​អ្វី​ផ្សេងៗ​ទៀត​ ដូច​ជា​អាន​សៀវ​ភៅ ធ្វើ​លំហាត់ ដើរ​កំសាន្ត​ ឬ​សរសេរ​ប្លក​វា​ប្រសើរ​ជាង​ ។ គិត​ហើយ​ហ្វេសប៊ុក​គឺ​គ្មាន​ន័យ​អ្វីសម្រាប់​ខ្ញុំ​ទៀត​ទេ!!🙂

  1. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 9 ខែ​កុម្ភៈ ឆ្នាំ 2012 ម៉ោង 9:08 នាទី (ល្ងាច)

    បើ​វា​ផ្លាស់​ប្ដូរ​ប្រូហ្វាល់​ខ្ញុំ​ឲ្យ​ប្រើ​ថែមឡាញ​ស្អី​គេ​ហ្នុង ក៏​ខ្ញុំ​ឈប់​ប្រើ​ដែរ

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 10 ខែ​កុម្ភៈ ឆ្នាំ 2012 ម៉ោង 11:52 នាទី (ព្រឹក)

      ថែមឡាញ​ហ្នុង រញ៉េរញ៉ៃ​មែនទែន!!

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: