ទំព័រដើម > គ.អ៊ីនធ័រណិត, គំនិតរបស់ខ្ញុំ, ចែករំលែក​បន្តគ្នា​, ផ្ទាល់ខ្លួន > បង្កើត​វេទិកា (Forum) ដើម្បីធ្វើ​ការ​ពិភាក្សា​ដោយ​សេរី

បង្កើត​វេទិកា (Forum) ដើម្បីធ្វើ​ការ​ពិភាក្សា​ដោយ​សេរី

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 24 ខែវិច្ឆិកា ឆ្នាំ 2011 បញ្ចេញមតិ Go to comments

សួស្តី​អ្នក​ទាំង​អស់​គ្នា​ដែល​តែង​តែ​គាំទ្រ​ប្លករបស់​ខ្ញុំ​ ថ្ងៃ​នេះ​ប្លក​យុវជន​គ្មាន​អ្វី​ចែក​រំលែក​ទេ មាន​តែ​បង្ហាញ​អ្នក​ទាំង​អស់​គ្នា​អំពី​របៀប​បង្កើត​នូវ​វេទិកា​ពិភាក្សា​ផ្សេង​ៗ​នៅ​លើ​បណ្តាញអ៊ីនធ័រណិត ដើម្បី​ផ្តល់​នូវ​ការ​បញ្ចេញ​មតិយោបល់ គំនិតផ្សេងៗ​ដែល​អ្នក​ចង់​វែកញែក​ពិភាក្សា​លើ​រឿង​មួយ​ចំនួន​ដូចជា បញ្ហា​ជីវិត នយោបាយ​ សង្គម វិទ្យាសាស្រ្ត អក្សរ​សាស្រ្ត​ សិល្បៈ តន្ត្រី… ជាដើម ។ មុន​នឹង​ឈាន​ដល់​ការ​បង្កើត​នូវ​វេទិកា​នេះ អ្នក​ត្រូវ​យល់​នូវ​ពាក្យថា Forum ជា​មុន​សិន ។

ពាក្យ​ថា​ Forum គឺ​ជា​ក្រុម​នៃ​ការ​ពិភាគ​ក្សា​នៅ​លើ​បណ្តាញ​អ៊ីនធ័រណិត ។ សេវា​កម្ម​​លើ​បណ្តាញ និង ក្ដារបិទប្រកាស (BBS’s) ​ផ្តល់ភាព​សម្បូរបែប​ដល់​ Forum (វេទិកា) ដែល​ធ្វើ​ឱ្យ​អ្នក​ចូល​រួម​អាច​ផ្តោះ​ផ្តូរ​យោបល់គ្នា​ទៅ​វិញ​ទៅ​មក​បាន ។ Forum ពេល​ខ្លះ​អាច​ហៅ​ថាក្រុមបណ្តុំ​ព័ត៌​មាន ឬក៏​ការ​ប្រជុំ ។

Forum នៅ​លើ​បណ្តាញ​​អ៊ីនធ័រណិតគឺ​មាន​មក​ជា​យូរ​ណាស់​ហើយ ដែលភាគ​ច្រើន​​មាន​ប្រជាប្រិយ​ភាព​​​សម្រាប់ការ​ពិភាក្សា​អំពី​សហគមន៍​នៅ​លើ​បណ្តាញ ។ ឥឡូវ​នេះ​អ្នក​អាច​ធ្វើ​ការ​បង្កើត​នូវ​វេទិកា (Forum) ផ្ទាល់​ខ្លួន​របស់​អ្នក​ដោយ​សេរី និង​គ្មាន​ដែន​កំណត់​ សម្រាប់​ពិភាក្សាទៅ​លើ​អ្វី​មួយ​ដែល​អ្នក​ចង់ ជា​មួយ​នឹង​ Forumotion ។ វា​គ្មាន​ការ​កំណត់​ទៅ​លើ​ចំនួន Forum message ចំនួន​អ្នក​ប្រើប្រាស់ ការ​បញ្ចូល​ឯកសារ (Unlimited Uploading) ហើយ​អ្វី​ដែល​ពិសេស​ជាង​នោះ​ទៅ​ទៀត​គឺ​អ្នក​អាច​ធ្វើ​ការ​រៀប​ចំ​វេទិកា​ពិភាក្សា​របស់​អ្នក​ឱ្យ​មើល​ទៅ​មាន​សោភ័ណ្​ភាព​ស្រស់​ស្អាត់​ជា​មួយ​និងស្បែក (Skin) ជាង ៣០០០ រួម​បញ្ចូល​ទាំង ប្រអប់​ជជែក​កំសាន្ត (Chat Box) វិចិត្រ​សាល (Gallery) ប្រតិទិន (Calendar)  វីជិដ (Widget) ហើយ​នឹង​មាន​ច្រើន​ទៀត​ដែល​មិន​អាច​រៀប​រាប់​ជូន​អស់… ។

  • Forumotion ផ្តល់​ឱ្យ​អ្នក​នូវ​ជម្រើស​បួនគឺ phpBB3, phpBB2, punBB, និង Invision
  1. phpBB3:Is the new black; a stable, standards-compliant forum version. Users appreciate this version for its numerous functionalities and its simplicity.
  2. phpBB2: Want to have total control and personalization of your forum? phpBB2 is the way to go. With this version, you can completely customize your forum from A to Z. If you need a forum that is flexible and stable, don’t hesitate to give this version a try!
  3. punBB: Fast and graphically light, punBB is often chosen by users who like simplicity and ease-of-use.
  4. Invision: is one of Forumotion’s most performing versions, its power and stability makes of this version a must-have for people that want to use their forum at 100%.

ដើម្បី​បង្កើត​ Forum ​មួយ​អ្នក​ត្រូវ​ជ្រើស​រើស​យក​នូវទំរង​វេទិកា​មួយ​ដែល​អ្នក​ចូល​ចិត្ត ឧទាហរណ៍ phpBB3 ឬក៏ punBB2 ហើយ​បំពេញ​នូវ​សេចក្តី​លំអិត​របស់​អ្នក មាន​ (ចំណងជើង, ចំណាត់​ក្រុម, subdomain …ជាដើម) ហើយ​បន្ទាប់មក​ជ្រើស​រើស​នូវ​ E-mail ហើយ​និង​ពាក្ស​សម្ងាត់​សម្រាប់​ គណនី Admin ។ រួច​រាល់​ហើយ!!!

លក្ខណៈ​ពិសេស​ដែល​ Forumotion ផ្តល់​ឱ្យ​អ្នកប្រើប្រាស់:

  • ប្រើប្រាស់​ដោយ​ឥត​គិតថ្លៃ និង​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​ ។
  • បង្កើត​នូវ​វេទិកា​ផ្ទាល់​ខ្លួន​របស់​អ្នក ដោយ​ដាក់​នូវ​អាសយដ្ឋាន​ URL តាម​ដែល​អ្នក​ចង់​បានជា​ឧទាហរណ៍ http://yourname.forumotion.com
  • គ្មាន​ដែន​កំណត់​សម្រាប់​ចំនួន​សារ និង​ចំនួន​អ្នក​ប្រើប្រាស់ក្នុង​ការ​ចូល​ទៅ​ចូល​រួម​ក្នុង​វេទិកា​របស់​អ្នក​ឡើយ ។
  • គ្មាន​ដែន​កំណត់​ក្នុង​ការ​បញ្ចូល​រូប​ភាព និង​ឯកសារ​ផ្សេងៗ (ឯកសារ​មួយ​អាច​ផ្ទុក​បាន​ទំហំ 2MB ចុះក្រោម) ។
  • គ្មាន​ ads ឬក៏ external branding ដែល​ធ្វើ​ឱ្យ​វេទិការបស់​អ្នក​រញ៉េរញ៉ៃឡើយ ។
  • មាន​ស្បែក​ច្រើន​ជាង ៣០០០ សម្រាប់​អ្នក​ជ្រើស​រើស​យក​មក​តុបតែង​លំអ​វេទិកា​របស់​អ្នក
  • អាច​ធ្វើ​ការ​ជ្រើស​រើស​នូវ​វេទិកា​ដែល​មាន​ប្រជាប្រិយភាពដូច​ជា phpBB2, phpBB3, punBB និង Invision ដែល​អ្នក​អាច​ធ្វើ​ការ​ប្តូរ​បាន​ដោយ​ភ្លាម​ៗ​ ។
  • ផ្សព្វ​ផ្សាយ​វេទិការ​របស់​អ្នក​នៅក្នុង Forumotion ដោយ​ផ្ទាល់​តែ​ម្តង ។

សូម​ចូល​ទៅ​កាន់​ទំព័រ​វែបសាយ​របស់​ Forumotion @ www.forumotion.com

  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: