ទំព័រដើម > កម្មវិធី​ឥតគិតថ្លៃ, គ.កុំព្យូរទ័រ, គន្លឺះ​ផ្សេងៗ > ប្រើស៊ីមកាតគ្រប់ប្រព័ន្ធ​ជាមួយម៉ូឌឹមគ្រប់ប្រភេទដោយពុំចាំបាច់ដោះលេខកូដ

ប្រើស៊ីមកាតគ្រប់ប្រព័ន្ធ​ជាមួយម៉ូឌឹមគ្រប់ប្រភេទដោយពុំចាំបាច់ដោះលេខកូដ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 8 ខែធ្នូ ឆ្នាំ 2011 បញ្ចេញមតិ Go to comments

ថ្ងៃ​នេះ​ខ្ញុំ​ទើប​តែបាន​​ដឹង​អំពី​​វិធី​សាស្រ្ត​ខ្លះៗ​ និង​ជា​ចំណេះ​ដឹង​តិច​តួច​ក្នុង​​​​ការ​ភ្ជាប់​អ៊ីន​ធ័រណិត​ ដោយ​ប្រើ​ប្រាស់​ស៊ីម​កាត​គ្រប់​ប្រព័ន្ធ​ជា​មួយ​ម៉ូឌឹម​គ្រប់​ប្រភេទ​ដោយ​ពុំ​ចាំ​បាច់​យក​ម៉ូឌឹម​នោះ​ទៅ​ដោះ​លេខ​កូដ​នោះ​ឡើយ ។ វិធីនេះ​សាមញ្ញ​បំផុត​ ពុំ​ចាំ​បាច់​ព្យាយាម​ដោះ​លេខ​កូដ​នាំ​តែ​ខាត​បង​ថវិកា ​និង​ចំណាយ​​ពេល​វេលា​នោះ​ទេ សូម​អនុវត្ត​ន៍​តាម​វិធី​សាស្រ្ត​ដ៏​ងាយ​ស្រួល​ខាង​ក្រោម​នេះ ។

1. បញ្ចូល​ស៊ីម​កាត​ទៅ​ក្នុង​ម៉ូឌឹម (ម៉ូឌឹម​ដែល​ពុំ​ទាន់​បាន​ដោះ​លេខ​កូដ) គ្រប់​ប្រភេទ ។

2. ពេល​នោះ​ម៉ូឌឹម​នឹង​បង្ហាញ​ថា invalid SIM តែ​មិន​អី​ទេ​សូម​ចុច ignore ហើយ​បិទ​កម្ម​វិធី​របស់​​ម៉ូឌឹម​នោះ ។

3. ចាប់​ផ្តើម​ដំណើរ​ការ​កម្មវិធី NOKIA PC suite (បើ​មិន​ទាន់​មាន​កម្មវិធី​ NOKIA PC Suite ទេ សូម​ចុច​ទីនេះ )

4. ចូល​ទៅ​កាន់ Nokia pc suite connect to internet option ។

5. បន្ទាប់​មក​ចូល​ទៅកាន់ Configure ហើយ​ជ្រើសរើស data card modem របស់​អ្នក ហើយ​ចាប់​ផ្តើម​ Connect វា​ដូច​ជា​ពេល​ដែល​យើង​ភ្ជាប់​អ៊ីនធ័រ​ក្នុង​ទូរស័ព្ទ​ដោយ​ប្រើ​ប្រាស់ PC suite ដូច្នេះ​ដែរ ។

6. បន្ទាប់​ពី​បញ្ចប់​ការ​កំណត់​ហើយ​សូម​ធ្វើ​ការ​ភ្ជាប់​អ៊ីន​​ធ័រណិត​​តាម​រយៈ PC suite វិញ ។ មាន​ន័យ​ថា​ប្រើម៉ូឌឹម​សម្រាប់​ប្រើ​ស៊ីម​កាត (ចំពោះ​អ្នក​អត់​ទូរស័ព្ទ) ដោយ​ប្រើ​ PC suite ជា​អ្នក​ភ្ជាប់​អ៊ីនធ័រ​ណិត​ជំនួស​ឱ្យ​ម៉ូឌឹម​ទាំង​អស់​នោះ ។

បញ្ជាក់៖ វិធីសាស្រ្ត​នេះដំណើរ​ការ​ ១០០០ភាគរយ ចំពោះ​គ្រប់​ម៉ូឌឹម​ទាំងអស់ !!!

Related article:

  1. នាំ​ចូល​ Windows Live SkyDrive ទៅក្នុង Windows Explorer
  2. BlueStacks:​ Emulator សម្រាប់​ដំណើរការកម្មវិធី​របស់ Android លើ Windows
  3. របៀប​ Unblock ទំព័រ​វែបសាយ​មួយ
  4. បម្លែង​មេម៉ូរី​កាតពី​ទំហំ 1GB ទៅ 2GB
  5. បន្ទាន់​សម័យ Windows ដោយ​ពុំ​ចាំ​បាច់​មាន​អ៊ីនធ័រណិត
  1. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 8 ខែធ្នូ ឆ្នាំ 2011 ម៉ោង 10:00 នាទី (ល្ងាច)

    សុំសួរ១ ចុះបងចេះ connect internet ពី phone ទៅ PC te តាម​ Bluetooth!

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 9 ខែធ្នូ ឆ្នាំ 2011 ម៉ោង 8:15 នាទី (ព្រឹក)

      បាទ!! ខ្ញុំដឹងពីការភ្ជាប់​តាមរបៀបនេះខ្លះៗ និង​តិចតួចដែរ!!

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 11 ខែធ្នូ ឆ្នាំ 2011 ម៉ោង 12:45 នាទី (ព្រឹក)

      យឺត​ណាស់​បើ​ប្រើ​តាម​នេះ
      សូម​ប្រើ​ខ្សែ​របស់​ទូរស័ព្ទ​ទៅ​លឿន​ជាង

  2. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 8 ខែធ្នូ ឆ្នាំ 2011 ម៉ោង 10:36 នាទី (ល្ងាច)

    អស្ចារ្យណាស់! អរគុណ

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 9 ខែធ្នូ ឆ្នាំ 2011 ម៉ោង 8:16 នាទី (ព្រឹក)

      បាទ!! អរគុណ

  3. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 10 ខែធ្នូ ឆ្នាំ 2011 ម៉ោង 7:07 នាទី (ល្ងាច)

    នេះ​ជា មហាគន្លឹះ សំរាប់​ឆ្នាំ ២០១១ នេះហើយ អស្ចារ្យណាស់ សូមសរសើរ​ដោយ​ចិត្ត​ស្មោះ !!!

  4. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 10 ខែធ្នូ ឆ្នាំ 2011 ម៉ោង 8:38 នាទី (ល្ងាច)

    ខ្ញុំនៅតែមិនជឿ ព្រោះម៉ូឌឹមទាំងអស់ដែលជាប់កូដ មិនអាចមានសេវាបានទេបើមិនដោះកូដ។
    តែខ្ញុំក៏មិនប្រកែកដែរព្រោះមិនទាន់បានសាកល្បង ចាំមើលមានម៉ូឌឹមចាំសាកមើល។
    អរគុណ

  5. bunthoangoeun
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 10 ខែធ្នូ ឆ្នាំ 2011 ម៉ោង 9:13 នាទី (ល្ងាច)

    អត់ទោសបងញ៉ុមប្រើ Metfone Moderm 3G តើត្រូវ​តភ្ជាប់ Select Moderm ឈ្មោះអ្វីទៅ?សូមបងជួយប្រាប់ញ៉ុមផងសូមអរគុណ

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 11 ខែធ្នូ ឆ្នាំ 2011 ម៉ោង 1:43 នាទី (ល្ងាច)

      សូមជ្រើសរើសតាមសេរីរបស់វា… តើវាជាសេរីអ្វី?

  6. bunthoangoeun
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 12 ខែធ្នូ ឆ្នាំ 2011 ម៉ោង 1:01 នាទី (ល្ងាច)

    វាគឺជា SIM smart ប៉ុនែ្តពេលដែលញ៉ុមជ្រើសរើសឈ្មោះ ​​​​ SIMមិនដឹងថាជ្រើសរើសឈ្មោះអ្វីសូមជួយប្រាប់ញ៉ុមផងសូមអរគុណច្រើន

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 12 ខែធ្នូ ឆ្នាំ 2011 ម៉ោង 5:21 នាទី (ល្ងាច)

      មិនមែនជ្រើសរើសស៊ីមទេ គឺជ្រើសរើសឈ្មោះរបស់ម៉ូឌឹម ។

  7. ហែម​ សុខជា
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 12 ខែធ្នូ ឆ្នាំ 2011 ម៉ោង 4:05 នាទី (ល្ងាច)

    អស្ចារ្យ​!​ ចាំសាកដែរ​សិន​។

  8. bunthoangoeun
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 13 ខែធ្នូ ឆ្នាំ 2011 ម៉ោង 11:51 នាទី (ព្រឹក)

    អរគុណបង​​ Lundi Lay ញ៉ុមអាចប្រើការបានហើយអរគុណច្រើនដែលតែងតែជួយចែករំលែកគន្លឹះមួយនេះសូមអរគុណយ៉ាងខ្លាំ

  9. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 15 ខែធ្នូ ឆ្នាំ 2011 ម៉ោង 4:51 នាទី (ល្ងាច)

    យី កូនពីណាគេអីក៏ឆ្លាតយ៉ាងនេះ!

  10. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 16 ខែធ្នូ ឆ្នាំ 2011 ម៉ោង 5:59 នាទី (ល្ងាច)

    ខ្ញុំ​ប្រើ​មិន​ទាន់​បាន​ទេ ឡង់ឌី! ទាំង Smart និង Mobitel បង​បាន​រើស​ប្រភេទ​ម៉ូដឹម រួច​ចូល​ដល់​កន្លែង​រើស​ក្រុម​ហ៊ុន តែ​គ្មាន​ក្រុមហ៊ុន​ Smart Mobile ទេ Mobitel Cambodia មាន តែ​ភ្ជាប់​មិន​បាន មិន​ដឹង​មក​ពី​អ្វី។ អ្នក​ណា​ធ្វើ​បាន សូម​ជួយ​ចែក​រំលែក​ផង។ ចំពោះ Smart តើ​យើង​ត្រូវ​ភ្ជាប់​អ៊ិនធើណិត​ពី​ក្រុមហ៊ុន​មុន​នឹង​ដាក់​ចូល​ម៉ូដឹម​ដែរ​ទេ? បញ្ជាក់៖ ខ្ញុំ​ប្រើ Modem Metfone 3G ពណ៌​ស។

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 20 ខែធ្នូ ឆ្នាំ 2011 ម៉ោង 8:14 នាទី (ព្រឹក)

      បើចង់អោយវា connect Internet បានលុះត្រាតែមានសេវា បើចង់អោយមានសេវាគឺដាច់ខាតត្រូវតែដោះកូដសិន បន្ទាប់ពីដោះកូដរួច និងមានសេវាហើយ
      ទោះចង់ប្រើកម្មវិធីណាមួយដើម្បីភ្ជាប់អិនធឺណែតក៏បានដែរ
      មានដូចជា កម្មវិធីដើមរបស់វា ឬក៌ Nokia pc suite
      ឬក៏កម្មវិធី huawei mobile partner ក៏បានដែរ។
      ព្រមាន= សំខាន់ត្រូវមានសេវាសិន បើចង់មានសេវាទាល់តែដោះកូដ។

  11. Roberto
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 19 ខែធ្នូ ឆ្នាំ 2011 ម៉ោង 7:04 នាទី (ល្ងាច)

    មិនបានទេ Modem E173 metfone

  12. Daroth
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 19 ខែធ្នូ ឆ្នាំ 2011 ម៉ោង 11:02 នាទី (ល្ងាច)

    ឡូយមែន!

  13. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 20 ខែធ្នូ ឆ្នាំ 2011 ម៉ោង 7:48 នាទី (ល្ងាច)

    ដោះ​កូដ​អី បើ​ម្ចាស់​ប្លក់​ថា​មិន​បាច់​ដោះ​ ក៏​អាច​ប្រើ​បាន​ដែរ។ អ្នក​ធ្វើ​ខាង​លើ​នោះ​បាន​សម្រេច​ដែរ តែ​គេ​មិនទាន់​ទំនេរ​ប្រាប់​ថា​យ៉ាង​ម៉េច​នោះ​អី។

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 20 ខែធ្នូ ឆ្នាំ 2011 ម៉ោង 9:18 នាទី (ល្ងាច)

      សូមទោស ដែល​ឆ្លើយ​តប​បង​យឺត!!

      ថ្ងៃ​នេះ​ទើប​តែ​សាក​ប្រើ​ម៉ូឌឹម Mefone ហើយ​គឺ​ថា​មិន​បាន​មែន ទាល់​តែ​ដោះ​លេខ​កូដ​ទើប​បាន ។ ប្រកាស​នេះ​គួរ​តែ​កែ​សម្រួល​ចេញ​ហើយ​គឺ​មិន​អាច​បាន​គ្រប់​ម៉ូឌឹម​នោះ​ទេ គឺ​បាន​តែ​ម៉ូឌឹម​មួយ​ចំនួន​តែ​ប៉ុណ្ណោះ ៕

  14. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 21 ខែធ្នូ ឆ្នាំ 2011 ម៉ោង 1:52 នាទី (ល្ងាច)

    បើ​ដូច្នេះ​មែន សូម​អំពាវនាវ​រក​ដំណោះស្រាយ​ដោះ​កូដ​ទៀត​ហើយ! តើ​មាន​បងប្អូន​ខាង​ណា​ចេះ​ពី​របៀប​ដោះ​កូដ​នេះ​ដែរ​ទេ? ខ្ញុំ​ប្រើ​ម៉ូដឹម Metfone ZTE ពណ៌​ស។ ជួយ​ប្រាប់​យក​បុណ្យ​ផង ។

  15. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 21 ខែធ្នូ ឆ្នាំ 2011 ម៉ោង 2:59 នាទី (ល្ងាច)

    កុំច្រឡំគ្នាណា E173 របស់ QB មិនមានជាប់កូដទេ តែរបស់ Metfone ពិតជាជាប់កូដ 😦
    មានវិធីដោះកូដបណ្តោះអាសន្ន Free ដែលហៅថាបណ្តោះអាសន្នព្រើវាដោះកូដម្តង
    ប្រើម្តង ពេកដកឌុយ USB ពី PC ហើយដោតទៅវិញវានឹងប្រាប់ថា មិនទាន់ដោះកូដដដែល
    តែបើចង់ដោះកូដសម្រេច 100% មានតែទៅកន្លែងអាជីពដោះកូដខ្លះដែលគាត់មានឧបករណ៏
    សម្រាប់ដោះកូដវាឈ្មោះថា DC Unlocker Dongle

    បើនៅសៀមរាបអាចមកហាងខ្ញុំបានណា Bovor Phone Service, Tel: 016500508

    អរគុណ!

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 21 ខែធ្នូ ឆ្នាំ 2011 ម៉ោង 6:18 នាទី (ល្ងាច)

      ខ្ញុំ​នៅ​សៀមរាប អាច​លម្អិត​បាន​ទេ​ថា ហាង​នោះ​នៅ​ម្ដុំ​ណា ហើយ​តម្លៃ​ដោះ​នោះ​ប៉ុន្មាន​ស្រួល​ខ្ញុំ​ប្រាប់​មិត្ត​ភក្ដិ​ដែល​គាត់​មាន​ម៉ូដឹម​ហើយ​ចង់​ដោះ ព្រោះ​ខ្ញុំ​គ្មាន​ទេ តែ​ជួយ​រក​ដំណោះស្រាយ​ឲ្យ​គេ​ប៉ុណ្ណោះ 😉

      • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 22 ខែធ្នូ ឆ្នាំ 2011 ម៉ោង 2:44 នាទី (ល្ងាច)

        ហាង បវរ ផ្លូវផ្សារញ៉ែ ក្បែរផ្លូវចូលមណ្ឌលកម្សាន្ត បាខែង
        ទូរស័ព្ទលេខ ០១៦៥០០៥០៨ / ០១៧៥០០៥០៨ ខ្ញុំនឹងប្រាប់តាមទូរស័ព្ទលំអិតអំពីទីតាំងហាងខ្ញុំ តែបើមិត្តដែលរស់នៅសៀមរាបស្រាប់ គាត់ឃើញដាក់ទីតាំងដូចខាងលើគាត់អាចនឹងរកឃើញ។

        អរគុណ!

    • click
      បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 29 ខែធ្នូ ឆ្នាំ 2011 ម៉ោង 4:17 នាទី (ល្ងាច)

      សុំសួរថាតើហាងរបស់បង gsmkhmer អាចដោះកូដ Modem metfone ZTE-MF190s បានទេ? បើបានតើតំលៃប៉ុន្មានដែរ? ចង់ដោះមួយទុកប្រើជាមួយ Smart. អរគុណ។

      • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2011 ម៉ោង 7:03 នាទី (ព្រឹក)

        MF190s មានតែហាង ចាន់រតនះ បាត់ដំបងមួយគត់ដែលអាចដោះកូដបានក្នុងបច្ចុប្បន្ន ខ្ញុំនឹងអាចដោះកូដវាបាននេៅចុងខែមួយ ឬដើមខែពីរក្នុងឆ្នាំ 2012.
        បានជាអាចដោះកូដបានតែហាង ចាន់រតនះ ព្រោះគាត់ជាអ្នកជួយដល់ Programer នៃប្រអប់ដោះកូដ ដូចនេះពួកគេទុកពេលអោយគាត់រកស៊ីមុនអ្នកមានប្រអប់ដទៃទៀតរយះពេលពីរខែ បន្ទាប់មកបានគេចែកកម្មវិធីវែសិនដែលអាចដោះកូដម៉ូឌឹមស៊េរីថ្មីនោះដល់អ្នកមានប្រអប់ដោះកូដឯទៀត

      • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 18 ខែមករា ឆ្នាំ 2012 ម៉ោង 11:31 នាទី (ព្រឹក)

        ខ្ញុំក៏ចឹងដែរ គឺប្រើZTE-MF190s .តែដោះមិនបានសោះ.តើត្រូវរក
        នៅកន្លែងណាជួយប្រាប់ផង. រឺក៏មាន LINK ណាអាចដោះបានសូម
        ក្តីអនុគ្រោះ.ខ្ញុំនៅភ្នំពេញ

  16. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 21 ខែធ្នូ ឆ្នាំ 2011 ម៉ោង 5:31 នាទី (ល្ងាច)

    Thanks you!!

  17. សូមជួយអាន
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 21 ខែធ្នូ ឆ្នាំ 2011 ម៉ោង 6:42 នាទី (ល្ងាច)

    សួរស្តីបងទាំងអស់គ្នាដែលមិនអាចដោះ Moderm Metfone 3G ​តាមរយះ Nokia Pcsauite ​សូមបញ្ចាក់ថានៅពេលបងជ្រើរើស​ឈ្មោះ Modem ត្រូវរើសឈ្មោះ ZTE Proprietary USB Modem ហើយបងមិនត្រូវជ្រើសរើសឈ្មោះ Select network operator ត្រូវជ្រើសរើស​ Configure the connection manually ​ហើយបើប្រើ SIM អ្វីបងត្រូវវាយពាក្យនោះ​ឧទាហរណ៍ SIM Smart ​ Acces point: Smart Username: Smart Password: areblack​​ហើយ​បង​ Connect ទៅបានហើយសូមបញ្ញាក់ថាបងប្រើ​ SIM ​អ្វីត្រូវ ​វាយ​ពាក្យនោះ ប៉ុនែ្តសំរាប់លេខកូដ AreBlack សូមអរគុណ

    • mono
      បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 23 ខែធ្នូ ឆ្នាំ 2011 ម៉ោង 5:17 នាទី (ល្ងាច)

      នៅតែភ្ជាប់មិនបាន! តើមានវិធីអ្វី ឬ ប្រាប់ឲ្យបានច្បាស់ជាងហ្នឹងទៀតបានទេ?​ 😦

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 23 ខែធ្នូ ឆ្នាំ 2011 ម៉ោង 5:54 នាទី (ល្ងាច)

      អរគុណច្រើន ដែលបានចែករំលែកនូវចំណេះដឹងបន្ថែម!! បើមានអ្វីប្លែកៗ​ទៀត​សូមជួយចែករំលែបផង !!

  18. bunly
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 24 ខែធ្នូ ឆ្នាំ 2011 ម៉ោង 6:26 នាទី (ព្រឹក)

    ហេតុអ្វីបានជាខ្ញុំនូវតែធ្វើមិនបានអញ្ចឹង? ខ្ញុំប្រើម៉ូឌឹមMetfone 3G.

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 27 ខែធ្នូ ឆ្នាំ 2011 ម៉ោង 10:49 នាទី (ល្ងាច)

      ?????

  19. chhaya55
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 17 ខែ​កុម្ភៈ ឆ្នាំ 2012 ម៉ោង 8:50 នាទី (ល្ងាច)

    សួស្តីប្អូន Lundi Lay
    បងប្រើ Modem Metfone ZTE MF 190s ឥឡូវបងចង់ប្រើ Hello វិញនិង​បានអនុវត្តតាមការ ណែនាំ​ខាងលើហើយដល់ចំណុចទី ១៧​ ប៉ុន្តែនៅពេល Connect វាបង្ហាញសារ​​​
    One Touch Access :
    Failed to connect to the network ! One Touch Access could not connect to the select device.
    ចំពោះបញ្ហានេះតើត្រូវដោះស្រាយដូចម្តេចទៀត។​សូមប្អូនជួយពន្យល់បន្តតាមការគួរ​!

  20. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 20 ខែ​កុម្ភៈ ឆ្នាំ 2012 ម៉ោង 8:45 នាទី (ព្រឹក)

    សួស្តីបង!!
    ​មិន​អាច​ភ្ជាប់​បាន​ចំពោះ​ម៉ូឌឹម​ខ្លះ!!

  21. Phearom
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 7 ខែ​ឧសភា ឆ្នាំ 2012 ម៉ោង 6:05 នាទី (ល្ងាច)

    Nhom men arch Tver ban jeng????

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 7 ខែ​ឧសភា ឆ្នាំ 2012 ម៉ោង 7:29 នាទី (ល្ងាច)

      ខ្ញុំ​ក៏​មិន​ដឹង​ដែរ ប្រហែល​ជា​ម៉ូឌឹម​ខ្លះ​ពិត​ជា​មិន​អាច​ប្រើ​វិធី​នេះ​បាន​ទេ!!!

  22. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 10 ខែសីហា ឆ្នាំ 2020 ម៉ោង 6:11 នាទី (ព្រឹក)

    Facebook ខ្ញុំមានគេលួចលេង

  23. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 13 ខែតុលា ឆ្នាំ 2020 ម៉ោង 4:42 នាទី (ល្ងាច)

    ភ្លេចលេខកូត

  1. No trackbacks yet.

ទំលាក់ មួយចំលើយតប ទៅ សូមជួយអាន បោះ​បង់​ការ​ឆ្លើយ​តប

This site uses Akismet to reduce spam. Learn how your comment data is processed.