ទំព័រដើម > កម្មវិធី​ថ្មី, កម្មវិធី​ឥតគិតថ្លៃ, គ.​កុំព្យូរទ័រ, គន្លឺះ​ផ្សេងៗ > បន្ទាន់​សម័យ Windows ដោយ​ពុំ​ចាំ​បាច់​មាន​អ៊ីនធ័រណិត

បន្ទាន់​សម័យ Windows ដោយ​ពុំ​ចាំ​បាច់​មាន​អ៊ីនធ័រណិត

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 21 ខែវិច្ឆិកា ឆ្នាំ 2011 បញ្ចេញមតិ Go to comments

ជា​ញឹក​ញាប់​ក្រុមហ៊ុន​ Microsoft បាន​បញ្ចេញ​​ប្រព័ន្ធ​សុវត្តិភាព និងការ​បន្ទាន់​សម័យ​កម្មវិធី​សំខាន់ៗសម្រាប់​ Windows ។ ការ​បន្ទាន់​សម័យ​នេះ​គឺ​ដើម្បី​ទប់​ស្កាត់​មេរោគ​ដែល​បាន​រក​ឃើញ​ថ្មីៗ និង​ជួសជុល​នូវការ​ខូច​ខាត ហើយ​និង​បង្កើន​ប្រសិទ្ធិភាព​ ដើម្បី​​ការ​ការ​ពារ​នៅ​ក្នុង Windows ។ ប្រសិន​បើ​អ្នក​មិន​មាន​ការ​តភ្ជាប់​អ៊ីនធ័រណិត​ ឬ​ក៏​អ៊ីនធ័រ​ណិត​មាន​ល្បឿន​យឺត​ដែល​ធ្វើ​ឱ្យ​អ្នក​មាន​ការ​ពិបាក​ មិន​អាច​ទទួល​បាន​នូវ​ការ​បន្ទាន់​សម័យ​ដោយ​ផ្ទាល់​ពី​ Microsoft បាន​ទេ​នោះ អ្នក​អាច​ប្រើ​កម្មវិធី​ជំនួយ​បាន​ ដែល​មាន​ឈ្មោះ​ថា Autopatcher ។

AutoPacher អាច​ឱ្យ​អ្នក​ទាញ​យក​ការ​បន្ទាន់​សម័យ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows ហើយ​រក្សា​ទុក​វា​សម្រាប់​ការ​ដំឡើង​ជា​លក្ខណៈ Offline ដែល​ផ្តល់​ឱ្យ​អ្នក​នូវ​ភាព​ងាយ​ស្រួល​ដើម្បី​បន្ទាន់​សម័យ​កុំព្យូទ័រ​ផ្សេង​ៗ​ដោយ​ពុំចាំ​បាច់​មាន​ការ​តភ្ជាប់​អ៊ីនធ័រណិតឡើយ ។

  • របៀប​បន្ទាន់​សម័យប្រព័ន្ធ​ប្រតិបត្តិ​ការដោយ​ពុំ​ចាំ​បាច់​មាន​ការ​ត​ភ្ជាប់​អ៊ីនធ័រណិត:
  1. យក Pen Drive របស់​អ្នក​ទៅ​ហាង​អ៊ីនធ័រណិត​កាហ្វេ​ដែល​នៅ​ជិត​ផ្ទះ​ ហើយ​ទាញ​យក​កម្មវិធី​ Autopatcher (ចុច​ទីនេះ​ដើម្បី​ទាញ​យក)
  2. បន្ទាប់​ពី​ការ​ទាញ​យក​កម្មវិធី​នេះ​ហើយ សូម​ដំឡើង​ ហើយ​ដំណើរ​ការ​វា ។
  3. វា​នឹង​ prompt អ្នកដើម្បី​ជ្រើស​រើស​យក​ប្រព័ន្ធ​ប្រតិបត្តិការ​មួយ​ ដែល​អ្នក​ចង់​ទាញ​យក​ការ​បន្ទាន់​សម័យ​ ហើយ​ចុច​ប៊ូតុង Next
  4. បន្ទាប់​មក​ទៀត​ជ្រើស​រើសប្រព័ន្ធ​ប្រតិបត្តិការ​របស់​អ្នក ទោះបី​ជា​​ជា​ប្រភេទ 32-bit ឬក៏ 64-bit ។ ប្រសិន​បើ​វា​គឺ 32-bit សូម​ជ្រើស​យក X86 បើ​ផ្សេង​ទៀត​សូម​ជ្រើស​យក X64 ហើយ​ចុច​ប៊ូតុង Next
  5. តារាង​នៃ​ការ​បន្ទាន់​សម័យ​ទាំង​អស់​មួយ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​អ្នក​នឹង​ត្រូវ​បង្ហាញ​ឡើង ។
  6. សូម​ជ្រើស​យក​ការ​បន្ទាន់​សម័យ​ទាំង​អស់ ហើយ​ចុចលើ​ប៊ូតុង Download
  7. បន្ទាប់​ពី​​ការទាញ​យករ​រួចរាល់​ហើយ​ ត្រឹម​តែ​ចម្លង/បិតភ្ជាប់ (Copy/Paste) នូវ​ការ​បន្ទាន់​សម័យ​ដែល​បាន​ទាញ​យក​ទាំង​អស់​នោះ​ទៅក្នុង Pen Drive របស់​អ្នក ។
  8. បន្ទាប់​មក​ពី​នោះ​ទៀតសូម​បញ្ចូល​ Pend Drive នោះ ទៅ​កាន់​ប្រព័ន្ធ​របស់​អ្នក ហើយ​សូម​ដំឡើង​ពួក​វា សម្រាប់​អ្វី​ដែល​អ្នក​បាន​ទាញ​យកនូវ​ការ​បន្ទាន់​សម័យ​​ទាំង​អស់​នោះ។

ឃើញ​ទេ!! នេះ​គឺ​ជា​វិធី​ដ៏​ល្អ​មួយ​ដើម្បី​ដំឡើង​នូវ​ការ​បន្ទាន់​សម័យ​ជា​លក្ខណៈ Offline ហើយ​និង​ធ្វើ​ឱ្យ​កុំព្យូទ័រ​បស់​អ្នក​មាន​សុវត្ថិ​ភាព ។ វិធី​នេះ​គឺ​ដំណើរ​ការ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows ទាំង​អស់​មាន​ដូច​ជា Window 7/Vista/XP ។🙂

  1. Golden temple
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 11 ខែធ្នូ ឆ្នាំ 2011 ម៉ោង 8:29 នាទី (ព្រឹក)

    អត់​ទោសបង​ តើ​វិធី​នេះ​ប្រើ​សម្រាប់​តែ​ Window License ឬ​យ៉ាង​ម៉េចបង​?​

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 11 ខែធ្នូ ឆ្នាំ 2011 ម៉ោង 1:46 នាទី (ល្ងាច)

      វិធីនេះអាច​ប្រើ​​ជា​មួយ​ Windows ​អត់អាជ្ញាប័ណ្ណ និង​មាន​អាជ្ញាប័ណ្ណ ។ ព្រោះអីរាល់ថ្ងៃ​ខ្ញុំ​ប្រើប្រាស់របស់​អត់​ អាជ្ញាប័ណ្ណដែរតើ!!

  2. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 2 ខែមករា ឆ្នាំ 2012 ម៉ោង 5:09 នាទី (ល្ងាច)

    សួស្តីបង
    សំសួរមួយបានទេ? ហេតុអ្វីបានជាខ្ញុំចុច this page ត្រង់(ចុច​ទីនេះ​ដើម្បី​ទាញ​យក) វាបង្ហាញផ្ទាំងerror 404 – page not found.
    តើខ្ញុំត្រូវធ្វើដូចម្តេច?
    សូមអគុណទុកជាមុន

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 4 ខែមករា ឆ្នាំ 2012 ម៉ោង 12:19 នាទី (ព្រឹក)

      សួស្តីប្អូន!! ពេល​ខ្លះ Page Error ដូច្នេះ​ត្រូវ​ចាំ​បើក​លើកក្រោយ​ទៀតទើប​បាន ។

  3. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 14 ខែ​មីនា ឆ្នាំ 2012 ម៉ោង 5:19 នាទី (ព្រឹក)

    អត្ថបទនេះខ្ញុំចាប់អារម្មណ៍ ពិតជាមានសារៈសំខាន់ ​។

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: