ទំព័រដើម > គ.អ៊ីនធ័រណិត, ចែករំលែក​បន្តគ្នា​ > វិធី​ទប់​ស្កាត់និង​បំបាត់​​មេរោគ​ក្នុង​ Facebook

វិធី​ទប់​ស្កាត់និង​បំបាត់​​មេរោគ​ក្នុង​ Facebook

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 23 ខែធ្នូ ឆ្នាំ 2011 បញ្ចេញមតិ Go to comments

យើង​ទាំង​អស់​គ្នា​បាន​ដឹង​ហើយ​ថា​ Facebook គឺ​ជា​បណ្តាញ​សង្គម​មួយ​ដែល​កំពុង​តែ​ទទួល​ប្រជាប្រិយភាព​សម្រាប់​អ្នក​ប្រើប្រាស់ សព្វ​ថ្ងៃ​នេះ​មាន​មេរោគ​មួយ​ចំនួន​ដែល​នឹង​កំពុង​តែ​រាលដាល​នៅ​លើ​ហ្វេសប៊ុគ​ ដោយ​គ្មាន​វិធី​ទប់​ស្កាត់ ។ មេរោគ​ទាំង​អស់​នោះ​ពិត​ជា​បាន​បង្ក​នូវ​បញ្ហា​​ ហើយ​និង​បាន​ចែក​រំលែក​​នៅ​លើ Wall មិត្តរបស់​អ្នក ។ ប្រសិន​បើ​អ្នក​ Remove, Hide ឬ​ក៏​ Click លើវា ពួក​វា​និង​ចូល​ទៅ​កាន់​គណនី​របស់​អ្នក​ ហើយ​ចាប់​ផ្តើម​ធ្វើ​ដំណើរ​ការ​ដោយ​ស្វ័យ​ប្រវត្តិ ។

រូប​ភាព​ខាង​លើ​នេះ​គឺ​ជា​វីដេអូ​មេរោគ​ ដែល​កំពុង​តែ​ពេញ​និយម​យ៉ាង​ខ្លាំងនៅ​លើ​ហ្វេសប៊ុគ​សព្វ​ថ្ងៃ ។ ពេល​នេះ​ខ្ញុំ​និង​ប្រាប់​អ្នក​ទាំង​អស់​គ្នា​អំពី​វិធី​បំបាត់​មេរោគ​ចង្រៃ​នេះ​ដែល​កំពុង​តែ​ធ្វើ​ឱ្យ​អ្នកប្រើប្រាស់​ហ្វេសប៊ុគ​មួយ​ចំនួន​ក្តៅ​ក្រហាយ​ជា​ខ្លាំង ។

  • មុន​ដំបូង​អ្នក​ទាំង​អស់​គ្នា​ត្រូវ​ការ​ធ្វើ​ទំនើប​កម្ម​នូវ​កម្មវិធី​កំចាត់​មេរោគ​ ដោយ​ទាញ​យក​នូវទិន្ន័យ​ចុង​ក្រោយ​របស់វា ។
  • បន្ទាប់​ពី​នេះ​ទៀត​អ្នក​ត្រូវ​ពិនិត្យ​មើល​នូវ​ដ្រាយ​រឹង​ទាំង​មូល​របស់​អ្នក ជា​ពិសេស​ដ្រាយ C  ប្រសិន​បើ​អ្នក​ឃើញ​មាន​មេរោគ​ផ្សេងៗ​ សូម​លុប​វា​ចោល​ ហើយ​ជួល​ជុល​វា​ ។
  • បន្ទាប់​មក​ទៀត login ទៅ​កាន់​គណនី​ហ្វេសប៊ុគ​របស់​អ្នក ហើយ​ផ្លាស់​ប្តូរ​ពាក្យសម្ងាត់ (password) ឱ្យ​មាន​សុវត្ថិភាព​ជាង​ពីមុន (កុំដាក់​ពាក្យ​សម្ងាត់​ដដែលៗ) ។
  • ឥឡូវ​នេះ​ពិនិត្យ​មើល​បញ្ជី​មិត្តភ័ក្តិរបស់​អ្នក​ លុប​មិត្ត​ភ័ក្តិ​ណា​ដែល​មិន​ស្គាល់​ចេញ​ ឬមិត្តភ័ក្តិ​​ដែល​បង្ហាញ​រូប​ភាព​មិន​ប្រកដប្រជា ឬ​រូប​ដែល​គ្មាន​សីលធម៌ (រូប​អាសអាភាស) ជាដើម ។
  • យក​ចេញ​នូវ​ status update ផ្សេងៗ​ ដែល​មាន​តំណ​ភ្ជាប់​មិន​ច្បាស់​លាស់ (មិន​ប្រដកប្រជា) ដែល​នាំ​អ្នក​ទៅកាន់​វែបសាយ​ដទៃ​ៗ​ដែល​មិនច្បាស់​លាស់ ។
  • បន្ទាប់​មក​ទៀត​ប្រើ​គណនី​ហ្វេសប៊ុគ​របស់​អ្នកឱ្យ​បាន​ត្រឹម​ត្រូវ​គឺ​ថាពេល​ឈប់​លេង​ត្រូវ Log off មិន​ត្រូវ​បិទ​កម្មវិធី​រុករក (browser) ដោយ​មិន​ Log out ឡើយ ។
  • មិនត្រូវ​ចុច​នៅ​លើ​មេរោគ​ដែល​បាន​បង្ហាញ​នៅ​លើ Profile ​មិត្ត​ភក្តិ​របស់​អ្នក​ឡើយ ហើយ​ក៏​កុំ​ hide វា​ដែរ បើ​មិន​ដូច្នោះ​​ទេ​វា​និង​រាល​ដាល​ដោយ​ស្វ័យ​ប្រវត្តិ​តែ​ម្តង ។

ជា​ចុង​ក្រោយ​ប្លក​យុវជន​សង្ឃឹម​ថាប្រកាស​នេះ​និង​ជួយ​អ្នក​ទាំង​អស់​គ្នា​ក្នុង​ការ​បំបាត់​នូវ​មេរោគ​ក្នុង​ហ្វេសប៊ុក​បាន​ជា​ពុំ​ខាន់​ឡើយ សូម​អ្នក​ទាំង​អស់​គ្នា​ពិនិត្យ​មើល​សុវត្ថិភាព​នៃ​គណនី​ហ្វេសប៊ុគ​របស់​អ្នក​ផង គឺ​កុំអនុញ្ញាត​ឱ្យ​មិត្ត​នៃ​មិត្ត​ភ័ក្តិ​របស់​អ្នក​មើល​ឃើញ​ Wall post ឬ​ក៏​រូប​ភាព​របស់​អ្នក​ឱ្យ​សោះ ។ សូម​ធ្វើ​តាម​ជំហ៊ាន​ដែល​បាន​បង្ហាញ​ខាង​លើ​នេះ​អ្នក​និង​អាច​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​តទល់​ជា​មួយ​មេរោគ​ក្នុង​ហ្វេសប៊ុគ​​​  ។ បំណង​ល្អ​ពី​ប្លក​យុវជន!!

  1. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 24 ខែធ្នូ ឆ្នាំ 2011 ម៉ោង 1:49 នាទី (ល្ងាច)

    វិធី​ដែល​ល្អ​ម្យ៉ាង​ទៀត​គឺ​ មិន​ត្រូវ​ចុចលើ​លីង​ដែល​គួរ​ឱ្យ​សង្ស័យ​ និង ត្រូវ​រាយការ​ទៅ​កាន់​ហ្វេសប៊ុក​ដោយ​ចុច​លើ​សញ្ញា​ខ្វែង​រួចច្រើស​យក​ Report as spam/abuse ។ ចុះ​លីង​ដូចម្ដេច​ដែល​គួរ​ឱ្យ​សង្ស័យ​ ? ជាធម្មតា​ គឺ​ជា​លីង​ដែល​មិត្ដភក្ដិ​ណា​មួយ​របស់​យើង​នៅ​លើ​ហ្វេសប៊ុក​ ចែករំលែក​ទៅ​មិត្ដភក្កិ​របស់​គេ​ទាំង​អស់​ ។

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 27 ខែធ្នូ ឆ្នាំ 2011 ម៉ោង 10:48 នាទី (ល្ងាច)

      អរគុណដែលបានចែករំលែក​ចំណុច​ខ្វះខាត់

  2. krorn eng
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 15 ខែមករា ឆ្នាំ 2012 ម៉ោង 8:37 នាទី (ព្រឹក)

    អរគុណដែលបានបង្ហាញ​វិធី​ទប់​ស្កាត់និង​បំបាត់​​មេរោគ​ក្នុង​ Facebookតែការបង្ហាញសារនោះ​​​មិន​បានអោយេធ្វើទៅរួចទេ​និយាយរួមមិនយល់​ដូចឃ្លា​៉​​ត្រូវ​ការ​ធ្វើ​ទំនើប​កម្ម​នូវ​កម្មវិធី​កំចាត់​មេរោគ​ ដោយ​ទាញ​យក​នូវទិន្ន័យ​ចុង​ក្រោយ​របស់វា៉ ។

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 17 ខែមករា ឆ្នាំ 2012 ម៉ោង 12:34 នាទី (ព្រឹក)

      អរគុណណាស់!!

      នៅ​ត្រង់​កន្លែង​នេះ​ខ្ញុំ​ចង់​មាន​ន័យ​ថា Update Antivirus ។🙂

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: