ទំព័រដើម > គ.​កុំព្យូរទ័រ, គន្លឺះ​ផ្សេងៗ > កន្លែង​ដែល​មិន​គួរ​រក្សាទុក​ Password ផ្សេងៗ​

កន្លែង​ដែល​មិន​គួរ​រក្សាទុក​ Password ផ្សេងៗ​

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 21 ខែធ្នូ ឆ្នាំ 2011 បញ្ចេញមតិ Go to comments

មាន​វែប​សាយ​ជាច្រើន​នៅ​លើ​បណ្តាញ​​​​អ៊ីនធ័រណិត​ដែល​អ្នក​បាន​បង្កើត​គណនី​នៅ​លើ​វា ដូច​ជា​គណនី​អ៊ីមែល, គណនី​បណ្តាញ​​សង្គម​ផ្សេងៗ, គណនី​បណ្តាញ​​ប្លក់​ ជាដើម… ។ វា​គឺ​ពិត​ជា​ពិបាក​ក្នុង​ការ​ចង​ចាំ​ពាក្យ​សម្ងាត់​នៃ​គណនី​ទាំង​អស់​នោះ​ណាស់ តើ​មែន​ទេ? ដូច្នេះ​ហើយ​យើង​តែង​តែ​ព្យាយាម​ដើម្បី​ចង​ចាំ​ពាក្យ​សម្ងាត់​ទាំង​អស់​នោះ ដោយ​ការ​សរសេរ​វា​នៅ​កន្លែង​ណា​ដែល​យើង​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព គ្មាន​អ្នក​ណា​ដឹង… ប៉ុន្តែ​វា​មិន​ដូច្នោះ​ឡើយ ពេល​ខ្លះ​យើង​មានការ​ធ្វេសប្រហែស​ក្នុង​ការ​ធ្វើ​ឱ្យ​ពាក្យ​សម្ងាត់​ទាំង​អស់​នោះ​ត្រូវ​បាន​អ្នក​ដទៃ​ដឹង ហើយ​វា​ក៏​ជា​ឱកាស​ដែល​គណនី​របស់​អ្នក​ត្រូវ​បាន​លួច​ផង​ដែរ ។ ដូច្នេះ​ហើយ​ទើប​ថ្ងៃ​នេះ​ប្លកយុវជន​ ចង់​បង្ហាញ​អ្នក​ទាំង​អស់​គ្នា​អំពី​របៀប​រក្សាទុក​ពាក្យ​សម្ងាត់​ប្រកប​ដោយ​សុវត្ថិ​ភាព និង​ពី​កន្លែង​ដែល​មិន​គួរ​សរសេរ​រក្សា​ទុក​ពាក្យ​សម្ងាត់​ទាំង​អស់​នោះ​ ពី​ព្រោះ​វា​ជា​ឱ្យ​កាស​ភាគ​ច្រើន​នៃ​ដំណើរ​បែកធ្លាយ​នៃ​ឯកជន​ភាព​របស់​អ្នក ។

  • មិន​ត្រូវ​ប្រើ​អ៊ីមែល​ដើម្បី​រក្សា​ទុក​ពាក្យ​សម្ងាត់​ឡើយ៖ ការ​ធ្វើ​ដូច្នេះ​គឹ​មិន​មែន​ជា​គំនិត​ល្អ​នោះ​ទេ ពេល​ខ្លះ​យើង​រក្សា​ទុក​វា ដោយ​ផ្ញើ​ពាក្យ​សម្ងាត់​ពី​អ៊ីមែល​មួយ ទៅ​អ៊ីមែល​ដទៃ​ទៀត ។ បើ​តាម​ខ្ញុំ​គិត​នោះ​អ៊ីមែល​មិន​មែន​ជា​កន្លែង​ល្អ​សម្រាប់​រក្សាទុក​ពាក្យ​សម្ងាត់​នោះ​ឡើយ ព្រោះ​ពេល​ខ្លះ​គណនី​អ៊ីមែល​របស់​អ្នក​ត្រូវ​បាន​លួច​ ហើយ​ប្រសិន​បើ​អ្នក​លួច​នោះ​បើក​អ៊ីមែល​របស់​អ្នក​ដែល​បាន​រក្សាទុក​ពាក្យ​សម្ងាត់​ទាំង​អស់​នោះ អ្នក​និង​មិន​ដឹង​ថា​អ្វី​នឹង​ត្រូវ​ធ្វើ​បន្ទាប់​នោះ​ទេ ព្រោះ​គ្រប់ពេល​គណនី​របស់​ទាំង​អស់​និង​ត្រូវ​បាន​លួច​ជា​បន្តបន្ទាប់​ទៀត ដោយ​សារ​អ្នក​លួច​ដឹង​ពី​ពាក្យ​សម្ងាត់​ទាំង​នោះ ។
  • មិន​ត្រូវ​ប្រើ​សៀវភៅ​កំណត់​ត្រា​ប្រចាំ​ថ្ងៃ​ ដើម្បី​រក្សាទុក​ពាក្យ​សម្ងាត់​ទេ៖ មាន​មនុស្ស​ជា​ច្រើន​អ្នក​តែង​តែ​​មាន​ទម្លាប់​នៃ​ការ​សរសេរ​កំណត់​ត្រា​ប្រចាំ​ថ្ងៃ ។ ការ​ធ្វើ​របៀប​នេះ​​គឺ​គេ​អាច​ដឹង​អំពី​ពាក្យ​សម្ងាត់​ទាំង​អស់​នោះ​បាន ពេល​ដែល​អ្នក​ភ្លេច​សៀវភៅ​កំណត់​ត្រា ឬ​ក៏​គេ​អាច​លួច​មើល​ក៏​បាន ។
  • មិន​ត្រូវ​ប្រើ​មែម៉ូរីកាត​នៅ​លើ​ទូរស័ព្ទ​ ដើម្បី​រក្សា​ទុក​ពាក្យ​សម្ងាត់៖ វា​គឺ​ជា​ការ​គិត​ដ៏​អាក្រក់​បំផុត ពី​ព្រោះ​មាន​សមាជិក​គ្រួសារ និង​មិត្តភ័ក្តិ​របស់​អ្នក​ជា​ច្រើន​ដែល​អាច​យក​ទូរស័ព្ទ​​របស់​អ្នក​មក​ប្រើ ។ ដូច្នេះ​វា​មិនមែន​ជា​គំនិត​ល្អ​នោះ​ទេដែល​រក្សាទុក​ពាក្យ​សម្ងាត់​នៃ​គណនី​ផ្សេងៗ​របស់​អ្នក​នៅ​លើ​មេម៉ូរីកាត​របស់​ទូស័ព្ទ ។
  • មិន​ត្រូវ​ព្រីន​ ពាក្យសម្ងាត់​ទាំង​អស់​នោះ​ទេ៖ ត្រឹម​តែ​ស្រមៃ​ទុក​មុន​នូវ​អ្វី​ដែល​ត្រូវ​កើត​ឡើងនោះគឺ​ថា​ប្រសិន​បើ​ចៃដន​ អ្នក​បាន​បាត់​ក្រដាស​ដែល​អ្នក​ព្រីននូវ​ពាក្យ​សម្ងាត់​ទាំង​អស់​នោះ​នៅ​កន្លែង​ណា​​មួយ​ អាច​ធ្វើ​ឱ្យ​អ្នក​ដែល​រើស​បាន​នោះ​ដឹង​ពី​គណនី​របស់​អ្នក​ ។
  • មិនត្រូវ​រក្សាទុក​ពាក្យ​សម្ងាត់​ក្នុង Text File លើ​កុំព្យូទ័រ៖ អ្នក​ប្រហែល​មាន​កុំព្យូទ័រ​ផ្ទាល់ខ្លួន ឬ​ក៏​ Laptop តែ​វា​មិន​មែន​ជា​កន្លែង​ដែល​មាន​សុវត្ថិភាព​ក្នុងការ​រក្សាទុក​ពាក្យ​សម្ងាត់​នោះ​ឡើយ ពីព្រោះ​វា​ប្រហែល​អាច​មាន​អ្នក​ប្រើ​ជាច្រើន​ ដែល​ប្រើប្រាស់​កុំព្យូទ័រ​របស់​អ្នក​ ។

មាន​ការ​លួច​ និង​ការ​លេច​ធ្លាយ​នូវ​​ឯកជន​ភាព​ជា​ច្រើនដែល​កំពុង​តែ​កើត​ឡើង​នៅ​ជុំវិញ​ពិភពលោក​​ដោយ​ច្រើនតែ​ការ​ធ្វេសប្រហែល​របស់​បុគ្គល​ផ្ទាល់​ខ្លួន​តែ​ម្តង ដូច​ដែល​បាន​បង្ហាញ​ខាង​លើ​នេះ ។ ដូច្នេះ​ខ្ញុំ​សូម​ប្រាប់​អ្នក​ទាំង​អស់​គ្នា​ថា មាន​តែ​ប្រើ​ខួរក្បាល​ដើម្បី​ចំណាំ​ និង​ចង់​ចាំ​ពាក្យ​សម្ងាត់​ទាំង​អស់​នោះ​ទេ ទើប​ជា​ការ​ប្រសើរ ពីព្រោះ​ពេល​ដែល​ខ្ញុំ​ចង់​ចាំ​ពាក្យ​សម្ងាត់​នៃ​គណនី​ទាំង​អស់​របស់​ខ្ញុំ​នៅ​លើ​បណ្តាញ​អ៊ីនធ័រណិត​ ធ្វើឱ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​គ្មាន​នរណា​អាច​លួច​គណនី​របស់​ខ្ញុំ​បាន​ទេ ។ ចំណុច​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ​ខ្ញុំ​សង្ឃឹម​ថានិង​អាច​ជួយ​អ្នក​ក្នុង​ការ​ការ​ពារ​នូវ​គណនី​ផ្សេងៗ​របស់​ពី​ការ​លួច​បាន​ដោយ​សុវត្ថិភាព ៕🙂

  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: