ទំព័រដើម > គ.អ៊ីនធ័រណិត, Google > របៀប​ស្វែង​រក​ប្រភព​នៃ​រូប​ភាព​ផ្សេងៗ​ដែល​មិន​ស្គាល់

របៀប​ស្វែង​រក​ប្រភព​នៃ​រូប​ភាព​ផ្សេងៗ​ដែល​មិន​ស្គាល់

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 12 ខែមករា ឆ្នាំ 2012 បញ្ចេញមតិ Go to comments

កាល​ពី​ម្សិល​មិញ​នេះ​ខ្ញុំ​បាន​ឃើញ​រូប​មួយ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ណាស់ (ជា​រូប​តុក្តា​ដែល​គូរ​ប្រកប​ដោយ​ប្រឌិត​ញាណ​ខ្ពស់) នៅ​ក្នុង​ Laptop របស់​មិត្ត​ខ្ញុំ​ម្នាក់​ ។ ខ្ញុំ​បាន​សួរ​គេ​ថា​តើ​បាន​រូប​នេះ​មក​ពីណា​ដែរ? គេ​និយាយ​ថា​មិន​ដឹង​ដែរ!! ដូច្នេះ​គេ​មិន​អាច​ជួយ​ខ្ញុំ​រក​ប្រភព​ដែល​គេ​ទាញ​យក​រូប​នេះ​បាន​ទេ ។ ម្យ៉ាង​វិញ​ទៀត​ដោយ​រូប​នេះ​មិន​មាន​ចំណង​ជើង​ ឬ​ក៏​ Logo អ្វី​ដែល​បង្ហាញ​ពី​ឈ្មោះ​ ឬ​ប្រភព​ដើម​របស់​វា​ឱ្យ​ច្បាស់​លាស់​នោះ​ទេ ដូច្នេះ​ហើយ​ទើប​ខ្ញុំ​គិត​ថា​មិន​ងាយ​ក្នុង​ការ​ស្វែង​រក​កន្លែង​ដែល​ជា​ប្រភព​ទាញ​យក​រូប​នោះ​ឡើយ ។ បន្ទាប់​មក​ខ្ញុំ​បាន​ដែរ​រក​តាម​បណ្តាញ​​​​វែបសាយ​​នាៗ​ដែល​អាច​ប្រែ​ការ​ស្វែង​រក​រូប​ភាព​ ហើយ​ប្រាប់​ខ្ញុំ​អំពី​ទី​កន្លែង​ដែល​យើង​អាច​ទទួល​បាន​រូប​ភាព​នោះ ។

1. Tineye
មួយ​ក្នុង​ចំណោម​នៃ​ Reverse image search engine ដែល​មាន​ប្រជាប្រិយភាព​ជាង​គេ​គឺ​ Tineye ។ ក្នុង​វែបសាយ​​​មួយ​នេះ​អ្នក​ត្រូវ​បញ្ចូល​រូប​ភាព​មួយ​ពី​ PC របស់​អ្នក​ឬក៏​បង្ហាញ URL ជាក់​លាក់​ណាមួយ​នៃ​រូប​ភាព​ដែល​ host ក្នុង​វែបសាយ​មួយ​ដំណើរ​ការ​ស្វែង​រក ។ បន្ទាប់​ពី​ការ​បញ្ចូល​រូប​ភាព​ហើយ​វា​នឹង​បង្ហាញ​លទ្ធ​ផល​នៃ​ការ​ស្វែង​រក​នោះ​យ៉ាង​ឆាប់​រហ័ស​បំផុត ។

2. RevImg
វែបសាយ​នេះ​គឺ​ជា Reverse image search engine ផ្សេងទៀត​ដែល​ផ្តល់​​នូវ​លក្ខណៈ​បន្ថែម​​មួយ​ដើម្បី​ជ្រើស​រើស​ចំណាត់​ក្រុម​នៃ​រូប​ភាព ។ វែបសាយ​នេះ​អាច​បញ្ចូល​រូប​ពី​ PC របស់​អ្នក​ឬ​ក៏​ពី URL ក៏បាន​ដែរ ។

3. Google Images
Reverse image search tool មួយ​ទៀត​ដែល​មាន​សារៈសំខាន់​ខ្លាំង​បំផុត​នោះ​គឺ Google images ។ Google images ផ្តល់​ផ្លូវ​មួយ​ឱ្យ​យើង​អាច​ដំណើរ​ការ Reverse image search ដោយ​ការ​បញ្ចូល​រូប​ភាព ឬក៏​ URL នៃ​រូប​ភាព​មួយ ។

ចំណាត់ក្រុម ៖គ.អ៊ីនធ័រណិត, Google
  1. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 12 ខែមករា ឆ្នាំ 2012 ម៉ោង 6:00 នាទី (ល្ងាច)

    ខ្ញុំគិតថាមិនងាយស្រួលទេ អាចស្វែងរករូបភាពដឹងពីអាសយដ្ឋាននោះ! តែបើឡង់ឌីដាក់ចឹងទៅ​ហើយ បើខ្ញុំមិនសាកល្បងទេ គឺមិនដឹងទេ ចឹងពេលណាមួយនឹងសាករក ព្រោះរូបភាពដែលខ្ញុំយកមក គឺមិនមានប្រភពច្បាស់លាស់ ដែលប្រព័ន្ធសហបណ្តាញរកមិនឃើញ!

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 12 ខែមករា ឆ្នាំ 2012 ម៉ោង 11:13 នាទី (ល្ងាច)

      🙂

  2. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 16 ខែមករា ឆ្នាំ 2012 ម៉ោង 6:27 នាទី (ល្ងាច)

    ពិតជាមានប្រយោជន៍មែន! ខ្ញុំសាករួចហើយ ពិតជាទទួលលទ្ធផលល្អ!

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 17 ខែមករា ឆ្នាំ 2012 ម៉ោង 12:35 នាទី (ព្រឹក)

      អរគុណ!!🙂

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: