ទំព័រដើម > គ.​កុំព្យូរទ័រ, គន្លឺះ​ផ្សេងៗ > បម្លែង​មេម៉ូរី​កាតពី​ទំហំ 1GB ទៅ 2GB

បម្លែង​មេម៉ូរី​កាតពី​ទំហំ 1GB ទៅ 2GB

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 20 ខែវិច្ឆិកា ឆ្នាំ 2011 បញ្ចេញមតិ Go to comments

ថ្ងៃ​នេះ​ប្លក​យុវជន​នឹង​បង្ហាញ​អំពី​របៀប​បម្លែង​មេម៉ូរី​កាត​ទំហំ 1GB ទៅ 2GB ។ អ្នក​ទាំង​អស់​គ្នា​ដឹង​ហើយ​ថា​ទូរស័ព្ទ​ភាគ​ច្រើន​គឺ​គេ​ប្រើ​មេម៉ូរី​កាត​ដើម្បី​រក្សា​ទុក​ទិន្ន័យ បទ​ចម្រៀង រូបភាព វីដេអូ… ដើម ។ ដូច្នេះ​ហើយ​ទើប​មាន​តម្រូវការ​ជា​ច្រើន​ក្នុង​ការ​ប្រើប្រាស់​ទំហំ​សម្រាប់​ផ្ទុក​ឯកសារ​ បច្ចុប្បន្ន​នេះ​យើង​ឃើញ​ថា​មេម៉ូរី​កាត​ទំហំ 1GB គឺ​មាន​ការ​ពេញ​និយម​ប្រើប្រាស់​ណាស់ ប៉ុន្តែ​ដោយ​សារ​តម្រូវ​ការ​ផ្ទុក​មិន​គ្រប់​គ្រាន់​សម្រាប់​អ្នក​ប្រើប្រាស់​ធ្វើ​ឱ្យ​គេ​ទិញ​មេម៉ូរី​ថ្មី​មួយ​ទៀត​សម្រាប់​បន្ថែម ។ ប៉ុន្តែ​ក្នុង​ប្រកាស​​នេះ​អ្នក​ទាំង​អស់​គ្នា​នឹង​ដឹង​អំពី​របៀប​បម្លែង​មេម៉ូរី​ទំហំ 1GB ទៅ​ 2GB ដោយ​ពុំបាច់​ទៅ​ទិញ​មេម៉ូរី​ថ្មី​ឡើយ ។

1. មុន​ដំបូង​អ្នក​ត្រូវ​ប្រាដក​ថា​ទំហំ​មេម៉ូរី​របស់​អ្នក​គឺ​ទំហំ 1G (ចំពោះ​មេម៉ូរី​ទំហំ​ផ្សេងៗ​ទៀត​គឺ​យើង​មិន​អាច​បម្លែង​បាន​ឡើយ)

2. បន្ទាប់​មក​ទៀត​ត្រូវ​ Backup ទិន្ន័យ​សំខាន់​ៗ​របស់​អ្នក ដែល​នៅ​ក្នុង​នោះ​ទាំង​អស់ ពី​ព្រោះ​យើង​ត្រូវ​ការ​ Format វា​ចោលសិន ។

3. បន្ទាប់​ពី​ការ Backup ហើយ​ សូម​បើក​កម្មវិធី​មួយ​ដែល​មាន​ឈ្មោះ​ថា Skimedi FIX 2 GB Capacity ។ (ចុច​ទី​នេះ​ដើម្បី​ទាញយក)

4. ផ្ទាំង​ Windows តូច​មួ​យ​នឹង​លោត​ឡើង​ហើយ​បង្ហាញ​ជម្រើស FIX និង Cancel ។ ហើយ​អ្នក​ត្រូវ​រុក​រក​ទីតាំង​របស់​ដ្រាយ​នោះ (Drive សម្រាប់​ USB Stick)

5. បន្ទាប់​ពី​ការ​ជ្រើសរើស​ដ្រាយ​ហើយ​សូម​ចុច​លើ FIX ហើយ​បន្ត​ទៀត​គឺ​ការ​បន្ទាន់​សម័យ​ដំណើរ​ការ ។ វា​នឹង​សួរ​ការ​អះអាង​បន្ថែម​របស់​អ្នក ទោះ​ជា​អ្នក​យល់​ព្រម​ ឬ​ក៏​មិន​ព្រម​ អ្នក​ត្រូវ​តែ​ចុច “YES” ។

6. បន្ទាប់​ទៀត​វា​នឹង​សួរដើម្បី​ឆ្លើយ​តប​ទៅ Device ។ ត្រឹម​តែ​ Replug នូវ Memory Stick ហើយ​ដាក់​វា​មក​ក្រោយ​វិញ​ពេល​នោះ​ទំហំ​មេម៉ូរី​នឹង​កើន​​ឡើង​ពី 1GB ទៅ​ 2GB ។ អ្នក​អាច​ធ្វើការ Properties ជា​មុន​ដើម្បី​ឱ្យ​ប្រាដក​ថា​ទំហំ​របស់​វា​ពិត​ជា​កើន​ឡើង​ឬ​អត់ មុន​ពេល​ធ្វើ​ការ​​ Cracking Process ។

7. បន្ទាប់​មក​ទៀត​អ្នក​អាច​ពិនិត្យ​មើល​ទំហំ​មេម៉ូរី​បាន​​នៅ​ក្នុង​ទូរស័ព្ទ​របស់​អ្នក​ផងដែរ​ ហើយ​ក៏​អាច​តេស្ត​ទំហំ​វា​ដោយ​ការ​ចម្លង​ទិន្ន័យ​ទាំង​អស់​ទៅ​ក្នុង​មេម៉ូរី​នោះ​ ដែល​អាច​ផ្ទុក​រហូត​ដល់​ទៅ​ 2GB ។

ចំណាំ៖ ពេល​ខ្លះ​អ្នក​នឹង​ទទួល​បាន Parameter Error ពេល​ដែល​កំពុង​ចម្លង​ឯកសារ ដែល​បាន​ឆ្លង​កាត់​ទំហំ​ផ្ទុក​ 1GB ដូច្នេះ​មាន​ន័យ​ថា​វា​មិន​អាចជោគជ័យ​ 100 ភាគ​រយ​​ដោយ​ការ​ប្រើ​វិធី​បម្លែង​នេះ​ឡើយ ។ អាច​មិន​ដំណើរ​ការ​ចំពោះ​មេម៉ូរី​កាត​ខ្លះ…!!!

  1. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 22 ខែវិច្ឆិកា ឆ្នាំ 2011 ម៉ោង 4:16 នាទី (ល្ងាច)

    យី​ ដូច​មិន​ដែល​ឮ​សោះ

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 22 ខែវិច្ឆិកា ឆ្នាំ 2011 ម៉ោង 6:06 នាទី (ល្ងាច)

      🙂 !!

  2. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 15 ខែធ្នូ ឆ្នាំ 2011 ម៉ោង 5:22 នាទី (ល្ងាច)

    អូខ្ញុំសាកល្បងរួចហើយ ប៉ុន្តែវាប្ដូតែទំហំពេលយើង Property ប៉ុណ្ណោះ ដល់ពេលCoppy data គឺបានតែ 1GB ដដែលណឹង ម៉េចចឹង?

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 16 ខែធ្នូ ឆ្នាំ 2011 ម៉ោង 12:02 នាទី (ព្រឹក)

      ម៉េចចឹង? Format ហើយ​សាក​ម្តង​ទៀត​មើល!!

  3. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 29 ខែធ្នូ ឆ្នាំ 2011 ម៉ោង 8:33 នាទី (ព្រឹក)

    បន្ទាប់ពីខ្ញុំធ្វើវាម្ដងទៀតគឺវាលែងងបង្ហាញទំហំ២GBទៀតហើយដូចនេះខ្ញុំគិតថាកម្មវិធីនេះប្រហែលជាគ្រាន់តែប្ដូរទំហំPropertyតែវាមិនប្ដូរទំហំទិន័្នយនោះទេ។បើមានយោបលសូមជួយផ្ដល់ផង!

  4. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 19 ខែ​ឧសភា ឆ្នាំ 2012 ម៉ោង 3:33 នាទី (ល្ងាច)

    ច្រលំFixភ្លេចbackup fileនៅក្នុងអស់លីង ហូយ​ចង់តែយំទេ!!!!

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: