ទំព័រដើម > ការសិក្សារបស់ខ្ញុំ, គួរយល់ដឹង, ចែករំលែក​បន្តគ្នា​, ព័ត៌មាន > ចន្ទគ្រាសនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១១

ចន្ទគ្រាសនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១១

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 8 ខែធ្នូ ឆ្នាំ 2011 បញ្ចេញមតិ Go to comments

នៅ​ថ្ងៃទី ១០ ខែ​ធ្នូខាងមុខនេះ ចន្ទគ្រាស​នឹង​ត្រូវ​បាន​មើល​ឃើញ​នៅ​តាម​កន្លែង​មួយ​ចំនួន​ដូចជា រដ្ឋ​អាឡាស្កា (សហរដ្ឋអាមេរិក), ផ្នែក​ខាង​ជើង​នៃ​ប្រទេស​កាណាដា, ប្រទេស​អូស្រ្តាលី, ប្រទេស​ញ៉ូវស្សេឡែន, ផ្នែក​កណ្តាល​នៃ​អាស៊ី ហើយ​​និង​អា​ស៊ីបូព៌ា ។ អ្នក​តាម​ដាន​ភាគ​ច្រើន​នៃ​អាមេរិក​ខាង​ជើង​ ហើយ​និង​កោះ​ហាវ៉ៃ និង​ឃើញ​ចន្ទ​គ្រាស​នៅ​ពេល​ដែល​ព្រះច័ន្ទ​លិច ។ ផ្នែក​កណ្តាល​នៃ​ទ្វីប​អាស៊ី និង​អាស៊ី​បូព៌ា​គឺ​ជា​កន្លែង​ដែល​អ្នក​អាច​មើល​ទិដ្ឋភាព​នៃ​ចន្ទ​គ្រាស​បាន​ច្បាស់​ជាង​គេ ហើយ​វា​ក៏​ជា​កន្លែង​ដ៏​ល្អ​សម្រាប់​ផ្តិត​យក​ទិដ្ឋ​ភាព​នៃ​ចន្ទ​គ្រាស​នេះ​បាន​ល្អ​ជាង​គេ​ដែរ ។

ប្រជាជន​នៅ​លើ​ឆ្នេរសមុទ្រ​ផ្នែក​ខាង​លិច​នៃ​សហរដ្ឋ​អាមេរិក ហើយ​និង​កាណាដា​និង​មើល​ឃើញ​នៃ​ការ​ចាប់​ផ្តើម​​នៃ​ភាព​ជាទូទៅ​របស់​​ចន្ទគ្រាស​ត្រឹម​តែ​ដូច​ពេល​ដែល​ព្រះ​ច័ន្ទ​លិច​បាត់​ទៅ​ក្នុង​ផ្នែក​ខាង​លិច​នៃ​ជើង​មេឃ​ប៉ុណ្ណោះ ។ អ្នក​តាមដាន​នៅ​លើ​ឆ្នេរ​សមុទ្រ​ផ្នែក​ខាង​កើត​និង​មិន​អាច​ឃើញ umbral eclipse មុន​នឹង​ព្រះ​ច័ន្ទ​លិច​ឡើយ ។ ចំណែក​ប្រជាជន​ដែល​រស់​នៅ​តំបន់​អាស៊ីវិញក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​យើង​ដែរ​គឺ​អាច​ឃើញ​ចន្ទ​គ្រាស​នេះ​ច្បាស់​មែនទែន​ គឺ​វា​ចចាប់​ផ្តើ​ម​នៅ​ម៉ោង ៧យប់ ដល់ម៉ោង​ ៨យប់ គឺ​មាន​រយៈ​ពេល​ជាង​មួយ​ម៉ោង ដូច្នេះ​កុំ​ភ្លេច​មើល​ឱ្យ​សោះ ។

ចន្ទ​គ្រាស​មាន​ដំណើរ​ការ​ជា​បន្តបន្ទាប់​សរុប​គឺ​រយៈ​ពេល​ 51 នាទី វា​ចាប់ផ្តើម​នៅ​ម៉ោង​ 11:33:36 ម៉ោង​សាកល (UT) ជា​មួយ​នឹង​ដំណើរ​ទាំង​ស្រុង​នេះ​គឺ​ការ​ចាប់​ផ្តើម​នៅ​ម៉ោង 14:06:16 ម៉ោង​សាកល ។ ពេល​​នៃ​ចន្ទ​គ្រាស​កើត​ឡើង​​ដែល​ល្អ​បំផុត​​គឺ​នៅ​ម៉ោង 14:31:49 ម៉ោង​សាកល ។ ភាព​ធំ​សម្បើប​នៃ​ទំហំ​ចន្ទ​គ្រាស​​និង​អាច​ទៅដល់ 1.11 នៃ​រយៈពេល​នេះ ។

សូម​កុំ​ភ្លេច​មើល​ចន្ទ​គ្រាស​ដែល​យើង​អាច​មើល​ឃើញច្បាស់​មែន​ទែន!! នៅ​ថ្ងៃ​ទី ១០ ខែធ្នូ ឆ្នាំ ២០១១ ម៉ោង​ ៧យប់ ដល់ ៨យប់ (ម៉ោង​នៅ​ប្រទេស​កម្ពុជា)

Related article:  Hubble Space Telescope រក ​ឃើញ​ផ្កាយ​ដែល​ចេះ​ស៊ី​ភព

  1. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 8 ខែធ្នូ ឆ្នាំ 2011 ម៉ោង 8:06 នាទី (ព្រឹក)

    តែយើងមិនមែននៅអាស៊ីកណ្តាល ឬបូព៌ាទេ!

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 8 ខែធ្នូ ឆ្នាំ 2011 ម៉ោង 11:20 នាទី (ព្រឹក)

      ក្នុង​ការ​ប្រែ​ពី​អត្ថ​បទ​បរទេស​គេ​មិន​បាន​និយាយ​អំពី​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ទេ គឺ​គេ​សំដៅ​តែ​តំបន់​អាស៊ី​កណ្តាល និង​បូព៌ា ។ តែ​បើ​តាម​ការ​ដឹង​របស់​ញ៉ុម​នោះ គឺ​ប្រទេស​ដែល​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ក្នុង​នោះ​​ក៏​មាន​ប្រទេស​កម្ពុជា​យើង​ដែរ និង​​អាច​​មើល​​ឃើញ​ចន្ទគ្រាស​ច្បាស់​ជាង​តំបន់​ណាៗ​ទាំង​អស់​ ។

  2. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 8 ខែធ្នូ ឆ្នាំ 2011 ម៉ោង 12:41 នាទី (ល្ងាច)

    ប្រហែលជាអញ្ចឹងមែនហើយ ប្រទេសខ្មែរយើង ប្រហែលជាមិនដែលថា អត់ឃើញព្រះច័ន្ទទេ គ្រប់បេលវេលាទាំងអស់ លើកលែងតែពពកបាំង ខ្ញុំចង់ឃើញដល់ហើយ ពីព្រោះថ្ងៃហ្នឹង ជាថ្ងៃកំណើតរបស់ខ្ញុំ !? អរគុណដែលបានចែករំលែក !

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 8 ខែធ្នូ ឆ្នាំ 2011 ម៉ោង 5:14 នាទី (ល្ងាច)

      ពិតជាពិសេសមែន​ដែល​ថ្ងៃ​កំណើត​ចំថ្ងៃដែល​មានចន្ទគ្រាស​ដូច្នេះ អ៊ីចឹងសូមបួងសួងឱ្យបង ជួបសំណាងល្អក្នុង​ជីវិត​និង​ជោគជ័យគ្រប់ការងារ ។

      • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 8 ខែធ្នូ ឆ្នាំ 2011 ម៉ោង 11:48 នាទី (ល្ងាច)

        សូមអរគុណប្អូន Lundi Lay ដែលបានជួយបួងសួងបង ឱ្យជួបសំណាងល្អក្នុងជីវិត និង ជោគជ័យគ្រប់ការងារ ។ បងសង្ឃឹមថា នឹងបានដូចបំណងជាក់ជាមិនខាន !

      • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 9 ខែធ្នូ ឆ្នាំ 2011 ម៉ោង 8:22 នាទី (ព្រឹក)

        បាទមិនជាអ្វីទេណា៎បង!!

  3. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 9 ខែធ្នូ ឆ្នាំ 2011 ម៉ោង 10:20 នាទី (ព្រឹក)

    ឡង់ឌី ម៉េច​បាន​អាច​ដាក់​ក្រាហ៊្វិក​មាន​ចលនា​នោះ​បាន?

  4. dNyrachel
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 10 ខែធ្នូ ឆ្នាំ 2011 ម៉ោង 8:56 នាទី (ល្ងាច)

    ខុស១ម៉ោង

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 11 ខែធ្នូ ឆ្នាំ 2011 ម៉ោង 1:41 នាទី (ល្ងាច)

      ការព្យាករណ៍តែងតែខុសបន្តិចបន្តួចចឹងហើយ🙂

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: